Jurgen Klopp ជា​បេក្ខភាព​ទី​១​នឹង​ធ្វើជា​គ្រូបង្វឹក​ក្រុម Liverpool
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2015 ក+ ក-

​ម្ចាស់​ក្លិប​ហង្ស​ក្រហម Liverpool លោក John W Henry បាន​និយាយថា លោក Jurgen Klopp អាច​នឹងត្រូវ​ផ្ដល់​ទំនុកចិត្ត​ខ្លាំងជាងគេ​ក្នុងការ​តែងតាំង​ធ្វើជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប​មួយ​នេះ ជាមួយនឹង​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ​ផងដែរ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប Borussia Dortmund លោក Jurgen Klopp គឺជា​ជម្រើស​ទីមួយ​ដែល​អាចមក​ធ្វើការ​ដឹកនាំ​ក្លិប​ង​ហង្ស​ក្រហម Liverpool ច្រើនជាង​លោក Carlo Ancelotti បន្ទាប់ពី​ធ្វើការ​បណ្ដេញចេញ​លោកគ្រូ​បង្វឹក Brendan Rodgers កាលពី​ម្សិលមិញ​នេះ​។​
​ ​គួរ​បញ្ជាក់ថា លោក Jurgen Klopp កំពុងស្ថិត​នៅក្នុង​ទឹកដី Anfield របស់​ក្លិប​ហង្ស​ក្រហម Liverpool ដើម្បី​មើល​ទម្រង់​លេង​របស់​កីឡាករ​នីមួយៗ​៕

art1.1