ខ្សែបម្រើរបស់ក្លិប Atletico Madrid គឺកីឡាករ Tiago បានចេញមកបញ្ជាក់ថា គាត់ចង់បញ្ចប់អាជីពជាអ្នកទាត់បាល់ជាមួយនឹងក្លិបមួយនេះ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail បានឲ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ៣៤ឆ្នាំរូបនេះនឹងផុតកិច្ចសន្យាជាមួយនឹងក្លិប Atletico Madrid នៅបញ្ចប់រដូវកាលនេះ ហើយគាត់ក៏មិនត្រូវបានក្លិបមួយនេះបន្តកិច្ចសន្យាថ្មីអ្វីដែល ប៉ុន្តែខ្សែបម្រើដែលជួយឲ្យក្លិប Atletico Madrid ឈ្នះជើងឯក La Liga BBVA របស់ប្រទេសអេស្ប៉ាញកាលពីឆ្នាំ២០១៣រូបនេះនៅតែទទូចចង់ឲ្យក្លិប មួយនេះផ្ដល់កិច្ចសន្យាថ្មីរូបគាត់។
គួរបញ្ជាក់ថា កីឡាករ Tiago បានចុះហត្ថលេខាលើកិច្ចសន្យាត្រឹមតែរយៈពេល ២ឆ្នាំប៉ុណ្ណោះឲ្យក្លិប Atletico Madrid គិតចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយនឹងត្រូវផុតនៅបញ្ចប់រដូវកាលនេះ៕