ស្វីស៖សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានសម្រេចយកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានថ្មីជាផ្លូវការ ដែលនឹងធ្វើឡើងនៅទីស្នាក់ការកណ្តាល ស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស ដើម្បី ជំនួសកៅអីលោក Sepp Blatter ដែលបានលាលែងពីតំណែង កាលពីដើមខែឧសភា ឆ្នាំ២០១៥។ ការប្រជុំសម្រេចយកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះគឺអនុ លោមទៅតាមកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥ ដោយមានការចូលរួមគ្រប់ភាគីទាំងអស់ ដែលជាសមាជិកទាំង២០៩រូបរបស់FIFA តែម្តង។
ចំពោះការឈប់ទទួលពាក្យសុំសិទ្ធិឈរឈ្មោះបោះឆ្នោតវិញ នឹងបិទបញ្ចប់នៅថ្ងៃទី២៦ចុងសប្តាហ៍នេះ ហើយក៏ មានបេក្ខជន៦រូបមកហើយដែរដែលសុទ្ធសឹងតែកាន់តំណែងធំនៅ FIFA រាប់ទាំងអនុប្រធាន និងអគ្គលេខាធិការដែរ បាន Summit ពាក្យរួចរាល់ហើយ ក្នុងនោះមានបុគ្គល Michel Platini ប្រធានបាល់ទាត់អឺរ៉ុប UEFA លោក Jerome Valcke អគ្គលេខាធិការ ដែលត្រូវបាន FIFA ព្យួរតំណែង៩០ថ្ងៃ និងព្រះអង្គម្ចាស់ប្រទេសហ្ស៊កដានីលោក Ali-bin Hussein ជាដើម។
គួរបញ្ជាក់ថា លោក Sepp Blatter បានប្រកាសចុះចេញពីតំណែងជាប្រធាន FIFA ភ្លាមៗ ក្រោយពេលរូបលោកបានជាប់ឆ្នោតក្នុងអាណត្តិទី៥បាន៣ថ្ងៃ ក្រោយពេលកាន់តំណែងនេះអស់រយៈ ពេលជិត២០ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៨មក បន្ទាប់ពីលេចចេញនូវអំពើពុករលួយជាខ្លាំងក្នុងរជ្ជកាលរបស់លោកដឹកនាំ៕