All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្រ្តីសុខាភិបាលបញ្ជាក់ថាការវិនិយោគលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ជាធនធានសម្រាប់ប្រទេសជាតិ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបា លសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ”។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hkHaILry0sQ

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺចំពោះការផ្សព្វផ្សាយរបស់កាសែតថៃ

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង។ ចុច ពើក Link ទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/k9ur2ZIaC-I

សហរដ្ឋអាមេរិក សម្រេចផ្តល់ជំនួយឡើងវិញសម្រាប់គាំទ្រដល់សកម្មភាព បោសសម្អាតគ្រាប់មីននៅកម្ពុជា(Video Inside)

សហរដ្ឋអាមេរិក សម្រេចផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាព បោសសម្អាតគ្រាប់ មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅកម្ពុជា៕ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖

ក្រុមគ្រូពេទ្យឯកទេសមន្ទីរពេទ្យកុមារជាតិនិងគ្រូពេទ្យ ស.ស.យ.ក ចុះព្យាបាល ឥតគិតថ្លៃដល់កុមារមានបញ្ហាមិនប្រក្រតីពីកំណើតនៅខេត្តកំពង់ស្ពឺ

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោកជំទាវបណ្ឌិត ដាំ ដារីនី និងអភិបាលរងខេត្តកំពង់ស្ពឺ លោក ស្រ៊ុន  ស្រ៊ន់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីក្នុងកម្មវិធី ពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យ(ស.ស.យ.ក)ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និងក្មួយៗជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yCSP3JdSxW0

រដ្ឋមន្ត្រីការបរទេសកម្ពុជានិងទូតវៀតណាមថ្មីប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានពិភាក្សាអំពីការរពង្រឹងទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ក្នុងអំឡុងពេលឯកឧត្តម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទទួលការចូលជួបសម្តែងការគួរសមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅទីស្តីការក្រសួង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ELlDVb7UVsM

ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink បានជម្រាបជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី ពីបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសលោកស្រី ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SvFX3kHnDFI

ទូតអ៊ីស្រាអែលប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា-អ៊ីស្រាអែល

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WGTNYQTsapA

សម្តេចធិបតី បញ្ជាក់ថារាជរដ្ឋាភិបាលប្តេជ្ញាបន្តលើកស្ទួយសុខុមាលភាពនិងជីវភាពពលរដ្ឋ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់សារជាថ្មី ថារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច បានប្តេជ្ញាបន្តកំណត់យកការលើកស្ទួយ សុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់នោះឡើយ។ ពោលនៅតែបន្តប្តូរផ្តាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាង ស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០”។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qQ7leThZJ78

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានចំណាយទៅលើកម្មវិធីជាតិជំនួយសង្គមប្រមាណ ២៨៥(Video Inside)

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានចំណាយទៅលើកម្មវិធីជាតិជំនួយសង្គម គិតជាទឹកប្រាក់ ប្រមាណ ២៨៥លានដុល្លារអាមេរិក និងចំណាយទៅលើរបបសន្តិសុខសង្គមប្រមាណ ៥៧៤លានដុល្លារអាមេរិក ខណៈរហូតមកដល់ពេលនេះ បានគ្របដណ្តប់លើប្រជាពលរដ្ឋចំនួន ៧លាន ៥សែននាក់។ ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Ealcnsh4A-Q

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាពការដ្ឋានត្រួសត្រាយផ្លូវឆ្ពោះទៅគម្រោងទំនប់ស្ទាក់ទឹកលេខ២ 

អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ខូយ រីដា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះត្រួតពិនិត្យមើលវឌ្ឍនភាព នៃការដ្ឋានត្រួសត្រាយផ្លូវ ចាប់ពីចំណុចផ្លូវបំបែកទំនប់ទី៣ ចូលទៅទីតាំងគម្រោងសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ មុននឹងឈានទៅដល់ការស្ថាបនា ឱ្យក្លាយជាផ្លូវប៉េតុង ដែលមានប្រវែង១២គីឡូម៉ែត្រ នាពេលខាងមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mnphtW6-M9g

ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារមូលនីធិ និងយុវជន សសយក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខលោកតា លោកយាយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cv_LJYRz5ZE

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ចុះពិនិត្យស្ថានភាពស្រូវប្រជាកសិករ ក្នុងឃុំគោកបន្ទាយស្រុករលាប្អៀរ

ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមទាំងក្រុមការងារមន្ទីរពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះសំណេះសំណាល និងពិនិត្យមើលពីស្ថានភាពការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ដែលអាស្រ័យផលក្នុងភូមិសាស្ត្រឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OLwP1LNVC8o

សម្តេចធិបតី ថាកម្ពុជានឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធបើប្រទេសណាហ៊ានឈ្លានពានកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VrwEvNGBpYw

សម្តេចធិបតី ថាសៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែមថ្នាក់ទី៦មិនមែនដើម្បីដឹងគុណវៀតណាមឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សៀវភៅប្រវត្តិសាស្ត្របំពេញ បន្ថែមថ្នាក់ទី៦ របស់ក្រសួងអប់រំ យុវជន និងកីឡា មិនមែន ដើម្បីដឹងគុណប្រទេសវៀតណាមឡើយ គឺដើម្បីឱ្យខ្មែរដឹងពីប្រវត្តិសាស្ត្រ និងកុំឱ្យខ្មែរបែកបាក់ចុះខ្សោយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/F4oAnrxNIh4

រាជរដ្ឋាភិបាលជូនដំណឹងស្តីពីអនុវត្តស្តង់ដារប្រេងឥន្ធនៈ EURO 5 ចាប់ពីឆ្នាំ២០២៥

យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានប្រគល់សិទ្ធិទៅក្រសួងបរិស្ថាន ក្នុងការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ចាប់ពីឆ្នាំ ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3yd6e7byj28