(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រតិបត្តិសាខា និងប្រធាន/អនុប្រធានអនុសាខាក្រុង-ស្រុកទាំង៩ សរុបចំនួន ៣៣នាក់ នៅសាលប្រជុំ «យឹម សុខុម» នៃអាគាររដ្ឋបាលខេត្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ខេត្តស្វាយរៀង)៖ នៅចុងសប្តាហ៍ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយចំនួន ១៣៨ភូមិ ស្មើនឹង ១២៩,៥៩៥បណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក ដោយមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណ ១,៣០០នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីប្រមូលព័ត៌មាន និងពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ ក្រោយការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(ពោធិ៍សាត់)៖ ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម ដែលមានតម្លៃប្រមាណជា ៣០ម៉ឺនអឺរ៉ូ (ឬប្រមាណជា ៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់លើកកម្ពស់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំកិច្ចប្រជុំចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ «ទីលានទុកដាក់សំរាម ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់» នៃគម្រោងទីក្រុងគួរឱ្យចង់រស់នៅក្រុងប៉ោយប៉ែត។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ លោកស្រី Angelina Jolie បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Instagram ជាមួយការរំឮកខួបមួយឆ្នាំនៃការផ្ទុះជម្លោះប្រដាប់អាវុធ រវាងកម្ពុជា និងថៃនៅតាមបណ្ដោយព្រំដែន។ លោកស្រីបាននិយាយថាប្រជាជនកម្ពុជាជិត ៣០០០០នាក់នៅតែមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
អនុវត្តតាមបទយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការរាយការណ៍ពីភ្ញាក់ងារសម្ងាត់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី បានចំនួន៧នាក់ ។
(មណ្ឌលគិរី) ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តមណ្ឌលគិរី បានសហការរៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ វេទិកាសន្ទនានាព្រឹកនេះ មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរជំនាញ និងតំណាងអង្គការសង្គមស៊ីវិល រួមទាំងសហគមន៍ជនជាតិភាគតិចក្នុងខេត្តមណ្ឌលគិរីជាច្រើននាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ខេត្តកំពង់ស្ពឺ)៖ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យ និងវាស់វែងយកនិយាមកាលើទីតាំងក្បាលដីជាក់ស្តែង ស្ថិតនៅភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការចុះអនុវត្តការងារបច្ចេកទេសនាពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលលិខិតស្ទើរចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ របស់ប្រជាពលរដ្ឋចំនួន ៥រូប រួមមាន៖ ឈ្មោះ ណូយ វ៉ាន់ណេត, ឈ្មោះ អ៊ុក រិទ្ធី, ឈ្មោះ អ៊ុក ចាន់រ៉ាស៊ី, ឈ្មោះ យ៉ុន សុផល និងឈ្មោះ ស៊ីម ឡេង ដែលបានស្នើសុំកិច្ចអន្តរាគមន៍ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើទីតាំងដីដែលពួកគាត់កំពុងអាស្រ័យផលជាក់ស្តែង។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ អតីតយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារពលី-មរណៈ សរុបចំនួន ៨៩នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) នៅបញ្ជាការដ្ឋានខេត្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថានលោកជំទាវ ងិន លីណា និង លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI) ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC 3.0) និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦ដល់២០៣០» ដោយមានការចូលរួមពី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តគោលដៅទាំង៦ រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ។
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