បក្សសម្ព័ន្ធរបស់លោកណេតាន់យ៉ាហ៊ូនាំមុខគេប៉ុន្តែមិនទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2026 ក+ ក-

លទ្ធផលចុងក្រោយនៃការបោះឆ្នោតសកលនៅអ៊ីស្រាអែលដែលត្រូវបានប្រកាសនាថ្ងៃសុក្រ ទី៣០ ខែសីហានេះ បានបង្ហាញថា ក្រុមនយោបាយរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ទទួលបានសំឡេងនាំមុខក្រុមបក្សប្រឆាំង ប៉ុន្តែនៅតែខ្វះអាសនៈយ៉ាងច្រើន ដើម្បីទទួលបានសំឡេងភាគច្រើនក្នុងសភា  ។ ស្ថានភាពនេះ អាចនាំឱ្យមានការចរចាបង្កើតរដ្ឋាភិបាលចម្រុះដ៏ស្មុគស្មាញ ឬអាចឈានទៅរកការរៀបចំការបោះឆ្នោតជាថ្មី  ។