All posts by មេគង្គ ប៉ុស្តិ៍

សម្ដេចធិបតី បញ្ជាក់ថាមន្ត្រីជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រទេ

ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ និងបរិស្ថានល្អ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ដេញថ្លៃផ្លូវបេតុងពីរលើកពលរដ្ឋព្រួយបារម្ភពីគុណភាពផ្លូវព្រោះតែដេញចុះច្រើនពេក

(ខេត្តត្បូងឃ្មុំ)៖ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបចំការដេញថ្លៃគម្រោងស្ថាបនាផ្លូវសាធារណៈចំនួន ២ខ្សែ ជាបន្តបន្ទាប់ ដោយមានក្រុមហ៊ុនជាច្រើនចូលរួមប្រកួតប្រជែងយ៉ាងស្កឹមស្កៃ។ ជាលទ្ធផល ក្រុមហ៊ុន ហង្ស គួយហេង ជាអ្នកឈ្នះការដេញថ្លៃលើគម្រោងទាំងពីរ៖ ផ្លូវគ្រួសក្រហម៖ ប្រវែង ៣,០០០ម៉ែត្រ (រួមទាំងលូ ៣កន្លែង) នៅភូមិទី១ ដេញបានក្នុងតម្លៃ ជាង ១២៣លានរៀល (ពីតម្លៃប៉ាន់ស្មាន ជាង ២៨៩លានរៀល)។

សូមទស្សនាព័ត៌មានពិស្ដារ៖

គណៈប្រតិភូអន្តរក្រសួង ចុះវាយតម្លៃបញ្ចប់ការងារជួសជុលផ្លូវនិងស្ពានបេតុងនៅស្រុកមង្គលបូរី

(បន្ទាយមានជ័យ)៖ នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលផ្លូវក្រាលដីល្បាយថ្មភ្នំប្រវែង ៣,០០០ម៉ែត្រ ស្ពានបេតុង ១កន្លែង (ប្រវែង ១៥ម៉ែត្រ) លូប្រអប់ ១កន្លែង និងផ្លាកឈ្មោះផ្លូវ ២កន្លែង ស្ថិតនៅភូមិអន្លង់ថ្លាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាននៅទីក្រុងតេហេរ៉ង់ដើម្បីជជែកបញ្ហានៅច្រកសមុទ្រហ័រមូស

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស់ អារ៉ាកជី (Abbas Araghchi) កាលពីថ្ងៃទី១១ ខែសីហា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក ម៉ូសិន រ៉ាហ្សា ណាកវី (Mohsin Raza Naqvi) នៅក្នុងទីក្រុងតេហ៍រ៉ង់ (Tehran) ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីសន្តិសុខតំបន់ ។

គ្រោះរអិលបាក់ដីនៅហ្វីលីពីនបណ្តាលឱ្យមនុស្ស១០នាក់បាត់បង់ជីវិតនិងបាត់ខ្លួនជាច្រើននាក់


គ្រោះរអិលបាក់ដីពីលើជម្រាលភ្នំកម្ពស់ស្មើអគារ២០ជាន់ បានវាយប្រហារលើផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនៅក្នុងតំបន់ Guisad Surong ទីក្រុងBaguio ភាគខាងជើងប្រទេសហ្វីលីពីន ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាច្រើនថ្ងៃ ។

កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីល មុនពេលអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធទ្រង់ទ្រាយធំ

អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកមួយគ្រាប់ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា តម្រង់ទៅកាន់សមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ។ ការបាញ់នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលមានសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូង និងអាមេរិក ហើយដែលតាមទម្លាប់កូរ៉េខាងជើងតែងថ្កោលទោសលើសកម្មភាពសមយុទ្ធនេះ  ។



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃស្ដីពីភាពមិនប្រក្រតីនៃតម្លៃបង្គោលនិងអំពូលសូឡា

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ពាក់ព័ន្ធភាពមិនប្រក្រតី ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមនានាជាច្រើន នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបង្គោលនិងអំពូលសូឡាមានតម្លៃរហូតដល់ ៨.០០០.០០០រៀលក្នុង១ដើម ដែលតម្លៃនេះខ្ពស់ជាង តម្លៃទីផ្សារហួសហេតុ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

