
(សម្តេចតេជោ)៖បើយោងតាមគណនេយ្យហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះសារដោយរៀបរាប់យ៉ាងដូច្នេះថា៖ ”២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។
នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំងនិងក៏គ្មានការ
ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ”។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/1wVu5mjHS9k

(ខេត្តកំពត)៖អាជ្ញាធរខេត្តកំពតដឹកនាំដោយលោក ង៉ាន់ថារិទ្ធអភិបាលរងខេត្តកំពត ,ប្រធានមន្ទីរពាក់ពន្ធ័ រួមទាំងលោកអភិបាលរងក្រុងបូកគោ និងលោកឧកញ៉ាជាសុខហេងប្រធានក្រុមហ៊ុនដែលរដ្ឋបានអនុញ្ញាតឲ្យធ្វើការអភិវឌ្ឍន៍លើផ្ទៃដីជាង២០០ហិកតានៅតាមបណ្ដោយឆ្នេរសមុទ្រស្ថិតក្នុងភូមិកែបថ្មីនិងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/k6C9QjBKVTI

(ខេត្តកំពង់ចាម)៖អាជ្ញាធរខេត្តកំពង់ចាម បានប្រើគ្រឿងចក្របូមទឹកទម្លាក់ចូលប្រឡាយដើម្បីជួយសង្គ្រោះស្រូវជាង១ម៉ឺនហិចតារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង។
ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តព្រៃវែង ព្រមទាំងសហការីជាច្រើននាក់នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ បានចុះពិនិត្យទំនប់បង្ហៀរទឹក ដែលមានទីតាំងស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិនជាប់ព្រំប្រទល់ជាមួយស្រុកស៊ីធរកណ្ដាល នៃខេត្តព្រៃវែង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/6e323oL4j74

(សហរដ្ឋអាមេរិក)៖នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg (ម៉ាក ហ្សាកឃើប៊ើក) បានសុំទោសដល់ក្រុមគ្រួសារ ដែលនិយាយថា កូនរបស់ពួកគេត្រូវបានរងការប៉ះពាល់ដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងអំឡុងពេលសវនាការដ៏ក្ដៅគគុកនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។ លោក Zuckerberg ដែលជាអ្នកបើកដំណើរការ Instagram និង Facebook បាននិយាយថា “គ្មាននរណាម្នាក់គួរឆ្លងកាត់” នូវអ្វីដែលពួកគេបានជួបប្រទះនោះទេ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/e5Ez4KD7O58

(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ១០ថ្ងៃទៀតអាជ្ញាធរខេត្ត នឹងបិទបញ្ចប់ការផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលធ្វើលើសផែនការកំណត់ហើយ។ ការបិទនេះដើម្បីរក្សាទឹកទុកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្ស និងសត្វ ក្នុងអំឡុងពេលរដូវប្រាំង ។(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/wkAg9Vu1Cn0

(រាជធានីភ្នំពេញ)៖ក្នុងជំនួបពិភាក្សាក្នុងនាមជាដៃគូលើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងលោក John Aylieff នាយកកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីម្សិលមិញបានរំលេចឲ្យឃើញថាគឺជាពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងកម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិដែលបានចាប់ផ្តើមអនុវត្តសកម្មភាពការងារនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៥កន្លងមក។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/gWb1P3WDFy4

(រាជធានីភ្នំពេញ)៖ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/2P0idGEKofI

(រាជធានីភ្នំពេញ)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការ វិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/A9p_NTcUGxc

(ខេត្តកំពង់ស្ពឺ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ និងត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Oso5aS3hlfE

(ខេត្តកំពង់ឆ្នាំង)៖ អភិបាលរង ក្រុងកំពង់ឆ្នាំង លោក ទូច លីហួត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានមុខរបរឆ្អើរត្រី និង អ្នកមានស្តង់ទុក ត្រីឆ្អើរ ត្រូវតែប្រុងប្រយ៍ត្នឱ្យបានខ្ពស់ ក្នុងការការពារអគ្គីភ័យ ដែលតែងតែកើតមានឡើង ជាយថាហេតុ ធ្វើឱ្យខាតបង់ទ្រព្វសម្បត្តិរបស់បងប្អូនជារៀងរាល់ឆ្នាំ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/il6j1AGgXZM

(ខេត្តកំពត)៖អ្នកភូមិចំនួន៤នាក់កំពុងភ័យខ្លួនបន្ទាប់ពីពួកគាត់បានជួយសែងសពយុវជនម្នាក់ដែលបានចងកសម្លាប់ខ្លួនឯងនៅលើដើមស្វាយដែលអ្នកភូមិ ប្រទះឃើញកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើងស្រុកកំពង់ត្រាចខេត្តកំពត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/QqpBtCK8BIk

(ខេត្តកំពង់ធំ)៖ មនុស្សម្នាក់បានស្លាប់ និង៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលគេសង្ស័យថាមកពីពុលនំបញ្ចុក។
ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ នៅឯឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/tjBdid_yNU4

(រាជធានីភ្នំពេញ)៖លោក John Aylieff នាយកប្រតិបត្តិតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP)បានដឹកនាំគណៈប្រតិភូចូលសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងារស្ដារនិងអភិវឌ្ឍន៍ជនបទនិងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយនៅទីស្ដីការគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/i5ix-JMTEBc

(ខេត្តរតនគិរី)៖ក្រុមការងារតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមករាម្សិលមិញនេះ បានប្រទះឃើញសត្វក្រៀលចំនួន ១៣ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងដែនជម្រក សត្វព្រៃលំផាត់ខេត្តរតនគិរី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/IZr9InUM0nA

(រាជធានីភ្នំពេញ)៖ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំអោយប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ជាង២០០គ្រួសារ បានទៅរស់នៅនៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្តយ៉ាងខ្លាំង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/pPUmARQAUWU
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