ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពនាយទាហានដែលទទួលអនិច្ចកម្ម
(កំពង់ស្ពឺ)៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ រួមមាន លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ ផេង ឈិន ដែលបានទទួលមរណៈភាពដោយសារជំងឺគាំងបេះដូង ក្នុងពេលបំពេញបេសកកម្ម។ ពិធីគោរពវិញ្ញាណក្ខន្ធនេះបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិតាជាល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
សូមទស្សនាព័ត៌មានពិស្ដារ៖



