All posts by មេគង្គ ប៉ុស្តិ៍

ចិនគាំទ្រការស៊ើបអង្កេតដោយ WHO ពាក់ព័ន្ធនឹងការឆ្លើយជាសកលចំពោះ COVID-19

ប៉េកាំង ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រកាសគាំទ្រចំពោះអង្គការសុខភាពពិភពលោក WHO ក្នុងការត្រួតពិនិត្យឡើងវិញដ៏ទូលំទូលាយ ឬការស៊ើបអង្កេតពាក់ព័ន្ធនឹងការឆ្លើយជាសកលចំពោះ COVID-19 នៅពេលដែលវីរុសនេះស្ថិតនៅក្រោមការគ្រប់គ្រងបាន។

ការប្រកាសបែបនេះរបស់លោក ស៊ី ជិនពីង ធ្វើឡើងនៅក្នុងកិច្ចអត្ថាធិប្បាយតាមរយៈ Video Link នាឱកាសបើកកិច្ចប្រជុំនៃសភាសុខភាពពិភពលោក ពីស្នាក់ការកណ្តាលអង្គការ WHO ក្នុងទីក្រុងហ្ស៊ឺណែវប្រទេសស្វីស នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមសារព័ត៌មាន CNA។

ការលើកឡើងរបស់លោក ស៊ី ជិនពីង ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចរៀងៗខ្លួន ដោយអំពាវនាវឲ្យមានការស៊ើបអង្កេត រកប្រភពដើមនៃវីរុសកូរ៉ូណាថ្មី (COVID-19) ដែលបានចម្លងដល់មនុស្សជាង ៤.៨លាននាក់ ក្នុងនោះស្លាប់ជាង ៣១៧ពាន់នាក់ ខណៈដែលសហរដ្ឋអាមេរិក នៅតែបន្តចោទប្រកាន់មកលើចិន ឥតឈប់ឈរផងដែរនោះ។

លោកប្រធានាធិបតីចិន បានលើកឡើងចំពោះមុខបណ្តាថ្នាក់ដឹកនាំអន្តរជាតិ យ៉ាងដូច្នេះថា «ចិនគាំទ្រការត្រួតពិនិត្យឡើងវិញដ៏ទូលំទូលាយ ទៅលើការឆ្លើយតបជាសកលចំពោះ COVID-19 នៅពេលដែលយើង អាចគ្រប់គ្រងជំងឺរាតត្បាតសកលនេះ»។ លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា ការងារខាងលើនេះតម្រូវឲ្យមាននូវឥរិយាបថប្រកបដោយវិជ្ជាជីវៈ និងបែបវិទ្យាសាស្ត្រ ហើយវាត្រូវតែដឹកនាំដោយ WHO ប្រកបដោយកម្មវត្ថុពិតប្រាកដ និងភាពយុត្តិធម៌ដែលត្រូវតែមានការគាំទ្រជារួម។

បន្ថែមពីខាងលើនេះ ប្រទេសចិនក៏បានសម្រេចថា នឹងផ្តល់ជំនួយ ២ពាន់លានដុល្លារបន្ថែមទៀត សម្រាប់រយៈពេល ២ឆ្នាំខាងមុខ ដើម្បីជួយអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។

ប្រទេសចិននៅតែការពារដល់សកម្មភាពកន្លងមករបស់ខ្លួន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលបានផ្ទុះឡើងដំបូង នៅក្នុងទីក្រុងវូហាន កាលពីចុងឆ្នាំ២០១៩។ ចិនបានចាត់ទុកថា ខ្លួនបានបំពេញភារកិច្ចប្រកបដោយលក្ខណៈបើកទូលាយ មានតម្លាភាព និងបានបញ្ចេញប្រតិកម្មយ៉ាងរហ័ស ដើម្បីចែកចាយព័ត៌មានអំពីជំងឺនេះ ទៅដល់អន្តរជាតិ៕

 

ពលរដ្ឋសាទរខណ:អភិបាលស្រុកជើងព្រៃបើកបង្ហូរទឹកបញ្ចៀសការជន់លិចស្រូវស្រែ ក្នុងឃុំគោករវៀង

