All posts by មេគង្គ ប៉ុស្តិ៍

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤.៨លាននាក់ ស្លាប់ជាង ៣១ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៧៩៨,៩៥២ករណីហើយ ដោយក្នុងនោះអ្នកស្លាប់មានចំនួន ៣១៦,៥១៤នាក់ និងជាសះស្បើយឡើងវិញ ១,៨៥៥,១៣២នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែល បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥២៧,៣៥២នាក់ ស្លាប់ចំនួន ៩០,៩៧៣នាក់ និងជាសះស្បើយចំនួន ៣៤៤,៩៥២នាក់៕

 

ព្រឹកនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅវេលាម៉ោង៨៖៣០ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។ ពិធីប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌។

យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួន នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត៕

 

ប្រមុខការពារជាតិអាស៊ាន បើកកិច្ចប្រជុំតាមរយៈវីដេអូ ខន់ហ្វ្រែន ផ្តោតលើកូវីដ-១៩

ភ្នំពេញ ៖ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន អ៊ែតសុំ (ADSOM) តាមរយៈវីដេអូ ខន់ហ្វ្រែន ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៥ ខែឧសភា ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គ នាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធាន អ៊ែតសុំ – ( ADSOM )។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន តាមវីដេអូ ខន់ហ្វ្រែន ត្រូវបានដឹកនាំកិច្ចប្រជុំ ដោយប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ ២០២០ នេះ ។ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន នាពេលនេះ បានប្រព្រឹត្តទៅតាម របៀប វារៈរបស់ខ្លួន ដោយបានផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលជំងឺនេះ បានកំពង់ឆ្លងរីករាលដាលនៅប្រទេសក្នុងតំបន់ និងលើពិភពលោក ។

ថ្លែងបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន ឧត្តមសេនីយ៍ឯក ង្វៀន ជីវីញ អនុរដ្ឋ មន្ត្រី ការពារប្រទេសវៀតណាម បានលើកឡើងពីការប្រឈមមុខជាសកល ទៅនឹងជំងឺ កូវីដ ១៩ ដែលបណ្តាប្រទេសអាស៊ានកំពុងជួបប្រទះ នឹងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ។ លោក ក៏បានសំដែងការសោក្ខស្តាយ ចំពោះការបាត់បង់អាយុជីវិត របស់ប្រជា ពលរដ្ឋក្នុងបណ្តាប្រទេសអាស៊ាន ដោយសារជំងឺកូវីដ១៩ ។នៅក្នុងកិច្ចប្រជុំនោះ ក៍បានធ្វើ ការផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមក ដោយបានផ្តោតទៅលើបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិក្នុងបរិបទ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងក្រោយជំងឺកូវីដ ១៩ព្រម ទាំងកិច្ចសហប្រតិបត្តិ ការ លើវិស័យការពារជាតិ ។

នាយឧត្តមសេនីយ៏ ណឹម សុវត្ថិ បានចូលរួមសំដែងនូវការរំលែក ទុក្ខជាមួយ រដ្ឋាភិបាល និងប្រជាជននៃរដ្ឋជាសមាជិកអាស៊ាន ដែលបានបាត់បង់ជីវិត ដោយសារជំងឺ កូវីដ១៩ ក្នុងពេលកន្លងមក ។ លោក ណឹម សុវត្ថិ បានបញ្ជាក់ថា៖ នៅពេលដែលជំងឺ កូវីដ១៩ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅពាសពេញពិភពលោក បានធ្វើឲ្យប៉ះ ពាល់ដល់ដំណើរការអភិវឌ្ឍន៍ និងការរីកចំរើនរបស់បណ្ដាប្រទេសអាស៊ាន មិនត្រឹមតែ ផ្នែក វិស័យសុខាភិបាល ប៉ុណ្ណោះទេ តែជំងឺកូវិដ១៩ បានធ្វើអោយប៉ះពាល់ដល់វិស័យ ផ្សេងៗ ទៀត ដូចជា វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ជាពិសេស វិស័យសន្តិសុខ និង ជីវភាពរស់នៅរបស់ប្រជាជនអាស៊ានទាំងមូល ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអ៊ែដសុំ ក៏បានថ្លែងអំណរគុណដល់ ក្រសួង ការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានផ្ដល់នូវសម្ភារៈ បរិក្ខារ ពេទ្យសំរាប់ចូលរួមទប់ស្កាត់ និងបង្ការជំងឺវីដ ១៩ នៅកម្ពុជាផងដែរ៕

