ប្រវត្តិរឿងព្រេងទាក់ទងនឹងភ្នំសំពៅរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកដីខេត្តបាត់ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2024 ក+ ក-

ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ ដែលជាអតីតផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ នៃខេត្ត បាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន១០៣០ កាំ នៅខាងលិចទីរួមខេត្តបាត់ដំបងចម្ងាយប្រហែលជា១២គីឡូម៉ែត្រមានភ្នំជាច្រើនដែលនៅជិតៗគ្នាដូចជា ភ្នំសំពៅ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និង ភ្នំរំសាយសក់ជាដើម។នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល និងនាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល ។
អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។
ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥ម៉៣០ នាទី ដល់ម៉ោង ៦ម៉១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលបាននាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៏ អស្ចារ្យនេះ ។
ទាក់ទងនិងភ្នំសំពៅមានរឿងព្រេងនិទានដំណាលថា៖

សូមចុចទីនេះដើម្បីទស្សនាបទយកការណ៍៖https://youtu.be/ixd_merMgs0