ដោយ ៖ ប៉ែន សផល

កំពង់ចាម ៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់នៅភ ភូមិគោករវៀងឃុំគោករវៀងស្រុកជេីងព្រៃ ខេត្ដកំពង់ចាម ថាមានទឹកជន់លិចស្រូវរបស់ពួកគាត់ជាច្រេីនហិកតាដោយសាររបិទលួបង្ហូរទឹកចូលប្រឡាយទឹកបណ្ដាលឲ្យកកស្ទះទឹកឡើងជន់លិច។ 

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ ហើយបានដាក់គ្រឿងចក្រកាយដីចេញពីប្រឡាយទឹកដើម្បីរំដោះទឹកចេញពីស្រែជូនប្រជាពលរដ្ឋដើម្បីកុំឲ្យលិចស្រូវរបស់ពួកគាត់បន្តទៅទៀតដែលពួកគាត់កំពុងតែដាំដុះ។

ពលរដ្ឋជាច្រើនគ្រួសារបានសាទរទៅនឹងចំណាត់ការរបស់លោកអភិបាលនៃគណៈអភិបាលជើងព្រៃា ក្នុងការជួយដោះស្រាយប្រជាពលរដ្ឋបានទាន់ពេលវេលា បើមិនដូច្នេះទេ ស្រូវស្រែទាំងនោះប្រាកដជាខូចខាតអស់ជាមិនខានឡើយ៕

មេបញ្ជាការតំបន់សឹករងព្រះវិហារ បរិកច្ចាគ២៣លានរៀលសង់ផ្ទះផ្តល់ជូនគ្រួសារអតីតយុទ្ធជនពលីពិការអំឡុងសម័យសង្គ្រាម

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវគេមើលឃើញថា គឺជាអង្គភាពជួរមុខមួយ ដែលមានអង្គភាពចំណុះជាច្រើនទៀត បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារការពារជាតិ និងប្រជាជន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ អនុវត្តន៍ទៅតាមគោលការណ៍ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៤។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ជាមេបញ្ជាការអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រៅពីកិច្ចការងារការពារជាតិ ដ៏មមារញឹក ក៏នៅបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងវិស័យនានាជាច្រើនទៀត នៅក្នុងសង្គមកម្ពុជា ដូចជា វិស័យមនុស្សធម៌ និងសង្គមធម៌ នោះជាដើម។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ដោយអនុវត្តន៍ទៅតាមគោលនយោបាយ រាជរដ្ឋាភិបាល និងដោយមើលឃើញ ពីទុក្ខលំបាក ខ្សត់ខ្សោយជីវភាពរស់នៅប្រចាំថ្ងៃ មានដីអត់ផ្ទះ និងមានខ្ទមខ្វះដី សម្រាប់ជាទីជម្រកចិញ្ចឹមជីវិត របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននោះ នៅក្នុងរវាង២សប្តាហ៍បន្តបន្ទាប់គ្នា នាខែឧសភានេះ គឺ ចាប់ពីថ្ងៃទី៥ឧសភា ដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ទោបានបន្តដឹកនាំមន្ត្រីក្រោមឧិវាទគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានស្រុក ឃុំ និងភូមិ បានចុះទៅកាន់ទីតាំងចំនួន ៤ ក្នុងខេត្ត ដើម្បីជួយសាងសង់ផ្ទះ ជួបសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ នៅក្នុងសម័យអតីតកាល ក្នុងបុព្វហេតុការពារជាតិ និងប្រជាជនកម្ពុជា អោយរស់រានមានជីវិត និងប្រទេសជាតិ ទទួលបានសុខសន្តិភាព រហូតមកដល់គ្រាបច្ចុប្បន្ន ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ទោបានមានប្រសាសន៍ទៀតថា ទីតាំងដែលត្រូវចុះអោយដល់មូលដ្ឋានរស់នៅ របស់គ្រួសារអតីតយុទ្ធជននោះ គឺមាន៤កន្លែង និងស្ថិតនៅក្នុងស្រុកផ្សេងៗពីគ្នាក្នុងខេត្ត គឺនៅថ្ងៃទី១៥ឧសភា ដល់ថ្ងៃទី១៨ ឧសភា២០២០ ក្រុមការងារបានចុះជួបសួរសុខទុក្ខ ផ្តល់ថវិកា និងគ្រឿងបរិភោគ ជូនលោក ឥត ឆ្លាម អាយុ ៥៥ឆ្នាំ ជាជនពិការ រស់នៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន។ ហើយលោកឧត្តមសេនីយ៍ទោ បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ដល់គ្រួសារលោក ឥត ឆ្លាម ចំនួន ៤លានរៀល អង្ករ១៥០គីឡូក្រាម ទឹកផ្លែឈើ១កេស ទឹកស៊ីអ៊ីវ២យួរ និងទឹកបរិសុទ្ធ១កេស។