ថ្ងៃនេះ នៅកម្ពុជាអស់មានអ្នកជំងឺកូវីដ-១៩ ហើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា អះអាងថា គិតត្រឹមម៉ោង ៧ និង ០០ នាទី ព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ អ្នកជំងឺកូវីដ ១៩ ម្នាក់ ដែលជាអ្នកជំងឺចុងក្រោយគេនៅ កម្ពុជា បានជាសះស្បើយ ជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុនេះស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា គឺជាសះស្បើយអស់ហើយចំនួន ១២២នាក់ (ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ ) ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញលម្អិតពីអត្តសញ្ញាណអ្នកជំងឺដូចតទៅ ៖
១. បុរសជនជាតិ ចិន ១ នាក់ , ស្ត្រីជនជាតិ ចិន ២ , ស្ត្រីជនជាតិ អង់គ្លេស ៣ នាក់, បុរសជនជាតិ អង់គ្លេស ២ នាក់ , បុរសជនជាតិ អាមេរិកាំង ១ នាក់ , ស្ត្រីជនជាតិ អាមេរិកាំង ១ នាក់ , បុរសជនជាតិ ប៊ែលហ្សិក ១ នាក់ , បុរសជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះមានទារកអាយុ ៤ ខែ ម្នាក់ ) ស្ត្រីជនជាតិ បារាំង ២១ នាក់ , បុរសជនជាតិ កាណាដា ២ នាក់ , បុរសជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរសជនជាតិ ឥណ្ឌូនេស៊ី ២ នាក់ , ស្ត្រីជនជាតិ វៀតណាម៣ នាក់ , បុរសជនជាតិ ខ្មែរ ៤៣នាក់ និង ស្ត្រីជនជាតិ ខ្មែរ ០៨ នាក់។

ទោះយ៉ាងនេះ ខណៈក្រសួងសុខាភិបាល និង អ្នកពាក់ព័ន្ធអះអាងថា កម្ពុជា នៅតែមិនបន្ធូរបន្ថយដៃ ដូចជានៅតែពិនិត្យតាមដានអ្នកដំណើរ និង ធ្វើតេស្តជាបន្តបន្ទាប់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក នៅតែអំពាវនាវដល់សាធារណជននៅកម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាដើម ជាអ្វីដែលក្រសួងសុខាភិបាល ហៅថា សភាពធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅ កម្ពុជា ដូចជា អនាម័យដៃស្អាត ពាក់ម៉ាស់ ( ករណីចាំបាច់ ) គម្លាតសុវត្ថិភាពសង្គម និង គម្លតាសុវត្ថិភាពបុគ្គល ចៀសវាងការរៀបចំកម្មវិធីផឹកស៊ីដែលមានគ្នាច្រើន ។ ល ។ ពោលគឺ សាធារណជន កម្ពុជា ត្រូវតែបន្តប្រុងប្រយ័ត្នតទៅទៀត ពុំនោះទេ កម្ពុជា អាចនឹងរងការវាយប្រហារដោយរលកទី ២ នៃ ជំងឺកូវីដ ១៩ ដែលអាចជារលកខ្លាំងក្លាជាងអ្វីដែលកម្ពុជា បានរងនាពេលនេះ ។

ក្រសួងសុខាភិបាល ក៏បានប្រកាសថា សន្និសីទព័ត៌មានប្រចាំសប្តាហ៍ ក៏ត្រូវបានផ្អាកបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ នេះ ហើយនឹងជម្រាបជូននៅពេលក្រោយ ប្រសិនបើមានការប្រែប្រួល ហើយក្រសួងបញ្ជាក់យ៉ាងទទូចថា ការផ្អាកនេះ មិនមែនមានន័យថា ការឆ្លងជំងឺកូវដី ១៩ នៅកម្ពុជា បានចប់សព្វគ្រប់ទេ ហេតុនេះ គឺត្រូវបន្តការប្រុងប្រយ័ត្នតទៅទៀតជាដាច់ខាត ៕

ទីក្រុង​វូ​ហាន​ផ្ដើមធ្វើ​តេស្តរ​កកូ​វីដ​១៩​លើ​ប្រជាជន​របស់ខ្លួន ក្រោយ​មាន​ករណី​ឆ្លង​ថ្មី​ឡើងវិញ​

ចិន​ ៖ កាលពី​ម្សិលមិញ​ទីក្រុង​វូ​ហាន​នៃ​ប្រទេស​ចិន បានធ្វើ​តេស្ត​នៅលើ​មនុស្ស​បាន​លើសពី​៣​លាន​នាក់​ហើយ ក្នុងចំណោម​ប្រជាជន​សរុប​១១​លាន​នាក់​ដើម្បី​ស្វែងរក​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈ​ពួកគេ​មាន​គម្រោង​ធ្វើតេស្ត​ប្រជាជន​ទាំងអស់​នៅ​វូ​ហាន បន្ទាប់ពី​មានការ​ឆ្លង​លក្ខណៈ​ជា​ក្រុម​លេចឡើង​ម្ដងទៀត​ដែលជា​សញ្ញា​នៃ​រលក​ទី​ពីរ​នៃ​ជំងឺ​រាតត្បាត​នេះ​។​

​ទីក្រុង​ចិន​ដែលជា​មជ្ឈមណ្ឌល​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ បានបញ្ជាក់​ពី​គម្រោង​ក្នុងការ​ធ្វើតេស្ត​ប្រភេទ​អាស៊ីត​នុយ​ក្លេ​អ៉ិ​ច​ទៅលើ​ប្រជាជន​របស់ខ្លួន ដើម្បី​ស្វែងរក​ក្រុម​អ្នក​ដែលមាន​ផ្ទុក​វីរុស​នេះ​តែ​មិន​បញ្ចេញ​រោគសញ្ញា​ឱ្យដឹងពី​ចំនួន​ជាក់លាក់​មួយ​។ សេចក្ដីរាយការណ៍​នោះ ក៏បាន​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ​ទីក្រុង​វូ​ហាន​មានការ​រកឃើញ​ចំនួន​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ក្នុង​ខ្លួន តែ​មិន​បញ្ចេញ​រោគសញ្ញា​នេះ​ពីរ ទៅ​បីនាក់​ជា​រៀងរាល់ថ្ងៃ​។​

