All posts by មេគង្គ ប៉ុស្តិ៍

ឆ្កែ និងឆ្មាជាច្រើនរយក្បាលក្នុងសង្កាត់កោះដាច់ ត្រូវបានចាក់វ៉ាក់សាំង និងគ្រៀវពីគូ្រពេទ្យសត្វ

ផ្នំពេញ ៖ សត្វសុនខ (សត្វឆ្កែ) និងសត្វឆ្មា ជាច្រើនរយក្បាលត្រូវបានក្រុមគ្រូពេទ្យ ផ្នែកថែរក្សា សត្វ ចុះពិនិត្យព្យាបាលជំងឺ ចាក់វ៉ាកសាំង និងគ្រៀវប្រដាប់បន្តពូជសត្វទាំងនេះ ជូនប្រជាពល រដ្ឋ នៅក្នុងភូមិ ក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនគិតថ្លៃ។

លោកស្រីវេជ្ជបណ្ឌិត ខាត់ធើរីន ប៉ូឡាក់ (Katherine Polak) ប្រធានផ្នែកថែរក្សាសត្វ អនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ four Paws International បានឲ្យដឹងថា មូល ហេតុ ដែលអង្គការរបស់លោកស្រី សហការជាមួយ អង្គការសង្គ្រោះសត្វកម្ពុជា ចុះមក ចាក់វ៉ាក់សាំង គ្រៀវសត្វសុនខ និងឆ្មា នៅទីនេះ ដោយសារតែមើលឃើញថា អ្នកស្រុក កោះដាច់ ស្រលាញ់និងចិញ្ចឹមសត្វជាច្រើន ហើយក៏មានស្នើរសុំពីប្រជាពលរដ្ឋ ដើម្បីឱ្យ ជួយសង្គ្រោះសត្វដូចជា ការគ្រៀវ ចាក់វ៉ាក់សាំងនិងព្យាបាលជំងឺផងដែរ។ ក្នុងរយៈពេល ៨ថ្ងៃ គឺធ្វើការជាមួយសត្វចឹញ្ចឹម និងសត្វដែលគ្មានអ្នកចិញ្ចឹម ដោយមិនគិតថ្លៃ លើការ ព្យាបាល ចាក់វ៉ាក់សាំង និងគ្រៀវ ជាពិសេសសត្វនៅតាមវត្តនានា ដែលមិនមានអ្នកមើល ថែទាំបានដិតដល់។

លោកស្រីរំពឹងថា ការចុះព្យាបាល ចាក់វ៉ាក់ សាំង និងគ្រៀវនៅក្នុងទីតាំងវត្ត សាមគ្គីក្បាល កោះ រយៈពេល៣ថ្ងៃនេះ ជួយសត្វបានប្រមាណ៥០០ក្បាល។ ព្រោះថាប្រជាពលរដ្ឋស្រឡាញ់សត្វ ម៉្យាងទៀតនៅតំបន់នេះ គ្មានពេទ្យសត្វ និងសេវា ព្យាបាលសត្វនោះទេ។ លោកស្រីបញ្ជាក់ថា អត្ថប្រយោជន៍ នៃការគ្រៀវសត្វសុនខ និងឆ្មា នេះ បានជួយធ្វើឲ្យសត្វទាំងនោះរួចផុតពីជំងឺផ្សេងៗ និង មិនមានភាពកាចសាហាវ ជា ពិសេសពួកគេ មានសុខភាពល្អ មានអាយុវែង និងមានភាពស្និតស្នាលជាមួយម្ចាស់។ តាមរយៈការងារនៅថ្ងៃនេះ ក៏ជាសារមួយក្នុងការទប់ស្កាត់ការទទួលទានសាច់សត្វ សុនខ និងឆ្មា ដែលនៅតំបន់មួយចំនួននៃប្រទេសកម្ពុជា បាន និងកំពុងបរិភោគសាច់សត្វទាំង នេះ។ សម្រាប់អ្នកនៅក្នុងតំបន់កោះដាច់នេះ គេរកឃើញថា មិនមានកន្លែងលក់សាច់សត្វ ទាំងនេះទេ។