លោកឧត្តមសេនីយ៍ទោបានបន្តថា នៅថ្ងៃទី១១ឧសភាឆ្នាំ២០២០ លោក និងក្រុមការងារ បាបន្តនាំយកថវិកា និងគ្រឿងបរិភោគ ទៅឧបត្ថម្ភដល់គ្រួសារពលី ៣គ្រួសារ នៅក្នុងស្រុករវៀង គឺ ១. សំ យឿន ភេទស្រី អាយុ៨៥ឆ្នាំ ២. ប៉ាន សារុំ ភេទស្រី អាយុ៦០ឆ្នាំ និង៣. ចាន់ រ៉ែន ភេទស្រី អាយុ៦៥ឆ្នាំ ដោយក្នុង១គ្រួសារៗ ទទួលបានថវិកា ១៣ម៉ឺនរៀល អង្ករ១បេ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មុង២ មី១កេស និងអតីតយុទ្ធជន ២នាក់ផ្សេងទៀត ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ថែមទៀតផង។

លោកថា នៅក្នុងស្រុករវៀងដដែល នាថ្ងៃទី៩ឧសភាឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ទោបានបន្តដឹកនាំក្រុមការងារ ចុះសាងសង់ផ្ទះថ្មី១ខ្នង ជូនលោក ចៅ សុត្ថា អាយុ៦១ឆ្នាំ ជានិវត្តជន រស់នៅក្នុងភូមិថ្នល់កោង ឃុំរំដោះ ដោយផ្ទះនោះសង់ក្នុងទំហំ ៥x៧ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ចំណាយថវិកាអស់ ៩លាន ៥សែនរៀល។ ដោយឡែក នៅថ្ងៃទី៥ឧសភាឆ្នាំ២០២០ លោកបានបន្តដឹកនាំមន្ត្រី និងក្រុមការងារចុះកាន់ស្រុកគូលែន ដើម្បីសាងសង់ផ្ទះថ្មី១ខ្នង ទំហំ៥x៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី និងបានចំណាយថវិកាអស់ ៩លាន ៥សែនរៀល ជូនលោក សុខ សារិន អាយុ៥១ឆ្នាំ ជានិវត្តជន រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍បញ្ជាក់ថា ថវិកាដែលបានចំណាយ ក្នុងការសាងសង់ផ្ទះថ្មី២ខ្នង ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន និងអតីតយុទ្ធជនកម្ពុជា មានចំនួន ២៣លាន ៣សែន ៩ម៉ឺនរៀល។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា អំណោយ និងថវិកា ដែលបាននាំយកមកសាងសង់ផ្ទះ និងឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនកម្ពុជា ទាំងក្នុងពេលនេះ និងនៅពេលកន្លងមក គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

លោកថា សកម្មភាពមនុស្សធម៌ និងសង្គមធម៌នេះ នៅតែបន្តទៅមុខដូចភ្លៀងរលឹម ដោយអនុវត្តន៍ទៅគោលការណ៍ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៤ ជាពិសេស អនុវត្តន៍.ទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។គ្រួសារអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា៕

ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបញ្ឈប់ការចុះដោះស្រាយវិវាទដីធ្លីដែលបានដោះស្រាយរួចហើយ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ឲ្យបញ្ឈប់ការចុះដោះស្រាយទំនាស់ដីធ្លីទាំងឡាយណាដែលសម្ដេចបានដោះស្រាយបញ្ចប់ ឬតុលាការកំពុងដំណើរការនីតិវិធី ឬស្ថាប័នតុលាការបានបញ្ចប់ដោយមានសាលក្រម ឬសាលដីការស្ថាពររួចហើយ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៥ ខែឧសភា សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា លេខាធិការដ្ឋាន និងសមាជិក សមាជិការ នៃឧត្តមក្រុមប្រឹក្សារពិគ្រោះ និងផ្តល់យោបល់ ត្រូវបំពេញភារៈកិច្ចដូចខាងក្រោម ៖

ក-មិនអនុញ្ញាត ឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយណា ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ចប់ និងមានសេចក្តី ជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី (សជណ) រួចហើយនោះទេ ។

ខ-មិនអនុញ្ញាត ឲ្យដោះស្រាយទំនាស់ដីធ្លី ដែលកំពុងដំណើការ តាមនីតិវិធីរបស់តុលាការ ។

គ-មិនអនុញ្ញាតឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយ ដែលបានដោះស្រាយបញ្ចប់ ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីការស្ថាពរ រួចហើយ ។

ឃ-លេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិក និងសមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្ម ជូនក្នុងករណីដូចបានរៀបរាប់នៅក្នុងចំណុច «ក» «ខ» និងចំណុច «គ» ខាងលើឡើយ ។ ទន្ទឹមនេះ ក៏មិនត្រូវបញ្ជូនសំណុំរឿង វិវាទដីធ្លីរវាងបុគ្គល និងបុគ្គល ជូនមកសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើការដោះស្រាយដែរ ៕

ករណីបន្លំយកដីជនបរទេសនៅខេត្តកំពត មិនមានទោសទេ ព្រោះប្រគល់ជូនម្ចាស់វិញដោយស្ម័គ្រចិត្ត

ខេត្តកំពត ៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានពន្យល់ជុំវិញករណីលោក ថម ជាជនជាតិអាមេរិកកាំង ដែលត្រូវបានប្អូនធម៌ គឺលោក អ៊ុក បញ្ញា និងភរិយា បានបន្លំយកដីតែក្រោយមកក៏បានប្រគល់ដី ៦ប្លង់នោះឲ្យទៅលោក ថម វិញ ដោយអះអាងថា ករណីនេះបានបញ្ចប់ដោយសន្តិវិធី ពោលគឺឈ្នះឈ្នះទាំងអស់គ្នា ដោយលោក អ៊ុក បញ្ញា និងភរិយា មិនប្រឈមមុខផ្លូវច្បាប់ទេ ព្រោះបានប្រគល់ដីជូនលោក ថម វិញដោយស្ម័គ្រចិត្ត។

អភិបាលខេត្តកំពត លោក ជាវ តាយ អះអាងថា ករណីនេះ ដោយសារលោក អ៊ុក បញ្ញា និងភរិយា ព្រមប្រគល់ដីវិញដោយស្ម័គ្រចិត្ត ទើបរឿងនេះបានបញ្ចប់ទៅដោយនយោបាយឈ្នះឈ្នះ គឺឈ្នះទាំងអស់គ្នា។

គួរកត់សម្គាល់ថា មូលហេតុដែលធ្វើអោយលោក អ៊ុក បញ្ញា និង ភរិយា ព្រមប្រគល់ដីជូនលោក ថម វិញ ដោយស្ម័គ្រចិត្ត បែបនេះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចេញផ្សាយរឿងនេះ ក្រោយពេលលោក ថម ស្វែងរកអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល រហូតមានអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាអោយលោក ជាវ តាយ អភិបាលខេត្តកំពត ដោះស្រាយបញ្ហានេះជាបន្ទាន់។

