ក្លិបហង្សក្រហម Liverpool បានប្រកាសថា លោក Jurgen Klopp បានយល់ព្រមធ្វើជាអ្នកចាត់ការថ្មីសម្រាប់ក្លិបមួយនេះ ជាមួយនឹងកិច្ចសន្យារយៈពេល៣ឆ្នាំផងដែរ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ វ័យ៤៨ឆ្នាំរូបនេះបានសម្រេចចិត្តធ្វើជាអ្នកចាត់ការឲ្យក្លិបហង្ស ក្រហម Liverpool បន្ទាប់ពីមិនមានក្លិបដឹកនាំរយៈពេល៤ខែមកហើយ ខណៈដែលធ្វើការដើរចេញឈប់ដឹកនាំក្លិប Borussia Dortmund។
គួរបញ្ជាក់ថា អតីតអ្នកចាត់ការរបស់ក្លិប Borussia Dortmund លោក Jurgen Klopp ក៏បានកសាងស្នាដៃជាច្រើនឲ្យក្លិបមួយនេះដោយជួយឲ្យ Borussia Dortmund ឈ្នះជើងឯក Bundesliga 1 របស់ប្រទេសអាល្លឺម៉ង់២លើកជាប់គ្នាកាលពីឆ្នាំ២០១១ និង២០១២ ហើយក៏បានដឹកនាំក្លិប Borussia Dortmund ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៅក្របខ័ណ្ឌ UEFA Champions League កាលពីឆ្នាំ២០១៣ ប៉ុន្តែបានត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ៕