បាល់ទាត់៖ក្លិបបាល់ទាត់ក្រសួងការពារជាតិរបស់កម្ពុជាលើកពានខួបកងទ័ពនិងបុណ្យឯករាជ្យជាតិ វៀតណាម នៅប្រទេសវៀតណាមកាលពីល្ងាចម្សិលមិញនេះ បន្ទាប់ពីពួកគេមានចំណាត់ថ្នាក់លេខ១ក្នុងតារាង ដែលមាន៤ក្រុមប្រកួតសន្សំពិន្ទុ ក្រុមឈរនៅលើគេជាអ្នកឈ្នះពានរង្វាន់។
ក្រោយប្រកួតកាលពីម្សិលមិញ ក្រុមក្រសួងការពារជាតិមាន៧ពិន្ទុឈរនៅចំណាត់ថ្នាក់លេខមួយ ដោយ៣ប្រកួតរបស់គេឈ្នះ២ ។
គួរបញ្ជាក់ថា កម្ពុជាមាន២ក្រុមទៅចូលរួមប្រកួតជាមួយក្រុមនៅវៀតណាមក្នុងកម្មវិធីប្រកួត ដណ្ដើមពានរង្វាន់អបអរខួបជ័យជម្នះកងទ័ពរបស់វៀតណាមតាំងពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គឺក្រសួងការពារជាតិ និងស្វាយរៀង ។ ៤ក្រុមដែលមានឈ្មោះប្រកួតក្នុងពានរង្វាន់នេះ ត្រូវប៉ះគ្នាម្នាក់ម្ដង សន្សំពិន្ទុ ហើយក្រុមណាដែលមានពិន្ទុខ្ពស់ជាងគេនឹងទទួលបានពានរង្វាន់តែម្ដង៕