សូមជម្រាបថា នៅសាលាខេត្តកំពត កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានធ្វើពិធីទទួល និងប្រគល់ព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់សញ្ជាតិខ្មែរ ជូនដល់ជនជាតិអាមេរិក សញ្ជាតិអាមេរិកម្នាក់(លោក ថម) មានសិទ្ធិស្នាក់ និងរស់នៅក្នុងប្រទេសកម្ពុជា៕

រដ្ឋបាលរាជធានីប្រាប់ម្ចាស់ភោជនីយដ្ឋានទាំងអស់គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញប្រកាសតម្រូវឱ្យម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់គោរពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាលវិរុសCovid-19 ទោះស្ថានភាព មានភាពស្រាកស្រាន្តក៏ដោយ។

តម្លៃលក់រាយប្រេងឥន្ធនៈថ្មីពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៥០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៣០០រៀលក្នុង១លីត្រ។

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

 

អតីត​តារា​កំប្លែង នាង ខ្មឹ​ប ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​

 ​ភ្នំពេញ ៖ អតីត​តារា​កំប្លែង នាង រ៉េ​ន សុធា​រី ហៅ​ខ្មឹ​ប​និង មនុស្ស​៦​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បារ ចតុមុខ ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្រះចក ។​

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា សង្ស័យ​ចំនួន​៧​នាក់​មាន ៖ ១/​ឈ្មោះ ឈួន សំណាង ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ទីតាំង​ខាងលើ (​ជួញដូរ​)។​ ២/​ឈ្មោះ ឈួន រ៉ា​ទី ភេទ​ស្រី ជនជាតិខ្មែរ ស្នាក់នៅ​ទីតាំង​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​ (​ប្រើប្រាស់​) ។​ ៣/​ឈ្មោះ វណ្ណា វ​ណ្ណី ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ ​(​ប្រើប្រាស់​)។​ ៤/​ឈ្មោះ រ៉េ​ន សុធា​រី (​ហៅ ខ្មឹ​ប​) ភេទ​ស្រី ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ ​(​ប្រើប្រាស់​)។​ ៥/​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​)។​ ៦/​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិត​ប្រា​ដក​ (​ប្រើប្រាស់​)។​ ៧/​ឈ្មោះ ម៉ៅ ម៉ាប់ ភេទ​ស្រី ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​) ។​

​ដោយឡែកវត្ថុតាង​ដកហូត​រួមមាន ៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់ , ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចាត់ការ​បន្ត​តាម​នីតិវិធី មុន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់៕

 

អ៊ីតាលី​នឹង​បើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ដើមខែក្រោយ

​រ៉ូម ៖ រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ថា ​ប្រទេស​អ៊ីតាលី​នឹង​បើក​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ដើមខែ​មិថុនា​នេះ ដោយ​មិនចាំបាច់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ទៀត​ទេ ក្នុង​គោលបំណង​ជំរុញ​ការចាកចេញ​ពី​ការ​ឃុំឃាំង​បណ្ដាលមកពី​ជំងឺ​កូ​វីដ​១៩​។​ នេះ​បើ​យោង​ប្រភពពី CNA​។​

​កាលពីដើម​ខែមីនា​កន្ល​ង​ទៅនេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ដែល​មកដល់ពេលនេះ​បានសម្លាប់​មនុស្ស​ច្រើនជាង​៣១,៥០០​នាក់ នាយករដ្ឋមន្ត្រី Giuseppe Conte បាន​រឹតបន្តឹង​ការធ្វើដំណើរ​របស់​ប្រជាជន និង​បិទ​ដំណើរការ​អាជីវកម្ម​មួយចំនួនធំ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងខ្លាំង​។​

​លោក Conte បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ថា ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុងប្រទេស​អ៊ីតាលី​នេះ បានធ្វើឱ្យ​ការធ្វើដំណើរ​លក្ខណៈ​ទេសចរណ៍​ទាំងអស់​ត្រូវបាន​ផ្អាក ខណៈដែល​ប្រទេស​នេះ​ជា​ប្រទេស​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ឧស្សាហកម្ម​ទេសចរណ៍​។​