ចំណែក លោក នីម ដូល្លា ជាគ្រូពេទ្យសត្វ នៅអង្គការសង្គ្រោះសត្វកម្ពុជា បានលើកឡើង ថា អង្គការលោក បានចុះចាក់វ៉ាក់សាំង និងគ្រៀវសត្វដោយមិនគិតប្រាក់ ក្នុងរយៈពេល៣ ថ្ងៃនៅទីនេះ បន្ទាប់ពីនេះនឹងបន្តទៅវត្តមួយទៀត នៅត្រើយខាងលិច៣ថ្ងៃទៀត ដូចនេះ សូមប្រជាពលរដ្ឋ រុះរាន់យកសត្វជាទីស្រលាញ់របស់ខ្លួន មកទទួលការព្យាបាល ពិនិត្យ និងក្រៀវឱ្យបានគ្រប់គ្នា ដើម្បីពួកគេអាចរស់នៅជាមួយយើងបានយូរឆ្នាំ និងមិនបង្កបញ្ហា ដល់មនុស្ស។

លោកបានឲ្យដឹងថា ចាប់តាំងពីបង្កើត អង្គរការមក ភាគច្រើន នៃជំងឺលើសត្វ ដែលបាន មក ទទួលការព្យាបាលនៅតាមវត្តក្នុងរាជធានីភ្នំពេញ គឺជំងឺ លើស្បែក ជំជឺរាគ (ប៉ាវូ) ជំងឺ ដុំគីស ដុះលើប្រដាប់ភេទនិងជំងឺឆ្កែឆ្កួតជាដើម។

លោក នីម ដូល្លា បានបញ្ជាក់ថា រាល់ការគ្រៀវសត្វ ស្ទើរតែ១០០ភាគរយទទួលបានជោគ ជ័យ យើងមានវេជ្ជបណ្ឌិតមកពីអាមេរិក អ៊ុយក្រែន ម៉ិចស៊ិកូ និងវេជ្ជបណ្ឌិតខ្មែរ មាន ជំនាញច្បាស់លាស់ មុននឹងគ្រៀវសត្វទាំងនោះ គឺបានពិនិត្យនូវចង្វាក់បេះដូងយ៉ាង ត្រឹម ត្រូវ ហើយបើសិនសត្វណាមួយមានបញ្ហាឈឺបេះដូង យើងមិនធ្វើការវះកាត់នោះទេ។ លោកគ្រូពេទ្យសត្វរូបនេះ បានអំពាវនាវឱ្យពលរដ្ឋខ្មែរ ទុកសត្វទាំងនេះជាសមាជិកមួយ ក្នុង គ្រួសារ មិនមែនចឹញ្ចឹម ទុកសម្រាប់បរិភោគនោះទេ។

លោក ថេត ប៊ុនធឿន ជាប្រជាពលរដ្ឋដែលបានយកសត្វមកទទួការព្យាបាល និងគ្រៀវ នៅទីនោះ បានសម្តែងនូវការត្រេកអរដែលអង្គការទាំងនេះ បានចុះមកជួយព្យាបាលជំងឺ និងគ្រៀវសត្វជូនពួកគាត់ក្នុងតំបន់នេះ កន្លងមកមិនដែលមានសេវាដូចនេះឡើយ៕

Apple ព្រមានថា ប្រាក់ចំណូលរបស់ខ្លួននឹងធ្លាក់ចុះខ្លាំងដោយសារតែវិបត្តិខូវីដ-១៩

អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងមិនអាចសម្រេចបាននូវប្រាក់ចំណូលតាមការព្យាករណ៍សម្រាប់ត្រីមាសនេះឡើយ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី ដែលបានប៉ះពាល់ដល់ការផលិតទូរស័ព្ទ iPhone និងតម្រូវការនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំមួយរបស់ខ្លួន។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ទើបតែបានចាប់ផ្តើមបើកធ្វើប្រតិបត្តិការឡើងវិញជាបណ្តើរៗ ប៉ុន្តែវាហាក់មានសន្ទុះយឺតយ៉ាវជាងការរំពឹងទុក និងថា ប្រការនេះនឹងធ្វើឲ្យប៉ះពាល់ជាបណ្តោះអាសន្ន ទៅលើការរកប្រាក់ចំណូលរបស់ Apple នៅជុំវិញពិភពលោក ព្រោះតែការផលិតទូរស័ព្ទ iPhone មិនទាន់តាមតម្រូវការ។

