All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋចំនួន២៥របស់សហរដ្ឋអាមេរិកប្តឹងរដ្ឋបាលលោកដូណាល់ត្រាំជុំវិញការដំឡើងពន្ធគយសកល«ខុសច្បាប់»

សម្ព័ន្ធភាពនៃរដ្ឋ និងដែនដីស្វយ័ត ចំនួន ២៥របស់សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងកាលពីថ្ងៃចន្ទ ទី៣ ខែសីហា នៅតុលាការពាណិជ្ជកម្មអន្តរជាតិនៃសហរដ្ឋអាមេរិក ដើម្បីរារាំងការប៉ងប្រព្រឹត្តចុងក្រោយបង្អស់របស់រដ្ឋបាលលោក ដូណាល់ត្រាំ ក្នុងការដាក់ពន្ធគយសកលក្នុងអត្រាពី ១០% ទៅ ១២.៥%។

មេដឹកនាំអ៊ីស្រាអែល បដិសេធសំណើផែនការសន្តិភាពរបស់លោកត្រាំ និងប្ដេជ្ញាបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអង្គារ បានប្រកាសជាផ្លូវការនៅទីក្រុងយ៉េរូសាឡឹមថា ប្រទេសអ៊ីស្រាអែល បានបដិសេធសេចក្តីព្រាងសំណើថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ពាក់ព័ន្ធនឹងដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពនៅតំបន់ហ្គាហ្សា ។


អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូនៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ): នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ២នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី «លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)» ដោយប្រើអំពើហិង្សា។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនៅបារាំងគ្រប់គ្រងបានទំាងស្រុងហើយ

លោកនាយករដ្ឋមន្ត្រីបារាំង Sébastien Lecornu បានលើកឡើង កាលពីថ្ងៃសៅរ៍ ទី១ ខែសីហាថា គ្រោះភ្លើងឆេះព្រៃ ដែលបានបំផ្លិចបំផ្លាញប្រទេសបារាំង គឺស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុងហើយ ពោលគឺជាងមួយសប្តាហ៍បន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំបំផុតបានឆេះឡើង ហើយនេះរាប់បានថាជាភ្លើងឆេះព្រៃ ដែលមិនធ្លាប់មានទេ រាប់តាំងពីឆ្នាំ១៩៤៩មក។


ក្រសួងការងារ ដោះស្រាយកង្វល់កម្មកររោងចក្រ ជេ អេស ដោយជោគជ័យនិងឆាប់រហ័ស

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយដោយជោគជ័យ និងឆាប់រហ័សនូវកង្វល់របស់បងប្អូនកម្មករនិយោជិតនៅរោងចក្រ ជេ អេស (JS Leather Collection Phnom Penh Co., Ltd.) ដោយភាគីពាក់ព័ន្ធទាំងអស់បានឈានដល់កិច្ចព្រមព្រៀងរួម បញ្ចប់វិវាទការងារដោយសន្តិវិធី ហើយកម្មករនិយោជិតបានវិលត្រឡប់ចូលបម្រើការងារជាធម្មតាវិញ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំវិសាមញ្ញលើកទី ៧ អាណត្តិទី ៤

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន២ របស់រដ្ឋបាលខេត្ត។

សូមទស្សនាព័ត៌មានពិស្ដារ៖

AOT ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ បង្គោលលេខ៣៧ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37 (បង្គោលឯកភាព) ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមទស្សនាព័ត៌មានពិស្ដារ៖

រលកកម្ដៅគ្របដណ្ដប់លើឧបទ្វីបកូរ៉េបណ្ដាលឲ្យមនុស្សស្លាប់១៤នាក់

រលកកម្ដៅបំបែកកំណត់ត្រាកំពុងតែគ្របដណ្ដប់លើឧបទ្វីបកូរ៉េ ដែលធ្វើឱ្យ
សីតុណ្ហភាពហក់ឡើងខ្ពស់នៅទូទាំងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង
ខណៈដែលអាជ្ញាធរបង្កើនវិធានការកាត់បន្ថយគ្រោះធម្មជាតិនេះ  ។

លោកត្រាំប្រកាសថាអាមេរិកគ្រប់គ្រងច្រកសមុទ្រហ័រមូសទាំងស្រុង និងមិនឱ្យអ៊ីរ៉ង់ទាមទារប្រាក់អ្វីឡើយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែសីហា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ចេញពីរដ្ឋធានីវ៉ាស៊ីនតោនថា សហរដ្ឋអាម៉េរិកនឹងមិនអនុញ្ញាតឱ្យប្រទេសអ៊ីរ៉ង់ ប្រមូលកម្រៃជើងសារ ឬទារលុយពីនាវាដឹកជញ្ជូន សម្រាប់ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសជាដាច់ខាត  ។

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍ខាងក្រោម៖

កម្មករដំឡើងរថយន្ត TOYOTA ជិត ៨០% គឺជាអតីតសិស្សមកពីគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ TVET

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក (Toyota Tsusho Manufacturing (Cambodia) Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាជ្ញាធររៀបចំការចាប់ឆ្នោតជ្រើសរើសតូបលក់ដូរសម្រាប់បងប្អូនអាជីវករភៀសសឹកនៅភូមិរង់ចាំជំហានដំបូងប្រមាណ៣០០តូប

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង «ពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ» ជូនដល់បងប្អូនអាជីវករភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែន ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។

សូមទស្សនាព័ត៌មានពិស្ដារ៖

អ៊ីរ៉ង់ថានឹងបង្ខំអាមេរិកឱ្យគោរពតាមកិច្ចព្រមព្រៀង

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន កាលពីថ្ងៃ អាទិត្យ បានអះអាងថា ប្រទេសអ៊ីរ៉ង់ត្រូវតែបង្ខំសហរដ្ឋអាមេរិកឱ្យបន្តរក្សាការប្តេជ្ញាចិត្តគោរពតាមអនុស្សរណៈយោគយល់គ្នា (MoU) សន្តិភាព ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ មេដឹកនាំអ៊ីរ៉ង់រូបនេះ បានបញ្ជាក់លើបណ្តាញសង្គម X ថា យើងត្រូវតែព្យាយាមបង្ខំសត្រូវឱ្យគោរពតាមអ្វីដែលខ្លួនបានចុះហត្ថលេខា។ សន្តិសុខរបស់ប្រទេស និងតំបន់ រួមទាំងសម្ព័ន្ធមិត្តរបស់យើង នឹងមានភាពប្រសើរឡើងជាមួយនឹង MoU នេះ ។


.


មនុស្ស៤១នាក់បាត់ខ្លួននិង៥នាក់ស្លាប់ក្រោយកើតមានករណីភ្លើងឆេះនាវាដឹកអ្នកដំណើរនៅឥណ្ឌូនេស៊ី

គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានឆាបឆេះនាវាដឹកអ្នកដំណើរឥណ្ឌូនេស៊ីមួយគ្រឿង ឈ្មោះ KMP Mutiara Sentosa 2 នៅក្នុងដែនទឹកក្បែរកោះម៉ាឌូរ៉ា កាលពីថ្ងៃទី២ ខែសីហា ដោយស្ថិតនៅក្នុងចម្ងាយប្រហែល ២៦ គីឡូម៉ែត្រ ភាគខាងជើងកោះ ម៉ាឌូរ៉ា។ ហេតុការណ៍នេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បាត់ បង់ជីវិត និង៤១នាក់ទៀតកំពុងបាត់ខ្លួន ។