​ទោះបីជា​អ៊ីតាលី​មិនបាន​បិទ​ព្រំដែន​ប្រទេស​គេ​ជា​ផ្លូវការ និង​នៅតែ​អនុញ្ញាតឱ្យ​ប្រជាជន​ធ្វើដំណើរ​ទៅធ្វើ​ការ និង​ក្រោម​ហេតុផល​សុខភាព​ក៏ដោយ រដ្ឋាភិបាល​បាន​ហាមឃាត់​ការធ្វើដំណើរ​លក្ខណៈ​ទេសចរ និង​តម្រូវឱ្យធ្វើ​ការដាក់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សម្រាប់​អ្នក​ដែល​ចូលមកក្នុង​ប្រទេស​អ៊ីតាលី​ទាំងអស់​។​

​សូមជម្រាបថា ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣ ខែមិថុនា​តទៅ អ៊ីតាលី​នឹង​បើក​ដំណើរ​កន្លែងកម្សាន្ត​ទាំងអស់​ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការដាក់​នៅ​ដោយឡែក​។ ទោះបី​ប្រជាជន​អ៊ីតាលី​នឹង​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដោយ​សេរី​យ៉ាងណាក្ដី អាជ្ញាធរ​តំបន់​នីមួយៗ​នៅតែ​អាច​ហាមឃាត់​ការធ្វើដំណើរ​បាន​ដដែល​បើសិនជា​មានការ​កើនឡើង​នៃ​ករណី​ឆ្លង​ឡើងវិញ​៕

 

ឥណ្ឌាប្រកាសអូសបន្លាយពេលបិទប្រទេសដើម្បីទប់ស្កាត់ COVID-19

ញូដេលី ៖ រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តអូសបន្លាយពេលបិទប្រទេស ២សប្ដាហ៍បន្ថែមទៀតគ្របដណ្ដប់លើប្រជាជនជាង ១.៣ពាន់លាននាក់ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាមានអ្នកស្លាប់ដោយសារ COVID-19 ២,៨៩៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបច្រើនជាង ៩០,០០០នាក់ ខណៈ៣៦,៧៩៥នាក់ ជាសះស្បើយឡើងវិញ។

បើតាមរដ្ឋាភិបាលឥណ្ឌា ជាមួយការអូសបន្លាយពេលបិទប្រទេសនេះ វិធានការ ឬសេចក្ដីណែនាំថ្មីៗ ក៏អាចនឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ខណៈខ្លួនកំពុង ពិចារណាបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

សូមជម្រាបថា ឥណ្ឌាបានដាក់ចេញវិធានការបិទប្រទេសទាំងមូល កាលពីថ្ងៃទី២៤ ខែមីនា ហើយសាលារៀន, សេវាដឹកជញ្ជូនសាធារណៈ និងពាណិជ្ជកម្មមួយភាគធំ ត្រូវបិទទា្វរចាប់ពីពេលនោះមកដែរ។ ប៉ុន្តែ ការឆ្លងរាតត្បាត COVID-19 មិនទាន់ថយចុះគ្រប់គ្រាន់ តាមការចង់បាននោះទេ ហើយនេះគឺជាលើកទី៤ហើយ ដែលឥណ្ឌាអូសបន្លាយពេលបិទប្រទេស គ្របដណ្ដប់លើប្រជាជនជាង ១.៣ពាន់លាននាក់៕

 

ឥណ្ឌូណេស៊ី រកឃើញអ្នក​ឆ្លង​កូ​វិដ​១៩ ចំនួន៤៨៩នាក់ថែមទៀត សរុប​​កើន​ដល់១៧,៥១៤​នាក់

ហ្សា​ការ​តា ៖ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​កាលពី​ម្សិលមិញ ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី បានប្រកាស​ពី​ការរកឃើញ COVID-19 ៤៨៩​ករណី​ថ្មី ធ្វើឱ្យ​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើន​ដល់ ១៧,៥១៤​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

​មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី បានឱ្យដឹង​ទៀតថា អ្នកស្លាប់​ដោយសារ COVID-19 ក៏បាន​កើន​ដល់ ១,១៤៨​នាក់​ផងដែរ ក្រោយ​អ្នកស្លាប់​ថ្មី​៥៩​នាក់ ត្រូវបាន​ប្រកាស​។ ចំណែកឯ មនុស្ស ៤,១២៩​នាក់ បានជា​សះស្បើយ ឡើងវិញ ខណៈ​មកទល់នឹង​បច្ចុប្បន្ន មនុស្ស ១៤០,៤៧៣​នាក់ បានទទួល​ការធ្វើ​តេស្ដ​រក COVID-19៕

 

អត្តពលិកកម្ពុជា​១១០នាក់នឹងបញ្ជូនទៅហ្វឹកហាត់នៅចិន នាចុងឆ្នាំនេះ សម្រាប់ស៊ីហ្គេម២០២៣

 

ភ្នំពេញ ៖ ដើម្បី​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កសហព័ន្ធគីឡាកម្ពុជា​ គ្រោង​បញ្ជូន​អត្តពលិក​ ចំនួន ១១០​នាក់ ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចិន​ នា​ខែវិច្ឆិកា សម្រាប់​កីឡា​ចំនួន​ ១២ប្រភេទ ។ គោល​ការណ៍​បញ្ជូន​អត្តពលិក​កម្ពុជា ទៅ​ចិន នៅ​ក្នុងខែ​វិច្ឆិកា​ ខាង​មុ  ខ​នេះ គឺ​បន្ទាប់​ពី​ការ​លុបចោល​ផែន​ការ​នេះ កាល​ពីដើម​ឆ្នាំ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ប៉ុន្តែអាចពន្យារពេលជាថ្មី បើសិនគូវីដ ១៩ នៅតែមិនធូរស្រាល។

បើតាមលោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានប្រាប់វិនៅ​ថ្ងៃទី​១៧ ខែឧសភា នេះ​ថា ​ផែនការ​បញ្ជូន​អត្តពលិក​ទៅ​ចិន ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ គឺ​ធ្វើឡើង​ក្នុងលក្ខខណ្ឌ ដែលស្ថាន​ភាព​នៃ​ជំងឺ​កូវីដ១៩ មាន​សភាព​ធូរស្រាល ប៉ុន្តែ​ក៏​មាន​នីតិវិធី​នៅ​ក្នុង​ការ​គ្រប់គ្រង​ដូច​ជាមុន​ពេល​ចូល​ទៅ​ហាត់ ត្រូវ​ពិនិត្យ​សុខភាព ហើយ​ទៅ​ដល់​ប្រទេស​ចិន​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​ពី​គេ​ចំនួន​២សប្តាហ៍ នោះ​ទើប​អាច​ចូល​មណ្ឌល​ហ្វឹកហាត់ និង​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ឡើយ​។

ប៉ុន្តែ​បើទោះជាយ៉ាងនេះក្តី បើ​ស្ថានភាព​ជំងឺ​កូវីដ១៩ មិន​មាន​ភាព​ធូរ​ស្រាល​ទេ នោះ​ការ​បញ្ជូន​អត្តពលិក​ទាំង​១១០នាក់ នឹង​ត្រូវ​លើក​ទៅ​ខែ​មីនា ឆ្នាំ​២០២១​ខាង​មុខ​វិញ ហើយ​ការ​ហ្វឹកហាត់​នឹង​ធ្វើឡើង​ចាប់​ពី​ខែមីនា​ឆ្នាំ​២០២១ រហូត​ដល់​ស៊ីហ្គេម​នៅ​កម្ពុជា នា​ខែ​ឧសភា ឆ្នាំ​២០២៣៕

ផ្លូវក្រុងចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុសម្រេចការសាងសង់បានជាង៩០ភាគរយហើយ

ខេត្តព្រះសីហនុ ៖ ថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងកម្មវិធីដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ។

ដំណើរទស្សនកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ត្រីរាជការជុំវិញខេត្ត តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេសសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។

គួរកត់សម្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុ​ដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។

លើសពីនេះទៀត ​ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល​ ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមាន​​ភាព​ស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុង ការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង៕