បន្ថែមលើនេះ ការដាក់កំហិតលើហាងនានា ដែលជាវិធានការទប់ស្កាត់រាតត្បាតនៃវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ក៏បានប៉ះពាល់ដល់ការលក់ផលិតផលនៅក្នុងប្រទេសចិនផងដែរ ដោយហាងភាគច្រើនរបស់ខ្លួនត្រូវបានបិទទ្វារ ឬមួយក៏កាត់បន្ថយម៉ោងបើកលក់ ។ សូមរំលឹកថា កាលពីខែមករា ដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានព្យាករណ៍ថា ខ្លួននឹងរកប្រាក់ចំណូលបានចាប់ពីចន្លោះ៦៣ទៅ៦៧ពាន់លានដុល្លារអាម៉េរិក សម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២០នេះ ៕

 

នាយករដ្ឋមន្ត្រីហាមដាច់ខាតតែងតាំងមន្ត្រីពីថ្នាក់ក្រសួងទៅដណ្តើមតំណែងនៅថ្នាក់មូលដ្ឋាន

ភ្នំពេញ ÷ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានហាមមិនឲ្យមានការតែងតាំងមន្ត្រីពីថ្នាក់ក្រសួង ទៅដណ្តើមតួនាទីនៅថ្នាក់មូលដ្ឋានដាច់ខាត។ សម្តេចតេជោ បានព្រមានដកតំណែង ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ដែលអវត្តមាន ក្នុងកិច្ចប្រជុំ៣ដង ឬលើសពីនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានហាមមិនឲ្យមានការតែងតាំងមន្ត្រីពីថ្នាក់ក្រសួង ទៅដណ្តើមតួនាទីនៅថ្នាក់មូលដ្ឋានដាច់ខាត ព្រោះវាធ្វើឲ្យមន្ត្រីដែលខិតខំបំពេញតួនាទីជាយូរឆ្នាំ មិនបានឡើងឋានៈ បុណ្យស័ក្ត រឺតួនាទី។ សម្តេចតេជោ បានប្រាប់ឲ្យចៅហ្វាយខេត្ត ចាត់វិធានការចំពោះមន្ត្រីឡេមឡឺម មិនសូវធ្វើការងារ ប៉ុន្តែពូកែស្វែងរកកន្លែង តែងតាំង និងលាភសក្តារៈ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏ថា មកដល់ពេលនេះ ថ្នាក់មូលដ្ឋាន កាន់តែទទួលខុសត្រូវធំជាងមុន ត្បិតរាជរដ្ឋាភិបាល បានប្រតិភូអំណាច និងមុខងារទៅថ្នាក់មូលដ្ឋានយ៉ាងច្រើន ដើម្បីឲ្យមូលដ្ឋានមានសិទ្ធិសំរេច និងដោះស្រាយបញ្ហាឲ្យកាន់តែមានប្រសិទ្ធភាព។

រាជរដ្ឋាភិបាល ក៏បានសម្រេច បន្ថែមថវិកាទៅថ្នាក់ឃុំ សង្កាត់រាប់ម៉ឺនដុល្លារ គោលដៅអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព៕

 

អ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនឡើងដល់១៨,២៦៤នាក់

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ចំនួនអ្នកដែលបានជាសះស្បើយពីជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ១៨,២៦៤នាក់ហើយ ខណៈការឆ្លងរាលដាលថ្មីៗ ក៏មានការធ្លាក់ចុះផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរចិនបានឲ្យដឹងថា នារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សសរុប ២,១០៩នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន។

សូមជម្រាបថា តាមរបាយការណ៍ចុងក្រោយ ពីអាជ្ញាធរសុខាភិបាលចិន ដែលបានចេញនៅព្រឹកថ្ងៃសុក្រនេះចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ជាង ២,២៣៦នាក់ហើយ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ បានកើនឡើងដល់ជាង ៧៥,៤០០នាក់ផងដែរ៕

