All posts by មេគង្គ ប៉ុស្តិ៍

សម្ដេចតេជោ បង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ

(រាជធានីភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/pwaE8wxnGNQ

មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបក្លឹបកម្សាន្ត City of Starry Sky

(រាជធានីភ្នំពេញ)៖ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង២៖០០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីប្រើប្រាស់ និងចែក ចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/X-Ex_O5LRZY

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ពីគោលនយោបាយចំនួន៤ចំណុចក្នុងការអូសទាញវិនិយោគិន


(រាជធានីភ្នំពេញ)៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានឱ្យដឹងថា គោលនយោបាយចំនួន ៤ ចំណុច ត្រូវបានដាក់ចេញ ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/TUsFn345uzM

៦ខែមកនេះ រោងចក្រសហគ្រាសបានបើកថ្មីជាង ៣,០០០ បង្កើតការងារថ្មី ជាង៧០,០០០នាក់

(រាជធានីភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៦ខែមកនេះ រោងចក្រសហគ្រាសបានបើកថ្មី ៣,៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មី ៧៧,២០៩នាក់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/GHllLjeVBzA

( វិមានសន្តិភាព ថ្ងៃទី ១៥ ខែំមីនា ឆ្នាំ២០២៤)៖ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញនូវ «វឌ្ឍនភាព រយៈពេល ៦ខែ កន្លងទៅនេះ នៃការដាក់ចេញគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា» ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Fwk92yHi9tk

ដួង ម៉ាលីកីឡាការិនីរូបស្រស់មិនស្តាយសម្រស់ ព្រោះចង់ជួយផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ

(ភ្នំពេញ)កីឡាការិនីរូបស្រស់ ដួង ម៉ាលី បានអះអាងថា អ្នកនាងចូលប្រឡូកក្នុងវិស័យគុនខ្មែរដោយមិនស្តាយឡើយរូបសម្រស់។អ្វីដែលសំខាន់គឺអ្នកនាងចង់ក្លាយជាផ្នែកមួយដើម្បីជួយផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ។
ចុចបើក Link ដើម្បីទស្សនាកិច្ចសម្ភាសន៍រវាងអ្នកយកព័ត៌មានមេគង្គប៉ុស្ដិ៍ជាមួយអ្នកនាងដួង ម៉ាលី៖https://youtu.be/LJH3M1rSyuo

មន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យ ប្រមាណ៣៥០នាក់ ចូលរួមសិក្ខាសាលា

មន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យ ប្រមាណ៣៥០នាក់ ចូលរួម សិក្ខា សាលា ស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុង យុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ។https://youtu.be/6znZiyOFi1g

នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនក្រុមក្មេងទំនើងPKDចំនួន១២នាក់ពាក់ព័ន្ធករណីហិង្សា

(ភ្នំពេញ)៖ក្រុមក្មេងទំនើងផ្សារកណ្ដាលដែលមានរហ័សនាមថាក្រុមPKDចំនួន១២នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៣:១៥នាទីទៀបភ្លឺ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/8r2O1K3aPAo

អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញភ្លេចខ្លួនឆ្លៀតឱកាសបានកាប់ព្រៃតាមមាត់ព្រែកចំណុចភូមិព្រះអង្គកែវ ឃុំដងពែង ខ្ទេច

(ខេត្តកោះកុង)៖ដីព្រៃតាមមាត់ព្រែកដែលស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង កំពុងរងការឈូសឆាយយ៉ាងសកម្មពីសំណាក់ជន ឆ្លៀតឱកាសមួយចំនួនដែលពុំបានគិតគូរអំពីសម្បត្តិធម្មជាតិនៅតាមដងព្រែកនោះសោះឡើយ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/x6_JJjIKSfM

មន្រ្តីជំនាញចុះកំណត់ព្រំប្រទល់ស្រុក ដើម្បីត្រៀមចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ


ខេត្តព្រះវិហារ៖ ដើម្បីបង្កើនភាពងាយស្រួលដល់ការគ្រប់គ្រងព្រំសីមាតាមភូមិស្រុកនីមួយៗនៅក្នុងខេត្តខេត្តព្រះវិហារ ដោយមានការចង្អុលបង្ហាញពីសំណាក់អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានចាត់តាំងអោយអភិបាលរងខេត្តព្រះវិហារឯកឧត្តម មុនី ស៊ីថា រួមជាមួយក្រុមកាងារបានចុះសិក្សា ពិនិត្យបញ្ហាដែលកើតឡើងក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តព្រះវិហារទាំងមូល។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/1S1KWJuDO24

សម្តេចធិបតី ថាយុវជនកំពុងដើរតួនាទីស្នូលនិងចូលរួមបុព្វហេតុជាតិដើម្បីអភិវឌ្ឍប្រទេសជាតិ

(រាជធានីភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Q4EfDzeZpKY

ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណចំពោះកងពលតូចលេខ៧០ មន្ទីរសុខាភិបាលនិងអាជ្ញាធរដែនដីក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស


(រាជធានីភ្នំពេញ)៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាលនិងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញនារយៈពេល២០ថ្ងៃកន្លងមកនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/j8Q9ZbNRZCQ

សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង

(រាជធានីភ្នំពេញ)៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម Darkey Ephraim Africa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hUqnjYldqcQ

ក្រសួងបរិស្ថាននិង EU រួមគ្នាផ្សព្វផ្សាយនិងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន


(រាជធានីភ្នំពេញ)៖ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និងកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សាការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេចបាននូវគម្របព្រៃឈើជាង ៦០%នៅក្នុងឆ្នាំ២០៥០។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nDuCplLi-Ug

កីឡាករគុនខ្មែរ ឈឿន ល្វៃថា ការឈ្នះខ្សែក្រវាត់អន្តរជាតិនេះ គឺជាជោគជ័យដែលខ្លួនមិនបានរំពឹងដល់

(ភ្នំពេញ)៖កីឡាករប្រដាល់ក្បាច់គុនខ្មែរ ដែលអ្នកនិយមទស្សនាការប្រយុទ្ធលើសង្វៀនរបស់គាត់បានផ្ដល់រហស្សនាមថា នាគរាជខ្មៅ ឈឿន ល្វៃ បានអះអាងទាំងក្តីរំភើបថា ការឈ្នះខ្សែក្រវាត់អន្តរជាតិនេះ គឺជាជោគជ័យដែលរូបគេមិនបានរំពឹងដល់នោះឡើយ។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ClAYVuJdTIU