បាល់ទាត់៖ក្រុមជើងឯកបារាំង Paris Saint-Germain នឹងបើកទ្វារកីឡដ្ឋាន Parc des Princes ស្វាគមន៍ក្រុមយក្សអេស្ប៉ាញ Real Madrid ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល A ខណៈដែលអ្នកចាត់ការ Laurent Blanc របស់ PSG បានលើកឡើងថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំបាក់អធិរាជស។
អ្នកចាត់ការរូបនេះបានអះអាងថា ក្រុមរប់សលោកនឹងយកអាចឈ្នះក្នុងប្រកួតនេះ ព្រោះ ជាម្ចាស់ផ្ទះ និងមានសមត្ថភាពគ្រប់គ្រាន់ ព្រោះធ្លាប់បានបំបាក់ក្រុមខ្លាំង Barcelona ម្ដងហើយដែរ។
សម្រាប់ម្ចាស់ផ្ទះ PSG យប់នេះនឹងអវត្តមានកីឡាករសំខាន់មួយចំនួនដូចជា David Luiz (របួសជង្គង់) និង Kimpembe (របួសកជើង) ដូច្នេះ១១នាក់ដំបូងរបស់ក្រុមខ្លាំងបារាំងអាចជា៖ Trapp; Aurier, Marquinhos, Thiago Silva, Maxwell; Verratti, Matuidi, Thiago Motta; Di María, Ibrahimović, Cavani។
ចំណែកឯក្រុមភ្ញៀវ Real Madrid វិញយប់នេះផងដែរក៏នឹងអវត្តមានកីឡាករសំខាន់ៗច្រើនដូចជា Carvajal (របួសកជើង), James Rodríguez (ភ្លៅ), Pepe (បញ្ហាសាច់ដុំ), Benzema (សរសៃពួរ), Bale (សរសៃពួរ)។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមស្ដេចស អាចជា៖ Navas; Danilo, Varane, Ramos, Marcelo; Kroos, Casemiro, Modrić; Isco, Ronaldo, Kovačić៕
គួរបញ្ជាក់ថា ឆ្លងតាមការប្រកួតកន្លងមកក្រុមទាំង២នេះឈ្នះទាំង២ប្រកួតដូចគ្នា ប៉ុន្តែ Real ឈរកំពូលតារាង ដោយខុសគ្នាត្រង់គ្រាប់ស៊ុត១គ្រាប់ប៉ុណ្ណោះ៕
UEFA ៖ PSG រំពឹងថា អាចទទួលបាន៣ពិន្ទុយប់នេះ