 

អ្នក​និពន្ធ​ភ្លេង​បទ “កូន​យំ​ល្វើយ​ៗ” ក្រឡាប់​ឡាន​រហូត​ដល់​ផ្ទុះ​ឆេះ​នៅ​ខេត្ត​រតនគីរី

ភ្នំពេញ ៖ លោក ចក់ ដែល​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ក្នុង​ក្រុម “ចចក​សមុទ្រ” និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង​បទ​ចម្រៀង​កំពុង​ល្បី​របស់​លោក​ព្រាប សុវត្ថិ “កូន​យំ​ល្វើយ​ៗ” បាន​ជួប​គ្រោះ​ថ្នាក់​រថយន្ត​នៅ​លើ​ដង​ផ្លូវ​រហូត​ដល់​ផ្ទុះ​ឆេះ​ខូច​ខាត​រថយន្ត​ទាំង​ស្រុង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​នៃ​ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ មិន​មាន​តួលេខ​នៃ​អ្នក​របួស​នោះ ឬ​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហាយឡេនឌឺរ ត្រូវ​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង។

ចំពោះ​មូលហេតុ នៃ​គ្រោះថ្នាក់​ខាង​លើ បើ​តាម​លោក​ចក់ ឆ្លើយ​ប្រាប់​ប្រិយមិត្ត​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម បណ្ដាល​មក​ពី​បែក​កង់ ហើយ​រថយន្ត​បាន​ក្រឡាប់​១​ត្រឡប់ រួច​ក៏​បាន​ផ្ទុះ​ឆេះ​តែ​ម្ដង។ អ្វី​ដែល​គួរ​ឲ្យ​ស្រណោះ ម្ចាស់​រថយន្ត​បាន​ពោល​ដោយ​ការ​សោកស្ដាយ​ចំពោះ​របស់​ទ្រព្យ​ដែល​បាត់​បង់​ទៅ ព្រោះ​ជា​កម្លាំង​ញើសឈាម​របស់​លោក​ប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃ។ ឥឡូវ​ស្រាប់​តែ​ត្រូវ​មក​បង់​ក្នុង​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នេះ។

“ហេតុ​អ្វី​រឿង​បែប​នេះ​កើត​មក​លើ​ខ្ញុំ​ចឹង កំលាំង​ញើស​ឈាម​ខ្ញុំ​ខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ទម្រាំ​តែ​បាន​ប៉ុណ្ណេះ ឥឡូវ​ប្រែ​រលាយ​អស់​មួយ​រំពេច”។ ប្រិយមិត្ត​ស្គាល់​លោក​ជា​ច្រើន​បាន​ចូល​រួម​សោក​ស្ដាយ និង​លោក​ទឹក​ចិត្ត​លោក ចំពោះ​ការ​ខាត​បាត់​បង់ ដោយ​ពួក​គេ​លើក​ឡើង​ថា “ឲ្យ​តែ​ជីវិត​គង់ ទ្រព្យ​បង់​អាច​រក​បាន​វិញ​ទេ”។

នៅ​ក្នុង​ចំណោម​នោះ ក៏​ឃើញ​មាន​លោក សុខ ជំនោរ អតីត​អ្នក​និពន្ធ​របស់​ហង្សមាស ក៏​បាន​ចូល​រួម​លើក​ទឹក​ចិត្ត​លោក​ចក់​ដែរ ក្នុង​នោះ លោក​ថែម​ទាំងសង្ឃឹម​ថា មិត្តភ័ក្តិ ពិសេស​តារា​ចម្រៀង​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក ចក់ ជួយ​ឈឺ​ឆ្អាល​ចំពោះ​គ្រោះ​ថ្នាក់​របស់​អ្នកនិពន្ធ​បទ​ភ្លេង​នា​គ្រា​នេះ​ផង៕

 

នាយករដ្ឋមន្រ្តី ៖ កម្ពុជាគ្មានទំនាស់ការ​ទូតជាមួយម៉ាឡេស៊ីទេពាក់ព័ន្ធបញ្ហាជំងឺវីរុសកូរ៉ូណា

