អតីត​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិកម្ពុជា​ម្នាក់​ធ្វើអត្តឃាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2019 ក+ ក-

ភ្នំពេញ ៖ អតីត​កីឡាករ​ជម្រើសជាតិ​អត្តពលកម្ម​របស់​កម្ពុ​ជា​លោក ង៉ែត ភា​រ័ត្ន បានទទួល​អនិច្ចកម្ម ដោយ​ការធ្វើអត្តឃាត​ខ្លួនឯង (​ចងក​) នៅក្នុង​បន្ទប់​ជួល​មួ​យកន្លែង ក្នុងភូមិ​ព្រែក​ខ្វិត សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ វេលា​ម៉ោង ៨:១០​នាទី យប់​ថ្ងៃ​ពុធ ទី​៣០ ខែតុលា​ម្សិលមិញ​។

​សនិដ្ឋាន​របស់​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​កា​រស​ម្រេ​ចិត្ត​ធ្វើអត្តឃាត​អាច​នឹង​បណ្ដាលមកពី​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​។

គួរ​បញ្ជាក់ថា ង៉ែត ភា​រ័ត្ន ធ្លាប់បាន​ចូលរួម​ប្រកួត​ជើងឯក​អត្តពលកម្ម​ពិភពលោក​ចំនួន ២​លើក​ផងដែរ​ចាប់តាំងពី​ចាប់​អាជីព​មក ពោលគឺ​នៅ​ឆ្នាំ​២០១៥ នៅ​ប្រទេស​ចិន និង​នៅ​ឆ្នាំ​២០១៧ នៅ​ចក្រភព​អង់គ្លេស​៕