​គណៈកម្មការ​ជាតិ​សុខភាព​ជាតិចិន​បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​៤​ករណី​នៅ​ថ្ងៃទី ១៤ ខែឧសភា ខណៈ​មុន​នោះ​មួយថ្ងៃ​មានតែ​៣​ករណី​ប៉ុណ្ណោះ​។​ករណី​ឆ្លង​ថ្មី​ទាំង​ប៉ុន្មាន​នេះ​សុទ្ធតែជា​ករណី​ឆ្លង​ក្នុងប្រទេស​ទាំងអស់ តែ​យ៉ាងណា​ចំនួន​អ្នក​ឆ្លង​មិន​បញ្ចេញ​រោគសញ្ញា​បាន​ធ្លាក់ចុះ​ម្នាក់​ពី​១២​នាក់មក​១១​នាក់​ក្នុងថ្ងៃនេះ​។ គួរ​រំលឹក​ផងដែរ​ថា ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​ចិន​ទាំងមូល​មាន​ចំនួន ៨២,៩៣៣​នាក់ និង​ចំនួន​អ្នកស្លាប់​គឺ​នៅ​៤,៦៣៣​នាក់​ដដែល​៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៦លាននាក់ ស្លាប់ជាង ៣០ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃស្រុក ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៦២១,៣៣១ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣០៨,១៥៤នាក់ និងជាសះស្បើយឡើងវិញ ១,៧៥៥,១២៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤៨៤,២១០នាក់ ស្លាប់ចំនួន ៨៨,៥០៧នាក់ និងជាសះស្បើយចំនួន ៣២៦,២២៨នាក់៕

 

កម្ពុជាអស់មានអ្នកជំងឺកូវីដ១៩ហើយ បន្ទាប់ពីអ្នកជំងឺចុងក្រោយបានជាសះស្បើយ

ភ្នំពេញ ៖ យោងតាមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ ភាគរយ)។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕ 

 

ចរាចរណ៍​នៅ​ទ្វីបអាស៊ី​ហក់​ឡើងវិញ ខណៈ​ការបិទ​ប្រទេសត្រូវបាន​ប​ន្ថូ​រ​បន្ថយ ​

អាស៊ី ៖ ខណៈ​ការបិទ​ប្រទេស​ដែល​បណ្តាលមកពី​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​ប​ន្ថូ​រ​បន្ថយ ការ​ចរាចរណ៍​របស់​ម៉ូតូ​បាន​វិលត្រឡប់​មកវិញ​នៅ​ទីក្រុង​ហាណូយ ចំណែក​រថយន្ត​ជាច្រើន​បាន​កកស្ទះ​នៅតាម​ផ្លូវ​របស់​ក្រុង​កា​រ៉ា​ជី និង​មនុ​ស្សបាន​វិល​ត្រឡប់មក​ផ្លូវ​ក្រវាត់ក្រុង​ប៉េកាំង​វិញ​ផងដែរ។​

​ទីក្រុង​ធំៗ​នៅ​ទ្វីបអាស៊ី​មាន​ភាព​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​ដោយ​បង្ក​ឲ្យ​មានការ​បំពុលបរិយាកាស និង​ការរស់នៅ​ប្រចាំថ្ងៃ​នៃ​ប្រជាជន​របស់​ពួកគេ។ ប៉ុន្តែ​សម្រាប់​អ្នក​ថ្មើរជើង​វិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​កន្លងមក​មិនបាន​ដើរ​លើផ្លូវ​ទាំង​នោះទេ បន្ទាប់ពី​ការបិទ​ប្រទេស បម្រាម​គោចរ និង​ការដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក​ដោយ​ការភ័យខ្លាច​ចំពោះ​រោគរាតត្បាត Covid-19 បានធ្វើ​ឲ្យ​មនុស្ស​រាប់រយ​លាន​នាក់​រក្សាខ្លួន​នៅក្នុង​ផ្ទះ។​

​ចំណែក​មួយរយៈ​នេះ​ផ្លូវ​ចូលទៅ​កាន់​វត្ត Sule របស់​ទីក្រុង Yangon ត្រូវបាន​គេ​មើលឃើញ​មាន​ភាព​មមាញឹក​ជាមួយនឹង​រថយន្តក្រុង​ជាដើម។ ជាថ្មី​ម្តងទៀត​ការ​ចរាចរណ៍​របស់​ម៉ូតូ​បាន​បំពេញ​ចន្លោះ​ទំនេរ​ទាំងអស់​រវាងរ​ថ​យន្ត​នៅ​ជុំវិញ​បឹង Hoan Kiem របស់​ក្រុង​ហាណូយ​ដែលជា​ការគំរាមកំហែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ដែល​កំពុង​ព្យាយាម​ឆ្លងកាត់​ផ្លូវ។​

