រាជរដ្ឋាភិបាលសម្រេចពន្យារពេលព្រឹត្តិការណ៍កីឡាជាតិលើកទី៣
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចចិត្តពន្យារពេលព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ ជាផ្លូវការ ដោយមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ និងរង់ចាំស្ថានភាពជំងឺឆ្លង COVID-19 មានភាពធូរស្រាស ឬប្រក្រតីឡើងវិញសិន។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ឆ្នាំ២០២០ដែលគ្រោងធ្វើចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភាខាងមុខនេះ និងមានកីឡា៣០ប្រភេទចូលរួមប្រកួតប្រជែងទូទាំងសហព័ន្ធកីឡានៅក្នុងស្រុក៕