
(ខេត្តព្រះសីហនុ)៖ កាកបាទក្រហមកម្ពុជា បានសម្ពោធឱ្យប្រើប្រាស់ និងប្រគល់សួនសុវត្ថិភាពចរាចរណ៍ (ទី២ និងទី៣) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យចំនួន២ ក្នុងខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៏ឲ្យកាន់តែមានប្រសិទ្ធភាព។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/pul-kXoE_LM

(បេឡាជាតិសន្តិសុខសង្គម)៖បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្តែងការពេញចិត្តចំពោះគោលនយោបាយ របស់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (បេឡាជាតិសន្តិសុខសង្គម)។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានមើលឃើញពីគុណប្រយោជន៍ នៃការប្រើប្រាស់បណ្ណប.ស.ស ដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់មានភាពលំនឹង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/skKCw-sWGH0

(ខេត្តកំពង់ស្ពឺ)៖នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធាកម្រិតបរិញ្ញាបត្រ ជំនាន់ទី៦, កម្រិតបឋមបច្ចេកទេស ជំនាន់ទី១៣, សេនាធិការបច្ចេកទេស ជំនាន់ទី១៤, បើកបរ ជួសជុលរថយន្ត ជំនាន់ទី១៩, ប្រើប្រាស់ជួសជុលគ្រឿងបំពាក់ធុនធ្ងន់ និងបើកបររថយន្តគ្រប់ប្រភេទ ជំនាន់ទី១ និងបើកវគ្គ កម្រិតបរិញ្ញាបត្រ ជំនាន់ទី៧, ជំនាញគីមីសាស្ត្រកម្រិតមធ្យម ជំនាន់ទី៤, បច្ចេកទេសបឋម ជំនាន់ទី១៤-១៥, សេនាធិការបច្ចេកទេសជំនាន់ទី១៥, បើកបរជួសជុលរថយន្ត ជំនាន់ទី២០, គរុកោសល្យយោធាចារ្យ ជំនាន់ទី៣ និងជំនាញយោធាថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន (ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/4cqm0C2vObg

(ខេត្តព្រះសីហនុ)៖ កាកបាទក្រហមកម្ពុជា បានបើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង»។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/e7UMYbyv-2M

(ខេត្តព្រះវិហារ) :នៅរសៀលចុងសប្តាហ៍ រថយន្តម៉ាកហ្វតចង្កួតស្តាំ១គ្រឿង ដឹកឈើលេខ១ ប្រភេទឈើឈ្លីក រួមជាមួយរថយន្តរថយន្ត ម៉ាកស៊ីណាមួយគ្រឿង ទៀតដែលបើកបិទគូថត្រូវក្រុមសមត្ថកិច្ចនគរបាលបង្ក្រាបបាន ខណៈពួកគេដឹកឈើឈ្លីកចំនួន១៣ ដុំ ស្មើជិត២ម៉ែត្រ គូបឆ្លងប៉ុស្តិ៍ត្រួតពិនិត្យហើយបានបុកបារ៉ាស់សមត្ថកិច្ចដើម្បីបើកគេចតែគេច មិនរួចត្រូវកម្លាំងសមត្ថកិច្ចចាប់បាន។
សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/5urokprwPis

(ខេត្តក្រចេះ)÷ លំនៅដ្ឋាន២ខ្នងផ្ទះសង់អំពីឈើប្រក់ក្បឿង របស់ពលរដ្ឋ រស់នៅក្នុងឃុំបុស្សលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភះ ។
ក្នុងហេតុការណ៍អគ្គីភ័យឆាបចេះលំនៅដ្ឋានរបស់ពលរដ្ឋ អស់ចំនួន២ខ្នងផ្ទះនេះមិនបង្កឲ្យម្ចាស់លំនៅដ្ឋានក៏ដូចអ្នកក្បែរខាងណាម្នាក់រងរបួសក្នុងហេតុការអគ្គីភ័យនេះទេ។ក្នុងនោះមានសម្ភារៈប្រើប្រាស់ លុយរៀលនិងលុយដុល្លារជាច្រើនត្រូវបានឆាបឆេះក្នុងអណ្តាតភ្លើងគ្មានសល់។
សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uc8n4Sk3Qfo

(ខេត្តស្វាយរៀង)៖ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ ចំនួន៤កុងតឺន័រសរុបទម្ងន់ ១០២តោននិង៦០០គីឡូក្រាមនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ការដុតកម្ទេចចោលជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់នេះ ធ្វើឡើងក្រោមអធិបតីភាព អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៤ខែកុម្ភះ ឆ្នាំ២០២៤។
ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/UQsiPw_q2rY

(ភ្នំពេញ)៖ថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។ ការប្តេជ្ញាចិត្តបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ០២ កុម្ភៈ ឆ្នាំ២០២៤។
Link: https://youtu.be/J5jlx-7dw3w

(ភ្នំពេញ)៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន Total Energy ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើ ពង្រីកភាពបៃតង ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិភ្នំគូលែន ដែលជាគោលដៅលំហែបៃតង អនុលោមតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន២០២៤-២០២៨ របស់ក្រសួងបរិស្ថាន។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Dinah Kumar នាយកប្រចាំប្រទេស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេងឥន្ធនៈ Total Energy នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។
Link: https://youtu.be/GclI584ca-0

(ខេត្តស្វាយរៀង)៖ប្រជាពលរដ្ឋចំនួន ១៨០ គ្រួសារ ទទួលបានចង្ក្រានសន្សំសំចៃថាមពល និងធុងចំរោះទឹកស្អាត ដែលជាអំណោយរបស់ ក្រុមហ៊ុន អ៊ីនត្រាកូ នាព្រឹកថ្ងៃ សុក្រ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិ
វឌ្ឍន៍ខេត្តស្វាយរៀង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/AGogoFT2338

(ខេត្តកំពង់ឆ្នាំង)៖ លោកសេង វិចិត្រ អភិបាល ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ បាននាំយកបច្ច័យទៅចូលរួម បុណ្យផ្កាសាមគ្គីកសាងស្ពានព្រៃក្រាំង ស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zmWgUv_kzpk

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី ០២ កុម្ភៈ ឆ្នាំ ២០២៤
(អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/AURZ3gNhDPg

(ក្រសួងអប់រំ)៖សេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឲ្យមាតាបិតាអ្នកអាណាព្យាបាលសិស្សចូលរួមបន្ថែមសម្រាប់គាំទ្រលើដំណើរការសាលារៀននៅតាមស្ថានសិក្សាសាធារណៈនៅរាជធានីភ្នំពេញដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សម្រាមជាដើម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zGreL5z5T_A

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការណែនាំឱ្យអាជ្ញាធរពាក់ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង លើផ្ទាំងប៉ាណូតាមទីសាធារ ណៈ ទូទាំងប្រទេសកម្ពុជា ដោយត្រូវកម្រិតឱ្យបានសមរម្យ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/MOVnqFcyvG8

(រាជធានីភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥ មាត្រា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/LphjSImonTg
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