​រីឯ​នៅ​ហុងកុង​អ្នកដើរ​កម្សាន្ត​កំពុង​វិលត្រឡប់​យឺតៗ​នៅតាម​ដងផ្លូវ​នៃ​តំបន់ Lan Kwai Fong ដែលជា​តំបន់​ផឹកស្រា​ដ៏​ពេញនិយម​មួយ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ដែល​បាន​ស្ងប់ស្ងាត់​ក្នុងអំឡុងពេល​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​បារ និង​ភោជនីយដ្ឋាន។​

​បន្ថែម​ពីនេះ​ទីក្រុង​កា​រ៉ា​ជី​ក៏​មានការ​ចរាចរណ៍​នៃ​ម៉ូតូ​កង់​បី និង​ឡានក្រុង ខណៈពេលដែល​អាជីវកម្ម​ធម្មតា​បានចាប់ផ្តើម​បើក​ឡើងវិញ​នៅ​ស្ពាន​ឆ្លង​កំពង់ផែ​នៅ​ក្រុង​ស៊ីដនី។ ហើយ​នៅ​ទីក្រុង Wuhan ក្នុង​ខេត្ត Hubei របស់​ប្រទេស​ចិន​យានជំនិះ​ជាច្រើន​បានធ្វើ​ឲ្យ​មានការ​កកស្ទះ​លើផ្លូវ​ហាយវ៉េ និង​ផ្លូវ​នានា​របស់​ទីក្រុង​នៅពេលដែល​ជីវិត​រស់នៅ​របស់​ពួកគេ​វិល​មករក​សភាព​ធម្មតា​វិញ៕

 

រយៈពេល១៥ថ្ងៃ យានយន្ត ២៣,៧៧២គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស

ភ្នំពេញ ៖ រយៈពេល១៥ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-១៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ២៣,៧៧២គ្រឿង ក្នុងនោះម៉ូតូ ១៧៥៩៧គ្រឿង និងរថយន្ត ៦,១៧៥គ្រឿង។ នេះបើតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ។

របាយការណ៍បន្តថា រយៈពេល ១៥ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១០២លើក ស្លាប់ ៥២នាក់ និងរបួស ១៤៥នាក់។ សម្រាប់ថ្ងៃទី១៥ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន ១,៣៩១គ្រឿង ក្នុងនោះម៉ូតូមាន ១,០១៨គ្រឿង និងរថយន្ត ៣៧៣គ្រឿង។

របាយការណ៍បញ្ជាក់ថា សម្រាប់ម៉ូតូ បទល្មើសត្រូវបានកត់សម្គាល់ភាគច្រើន គឺអត់មួក បំពានស្លាកសញ្ញា ដឹកលើសចំណុះ ស្រវឹង អត់ផ្លាកលេខជាដើម។ សម្រាប់រថយន្តវិញ ពាក់ព័ន្ធនឹងការល្មើសល្បឿន អត់ពាក់ខ្សែក្រវាត់ គ្មានបណ្ណបើកបរ និងបើកបរប្រើប្រាស់ទូរស័ព្ទជាដើម។ រយៈពេល ១៥ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ៕

 

សម្តេចតេជោ ៖ ការបើកសាលារៀនឡើងវិញ មិនត្រូវប្រញាប់ ប្រញាល់ពេកនោះទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបើកសាលារៀនឡើងវិញ មិនត្រូវប្រញាប់ប្រញាល់ពេកនោះទេ ព្រោះបើឆ្លងចូលទៅក្នុងសាលា គឺវា ស្មើនឹងការចូលទៅកាន់សហគមន៍ ដែលជាក្រុមងាយរងគ្រោះបំផុត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកម៉ិញថា ការស្នើសុំបើកសាលារៀនគឺមិនគួរ ត្រូវប្រញាប់ ប្រញាល់ក្នុងការធ្វើនោះទេ។ សម្តេចបានបញ្ជាក់ថា សម្តេចតេជោ យល់ព្រមលើសំណើ របស់ឯកឧត្តម ហង់ជួន ណារ៉ុន ដើម្បីពន្យាការបើកសាលា ធ្វើម៉េចឱ្យជីវិតរស់នៅគង់វង្ស សិន។ ប្រសិនបើវាចូលទៅក្នុងសាលា គឺវាស្មើនឹងការចូលទៅកាន់សហគមន៍តែម្តង គឺជា ក្រុមងាយរងគ្រោះបំផុត។ សម្តេចតេជោ នូវការកោតសរសើរចំពោះគ្រប់តួអង្គ ពាក់ព័ន្ធ ទាំងអស់ ក៏ដូចជាថ្នាក់មូលដ្ឋាន កម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ ការរីករាលដាលនៃកូវីដ-១៩ ហើយយើងធ្វើបានសម្រេចជោគជ័យ។ សម្តេចតេជោ នៅតែ បន្តអំពាវនាវឱ្យមានការខិតខំបន្តទៀត ដោយមិនត្រូវមើលស្រាលទៅលើបញ្ហានេះទេ ទោះបីកម្ពុជាគ្មានការឆ្លងរយៈពេលជាងមួយខែក្តី ប៉ុន្តែអ្វីដែលជាការយកចិត្តទុកដាក់នោះ ខ្លាវក្រែងផ្ទុះឡើងវិញ ហើយត្រួតត្រាលែងបាន។

