All posts by មេគង្គ ប៉ុស្តិ៍

ឆែកឆេរឃ្លាំង ក្រុមហ៊ុន អាតូមី រកឃើញផលិតគ្រឿងសម្អាងខុសច្បាប់៣៩មុខ

ភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកលិតផលរបស់ក្រុមហ៊ុនអាតូមី(ខេមបូឌា) ខូ អិល ធី ឌី មួយកន្លែងត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គម នៃក្រសួងមហាផ្ទៃចុះឆែកឆេរដោយរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៣៩មុខ ដែលស្តុកទុកក្នុងឃ្លាំងដោយគ្មានច្បាប់អនុញ្ញាតព្រមទាំង នាំខ្លួនម្ចាស់ជាជនជាតិកូរ៉េ ទៅសាកសួរ។

ការឆែកឆេរ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ១០និង២០នាទី ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅ ទីតាំងឃ្លាំង អត់ច្បាប់មួយកន្លែង ស្ថិតនៅ ភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយ បានបញ្ចប់ នៅវេលាល្ងាចដោយមានការចម្រោងចម្រាស់គ្នាផងដែរ។

ក្នុងប្រតិបត្តិការនេះដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាន និងជាប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គមនិងមានការសម្របសម្រួលពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញនិងមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋានផងដែរ។

តាមព័ត៌មានអោយដឹងថា នៅក្នុងការឆែកឆេរ សមត្ថកិច្ច ចម្រុះ បានរកឃើញលផលិតផល គ្រឿង សម្អាង ចំនួន ៣៩មុខ ដែលសមត្ថកិច្ច មានការសង្ស័យ ថា ស្តុប,ឆែកចាយ វេចខ្ទប់ ក្លែម៉ាកគ្មានច្បាប់អនុញ្ញាត។

តាមលោក ឧត្តមសេនីយ៍ ទូច យុទ្ធា ដែលជាអ្នកដឹកនាំ ក្នុងប្រតិបត្តិការបានអោយដឹងថា ទីតាំង ស្តុបផលិតផលគ្រឿងសម្អាងនេះពុំមានច្បាប់អនុញ្ញាតិពីក្រសួង សុខាភិបាលនោះទេ ហើយ ចំពោះសីតុណ្ហភាពនៅក្នុងទីតាំងនោះ គឺមានកម្តៅចំនួន៣៦អង្សារដែលខុស បែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល ។បន្ទាប់ពីធ្វើការត្រួតពិនិត្យ រួចព្រះរាជ្ញារង បានសម្រេច ដកហូតវត្ថុតាងខាងលើ នេះជាបណ្តោះអាសន្នហើយ រក្សាទុក នៅក្នុងទីតាំងដដែល ដោយធ្វើការបិទឃ្លុំបេ ជាបណ្តោះអាសន្នតម្រូវ អោយម្ចាស់ ទីតាំង ជាអ្នកមើលការ ទទួលខុសត្រូវមិនអោយបាត់បង់ឬមានការខូចខាតរងចាំការសម្រេច ជាក្រោយ ។

ដោយឡែក ចំណែក ម្ចាស់ទីតាំងឈ្មោះ OH JAE HOON ជាជនជាតិកូរ៉េ នាំខ្លួនទៅបំភ្លឺនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨.២លាននាក់ ស្លាប់ជាង ៤៤ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,២៥១,០៦៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៤៥,១៨៥នាក់ និងជាសះស្បើយឡើងវិញ ៤,២៩៩,២២០នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,២០៨,២៤០នាក់ ស្លាប់ចំនួន ១១៩,១២៩នាក់ និងជាសះស្បើយចំនួន ៨៩៩,៥០២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៩២៨,៨៣៤នាក់ ស្លាប់ចំនួន ៤៥,៤៥៦នាក់ និងជាសះស្បើយ ៤៦៤,៧៧៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥៤៥,៤៥៨នាក់ ស្លាប់ ៧,២៨៤នាក់ និងជាសះស្បើយ ២៩៤,៣០៦នាក់៕

 

យោធាឥណ្ឌា២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចជាមួយយោធាចិននៅតាមបណ្តោយព្រំដែន

ឥណ្ឌា ៖ មន្រ្តីយោធាឥណ្ឌាបានថ្លែងអះអាងថា កម្លាំងយោធាឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីយប់ថ្ងៃចន្ទ នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌា។