 

បង្ក្រាបសង្វៀនជល់មាន់១កន្លែងនៅស្រុកជេីងព្រៃ ឃាត់ខ្លួន១០នាក់ដកហូតយានយន្ត១៧គ្រឿង

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ដឹកនាំដោយលោកអធិការរងនគរបាលស្រុកជើងព្រៃ និងដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ដោយឃាតុ់ខ្លួនអ្នកញៀនល្បែងចំនួន១០នាក់។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រុមអ្នកញៀនល្បែងទាំង១០នាក់មានឈ្មោះ ៖
១-ឈ្មោះ មាន ច្រឹង ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទទាល ឃុំរវាង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
២-ឈ្មោះ ឈឿន ឈន់ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
៣-ឈ្មោះ សុឹម សុី ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង
៤-ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុលដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
៥-ឈ្មោះ សួន ឈឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាពរ ឃុំត្រពាំងពរ ស្រុក ខេត្ត
៦-ឈ្មោះ យ៉ាន យ៉ាត ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រដាស់ ឃុំតាំងត្រពាំង ស្រុកបាធាយ ខេត្តកំពង់ចាម
៧-ឈ្មោះ ពុត ពេជ្យ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្របែក ឃុំជេីងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម
៨-ឈ្មោះ លី សុខអាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រះស្រឹង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម
៩-ឈ្មោះ សួស សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិងូង ឃុំសូពិទ្វ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
១០-ឈ្មោះ ណៃ ផានិត ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុលដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។

សម្ភារៈដកហូតរួមមាន ៖ ១-មាន់ងាប់ ចំនួន ០២ក្បាល
២-កន្រ្តក់ដាក់មាន់ ចំនួន ០១
៣-ម៉ូតូចំនួន ១៣គ្រឿង
៤-កញ្ចក់បាំងមាន់ ចំនួន ០១
៥-ហាន់តោអាប៉ោង ចំនួន០១
៦-រថយន្តចំនួន ០៤គ្រឿង
៧-ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយម៉ឺនរៀល)
៨-ប្រាក់ដុល្លាចំនួន១០០០ដុល្លា (មួយពាន់ដុល្លា)
៩- សំបកស្គុតរុំជេីងមាន់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕   

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីស្រាអែល ស្លាប់នៅលើគ្រែក្នុងផ្ទះរបស់លោក

បរទេស ៖ អ្នកនាំពាក្យការបរទេសអ៊ីស្រាអែល បានប្រាប់ទូរទស្សន៍​ CNN ថា
ថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីស្រាអែលលោក Du Wei ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងគេហដ្ឋានផ្លូវការរបស់លោកនៅក្នុងទីក្រុង Herzliya ប៉ូលិសអ៊ីស្រាអែល កំពុងស៊ើបអង្កេតនេះ។

តាមសារព័ត៌មាន Jerusalem Post នៅថ្ងៃទី១៧ខែឧសភាបានផ្សាយថា កម្លាំងជំនាញកំពុងបើកការស្រាវជ្រាវពាក់ព័ន្ធនឹងការស្លាប់របស់លោក។ លោក Du Wei អាយុ ៥៨ ឆ្នាំត្រូវបានគេរកឃើញថា ស្លាប់នៅលើគ្រែរបស់គាត់ ហើយមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

លោក Du Wei ទើបតែត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះតែប៉ុណ្ណោះ ។ លោក Du Wei ធ្លាប់បម្រើការជាប្រេសិតចិន ប្រចាំនៅអ៊ុយក្រែនផងដែរ ។

ឯកអគ្គរដ្ឋទូត Du Wei បានរៀបការ និងមានកូនប្រុសម្នាក់ ប៉ុន្តែគ្រួសាររបស់គាត់មិនត្រូវបានគេជឿថា បានរស់នៅក្នុងប្រទេសអុីស្រាអែលនោះទេ ។ លោក Du Wei កំពុងរស់នៅជាយក្រុង Tel Aviv រដ្ឋ Herzliya ប្រទេសអុីស្រាអែល ៕