មីយ៉ាន់ម៉ា បដិសេធ ការអំពាវនាវ របស់អាស៊ាន ដែលចង់ឱ្យមានការដោះលែង លោកស្រី អ៊ុងសាន ស៊ូជី

រដ្ឋាភិបាលគាំទ្រដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានបដិសេធការអំពាវនាវជាថ្មីរបស់អាស៊ាន ក្នុងការដោះលែងអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដោយឥតលក្ខខណ្ឌ។ បន្ថែមពីនេះមីយ៉ាន់ម៉ាថា មិនត្រូវការប្រេសិតពិសេសរបស់អង្គការនេះ សម្រាប់ប្រទេសមីយ៉ាន់ម៉ាទេ។ នេះបើយោងតាមក្រសួងការបរទេសមីយ៉ាន់ម៉ា។ ប្រធានាធិបតី លោក មីន អ៊ុងឡាំង ដែលជាអតីតអគ្គមេបញ្ជាការកងទ័ព និងជាអ្នកដណ្តើមអំណាចកាលពីឆ្នាំ២០២១ ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី ស៊ូជី បាននិងកំពុងព្យាយាមស្វែងរកសុពលភាពនយោបាយចាប់តាំងពីការដណ្តើមអំណាចមក និងស្តារទំនាក់ទំនងឡើងវិញជាមួយអាស៊ាន។

មូលដ្ឋានយោធាអាមេរិកនៅប៉ាស៊ីហ្វិក«ងាយរងគ្រោះខ្លាំង»ពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់កូរ៉េខាងជើង និងចិន

មូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក«ងាយរងគ្រោះខ្លាំង»ពីការវាយប្រហារដោយមីស៊ីល និងដ្រូន របស់កូរ៉េខាងជើង និងចិន  ។លោកSeth Jonesប្រធាននាយកដ្ឋានការពារជាតិ និងសន្តិសុខនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានកត់សម្គាល់បែបនេះនៅក្នុងអត្ថបទវិភាគ (op-ed) មួយ ដែលចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal កាលពីថ្ងៃអាទិត្យ។ ការចេញផ្សាយនេះ គឺបន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងខ្វះខាតប្រព័ន្ធស្ទាក់ចាប់មីស៊ីលសំខាន់ៗ ចំពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា  ។

មនុស្សជាង១០០នាក់បានស្លាប់បន្ទាប់ពីការរញ្ជួយដីខ្លាំងបំផុតមួយបានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី

មនុស្សជាង ១០០នាក់បានស្លាប់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ ទី១០ ខែសីហា   ។គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យរលំអគារ បង្កការខូចខាតដល់មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានធ្វើឱ្យមនុស្សជាច្រើននាក់កប់នៅក្រោមគំនរបាក់បែក   ។ អាជ្ញាធរកូឡុំប៊ី ហៅព្រឹត្តិការណ៍នេះថាជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតប្រចាំ
សតវត្សរ៍របស់ប្រទេសនេះ  ។



AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ស្ថានភាព នៅទីតាំងមណ្ឌលសុខភាពតេជោមរកត

(ព្រះវិហារ)៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមទស្សនាព័ត៌មានពិស្ដារ៖

វគ្គបណ្ដុះបណ្ដាលនិងវិក្រឹតការ «គណនេយ្យសាធារណៈ» នៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «គណនេយ្យសាធារណៈ» រយៈពេល ៣ថ្ងៃ ជូនដល់រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង-ស្រុក មកពីខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ KN&N រីសត ខេត្តមណ្ឌលគិរី។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការប្រឡងបាក់ឌុបឆ្នាំ២០២៦ បានបញ្ចប់ទៅដោយរលូននិងគ្មានភាពមិនប្រក្រតីណាមួយកើតឡើង

(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២៦ បានបញ្ចប់ទៅដោយរលូន ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់» និងប្រកបដោយតម្លាភាព យុត្តិធម៌ ព្រមទាំងគ្មានបាតុភូតមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ប្រជាពលរដ្ឋ និងយុវជនជិត ៤ពាន់នាក់ ទទួលបានការងារ និងចំណូលសមរម្យ បន្ទាប់ពីបញ្ចប់វគ្គ TVET 1.5M

(ស្វាយរៀង)៖ ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជិត ៤ពាន់នាក់ មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

សូមទស្សនាព័ត៌មានពិស្ដារ៖