កាលពីថ្ងៃអង្គារទី១២ ឧសភាកន្លងទៅ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើទៅ សម្តេចតេជោ ហ៊ុន សែន គួរបន្តពន្យាពេលបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាគ្រប់ កំរិត គ្រប់ប្រភេទដើម្បីធ្វើការតាមដានស្ថានភាពនៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុង សហ គមន៏ ជាពិសេសបង្ការរលកទី២។ ក្រសួងអប់រំ នៅបន្តផ្តល់ការសិក្សាពីចំងាយ និងការ សិក្សាតាមប្រព័ន្ធអេឡិច ត្រូនិក ដើម្បីបន្តនិរន្តភាពនៃការសិក្សា បញ្ចៀសបច្ច័យអវិជ្ជមាន ដែលធ្វើឲ្យ គ្រឹះស្ថានឯកជនប្រឈមមុខនឹងការបិទទ្វារ។ ប៉ុន្តែក្រសួងអប់រំ ក៏បានសិក្សា ពីជម្រើសក្នុងការបើកដំណើរការសាលារៀនឡើងវិញជាដំណាក់ៗ ដោយផ្តោតលើគ្រឹះ ស្ថាន ឧត្តមសិក្សា និងសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវត្រៀម ប្រឡងនៅពេល វេលា សមស្របណាមួយ។ ក្រសួងបានណែនាំឲ្យគណៈគ្រប់ គ្រងសាលា និងគ្រូបង្រៀន បែងចែកវេន ចុះចងក្រងសិស្សជាក្រុមតូចៗ មិនលើសពី១០នាក់ ឲ្យស្វ័យសិក្សា និង សិក្សា ពីចំងាយ ដោយប្រើទូរទស្សន៏ជាតិ និងប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងថា នឹង ពិចារណា បើកដំណើរការសាលារៀនឡើងវិញ ឲ្យបានមុនថ្ងៃទី០១ វិច្ឆិកា ២០២០ ដែល ជាថ្ងៃចូលបវេសនកាលឆ្នាំ សិក្សាថ្មី៕

គណៈរដ្ឋមន្ត្រីអនុម័តច្បាប់ប្រឆាំងការសម្អាតប្រាក់ ខណៈសហភាពអឺរ៉ុបដាក់កម្ពុជាក្នុងបញ្ជីខ្មៅ

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកម៉ិញ នេះ បានអនុម័តទាំងស្រុងច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ 

គួរកត់​សំគាល់​ថា ការ​អនុម័ត​សេចក្តី​​ព្រាង​ច្បាប់​នេះ បានធ្វើឡើងស្រប​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​​កាល​ពីសប្តាហ៍មុន​បាន​ស្នើ​ដាក់​ប្រទេស​កម្ពុជា និង​ប្រទេសចំនួន ១១​ទៀត​ទៅ​ក្នុង​«បញ្ជីខ្មៅ»​ដែល​សហភាពអឺរ៉ុប​បង្កើន​ការ​តាមដានខ្លាំងជាមុន បន្ទាប់ពី​កម្ពុជាស្ថិត​ក្នុងបញ្ជីពណ៌«ប្រផេះ»នៃការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម​នៅ​ឆ្នាំ​២០១៩។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំ ពេញ អង្គគណៈ រដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើសេចក្ដី ព្រាង ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កិច្ចការប្រឹងប្រែងធ្វើច្បាប់ទាំងពីរនេះគឺមិន មែន បំពេញចិត្តអង្គភាពណានោះទេ គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិដែល ត្រូវកែលម្អច្បាប់ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្តទៅលើ លក្ខខ័ណជាសមាជិករបស់ ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់។ គួរកត់សំគាល់ថា ប្រទេសកម្ពុជា បានរៀបចំក្របខណ្ឌគតិយុត្ត ដោយបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី ការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០០៧ និងបានបង្កើតយន្ត ការអនុវត្តច្បាប់ដូចជា៖ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាជាដើម។

ក្នុងឆ្នាំ២០០៧ នោះដែរ APG បានចុះមកវាយតម្លៃ និងបានពិនិត្យឃើញថា ក្របខណ្ឌគតិ យុត្ត របស់កម្ពុជា នៅមានចំណុចខ្វះខាត មិនទាន់ស្រប តាមស្ដង់ដារ និងការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលតម្រូវឱ្យរៀបចំគតិយុត្ត និង ស្ថាប័ន។ ក្នុងឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ FATF បានបញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះ ជាលើកទី១ ហើយតម្រូវឱ្យយើងធ្វើវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

វិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ចំនួន ៣ មាត្រា ក្នុងនោះទី១ បំពេញបន្ថែមនិយមន័យនៅក្នុងមាត្រា៣ ដើម្បីឱ្យកាន់តែមានភាព ច្បាស់ លាស់ ស្របតាមសភាពការណ៍ថ្មី ទី២ បំពេញបន្ថែមមាត្រា២៩ដើម្បីបន្ថែមការដាក់ ទោស ពោលគឺបន្ថែមមាត្រាចំនួន៧ ថែមទៀត និងទី៣ បំពេញបន្ថែមមាត្រា៣០ដែលបាន បន្ថែមមាត្រាចំនួន៥ ដើម្បីចែងពីការបង្កក ការឃាត់ទុក និងការរឹបអូស។ បន្ទាប់ពីបាន អនុម័ត ច្បាប់នេះ និងបំពេញការងារមួយចំនួនទៀតរួច FATF ក៏បានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។

ភាពខ្វះចន្លោះជាយុទ្ធសាស្រ្តមួយចំនួនរបស់កម្ពុជា ជាមូលហេតុដាក់ប្រទេសកម្ពុជា ចូល ទៅក្នុងបញ្ជីប្រផេះ ជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាលទ្ធផល FATF បានកំណត់ផែនការសកម្មភាពមួយដែលមាន១៤ចំណុច។

ចំពោះច្បាប់ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ មានគោលបំណងធានាប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងមាន វិសាល ភាពអនុវត្តចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕

អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយនិងទទួលអំណោយឈាមនៅស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ លោក ស្រី ប៉ាង ដានី អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា បងប្អូនដែលបានចូលរួមផ្ដល់ឈាម គឺសុទ្ធតែជាវីរៈជន ដែល មាន វីរៈភាពស្នេហាជីវិតមនុស្ស និងសង្គមជាតិ ដោយបងប្អូនកំពុងរួមគ្នាធ្វើបុណ្យ ដើម្បីសង្គ្រោះជីវិតមនុស្ស។

ការ ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសចូលរួមបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ក្រោមប្រធានបទ ៖ «ផ្ដល់ឈាម ផ្ដល់សេចក្ដីស្រឡាញ់» ដែលបានរៀបចំឡើងនៅសាលាស្រុកព្រៃឈរ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោម វត្តមានលោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្មអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ។

នាឱកាសនោះដែរ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកជំលោក តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះលោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ដែលបានជួយគាំទ្រក្នុង យុទ្ធនាការអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាម ដែល ជាទឹកចិត្តមនុស្សធម៌ ផ្ដល់សេចក្ដីស្រឡាញ់តាមរយៈដំណក់ឈាមនៃក្ដីសង្ឃឹម ជាពិសេស បាននឹងកំពុងបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងករណីសង្គ្រោះបន្ទាន់ និងជួយដល់អ្នកជំងឺដែលកំពុងខ្វះឈាម និងអ្នកជួបគ្រោះថ្នាក់ផ្សេងៗ ។

ដូច្នេះការបរិច្ចាកឈាម ដើម្បី សង្គ្រោះជីវិតមនុស្ស គឺមានសារៈសំខាន់ណាស់ ពីព្រោះថា ការបរិច្ចាកឈាម គឺដើម្បី បញ្ឈប់បញ្ហាកង្វះឈាម ឬនិន្នាការ នៃការជួញដូរឈាម ដោយខុសច្បាប់ ខណៈដែលតម្រូវការឈាម មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរង្វង់ប្រមាណពី ១៥% ទៅ ២០% នោះ ។

បើតាមឲ្យដឹង ពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បញ្ជាក់ថា ការប្រារព្ធពិធីផ្ដល់ឈាម នាពេលនេះ ដើម្បី ៖ ១.បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាព ជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បី ធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺ ដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យ ដោយគ្មានការរើសអើង និងមប្រកាន់ជាតិសាសន៍ ឬសាសនា ។ និង២.ផ្សាភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត ទៅនឹងសកម្មមនុស្សធម៌ ក្នុងសង្គម ។

គូសបញ្ជាក់ដែរថា ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាម នេះដែរ គេសង្កេតឃើញថា មានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម សរុបប្រមាណជា ៣២នាក់ និងទទួលបានឈាមចំនួន ៣២ប្លោក ផងដែរ ៕ ដោយប៉ែន សុផល

ទុរេនកំពត មានទីផ្សារ មានអ្នកក្លែងយកពីតំបន់ផ្សេងមកបន្លំ

ភ្នំពេញ ៖ ផលិតផលទុរេនកំពត កំពុងត្រូវ បាន ពល រ ដ្ឋ ក ម្ពុជា ទ ទួ ល ស្គា ល់ ថា ជាផ លិ ត មួ យ មាន រ ស់ ជាតិ ឆ្ងា ញ់ និង ក្លិ ន ប្លែ ក ពី ទុ រេ ន ដាំ នៅតំបន់ផ្សេង ក៏ប៉ុន្តែទុរេននេះត្រូវបានឈ្មួញមួយក្ដាប់តូច កំពុងរកស៊ីអាក្រក់ និងបន្លំដោ យ យ ក ទុ រេ ន ពី តំ ប ន់ ផ្សេ ងមកបន្លំជាទុរេនកំពុងនិងលក់ក្នុងតម្លៃមួយថ្លៃខ្ពស់ផងដែរ ។ នេះ បើតា ម អ្ន កចំ កា រ នៅក្នុ ង ខេ ត្ត កំព ត បាន បញ្ជាក់ ប្រាប់ ។