ការប៉ះទង្គិចនេះបានធ្វើការឲ្យស្ថានការណ៍ចិន និងឥណ្ឌា មានការឡើងកម្តៅដាក់គ្នា ខណៈយោធាចិន បានស្នើឱ្យភាគីឥណ្ឌាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភបំពាន និងបង្ករឿងប្រឆាំងនឹងចិន ហើយត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំង២។

សូមជម្រាបថា ភាពតានតឹងបានបន្តកើនឡើងនៅតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោក ចាប់តាំងពីខែមុនមក ដោយទីក្រុងញូដេលី និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ៕

 

រាជរដ្ឋភិបាលសម្រេចបញ្ចប់មុខតំណែង ទីប្រឹក្សា ជំនួយការ លេខាធិការ នៅក្រសួងចំនួន៤

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីមួយចំនួនដែលមានឋានៈស្មើគ្នា។
យោងតាមអនុក្រឹត្យ សម្រេច បញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួង នៅក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងធម្មការនិងសាសនា និងក្រសួងមុខងារសាធារណៈ ដែលបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលខុសត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

ជនពិការចំនួន៣៥ គ្រួសារទទូលអំណោយពីសាខាកាក់បាតក្រហមខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និង លោកប៉ុក ងួនអភិបាលក្រុងព្រះវិហារនិងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនជនពិការ សរុបចំនួន៣៥ គ្រួសារ នៅមណ្ឌលតម្បាញ់សូត្រជនពិការកម្ពុជា ឋិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះផងដែល ឯកឧត្តម យុង គឹម ហ៊ាន នាយយកប្រតិបត្តិសាខាតំណាងអោយ ឯកឩត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរលោកនាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំ នាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពិសេសបងប្អូនជនពិការ ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។លោក យុង គឹម ហ៊ាន ក៏បានផ្តាំផ្ញើសុំឱ្យបងប្អូនពុកម៉ែ ចូលរួមថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

ក្នុងនោះដែល សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រី ខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល៕ ដោយ ៖ កូវ ប៊ុនហេង

តម្លៃ​ប្រេងឥន្ធនៈ​ត្រូវ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​៣០​ខែមិថុនា​

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ស្តីពី​ការកំណត់ថ្លៃ​ប្រេងឥន្ធនៈ ត្រូវ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ដោយ​សាំង​ធម្មតា​ត្រូវ​លក់​តម្លៃ​២,៨៥០​រៀល ក្នុង​មួយ​លីត្រ និង​ម៉ា​ស៊ូ​ត​លក់ ក្នុងតម្លៃ ២,៦០០​រៀល​ក្នុង​១​លីត្រ​។​

​សូម​អាន​សេចក្តីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម​ទាំងស្រុង​ ៖ 

 

ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន​៤០នាក់

ប៉េកាំង ៖ ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ​អាជ្ញាធរចិនបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤០នាក់ក្នុងនោះ ៣២នាក់ឆ្លងក្នុងស្រុក (២៧នាក់នៅប៉េកាំង) និង ០៨នាក់ជាករណីនាំចូល។ នេះបើអាជ្ញាធរសុខាភិបាលក្រុងប៉េកាំងដែលដកស្រង់ចេញផ្សាយដោយភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។

បើតាមរបាយការណ៍បញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកសរុបចំនួន ៥២៦នាក់ ដោយក្នុងនោះអ្នកជំងឺ ៤១១នាក់ជាសះស្បើយឡើងវិញ និង០៩នាក់ស្លាប់ ខណៈដែលអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួន១០៦នាក់។ ចំណែកឯករណីនាំចូលពីបរទេសវិញ ចំនួន១៧៤នាក់ ព្យាបាលជាសះស្បើយទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងដំណាក់កាលព្យាបាលនៅឡើយ ខណៈករណីស្លាប់វិញ គឺមិនមានឡើយសូម្បីតែម្នាក់។

បើគិតអំពីករណីឆ្លងនៅក្នុងប្រទេសចិនទាំងមូលវិញ​គឺថ្ងៃចន្ទម្សិលមិញនេះ​អាជ្ញាធរបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤០នាក់ក្នុងនោះ ៣២នាក់ឆ្លងក្នុងស្រុក (២៧នាក់នៅប៉េកាំង) និង ០៨នាក់ជាករណីនាំចូល។ សរុបមកបច្ចុប្បន្នចិនមានករណីឆ្លង COVID-19 សរុប ៨៣,២២១ករណីក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៣៧៧នាក់៕

 

