(កំពត)៖ កម្លាំងនគរបាលស្រុកកំពង់ត្រាច បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនទូកមាសចំនួន ៣នាក់ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមអន្តរាគមន៍ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពាក់ព័ន្ធករណីអារផ្តួលរំលំដើមត្នោតបុរាណអមផ្លូវចូលវត្តអង្គជុំព្រៃទប់ចំនួន ៧ដើម មានអាយុកាលប្រមាណ ១៧០ឆ្នាំ ក្នុងឃុំបឹងសាលាខាងជើង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងគណៈកម្មការវត្តឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
ផ្សាយបន្តផ្ទាល់ ៖ ព្រះរាជពិធីសម្ពោធ《 វិមានសាមគ្គីភាពនៃព្រឹទ្ធសភា 》ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ទស្សនាការផ្សាយបន្តផ្ទាល់ ៖
VIDEO
(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចជំនាញច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបណ្ដេញជនជាតិថៃប្រុស ស្រីចំនួន៤៤នាក់មកស្នាក់នៅខុសច្បាប់ឲ្យទៅប្រទេសខ្លួនវិញនៅវេលាម៉ោង ១០ ព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
VIDEO
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ មន្ត្រីប្រតិបត្តិសាខាខេត្ត បានសហការជាមួយអនុសាខាកាកបាទក្រហមស្រុកសំពៅលូន និងស្រុកសំឡូត ចុះផ្សព្វផ្សាយអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋជាង ១០០នាក់ នៅភូមិទឹកថ្លា (ស្រុកសំពៅលូន) និងភូមិតាសាញជើង (ស្រុកសំឡូត) ក្រោមការឧបត្ថម្ភថវិកាពីអាជ្ញាធរមីនកម្ពុជា តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ព្រមទាំងក្រុមការងារសមាគមថ្នាក់ខេត្ត ស្រុក និងឃុំ-សង្កាត់ បាននាំយកថវិការបស់សមាគមទៅចូលរួមបុណ្យសពអតីតយុទ្ធជន និងនិវត្តជនចំនួន ៥សព នៅស្រុកអូរជ្រៅ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
សមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ប្រហែលមួយសប្តាហ៍លឿនជាងការគ្រោងទុក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយពេលសមយុទ្ធ ក្រោយពីលោកបានហៅសមយុទ្ធនោះថា “មិនសមរម្យ និងបង្កភាពជាសត្រូវ”។
VIDEO
អង្គការណាតូប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបការគំរាមកំហែងណាមួយ ដែលអាចកើតមាន ប្រសិនបើប្រទេសអ៊ីរ៉ង់ហ៊ានវាយប្រហារគោលដៅយោធាអាមេរិកនៅក្នុងទឹកដីរបស់អឺរ៉ុប ។ នេះបើតាម Times of Israel ចេញផ្សាយកាលពីថ្ងៃ ពុធ ។
VIDEO
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
VIDEO
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិក «សាលាដូង» នៅលើភ្នំគិរីរម្យ ដោយសម្តេចបានសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះទឹកចិត្ត និងឆន្ទៈមោះមុតក្នុងការបង្កើតសាលា និងបណ្ណាល័យចល័ត ដើម្បីជួយលើកកម្ពស់ចំណេះដឹង និងបំណិនជីវិតដល់កុមារជាង ១៥០នាក់ក្នុងមូលដ្ឋាន ទោះបីជាគ្មានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ បានប្រកាសពីការចាត់វិធានការម៉ឺងម៉ាត់បំផុតលើអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២រូប (១រូបនៅរោងចក្រ ចាស្ទីន អេលេន ខេត្តកណ្តាល និង ១រូបទៀតនៅរោងចក្រ មីង យ៉ាង ខេត្តកំពង់ស្ពឺ) ដោយតម្រូវឱ្យធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់ពាក្យសម្តី ឬអាកប្បកិរិយាមិនសមរម្យ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរតទៅទៀត។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
កំពង់ស្ពឺ៖ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពង្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធាន និងមន្ត្រីតំណាងការិយាល័យទាំង៥ ដើម្បីវាយតម្លៃវឌ្ឍនភាព ដោះស្រាយបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការអនុវត្តអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ បានថ្លែងឲ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងមេធាវីជាន់ខ្ពស់ផ្នែកជំនុំជម្រះម្នាក់របស់តុលាការនេះ កាលពីថ្ងៃអង្គារ ទី១៨ ខែសីហា។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