All posts by មេគង្គ ប៉ុស្តិ៍

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប និងប្រកាសបន្តផ្តល់រង្វាន់ដល់បេក្ខជនប្រឡងជាប់និទ្ទេស A

(ស្វាយរៀង)៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ ដោយនៅក្នុងខេត្តស្វាយរៀង មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៥,២៤០ នាក់ (ស្រី ២,៩៦៦ នាក់) ចែកចេញជា ៨ មណ្ឌល ស្មើនឹង ២១១ បន្ទប់ (ថ្នាក់វិទ្យាសាស្ត្រ ១ មណ្ឌល ស្មើនឹង ៣៩ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៧ មណ្ឌល ស្មើនឹង ១៧២ បន្ទប់)។

សូមទស្សនាព័ត៌មានពិស្ដារ៖

បេក្ខជនជាង ៥ពាន់នាក់ នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមប្រឡងបាក់ឌុបថ្ងៃដំបូង ក្រោមការផ្ដាំផ្ញើឱ្យប្រឹងប្រែងអស់ពីសមត្ថភាព និងគោរពវិន័យ

(កំពង់ឆ្នាំង)៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយនៅក្នុងខេត្តកំពង់ឆ្នាំង មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៥,០៥៣ នាក់ (ស្រី ២,៩៧០ នាក់) តាមមណ្ឌលប្រឡងចំនួន ៨ មណ្ឌល ស្មើនឹង ២០៣ បន្ទប់។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប និងជូនពរបេក្ខជនទទួលបាននិទ្ទេស A ឱ្យបានច្រើន

(បន្ទាយមានជ័យ)៖ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់បើកវិញ្ញាសាប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ ដោយមានការចូលរួមពីលោក ស្រេង សុផល អភិបាលក្រសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងគណៈមេប្រយោគយ៉ាងច្រើនកុះករ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូន ចូលជ្រៅ ១ ០០០ គីឡូម៉ែត្រក្នុងដីរុស្ស៊ី សម្លាប់មនុស្ស ១២នាក់

អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូន ចូលជ្រៅ ១ ០០០ គីឡូម៉ែត្រក្នុងដីរុស្ស៊ី សម្លាប់មនុស្ស ១២នាក់។ ជាការវាយ ប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ចូលជ្រៅក្នុងទឹកដីប្រទេសរុស្ស៊ី, អ៊ុយក្រែន បានបង្ហោះដ្រូន ចូលទៅចម្ងាយរហូតដល់ ១ ០០០គីឡូម៉ែត្រ ក្នុងដីរុស្ស៊ី វាយប្រហារតំបន់ Tatarstan នៃទីក្រុង Nizhnekamsk សម្លាប់មនុស្ស ១២នាក់ ខណៈ ៣៩នាក់ទៀតរងរបួស។ការវាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី ម្តងហើយម្តងទៀតនេះ គឺកើតឡើងបន្ទាបពីអ៊ុយក្រែន ខិតខំអភិវឌ្ឍនិងបង្កើនសមត្ថភាព លើវិស័យដ្រូនឥតឈប់ឈរ និងថែមទាំងប្រកាសថា ត្រៀមផលិតដ្រូនឆ្លងទ្វីប អាចហោះគ្របដណ្តប់លើទឹកដីរុស្ស៊ីទាំងមូល ថែមទៀតផង។

និងក្រុមសិទ្ធិមនុស្ស បានលើកឡើងថា មានទំនោរនយោបាយនៅពីក្រោយ  ។

ប្រធានអាស៊ានបច្ចុប្បន្ន គឺប្រទេសហ្វីលីពីន បានស្វាគមន៍ជំនួបនេះ កាលពីថ្ងៃសុក្រ ដោយចាត់ទុកថាជាជំហានមួយឆ្ពោះទៅរកការចរចា និងការផ្សះផ្សា ព្រមទាំងបានជំរុញឱ្យមានការចូលជួបអ្នកទោសនយោបាយផ្សេងទៀត និងបានបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យមាន “ការដោះលែងលោកស្រី អ៊ុង សានស៊ូជី ដោយពេញលេញ និងឥតលក្ខខណ្ឌ”  ។

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ នៅមណ្ឌលវិទ្យាល័យកំពង់ស្ពឺ

‎ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)» នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការប្រឡង អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តមណ្ឌលគិរី បានចាប់
ផ្តើមដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃនេះ ជាមួយនឹងបរិយាកាសទូទៅប្រកបដោយភាពស្ងប់ស្ងាត់ របៀបរៀបរយ ស្ថិតក្រោមអាកាសធាតុត្រជាក់ មេឃស្រទុំ និងមានធ្លាក់ភ្លៀងរលឹម ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

វិទ្យាស្ថាន PCCFPI ព្រះសីហនុ ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែង ជូនយុវជនក្រីក្រ តាមកម្មវិធី TVET 1.5M

(ព្រះសីហនុ)៖ វិទ្យាស្ថានពហុបច្ចេកទេសមិត្ដភាពកម្ពុជា-ចិនខេត្ដព្រះសីហនុ (PCCFPI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ១ ៨៦០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់(TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖

KOFIH ផ្តល់អគារផ្នែកសម្ភព និងរោគស្ត្រី ជូនមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការហើយ

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ» ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបនឹងកើត (EmONC)។

សូមទស្សនាព័ត៌មានពិស្ដារ៖

មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសនៅភាគពាយ័ព្យប្រទេសចិន រីឯជប៉ុនបិទព្រលានយន្តហោះ ដោយសារព្យុះសង្ឃរាដូហ្វីន

ស្ថានីយទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហាថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅក្នុងខេត្តសានស៊ី ភាគពាយ័ព្យប្រទេសចិន បានបណ្តាលឱ្យបាក់ផ្លូវ ព្រមទាំងខូចខាតស្ពាន និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធទំនាក់ទំនង ដែលបង្ខំឱ្យមានការជម្លៀសប្រជាជនជាង ២ម៉ឺន៥ ពាន់នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ  ។

មនុស្ស៧នាក់ស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀនមួយក្នុងប្រទេសថៃ

អាជ្ញាធរថៃបានបញ្ជាក់ថាមនុស្ស៧ នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀន Thepsirin ក្នុងខេត្តនន្ទបុរី នៅព្រឹកថ្ងៃទី៧ ខែសីហានេះ។ ជនរងគ្រោះរួមមានគ្រូបង្រៀន៣នាក់ សិស្ស៣នាក់ និងខ្មាន់កាំភ្លើង១នាក់។ សារព័ត៌មានថៃ Khaosod បានបញ្ជាក់ថា មានមនុស្ស ១៥នាក់ផ្សេងទៀតបានរងរបួស។