ប្រេ​ស៊ី​ល​រកឃើញ​អ្នក​ឆ្លង COVID-១៩​ថ្មី​ចំនួន២០.៦៤៧ ករណីថែម​ទៀត​

ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា​ចំនួន​អ្នកស្លាប់​ដោយសារ COVID-១៩ បាន​កើន​ឡើងដល់ ៤៣.៩៥៩ នាក់ ខណៈ​មនុស្ស ៨៨៨.២៧១​នាក់​បានធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ចំពោះ​វីរុស​នេះ​នៅ​ទូទាំងប្រទេស​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិន​ហួរ​។​

​យោងតាម​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បានឱ្យដឹងថា​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមក​មាន​អ្នកជំងឺ​បាន​ស្លាប់​ចំនួន​៦២៧ នាក់ ហើយ​ការឆ្លង​ថ្មី​មាន​ចំនួន ២០.៦៤៧ ត្រូវបាន​រកឃើញ​។​

​រដ្ឋ​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​សៅ​ប៉ូ​ឡូ​ជា​កន្លែង​រង​ការប៉ះពាល់​ខ្លាំង​បំផុត​ដោយមាន​ការឆ្លង​ចំនួន ១៨១.៤៦០ នាក់​និង​មនុស្ស​ស្លាប់ ១០.៧៦៧ នាក់​បន្ទាប់មក​គឺ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​ដែលមាន​ការឆ្លង​ចំនួន ៨០.៩៤៦ នាក់​និង​អ្នកស្លាប់ ៧.៧២៨ នាក់​។ និង​សេ​រ៉ា​រ៉ា​មាន ៧៩,៤៦២ ករណី​និង​មាន​មនុស្ស​ស្លាប់ ៤.៩៩៩ នាក់​។​

​ប្រទេស​ប្រេ​ស៊ី​ល បាន​ក្លាយជា​ប្រទេស​ដែលមាន​ការរីក​រាលដាល​នៃ​ជំងឺ COVID-១៩ ដ៏​អាក្រក់​បំផុត​លំដាប់​ទី​២ លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​៕

 

កូរ៉េខាងជើងគំរាមប្រើកងទ័ពក្នុងករណីកូរ៉េខាងត្បូងមិនអាចបញ្ឈប់​ការបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន

សេអ៊ូល ៖ អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានធ្វើការព្រមានថា កងទ័ពកូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច​ដើម្បីធ្វើសកម្មភាពភា្លមៗ បើសិនជាកូរ៉េខាងត្បូងនៅតែបណ្ដែតបណ្ដោយ​ឱ្យជនជាតិកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តធ្វើយុទ្ធនាការបង្ហោះខិត្តប័ណ្ណ​ឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង ធ្វើការព្រមានបែបនេះតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង បានអះអាងថា អ្នកនាងបានបញ្ជាឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនចាត់វិធានការបន្ទាន់​ប្រឆាំងនឹងក្រុមអ្នករិះគន់បងប្រុសរបស់លោកស្រី។

នៅក្នុងសារព្រមានលើកចុងក្រោយបំផុត នៅថ្ងៃអង្គារនេះ អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពកូរ៉េខាងជើង កំពុងសិក្សាពីផែនការសកម្មភាព សម្រុកចូលក្នុងតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ហើយប្រែក្លាយវាឱ្យទៅជាបន្ទាយមួយដ៏រឹងមាំ។ កងទ័ពរបស់យើងនឹងធ្វើសកម្មភាពភ្លាមៗ បើសិនជាមានបញ្ជា ឬការសម្រេចចិត្តណាមួយគណបក្សពលករ និងរដ្ឋាភិបាល»។

ជុំវិញការព្រមាននេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានអំពាវនាវឱ្យកូរ៉េខាងជើងងាកមករកដំណោះស្រាយរួមគ្នាមួយតាមរយៈការសន្ទនាគ្នាជាជាងការប្រើប្រាស់ធម៌ក្តៅ។ លោក មូន ចេអ៊ីន បានសង្កត់ធ្ងន់ថា ដល់ពេលហើយដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង ងាកមកស្វែងរកដំណោះស្រាយរួមគ្នាមួយ វាដល់ពេលហើយ ព្រោះយើងមិនអាចអង្គុយរង់ចាំឲ្យស្ថានការណ៍ឲ្យល្អប្រសើរឡើងខ្លួនឯងនោះឡើយ ដោយលោករំពឹងថា កូរ៉េខាងជើងនឹងបើកទ្វារសន្ទនាឲ្យបានកាន់តែធំ សម្រាប់ភាគីទាំងពីរផងដែរ។

