ឥណ្ឌូណេស៊ីចល័តកម្លាំងយោធាជាង២ម៉ឺននាក់ទៅក្រុងហ្សាការតា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2026 ក+ ក-

ឥណ្ឌូណេស៊ីកំពុងដាក់ពង្រាយកងទ័ព និងបុគ្គលិកយោធាច្រើនជាង២ម៉ឺននាក់ ទៅកាន់ទីក្រុងហ្សាការតា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ខណៈដែលអាជ្ញាធរនៃប្រទេសនេះ កំពុងបើកការស៊ើបអង្កេត ទៅលើករណីសង្ស័យថា មានប្រតិបត្តិការលួចស្ដាប់ទូរស័ព្ទប្រធានាធិបតីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ។ ករណីនេះ បាននាំឱ្យមានការចាប់ខ្លួនមន្ត្រីប៉ូលិសជាន់ខ្ពស់ ២នាក់ និងអតីតអគ្គស្នងការប៉ូលិសមួយរូបផង  ។