បាល់ទាត់៖បន្ទាប់ពីមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា Lionel Messi នឹងចាកចេញពីអ្នកមានបុណ្យ Barcelona នោះ លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានឆ្លើយតបទាំងកំហឹងថា វាជារឿងឡប់សតិគួរឲ្យខ្មាសអៀនមួយ។
លោក Josep Maria Bartomeu ប្រាប់ដល់ 8TV ថា បច្ចុប្បន្ន Messi កំពុងសម្រាកព្យាបាលរបួសជង្គង់ដើម្បីឲ្យជាទាន់ប្រកួត Madrid-Barcelona។ បុរសវ័យ៥២ឆ្នាំរូបនេះបានបញ្ជាក់ថា Messi បានរងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ កាល Barca ឈ្នះ Las Palmas ទាំងប្រផុតប្រផើយ ២-១ កាលចុងខែកញ្ញា ។លោកបន្តថា ទោះជាយ៉ាងណាកីឡាករដ៏សំខាន់រូបនេះ នឹងមិនចាកចេញទៅណាទេ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះមានសារព័ត៌មានជាច្រើនលើកឡើងថា តារាឆ្នើមម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យកាល Lionel Messi ចង់ចាកចេញពីកីឡដ្ឋាន Camp Nou ដែលអាចផ្ទេរទៅ Premier League លេងឲ្យក្រុម Chelsea, Manchester City និង Manchester United ជាដើម៕
ប្រធានក្លិប Barcelona បដិសេធព័ត៌មានចាកចេញរបស់ Messi