ប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន នៅសហរដ្ឋអាមេរិក បានចែករំលែករូបថតខ្លួនឯង ចេញពីក្នុងពន្ធនាគារ ដោយផ្ញើជូនកូនៗ និងចៅៗរបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Tass កាលពីថ្ងៃអាទិត្យ ។
ប្រភពបានដកស្រង់ទាំងរូបភាព និង ខ្លឹមសារដែលបានបង្ហោះ នៅលើបណ្តាញ សង្គម X រៀបរាប់ថា «ជាកាដូតូចមួយដែលពោរពេញដោយក្តីស្រឡាញ់ និងក្តី
សង្ឃឹម។ ខ្ញុំផ្ញើរូបថតទាំងនេះជាកាដូតូចមួយ ជូនចៅប្រុស ចៅស្រីទាំងអស់របស់ខ្ញុំ ជូនក្មេងប្រុសក្មេងស្រី និងជូនប្រជាជនដ៏ថ្លៃថ្នូរទាំងអស់ដែលស្រឡាញ់វេណេហ្ស៊ុយអេឡា ។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា យើងនៅតែរឹងមាំ ពោរពេញទៅដោយក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នា»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា សហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងស៊ីវិល និងយោធានៅក្នុងរដ្ឋធានីការ៉ាកាស ។ លោកប្រធានាធីបតី ដូណាល់ ត្រាំ បានបញ្ជាក់ពីការវាយប្រហារលើប្រទេសវេណេហ្ស៊ុយអេឡាហើយ លោកប្រធានាធិបតី វេណេហ្ស៊ុយអេឡា Nicolas Maduro និងភរិយា ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេស ។
នៅថ្ងៃទី៥ ខែមករា គូស្វាមីភរិយានេះបានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ដែលពួកគេត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ។ ប៉ុន្តែ ពួកគេទាំងពីរនាក់បានប្រកាសថា ខ្លួនគ្មានកំហុសទេ។ អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីដែលមានសិទ្ធិអំណាចពេញលេញ របស់វេណេហ្ស៊ុយអេឡានៅថ្ងៃទី ៦ ខែមករា ៕
មេដឹកនាំវេណេហ្ស៊ុយអេឡាបង្ហោះរូបថតខ្លួនឯងក្នុងពន្ធនាគារអាមេរិក(Video Inside)


