ព្រៃវែង ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ២០១៨ នៅខេត្តព្រៃវែង បានព្រឹត្តិទៅយ៉ាងរលូនប្រកបដោយភាពសុក្រឹត្យយុត្តិធ៌មដែលធ្វើឲ្យដំណើរការនៃការបោះឆ្នោតពេញមួយថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១ នេះចាប់ពីម៉ោង៦ព្រឹករហូតដល់ល្ងាចបញ្ចប់នៃការបោះឆ្នោតគឺគ្មានបាតុភាពអ្វីទាំងអស់។
ជាងនេះទៅទៀតអ្នកដែលមកចូលរួមបោះឆ្នោតបានបង្ហាញនូវឆន្ទៈមុះមុត និងប្រកបដោយទឹកមុខសប្បាយរីករាយក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសនូវបក្សដែលខ្លួនស្រលាញ់ពេញចិត្តជាសំងាត់ និងត្រឹមត្រូវតាមច្បាប់។
បើតាមលោក វង្ស សុភ័ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតប្រចាំខេត្តព្រៃវែងបានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ២០១៨ នៅមណ្ឌលខេត្តព្រៃវែងបានរៀបចំឡើងនៅក្នុងបរិវេននៃសាលាបឋមសិក្សាព្រៃវែងក្រុង!ដែលក្នុងនោះមាន២ការិយាល័យគឺការិយាល័យ៦០០១មានអ្នកបោះឆ្នោតសរុប៤៥១នាក់និងការិយាល័យ៦០០២មានអង្គបោះឆ្នោតសរុប៤៥២នាក់!ដែលសរុបទាំងពីការិយាល័យស្មើរហ្នឹង៩០៣នាក់ក្នុងនោះមានតំណាងរាស្ត្រចំនួន១១នាក់និងក្រុមព្រឹក្សាឃុំសង្កាត់មានចំនួន៨៩២នាក់ដែលបានមកចូលរួមបោះឆ្នោតផងដែរ។
លោក វង្ស សុភ័ណ បានបន្ថែមថានៅមណ្ឌលខេត្តព្រៃវែងមានគណបក្សនយោបាយចំនួន៣បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតាំងព្រឹទ្ធសភានាពេលនេះក្នុងនោះរួមមានគណបក្យប្រជាជនកម្ពុជា!គណបក្យហ្វ៊ុនស៊ិនប៉ិចនិងគណបក្យរួមរួមជាតិ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមុនម៉ោង៦ព្រឹកដែលការិយាល័យបោះឆ្នោតមិនទាន់បានបើកដំណើរផងនោះគេយើងសង្កេតឃើញថាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានអញ្ជើមកឈររង់ចាំនៅមុខបន្ទប់បោះឆ្នោតយ៉ាងណែនតាន់តាប់រួចជាស្រេចដើម្បីចាប់លេខរៀងចូលបោះឆ្នោត!ដែលនេះសបញ្ជាក់អោយឃើញថាក្រុមអង្គបោះឆ្នោតទាំងអស់មានឆន្ទៈយ៉ាងមុះមុតក្នុងការចូលរួមប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភាដែលខ្លួនពេញចិត្ត។ជាងនេះទៅទៀតអង្គបោះឆ្នោតទាំងអស់បានសំដែងអារម្មណ៍រីករាយដែលបានមកចូលរួមក្នុងការបោះឆ្នោតនៅក្នុងឱកាសនេះផងដែរ។ ជាលិទ្ធផលនៃការបោះឆ្នោតជ្រើសរើសតាំសមាជិកព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ២០១៨សម្រាប់ខេត្តព្រៃវែងគឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់មុខគេ។ដោយការិយាល័យ៦០០១គណបក្សប្រជាជនកម្ពុជាទទួលបាន៤៤៩សំឡេង!គណបក្សហ្វ៊ុនស៊ិប៉ិចទទួលបាន៣សំឡេង!គណបក្សរួបរួមជាតិ០សំឡេង។ចំពោះការិយាល័យ៦០០២គណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៤២៥សំឡេង!គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានចំនួន១៣សំឡេង!គណបក្សរួបរួមជាតិចំនួន១៣សំឡេង។សរុបរួមគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៨៧៤សំឡេង!គណបក្សហ្វ៊ុនស៊ិនប៉ិច១៦សំឡេងនិងគណបក្សរួបរួមជាតិ១៣សំឡេង៕