Liverpool រំពឹងថា​អាច​នាំយក Alonso មក Anfield វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2015 ក+ ក-

បាល់ទាត់​៖​ក្លិប​ហង្ស​ក្រហម​Liverpool បា​នប​ហ​ង្ហា​ញ​នូវ​ក្តី​រំពឹងថា នឹង​អាច​នាំយក​កីឡាករ Xabi Alonso មកកាន់​ទឹកដី Anfield ជាថ្មី​ម្តងទៀត​នៅ​គ្រា​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខនេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន TuttoMercato​។​
​យ៉ាងណាក៏ដោយ បើសិនជា Alonso ចាក​ចេញពី Bundesliga ក្រុម Liverpool អាច​នឹងត្រូវ​ប្រជែង​ជាមួយ​ក្រុម​មួយចំនួន​ផ្សេងទៀត​ដូចជា​ក្លឹប បាល់ទាត់​អាជីព​ក្នុងប្រទេស​កាតារ និង​ក្លិប​បាល់ទាត់​នៅ​អាមេរិក ដើម្បី​នាំយក​រូបគេ​ជា​លើក​ទី​២​ផងដែរ​។​
​ការលេចឡើង​នូវ​ដំណឹង​នេះ ខណៈដែល​កុងត្រា​របស់​ខ្សែបម្រើ​វ័យ​៣៤​ឆ្នាំ​រូបនេះ ជាមួយ Bayern Munich នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ​។ ជាមួយនឹង​អនាគត​មិន​ច្បាស់លាស់​ជាមួយ​ក្លិប​បច្ចុប្បន្ន កីឡាករ​រូបនេះ គេ​មិន​រំពឹង​នោះទេ​ថា អាច​នឹងត្រូវ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola ផ្តល់​កុងត្រា​ថ្មី​ឲ្យ​នោះទេ​។​
​គួរ​បញ្ជាក់ថា Alonso បាន​ចូល​លេង​ឲ្យ​ក្រុម Liverpool កាលពី​ចន្លោះ​ឆ្នាំ​២០០៤​ដល់​២០០៨ និង​ជួយ​ក្លិប​នៅ EPL មួយ​នេះ​ទទួល​ជ័យជម្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League កាលពី​២០០៥ នៅ Istanbul៕

Alonso_GET_130115.variant524x295