កម្ពុជា២រូបចាញ់ចិនទាំង២ ក្នុងព្រឹត្តិការណ៍ One FC យប់មិញ
កីឡា ៖ ការប្រកួតព្រឹត្តិការណ៍ One FC នៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីយប់មិញ កីឡាករកម្ពុជា២រូប ប្រកួតចាញ់កីឡាករចិនទាំង២នាក់។
ក្នុងនោះកីឡាករ ថៃ រិទ្ធី បានគោះកំរាលសុំចុះចាញ់ត្រឹមទឹកទី១ ក្រោយជាប់ក្លេករបស់កីឡាករចិន ខណៈ ផាត់ សូដា បានរបួសក្បាលនិងក ធ្ងន់ធ្ងរ ព្រោះត្រូវបាន ដោយកីឡាកររបស់ចិនបានចាប់បោកក្បាលមកមុនដែលនេះ គឺជាការបំពានច្បាប់ ដែល one fc បានកំណត់ ហើយ ផាត់ សូដា ក៏បានបញ្ជូនទៅមន្ទីរពេទ្យផ្នែក សង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