ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មាននេះ ត្រូវធ្វើឡើងនៅទីស្ដីការក្រសួង។
សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។
សូមជម្រាបថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ មានសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕


















លោក នាយប៉ុស្តិ៍ទាហានឈុតខ្មៅថៃ ( ភូងកង ប៊ិន) ប្រាប់ថា លោក តែងតែឃាត់ពលករខ្មែរខុសច្បាប់ ដែលចូលតាមច្រករបៀង តាមរយ:មេខ្យល់ ដើម្បីធ្វើការណែនាំដល់ពួកគាត់ ដែលចាញ់ការលួងលោមយកប្រាក់ដើម្បីឆ្លងដែនទៅធ្វើការខុសច្បាប់ប្រថុយនឹងការគ្រោះថ្នាក់ណាមួយ។ នៅក្នុងប្រទេសថៃនៅតែបន្តការរីករាលដាលវីរុស កូវីដ-១៩ ដែលកំពុងតែរាតត្បាតផង។ ម៉្យាងវិញទៀត ជៀសវាងពលករទាំងនោះចាញ់បោកមេខ្យល់ផង ព្រោះដឹងថាមេខ្យល់យកប្រាក់ម្នាក់ ២៥០០បាត ពីពលករ ហើយមិនបានដល់គោលដៅទេ គឺត្រូវគេចាប់មកវិញដដែល ។



