សូមជម្រាបថា ភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីកូរ៉េខាងជើង ព្រមានកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ជាការសងសឹកនឹងទីក្រុងសេអ៊ូល សម្រាប់ការបណ្ដែតបណ្ដោយឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តធ្វើយុទ្ធនាការបង្ហោះខិត្តប័ណ្ណឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន។ ទន្ទឹមនោះកូរ៉េខាងត្បូងក៏បានប្ដឹងក្រុមសកម្មជន​ដែលនាំគ្នាបង្ហោះខិត្តប័ណ្ណទាំងនោះដែរ ដោយចោទថាពួកគេដុតញ្ឆេះភាពតានតឹងរវាងកូរ៉េទាំងពីរ៕

 

 

 

 

 

 

 

 

ថៃ​បញ្ចប់​បម្រាម​គោចរ បន្ទាប់ពី​មិនមាន​ករណី​ឆ្លង​ក្នុងស្រុក​រយៈពេល​២១​ថ្ងៃ​

បាងកក ៖ ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​ដក​បម្រាម​គោចរ​ទូទាំងប្រទេស បន្ទាប់ពី​ដាក់​រយៈពេល​ជាង​ពីរ​ខែ ហើយ​បានអនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​នានា​ចាប់ផ្តើម​លក់​ស្រា​ឡើងវិញ នៅពេលដែល​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​បាន​ធូរស្បើយ​ចាប់តាំងពី​មិនមាន​ករណី​ឆ្លង​រាលដាល​ក្នុង​តំបន់​រយៈពេល ២១ ថ្ងៃ។​

​ប្រទេស​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជន​ប្រហែល ៧០ លាន​នាក់​មួយ​នេះ​គឺជា​ប្រទេស​ដំបូង​គេ​នៅក្រៅ​ប្រទេស​ចិន​ដែល​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​នេះ​កាលពី​ថ្ងៃទី១៣ ខែមករា ប៉ុន្តែ​មាន​ករណី​ឆ្លង​ត្រឹមតែ៣,១៣៥ករណី និង​អ្នកស្លាប់៥៨នាក់​ប៉ុណ្ណោះ ខណៈដែល​អ្នកជំងឺ​ចំនួន ២,៩៨៧ នាក់​បានជា​សះស្បើយ។​

​ក្រុមមន្ត្រី​បានធ្វើ​ការសរសើរ​ដល់​ប្រជាជន​ថៃ​ដែល​គោរព​តាម​ការ​គោលការណ៍​ពាក់​ម៉ាស់​ជា​សាធារណៈ​ចាប់តាំងពី​ខែមករា​ក៏ដូចជា​ការបិទ​ព្រំដែន ការបិទ​អាជីវកម្ម​ជាច្រើន និង​បម្រាម​គោចរ​សម្រាប់​ការ​ថមថយ​នៃ​វីរុស​ថ្មី​ដែល​បាន​ឆ្លង​ដល់ ៧.៩ លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​បានសម្លាប់​មនុស្ស​ជាង ៤៣ ម៉ឺន​នាក់។​

​ទន្ទឹម​នោះ​គ្រឹះស្ថាន​ផ្សេងទៀត​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​មានដូចជា សាលារៀន​ជាមួយនឹង​ចំនួន​សិស្ស​តិចជាង ១២០ នាក់ សាល​ពិព័រណ៍ ការប្រគុំ​តន្ត្រី ផលិតកម្ម​ភាពយន្ត សួន​កុមារ សួន​កម្សាន្ត និង​ការប្រកួត​កីឡា​ដោយ​គ្មាន​អ្នកទស្សនា។​

​ចំណែក​តៀមស្រា បា​រ៍ និង​ហាង​ខារ៉ាអូខេ​នឹង​នៅតែ​បិទទ្វារ​ដដែល ប៉ុន្តែ​ភោជនីយដ្ឋាន​ដែល​បើក​ដំណើរការ​វិញ​កាលពី ២ សប្តាហ៍​មុន​ជាមួយនឹង​គម្លាត​សង្គម​ឥឡូវនេះ​នឹង​អាច​បម្រើ​ស្រា​បាន។​