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​គ្មាន​ទំនាស់​ការ​ទូតជាមួយប្រទេស​ម៉ាឡេស៊ី នោះទេពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩។ ការលើកឡើង​របស់​សម្ដេច​នេះ នៅ​ក្នុង​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាល​ពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

គូសបញជាក់​ថា រ​ដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាស​ថា​បាន​រកឃើញ​ស្រ្តី​វ័យ​ចំណាស់​ជនជាតិ​អាមេរិក​អាយុ ៨៣ឆ្នាំជាភ្ញៀវទេសចរដែល​បាន​ចាក់​ចេញ​ពី​នាវា westerdam ​ម្នាក់​មាន​ផ្ទុកវីរ៉ុស​កូរ៉ូណា​វិជ្ជមាន បន្ទាប់ពីបានចាកចេញពីកម្ពុជា ហើយ​បន្ទាប់​មក​ត្រូវ​បាន​ក្រសួង​សុខាភិ​បាល​កម្ពុជា ទាម​ទារឲ្យម៉ាឡេស៊ី ត្រួត​ពិនិត្យ​ឡើង​វិញ​តែ​ប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​គ្មាន​ទំនាស់​ការទូត​ជាមួយ​ម៉ា​ឡេស៊ី​នោះទេ៕

 

ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅចិនកើនឡើងដល់ជាង ២,២០០នាក់

ប៉េកាំង ៖ ចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ជាង ២,២០០នាក់ហើយ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ បានកើនឡើងដល់ជិត ៧៥,០០០នាក់ផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរចិនដែលបានបញ្ចេញរបាយការណ៍ខាងលើនេះ ជាពិសេសរបាយការណ៍ នៅក្នុងខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចក្តៅនៃការឆ្លងមេរោគ COVID-19 បំផុតនោះ អត្រានៃការឆ្លងមានការធ្លាក់ចុះ នៅទូទាំងប្រទេសចិនជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាពិតជាបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលជំងឺ ចេញពីខេត្តភាគកណ្តាលចិនមួយនេះ៕

 

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ត្រូវបានស្ទូចដំឡើងគ្រោងដែកតួស្ពានជំហានទី១

ភ្នំពេញ ៖ ស្ពានអាកាសថ្មើជើងគឺជាស្ពានមួយដែលផ្តល់ភាពងាយស្រួលសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងជាពិសេសនោះគឺសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ផ្លូវប្រសព្វតែម្តងដែលចំណាយពេលសាងសង់ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយសម្រាប់ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ គិតមកដល់យប់មិញនេះគឺបានស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី១រួចរាល់ហើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការសង់សង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ គិតមកដល់ពេលនេះលទ្ធផលសម្រេចបាន ៨៥% និងអាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ ការដ្ឋានបានស្ទូចតម្លើងគ្រោងដែកតួស្ពាន នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០និង០០នាទី យប់ ដល់ម៉ោង ៦និង០០ព្រឹកឈានចូលថ្ងៃទី២០ ខែកុម្ភៈនេះរួចរាល់ហើយ។

លោក សាំ ពិសិដ្ឋ បន្ថែមថា ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុការដ្ឋានបានបិទចរាចរឆ្លងកាត់មួយរយៈកាលពីយប់មិញ នៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក។

កាលពីព្រឹកថ្ងៃទី២៨ ធ្នូ កន្លងមកនេះ បានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ដែល ពិធី កាលណោះបានធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក
ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ ។

ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សងនៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ និងគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុករួចរាល់ថែមទៀតនោះ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងចំនួន៥ទីតាំង ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

លំនៅឋានតំលៃសមរម្យ សុខារ៉េស៊ីដេន សានកូ ផ្តល់រថយន្តសំណាង Mazda ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ប៉ោយប៉ែត ៖ ក្នុងឱកាស់រដូវបុណ្យបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ លំនៅឋានតំលៃសមរម្យ សុខារ៉េស៊ីដេន សានកូ កមបានសន្លឹកឆ្នោតចាប់យករង្វាន់ រថយន្តសំណាង Mazda II ភ្លាមៗសម្រាប់ការបញ្ជាទិញលំនៅឋាន ប្រភេទផ្ទះណាមួួយពីគម្រោងសុខារ៉េស៊ីដេនសានកូ។