លោ កនួន មឿន ម្ចាស់ចំការក្នុងខេត្តកំពតមួយរូប បាននិយាយ វាពិតជាមានការក្លែងបន្លំម៉ាកទុរេនកំពត សម្រាប់ លក់ លើ ទីផ្សារពិតប្រាកដមែន ជាពិសេសនោះគឺឈ្មួញកណ្ដាលក្នុងតំបន់នោះ មិនបានទិញទុរេនពីម្ចាស់ចំការនោះទេ តែ បែរ ជាយកទុរេនពីតំបន់ផ្សេង ដូចជាពីកោះកុងពីប្រទេសថៃ រួចហើយ ដឹក ចូល ក្នុង ឃ្លាំង គេ ដែល មាន ទីតាំ ង ក្នុង ខេត្ត កំព តដែរ រួចក៏បញ្ចេញទៅលក់នៅតាមគោលដៅនានាក្នុងប្រទេស ដោយនិយាយថាទុរេនកំពត ។

លោកបន្តថា ទុរេនកំពតខែនេះ មានតែពូជឪខាក់ទេ ចំណែកម៉ាន់ថង គឺមាន តិ ចបំ ផុ តដោ យ សា រ តែ វា ជា ពូ ជ ដែល ពិបាក ថែ ទាំ តែពូជឪខាក់ដែលដាំនៅកំពតគឺមានរស់ជាតិឆ្ងាញ់ និង ឈ្ងុយ លើស ទុរេន ដាំ នៅ តំបន់ ផ្សេង ៗ តែ អ្វី ដែល ឧបសគ្គ នោះ គឺការបន្លំ ។ លោកថា អ្នកខ្លះដោយគិតថាចង់បានទុរេនកំពតញ៉ាំនោះ ក៏ទៅទិញដល់ទឹកដីកំពត ឬមុខចំការតែម្ដង តែវា ក៏មិនប្រាកដថាទុរេនកំពត១០០ភាគរយដែរ ។

លោកបន្ថែមថា ចង់បានទុរេនកំពតទទួលទាននោះ គឺមានតែស្គា ល់ ម្ចា ស់ ចំកា រ និ ងស្និ ទ្ធ ស្នា ល ជា មួយ គ្នា ទើ ប គេ បោះ ដុំ លក់ អោ យ បន្ត ដើម្បីចែកចាយនៅភ្នំពេញ តែបើសិនជាអ្នកលក់ធម្មតាៗគឺពិបាកថាទុរេននោះជាទុរេនកំពតណាស់ ។

ចំណែកអ្នក ស្រីណាសាង ម្ចាស់ចំការមួយរូបក៏បាននិយាយថា សព្វថ្ងៃនេះ អ្នកស្រីមិនល ក់ ទុ រេ ន អោ យ ឈ្មួ ញក ណ្ដា ល នៅ ក្នុង ខេត្តកំពតទេ គឺអ្នកស្រីបានបញ្ជូនទៅអោយអតិថិជននៅភ្នំពេញ និងនៅ បណ្ដាខេត្តវិញ ។ អ្នកស្រីក៏ មា ន កា រ ធា នា អះ អាង ១ ០០ភាគរយថាបើសិនជាអតិថិជនដែលយកទុរេននោះទៅបរិភោគហើយវាមិនមែនជាទុរេនកំពតគឺប្តូរជូន ។ មួយវិញទៀ ត បើ មា នការខូចខាតស្អុយឬមិនមានសាច់ក៏ត្រូវប្តូរជូនដែរ ។ ការរកស៊ីត្រូវមានភាព ស្មោះត្រ ង់ ទើប អាច រក ស៊ីបានយូរអង្វែង ។

គួ រ បញ្ជា ក់ ថា ក្រសួងពាណិជ្ជកម្មនៃព្រះរាណាចក្រកម្ពុជា ក៏ បាន ប្រគល់ វិ ញ្ញា ប ន ប ត្រ ដ ល់ ទុ រេ ន កំ ពត ជាផ លិ ត សំ គា ល់ ភូ មិ សា ស្ត្រក្នុងប្រទេសកម្ពុជាមួយដែរ ហើយក៏មានក្រូចថ្លុងកោះទ្រង់ ព្រមទាំងផលិតផលជាច្រើនទៀត ដើម្បី ជំ រុ ញ កា រ ទិ ញ ផលិតផលខ្មែររបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងគោលដៅលើកស្ទួយផលិតផលក្នុងស្រុក ។

ពលរដ្ឋ២៧គ្រួសារក្នុងចំណោមជិតមួយរយគ្រួសារមិនព្រមទទួលដីសម្បទានសង្គមកិច្ចដែលរដ្ឋចែកជូន

ខេត្តព្រះវិហារ ៖. នៅក្នុងជំនួបពិភាក្សារកដំណោះស្រាយបញ្ហាវិវាទដីធ្លីជាមួយតំណាងប្រជាពលរដ្ឋនៅភូមិពោធិ៍ទាប ឃុំម្លូរ ព្រៃ១ ស្រុកឆែប នាព្រឹកថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២០ នេះ លោក សុខ សាន្តតារា អភិបាលស្រុកឆែប បាន លើកឡើងថា បើសិនបងប្អូនមានបញ្ហាអ្វីមួយ ហើយបងប្អូននៅឆ្ងាយពីថ្នាក់ដឹកនាំ នោះ ផលលំបាកសម្រាប់ ថ្នាក់ដឹកនាំ ក្នុងការកដំណោះស្រាយជូនបងប្អូនក៏មានការយឺតយ៉ាវទៅតាមនោះដែរ។