​អ្នកនាំពាក្យ​ក្រុមការងារ COVID-19 បាន​និយាយថា ករណី​ថ្មី​ទាំងអស់​ក្នុង​រយៈពេល ៣ សប្តាហ៍​ចុងក្រោយ​នេះ​ត្រូវបាន​រកឃើញថា​ស្ថិត​ក្នុងចំណោម​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៃ​ប្រជាជន​ថៃ​ដែល​ត្រឡប់​មកពី​បរទេស៕

 

ចាប់ខ្លួនឪពុកតិរច្ឆានរំលោភកូនស្រីបង្កើតអាយុ១៥ឆ្នាំ

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល បានតាមបញ្ជារបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង ដោយឃាត់ខ្លួនបុរសជាឪពុក ដែលរំលោភកូនស្រីរបស់ខ្លួនអាយុ១៥ឆ្នាំ រហូតបានសម្រេច។

មន្ត្រីនរគបាលខេត្តព្រៃវែងបានដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះថា បុរសជាឪពុករំលោភកូនស្រីបង្កើតរបស់ខ្លួននេះ មានឈ្មោះ ស្រី ហ៊ាង អាយុ៤២ឆ្នាំ ត្រូវបានប្រពន្ធ និងកូនស្រីប្តឹងពីបទ ប្រើអំពើហិង្សាក្នុងគ្រួសារ និងរំលោភសេពសន្ថវៈលើកូនស្រីបង្កើតបានសម្រេចចំនួន៤លើកនៅលើផ្ទះរបស់ខ្លួន ហើយគំរាមកូនស្រី បើហ៊ានប្រាប់គេឲ្យដឹងនឹងសម្លាប់ម្ដាយដែលជាប្រពន្ធរបស់ខ្លួនចោល។

សមត្ថកិច្ចបញ្ជាក់ទៀតថា បច្ចុប្បន្នត្រូវបានឃាត់ខ្លួន ដើម្បីបំពេញនីតិវិធីតាមផ្លូវច្បាប់៕

 

 

ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃនេះ

ភ្នំពេញ ៖ គិតត្រឹមម៉ោង​៨ និង៣០​ព្រឹក ថ្ងៃទី​១៦ ខែមិថុនា​ ឆ្នាំ២០២០នេះ​ ពុំមានរកឃើញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ចំនួន១២៨នាក់​ដដែល ចំនួនសំរាកពេទ្យនៅ៣នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៥នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមការផ្សាយនៅលើផេកហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

CDC បន្តថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយ ពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៨លាននាក់ ស្លាប់ជាង៤៣ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,១០៨,៥៥០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៣៨,៥៨១នាក់ និងជាសះស្បើយឡើងវិញ ៤,១៨៨,២១៦នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,១៨២,៨៣៣នាក់ ស្លាប់ចំនួន ១១៨,២៨០នាក់ និងជាសះស្បើយចំនួន ៨៨១,១០២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៨៩១,៥៥៦នាក់ ស្លាប់ចំនួន ៤៤,១១៨នាក់ និងជាសះស្បើយ ៤៥៣,៥៦៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥៣៧,២១០នាក់ ស្លាប់ ៧,០៩១នាក់ និងជាសះស្បើយ ២៨៤,៥៣៩នាក់៕

 

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១៧-២៣ ខែមិថុនា ភ្ញៀងនៅបន្តធ្លាក់ពីតិចទៅខ្លាំង

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម និងជ្រលងសម្ពាធ ទាបអូសបន្លាយពីលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖

 

ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ចំនួន១១,៥០២នាក់ថែមទៀត

ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃចន្ទនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់ ១១,៥០២ នាក់ និងករណីស្លាប់ ៣២៥នាក់បន្ថែមទៀត។ នេះបើទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

តាមរយៈតួលេខថ្មីខាងលើធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ៣៣២,៤២៤ករណី ដោយក្នុងនោះអ្នកជំងឺ ៩,៥២០នាក់បានស្លាប់ និង១៦៩,៧៩៨នាក់ទៀតបានជាសះស្បើយ និងអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៥៣,១០៦នាក់។

ចំពោះមុខនៃការកើនឡើងយ៉ាងឆាប់រហ័សនៃតួលេខអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី គ្រោងនឹងបើកកិច្ចពិភាក្សាជាមួយអភិបាលរដ្ឋទាំងអស់ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅថ្ងៃទី ១៦ និង ១៧ ខែមិថុនានេះដើម្បីរៀបចំយុទ្ធសាស្រ្ត ក្នុងការជម្នះវិបត្តិសកលមួយនេះ៕