សុខារ៉េស៊ីដេនសានកូ ជាគម្រោងទី៣ ហើយបន្ទាប់ពីគម្រោងលំនៅឋានតម្លៃសមរម្យ សុខារ៉េស៊ីដេន គម្រោងទី១ ដែលមានទីតាំងស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានប្រមាណ ៣០០ល្វែង ដែលកំពុងសាងសង់បាន ៨០% ហើយ។ គម្រោងទី១ នេះក្រុមហ៊ុនគ្រោងប្រគល់សោផ្ទះជូនអតិថិជនក្នុងប្រមាណជា ៣ខែ ខាងមុខនេះ។

ចំពោះគម្រោងទី២ សុខារ៉េស៊ីដេន ឌឹព្រីមៀម ដែលមានទីតាំងស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏កំពុងសាងសង់បានប្រមាណជា ៥០% ហើយ ដែលត្រូវការរយៈពេល ១៨ ខែក្នុងការប្រគល់ផ្ទះជូនអតិថិជនផងដែរ។

លោក វ៉ន ដេវីត ប្រធានក្រុមការងារលក់ បានមានប្រសាសន៍ថាទន្ទឹមជាមួយគ្រោងសុខារេស៊ីដេនយើងនេះគីជាគំរោងទីមួយក្រុមហ៊ុនបច្ចុប្បន្នកំពុងតែធ្វើការសាងសង់ក៏ដូចជាកំពុងតែត្រៀមប្រគល់គេហដ្ឋានជូនអតិថិជននៅពេលឆាបៗខាងមុខនេះផងដែរ។ហើយក៏អរគុណដល់អតិថិជនតែងតែគាំទ្រជាមួយនិងគំរោងរបស់សុខារេស៊ីដេនយើងនេះ ក្នុងនោះខាងក្រុមហ៊ុនកំពុងតែបើកគំរោងទី៣ដែលផ្ដល់ជូននៅប្រភេទផ្ទះមានតម្លៃសមរម្យក៏ដូចជាលក្ខខណ្ឌបង់ប្រាក់រយៈពេលយូរហូតដល់ទៅ២០ឆ្នាំផងដែរ។

គំរោងសុខារេស៊ីដេសានកូយើងនេះបានអភិវឍ្ឍន៏លំនៅដ្ឋាន ដូចជាផ្ទះអាជីវកម្មផ្ទះប្រណិត វីឡាកូនកាត់និងវីឡាភ្លោះ ព្រមទាំងមានអគារខុនដូដែលមានកំពស់រហូតដល់១៩ជាន់ ផ្សារសាលារៀនអន្តរៈជាតិ អគារពាណិជ្ជកម្ម កាស៊ីណូរួមទាំងរោងចក្រ កាន់តែពិសេសសំរាប់អតិថិជនធ្បើការកក់ជាមួយគំរោងសុខារេស៊ីដេនសាន់កូនិងទទួលបានឱកាស់ផ្សងសំណាងជាមួយការចាប់យករង្វាន់ជាច្រើនរថយន្តmazada ll ម៉ូតូនិងគ្រឿងសង្ហារឹម
ផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោង សុខារ៉េស៊ីដេន សានកូ ដែលជាគម្រោងទី៣ របស់ក្រុហ៊ុន អឹម អ សុខារ៉េស៊ីដេន គ្រុប រួមមានគម្រោងផ្ទះអាជីវកម្ម ផ្ទះវីឡាភ្លោះ ផ្ទះលីងហៅ និងខុនដូសហកម្មសិទ្ធ បានបោះទុនវិនិយោគប្រមាណជា $151លានដុល្លារ សហរដ្ឋអាមេរិច បានច្បាប់អនុញ្ញាតសាងសង់ ចេញដោយក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់៕

