All posts by មេគង្គ ប៉ុស្តិ៍

មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតទទួលពលរដ្ឋខ្មែរប្រុស ស្រីសរុបចំនួន ៧១នាក់ដែលអាជ្ញាធរសៀមបញ្ជូនមកកម្ពុជាវិញ

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានទទួលពលរដ្ឋខ្មែរប្រុសស្រីចំនួន៧១នាក់ដែលអាជ្ញាធរសៀមបញ្ជូមកកម្ពុជានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលរងស្រុកភ្នំស្រុក ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំង លោកស្រី ចំរើន ដាណេ ជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ជំនួសលោក ជូ បុត្រ ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តវិញ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជា «ប្រវត្តិសាស្ត្រ» សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានថ្នាក់ដឹកនាំស្រុកជាស្ត្រីដំបូងគេ និងជាការឆ្លុះបញ្ចាំងពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពិធីចងសម្ព័ន្ធមេត្រីភាព រវាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាព រវាងស្នងការដ្ឋាននគរបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជួយគ្នាចៅវិញទៅមក សំដៅលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិសុខសេដ្ឋកិច្ចក្នុងមូលដ្ឋាន ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

សម្ដេចធិបតី លើកឡើងថាសាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀននិងស្តង់ដារអប់រំ

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញគោរពវិញ្ញាណក្ខន្ធ នាយប៉ុស្តិ៍ និងមន្ត្រីពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មអន្តរាគមន៍ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង។

សូមទស្សនាព័ត៌មានពិស្ដារ៖

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មណ្ឌលសុខភាពម៉ាឡៃ» និងសមិទ្ធផលនានា ក្រោមជំនួយឥតសំណង KOICA

បន្ទាយមានជ័យ ៖ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីសម្ពោធមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានា» ដើម្បីបម្រើសេវាថែទាំ ពិនិត្យ ព្យាបាលជំងឺ និងថែទាំសុខភាពមាតា-ទារក ជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន ដោយពុំចាំបាច់ធ្វើដំណើរឆ្ងាយទៅកាន់មន្ទីរពេទ្យខេត្តឡើយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

នាយករដ្ឋមន្ត្រីថៃទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាក្រោមសម្ពាធនៃការរិះគន់

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចានវីរៈគុលនៅថ្ងៃទី៦ ខែសីហានេះ បានទទួលស្វាគមន៍ជាផ្លូវការប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង នៅវិមានរដ្ឋា
ភិបាល សម្រាប់ជំនួបពិភាក្សាទ្វេភាគី  ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់មេដឹកនាំមីយ៉ាន់ម៉ារូបនេះ មកកាន់ប្រទេសថៃ បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសង្គមស៊ីវិល អ្នកតស៊ូមតិ ដើម្បីប្រជាធិបតេយ្យ និងអ្នកនយោបាយបក្សប្រឆាំង  ។ អង្គការសង្គមស៊ីវិលថៃចំនួន ១៦បានចេញថ្លែងការណ៍រួមមួយប្រឆាំងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់លោក មីន អ៊ុងលាំង ដោយបានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃបញ្ឈប់នយោបាយទាំងឡាយណា ដែលពួកគេនិយាយថាផ្តល់ផលប្រយោជន៍ដល់រដ្ឋបាលយោធាមីយ៉ាន់ម៉ា និងចៀសវាងការផ្តល់ភាពស្របច្បាប់ដល់ការដឹកនាំរបស់លោក មីន អ៊ុងលាំង។



រុស្ស៊ីបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយបណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់បាត់បង់ជីវិតនិងជាង៥០នាក់រងរបួស

រុស្ស៊ីបានបាញ់ប្លោងគ្រាប់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ និង ដ្រូនរាប់សិបគ្រឿង សំដៅមកកាន់រដ្ឋធានីកៀវ ក្នុងប្រទេសអ៊ុយក្រែន កាលពីរំលងអាធ្រាតឈានចូលថ្ងៃពុធម្សិលម៉ិញ  ។ ការវាយប្រហារដ៏ខ្លាំងក្លានេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៧ នាក់ បានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀតរងរបួស ។ សូមបញ្ជាក់ថា នេះគឺជាការវាយប្រហារពីភាគីរុស្ស៊ី ដែលបង្កឲ្យប្រជាជនស៊ីវិលស្លាប់ច្រើនបំផុត គិតតាំងពីសង្គ្រាមនេះបានផ្ទុះឡើងកាលពីដើមឆ្នាំ២០២២ ​​ ។

គ្រួសារក្រីក្រមួយនៅស្រុកកំពង់ត្រាច មានសមាជិក ៣នាក់ វង្វេងស្មារតី ត្រូវចាក់ច្រវ៉ាក់ជើង ពឹងលើស្ត្រីជាម្តាយពិការភ្នែកមើលថែ

(កំពត)៖ គ្រួសារក្រីក្រមួយដែលមានសមាជិកចំនួន ៤នាក់ កំពុងរស់នៅក្នុងទុក្ខវេទនាយ៉ាងខ្លាំង ដោយសារសមាជិក ៣នាក់បានធ្លាក់ខ្លួនឈឺវង្វេងស្មារតី (ឡប់សតិ) ត្រូវចាក់ច្រវ៉ាក់ជើង ខណៈស្ត្រីជាម្តាយពិការភ្នែកខាងស្តាំ ត្រូវរ៉ាប់រងបន្ទុកមើលថែទាំងលំបាក តស៊ូរស់នៅភូមិជ្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍និងផ្ទៀងផ្ទាត់ការរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖


នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អាស៊ាននិងអាស៊ានបូកបី ប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយដែលយកប្រជាជនជាស្នូល

(សៀមរាប)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Zudan Arif Fakrulloh ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

សូមទស្សនាព័ត៌មានពិស្ដារ៖

៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជា

(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៩ «ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា» នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនចំនួន ១៥០នាក់។

សូមទស្សនាព័ត៌មានពិស្ដារ៖