លោកបានបន្តថា យ៉ាងណាមិញ ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើនេះ ដែលកំពុងមានបញ្ហា រឿង ដីធ្លីសូមយកបញ្ហានោះមកដាក់លើតុ ដើម្បីជជែកពិភាក្សានឹងរកដំណោះស្រាយ ដោយស្មើភាពគ្នានៅចំពោះ មុខច្បាប់។

ជាមួយគ្នានោះលោក ស សាវ៉េត អនុប្រធានមន្ទីដែនដីនរគរូបនីយ៍កម្មសំណង សូរិយោដីខេត្ត បានលើក ឡើងផងដែរថា ដោយមួយរយៈកាលកន្លងមក មានក្រុមប្រជាពលរដ្ឋ មកពីបណ្តាខេត្តផ្សេង បាននាំគ្នាមក ចាប់ទន្រ្ទានួកដីរបស់រដ្ឋនៅក្នុងតំបន់នេះ ធ្វើឲ្យអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយយ៉ាងខ្លាំង។

បន្ទាប់ពីប្រជុំពិភាក្សា រិះរកតំណោះស្រាយអស់រយះពេលជិត ២ម៉ោងរួចមក ទើបប្រជាពលរដ្ឋចំនួន ៤៤គ្រួសារដែលរស់នៅក្នុងភូមិឃុំ ខាងលើ ក៍ព្រមទទួលយកនៅដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានផ្តល់ជូន នាពេលនេះ ។ ដោយឡែកប្រជាពលរដ្ឋចំនួន ២៧គ្រួសារទៀត ពួកគាត់មិនព្រមទទួលដីសង្គមកិច្ចនោះនៅឡើយទេ ។ អាជ្ញាធរស្រុក ក៍បានបញ្ជាក់ដល់បងប្អូន មិនទទួលយកដីនោះទេ ឲ្យរង់ចាំបន្តកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ខាងមុខ ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលនៅមិនទាន់ឯកភាពនាពេលនេះ៕ ដោយ ៖ កូវ៊ប៊ុនហេង

បង្ក្រាបវង់ល្បែងឃាត់មនុស្ស៧នាក់នៅស្រុកជើងព្រៃខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុមអ្នកញៀនល្បែង ជាច្រេីននាក់ ត្រូវ បាន កម្លាំង សមត្ថកិច្ច បង្ក្រាប ចាប់ ឃាត់ ខ្លួន និងចាប់យកវត្ថុតាងហេីយបញ្ជូនមកកាន់ស្នងការដ្ឋាន នគរ បាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជាលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

ការបង្ក្រាបធ្វើនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលា ម៉ោង១៤ និង៣០នាទី នៅចំណុចសាលាសន្សំបុណ្យ ស្ថិតនៅក្នុងភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលអោយដឹងថា លោកបាន សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ក្រោមការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ និងអាប៉ោងដាក់លុយ) នៅចំណុចទីតាំងខាងលេី ។
\
លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋភ្លាម លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ របស់ផែនការងារនគរបាល ព្រហ្មទណ្ឌ សហការ គ្នាចុះ បង្ក្រាប ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ បញ្ជាក់ថា ជាលទ្ធផលបង្រ្កាបចាប់ឃាត់ ខ្លួនបានអ្នកលេងល្បែងចំនួន៧ នាក់មានឈ្មោះដូចខាងក្រោម ៖

១- ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ ។
២- ឈ្មោះ ហ៊ា វ៉ៃ ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ ។
៣-ឈ្មោះ ឡាញ់ សារ៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ ។
៤-ឈ្មោះ ហ៊ាន សុខា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ ។
៥-ឈ្មោះ ហ៊ន ម៉ាច ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ ។
៦-ឈ្មោះ ទេព ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ។
ទាំង០៦នាក់ខាងលើរស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តពង់ចាម ។
និងទី៧-ឈ្មោះ ហ៊ី គាង ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ចំណែកវត្ថុតាងរួមមាន៖ ចានអាប៉ោងចំនួន០១ កម្រាលក្រាលលេងបៀរចំនួន០១ សៀវភៅកត់លេខឆ្នោតចំនួន០៣ក្បាល បៀរចំនួន០៣ហ៊ូ ផ្តិលគ្របអាប៉ោងចំនួន០១ ហាន់តោអាប៉ោងចំនួន០១ ម៉ូតូចំនួន១០គ្រឿង ប្រាក់រៀលចំនួន១,៣២០,០០០រៀល(មួយលាន បីសែនពីរម៉ឺនរៀល) ប្រាក់ដុល្លារចំនួន ៦០៥ដុល្លារ(ប្រាំមួយរយប្រាំដុល្លារ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ ដោយ ប៉ែន សុផល