ព្រះមហាក្សត្រត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៥រូប

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៥រូប។

យោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា នាយនគរបាលដែលត្រូវដាក់ឲ្យចូលនិវត្តន៍នេះ មានអគ្គស្នងការរងចំនួន៤រូប និងស្នងការខេត្តម្នាក់ រួមមាន ៖ ទី១៖ នាយឧត្តមសេនីយ៍ ថោង លីម, ទី២៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី, ទី៣៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ, ៤៖ ឧត្តមសេនីយ៍ឯក សេក ភូមី និងទី៥៖ ឧត្តមសេនីយ៍ទោ ម៉ៅ តារា (ស្នងការនគរបាលខេត្តស្ទឹងត្រែង)៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

 

ខែទី១ឆ្នាំ២០២០នេះ កម្ពុជានាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧%

ភ្នំពេញ ៖ តាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន២៩,២០៣តោន កើនឡើង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៧,៤៤៥តោន ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៤៣៣ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៧ភាគរយ។

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៥,៩១៦ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៥០,៤៣៤ហិកតា ស្មើនឹង៦២%។ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

 

អ្នកជាសះស្បើយពីជំងឺ COVID-19 កើនដល់ជាង១៦,០០០នាក់

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា បើគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ចំនួនសរុបនៃអ្នកជំងឺ ដែលបានជាសះស្បើយពី COVID-19 បានកើនឡើងដល់១៦,១៥៥នាក់ហើយ។ នេះបើតាមការទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

គណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលចិន) បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ពេញមួយថ្ងៃពុធម្សិលមិញនេះ មានអ្នកជំងឺចំនួន១,៧៧៩នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។

សូមជម្រាបថា តាមរបាយកាណ៍ចុងក្រោយដដែល គិតត្រឹមថ្ងៃពុធម្សិលមិញ ចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅតាមខេត្ត និង តំបន់ទាំង៣១នាក់របស់ប្រទេសចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានឡើងដល់២,១១៨នាក់ រីឯអ្នកឆ្លងបានបន្តកើនដល់៧៤,៥៧៦នាក់៕

 

រដ្ឋមន្ត្រី​កសិកម្ម​ព្រមាន​ចាត់វិធានការ​ចំពោះ​ការនាំ​ចូល​សត្វ​តាម​ព្រំដែន​ខុសច្បាប់​

​ភ្នំពេញ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ម្សិលមិញ​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ឈ្មួញ​ដែល​នាំចូល​សត្វ​តាម​ព្រំដែន​ដោយ​ខុសច្បាប់។​

​ជាមួយគ្នានោះលោក វេ​ង សាខុន ក៏បានជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​ត្រូវ «​ពង្រឹង​យន្តការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ចលនា​សត្វ ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ ស៊ុត ចេញ ចូល និង​នាំ​ឆ្លងកាត់ តាមដាន​ព័ត៌មាន​ស្តីពី​ស្ថានភាព​ជំងឺឆ្លង​សត្វ នៅ​ប្រទេសជិតខាង ជាពិសេស​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ចាត់វិធានការ​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​ឱ្យខាងតែបាន និង​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​ចំពោះ​ការនាំ​ចូល​សត្វ​តាម​ព្រំដែន​ខុសច្បាប់​»​។​ បន្ថែមលើនេះទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបង្កើនកិច្ចសហការកាន់តែទ្វេឡើងដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ កសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មសត្វ សុខភាពសត្វ និងសុខភាពសាធារណៈ។

​ការណែនាំ​នេះ​ធ្វើឡើង ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី អញ្ជើញ​បិទ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០៕

 

ស្រ្តី Live លក់ផលិតផលបញ្ចេញកេរ្តិ៍ខ្មាសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយ​ល្មើស​នឹង​កិច្ច​សន្យា

ភ្នំពេញ ៖ ស្ត្រីរកស៊ីម្នាក់ដែលតែងផ្សាយ Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយ​ពេលធ្វើកិច្ចសន្យាហើយ បែរ​ជា​ល្មើស​នឹង​កិច្ច​សន្យា និង​បន្តប្រព្រឹត្តអំពើឥតអៀនខ្មាសនោះម្តងទៀត។ ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង កាល​ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។​

