All posts by មេគង្គ ប៉ុស្តិ៍

អភិបាលខេត្តពោធិ៍សាត់ ចុះបញ្ជាបើកទឹកសង្គ្រោះស្រែស្រូវកសិករកំពុងខ្វះទឹកនៅស្រុកបាកាន

(ខេត្តពោធិ៍សាត់) ៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយបង្ហូរទឹកតូច-ធំ ស្ថិតក្នុងឃុំមេទឹក និងឃុំបឹងខ្នារ ស្រុកបាកាន ព្រមទាំងប្រឡាយធំដំណាក់អំពិល ដើម្បីចាត់ចែង និងអន្តរាគមន៍បែងចែកប្រភពទឹក សង្គ្រោះស្រូវស្រែរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹកឱ្យបានទាន់ពេលវេលា។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖

ស្រុកសូទ្រនិគមនិងជីក្រែង ទទួលបានការផ្សព្វផ្សាយពី «ការិយាល័យប្រជាពលរដ្ឋ» និង App «មតិយើង»

ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានទទួលការផ្សព្វផ្សាយ និងតម្រង់ទិសយ៉ាងលម្អិត អំពីតួនាទី ភារកិច្ចរបស់ «ការិយាល័យប្រជាពលរដ្ឋ» ព្រមទាំងការណែនាំពីរបៀបប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ (App) «មតិយើង» ដើម្បីបង្កើនប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការងារ បន្តនាំយកឱកាសការងារ ៣៨០០កន្លែង និងកិច្ចគាំពារសង្គមទៅដល់ស្រុកកំចាយមារ

(ព្រៃវែង)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បាននាំយកឱកាសការងារ ៣ ៨០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋជាង ៦០០នាក់ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលខេត្តពោធិ៍សាត់បើកយុទ្ធនាការចលនាមន្ត្រីរាជការជួសជុល ថែទាំផ្លូវ

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានបើកយុទ្ធនាការ ចលនាមន្ត្រីរាជការ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីចាក់ប៉េតុងបំពេញជង្ហុក និងបំបាត់សំបុកមាន់ ក្នុងគោលបំណងជួសជុល ថែទាំ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លើកំណាត់ផ្លូវកៅស៊ូ ដែលរងការខូចខាត ត្រង់ចំណុចផ្សារបត់រំដួល ឆ្ពោះទៅបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។



ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុង-ស្រុកឱ្យផ្តល់សេវាប្រកបដោយតម្លាភាពនិងទំនុកចិត្ត

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុង «ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ» គឺលោក ឈឺន រតនៈ (យោងតាមប្រកាសលេខ ៨១៤៦ ប្រក របស់ក្រសួងមហាផ្ទៃ) ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ផ្សារកែវសីមា ទ្រុឌទ្រោមខ្លាំង តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការស្តារ និងរៀបចំឡើងវិញ?

(មណ្ឌលគីរី)៖ផ្សារកែវសីមា ដែលជាបេះដូងសេដ្ឋកិច្ចរបស់ស្រុក កំពុងស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមគួរឱ្យព្រួយបារម្ភ។ ពីមួយថ្ងៃទៅមួយថ្ងៃ សភាពផ្សារកាន់តែអាក្រក់ ដោយដំបូលធ្លុះធ្លាយ ទឹកភ្លៀងជ្រាបគ្រប់ទីកន្លែង តូបជាច្រើនត្រូវបានបោះបង់ចោល ខណៈតូបឈើដែលចាស់ទ្រុឌទ្រោមកំពុងពុកផុយ បង្កហានិភ័យដល់អាជីវករ និងប្រជាពលរដ្ឋ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កងឆ្មាំបដិវត្តន៍អ៊ឺរ៉ង់ បញ្ចេញវីដេអូបាញ់បង្ហោះមីស៊ីល ដោយអះអាងថា ជាការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាម៉េរិកនៅគុយវ៉ែត

កងឆ្មាំបដិវត្តន៍អ៊ឺរ៉ង់ (IRGC) កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បានបញ្ចេញខ្សែវីដេអូបាញ់បង្ហោះមីស៊ីល ដោយអះអាងថា ខ្លួនបានវាយប្រហារចំគោលដៅមូលដ្ឋានទ័ពអាកាសអាមេរិក អាលី អាល់សេឡឹម (Ali Al Salem) នៅក្នុងប្រទេសគុយវ៉ែត ដោយបានបំផ្លាញឃ្លាំងផ្ទុកដ្រូនចំនួនពីរ និងអាងស្តុកប្រេងយន្តហោះយោធា ។

ប៉ាគីស្ថានអះអាងថាការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅតែមានសង្ឃឹម ទោះបី ជាមានការវាយប្រហារថ្មីៗពីសំណាក់អាមេរិកក៏ដោយ

ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដាថា ការចរចារវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តប្រព្រឹត្តទៅ ទោះបីជាក្រុងវ៉ាស៊ីនតោនបានបើក  ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ  ទៅលើ
សត្រូវរបស់ខ្លួន។ ជាការវាយប្រហារ ដែលអាមេរិកអះអាងថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗ របស់អ៊ីរ៉ង់ដែលតម្រង់ទិសដៅទៅលើប្រទេសហ្សកដានី ។

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង​ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង​ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំទទួលស្វាគមន៍ក្រុមការងារ CYBERLOCOS និង MBUZISELLER

(ខេត្តមណ្ឌលគិរី)៖ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ក្រុមការងារ CYBERLOCOS និង MBUZISELLER ដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តមណ្ឌលគិរី ដើម្បីបំពេញបេសកកម្មផលិតមាតិកា និងផ្សព្វផ្សាយពីសក្តានុពលសម្រស់តំបន់ទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋមន្ត្រីការងារ សាទរ MinebeaMitsumi ប្រតិបត្តិការ១៥ឆ្នាំនៅកម្ពុជានិងស្វាគមន៍ការវិនិយោគនៅពោធិ៍សាត់

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ក៏ដូចជាពិភាក្សាពីការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការប្រតិបត្តិការរបស់ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. នៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦ នេះ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាជ្ញាធរខេត្តមណ្ឌលគិរី ដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធទឹកស្អាតនិងថាមពលសូឡានៅមន្ទីរពេទ្យបង្អែកខេត្ត

(ខេត្តមណ្ឌលគិរី) ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុង «កម្មវិធីប្រគល់-ទទួល និងដាក់ឱ្យដំណើរការជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ ក្រោមគម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងទឹកសម្រាប់ទទួលទាន» នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដើម្បីផ្តល់ទឹកស្អាតសុវត្ថិភាពដោយឥតគិតថ្លៃ ជូនដល់បុគ្គលិកពេទ្យ និងប្រជាពលរដ្ឋមកទទួលសេវាព្យាបាល។

សូមទស្សនាព័ត៌មានពិស្ដារ៖