ស្ត្រី​ដែល​ត្រូវ​បាន​ឃាត​ខ្លួន​នេះ​មាន​ឈ្មោះ​ថា វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវ​គេ​ស្គាល់​ថាជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយ​បាន​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាសមួយចំនួន ដែលអំពើទាំងនោះបាន​រង​ការ​រិះគន់​យ៉ាង​ក្រៃ​លែង។ ស្ត្រីរកស៊ីម្នាក់នោះ មាន​ទីលំ​នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​សាក​សួរ និង​ក្រោយ​មក​បានធ្វើកិច្ចសន្យា និង​ថែម​ទាំង​បញ្ជាក់​ក្នុង​វីដេអូ​សារភាព​អំពី​ការ​ថត​ឡាញ​លក់​ផលិត​តាម​ហ្វេស​បង្ហាញកេរ្តិ៍ខ្មាសផងដែរ។

អគ្គស្នងការរងនគរបាលជាតិ និង​ជាស្នង​ការនគរបាល​រាជធានី​ភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បាន​ថ្លែងថា សមត្ថកិច្ចពិតជាឃាត់ខ្លួនស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ពិតប្រាកដមែនទាក់ទងការបង្ហាញកេរ្តិ៍ខ្មាសដោយមិនរាងចាល។ ដោយ​លោក​ស្នង​ការ​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួននេះគឺតាមបញ្ជារបស់លោក កែវ ធា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ៕

 

ក្រសួងទេសចរណ៍ដាក់ចេញវិធានការ៤ចំណុចដើម្បីបង្ការការឆ្លងកូរ៉ូណាវីរុស

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បាន​ចេញ​សេចក្ដីណែនាំកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២0 នេះ​អំពីការ​បង្ការ​ការ​ឆ្លង​កូរ៉ូណាវីរុសប្រភេទថ្មី (Covid-19) សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និង​សេវាកម្ម​ទេសចរណ៍​នានា។

ក្នុង​សេចក្ដី​ប្រកាស​មាន ៤ចំណុច​ដើម្បីបង្ការការឆ្លង​កូរ៉ូណាវីរ៉ុស៖

១ ៖ បុគ្គលិកទទួលភ្ញៀវគួរសាកសួរអំពីប្រវត្តិធ្វើដំណើររបស់ភ្ញៀវ និងសង្កេតសុខភាពរបស់ភ្ញៀវ ខណៈ​ស្នាក់​នៅក្នុងសណ្ឋាគារ។

២ ៖ រៀបចំម៉ាស់ និងដាក់អាល់កុលក្នុងដបសម្រាប់លាងដៃនៅកន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន បន្ទប់​ហាត់​ប្រាណ ផ្លូវចូល ឬជណ្ដើរយន្តជាដើម។

៣ ៖ បង្កើនចំណេះដឹងក្នុងចំណោមអ្នកសម្អាតបន្ទប់ អំពីហានិភ័យ​នៃ​ការធ្វើ​ឲ្យ​កខ្វក់​ដោយ​ភ្នាក់ងារ​ចម្លង​វីរុសនៅលើផ្ទៃជុំវិញ។ រាល់អ្នកសម្អាតទាំងអស់ត្រូវផ្ដោតលើកិច្ចការពារខ្លួនដូចជាពាក់ម៉ាស់ និង​ស្រោម​ដៃកៅស៊ូ នៅពេលបំពេញការងារ។

៤ ៖ សម្រាប់សណ្ឋាគារ ដែលមានភ្ញៀវមានករណីមិនស្រួលដូចបានបញ្ជាក់អំពី Covid-19 អ្នក​សម្អាត​បន្ទប់ត្រូវពាក់សម្លៀកបំពាក់សុវត្ថិភាព ដោយពាក់មួកប្លាស្ទិក វ៉ែនតាធំ (វ៉ែនតាកញ្ជក់ថ្លាធំ) ម៉ាស់ អៀមការពារសម្លៀកបំពាក់ និងស្បែងកជើងវែង។ បរិក្ខារ​ផ្គត់ផ្គង់​សម្អាត​ស្រាប់​បន្ទប់​គួរ​ប្រើ​ប្រាស់​ថ្នាំសម្អាតដែលមានការណែនាំ ពីក្រសួងសុខាភិបាលត្រឹមត្រូវ។