ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។
All posts by មេគង្គ ប៉ុស្តិ៍
បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្ដម តូ ឡាំ (Tô Lâm) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
ក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម តូ ឡាំ (Tô Lâm) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ។

ក្រសួងការបរទេសវៀតណាមក៏បានឱ្យដឹងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្ដម អគ្គលេខាបក្សវៀតណាម តូ ឡាំ ក៏នឹងអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តម អគ្គលេខាបក្សកុម្មុយនីសវៀតណាមរូបនេះក៏នឹងធ្វើជា សហប្រធាននៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំបក្សទាំងបី រួមមាន កម្ពុជា វៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងតំបន់ផង
ដែរ។
សូមបញ្ជាក់ថា គណកម្មាធិការបក្សកម្មុយនីស្តវៀតណាម កាលពីខែមករា បានប្រកាសបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសរើស ឯកឧត្ដម តូ ឡាំ បន្តជាប់ជាអគ្គលេខាបក្សកម្មុយនីស្តវៀតណាមរយៈពេល៥ឆ្នាំទៀត រហូតដល់ឆ្នាំ២០៣១៕
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្វីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃ អន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ»ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ»។
ថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦
«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
បញ្ហាបរិស្ថានធំធេងណាស់ដែលទាមទារឱ្យសង្គមទាំងមូលរួមគ្នាទើបធ្វើឱ្យបរិស្ថានស្អាតនិងជោគជ័យ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការងារលើវិស័យបរិស្ថាន គឺមានទំហំធំធេងណាស់ ដូច្នេះ ដើម្បីឱ្យវិស័យបរិស្ថានទទួលបានជោគជ័យបាន មិនមែនតែក្រសួងបរិស្ថានធ្វើការងារតែម្នាក់ឯងបាននោះទេ ពោលគឺត្រូវការការចូលរួមពីសង្គមទាំងមូលប្រកៀកស្មាគ្នា ទើបឱ្យធ្វើបរិស្ថានទទួលបានជោគជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យពិគ្រោះព្យាបាលជំងឺកុមារ១លានករណីដោយឥតគិតថ្លៃ
រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការដឹកនាំក្រុមគ្រូពេទ្យព្យាបាលត្រចៀកជូនពលរដ្ឋគឺជាការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពសាធារណៈ
ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងថា ការដឹកនាំក្រុមគ្រូពេទ្យព្យាបាលត្រចៀកជូនពលរដ្ឋគឺជាការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពសាធារណៈ និងសុខភាពពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំសហការី និងក្រុមគ្រូពេទ្យចម្រុះជាតិសាសន៍មកចុះព្យាបាលជំងឺត្រចៀក ចែកជូនឧបករណ៍ជំនួយការស្ដាប់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។
សូមទស្សនាព័ត៌មានពិស្ដារ៖
សន្តិភាព ភាពអត់ធ្មត់ និងការកសាងឡើងវិញ៖ ផ្លូវឆ្ពោះទៅមុខរបស់កម្ពុជា
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «សន្តិភាព ភាពអត់ធ្មត់ និងការកសាងឡើងវិញ៖ ផ្លូវឆ្ពោះទៅមុខរបស់កម្ពុជា»
អង្គភាពព័ត៌មាននិងប្រតិម្មរហ័ស ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធាណមតិនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ចេញផ្សាយវីដេអូផ្លូវការក្រោមចំណងជើងថា «សន្តិភាព ភាពអត់ធ្មត់ និងការកសាងឡើងវិញ៖ ផ្លូវឆ្ពោះទៅមុខរបស់កម្ពុជា» ។ គួរកត់សម្គាល់ថា ដើម្បីផ្តល់តម្លៃដល់សន្តិភាព រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី។
នៅឆ្នាំ២០២៥ ជម្លោះប្រដាប់អាវុធដ៏ធ្ងន់ធ្ងរ ដែលកម្ពុជាមិនចង់ឱ្យកើតមានទាល់តែសោះ បានផ្ទុះឡើងចំនួន ២លើក គឺនៅខែកក្កដា និងខែធ្នូ នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដែលបង្កឡើងដោយភាគីថៃ និងដែលបានបង្កការរំខាននិងប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការពង្រឹងគ្រឹះនៃសន្តិភាព សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ដោយសារតែការឈ្លានពានទាំងកម្រោលរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពជាតិកម្ពុជា។
ការចូលរួមរបស់កម្ពុជា ជាសមាជិកស្ថាបនិករបស់ក្រុមប្រឹក្សាសន្តិភាព ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ក៏ត្រូវបានរំលេចក្នុងវីដេអូនេះផងដែរ។
សូមទស្សនាវីដេអូ៖
អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ស្តីពី ឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ
អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ស្តីពី ឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លទ្ធផលកិច្ចប្រជុំកម្រិតភូមិភាគ RBC កម្ពុជា-ថៃ
កម្ពុជាថៃ មិនអាចចុះហត្ថលេខាលើឯកសារកិច្ចប្រជុំកម្រិតភូមិភាគ RBC ដោយសារនៅមានការខ្វែងគំនិតគ្នានៅលើចំណុចមួយចំនួន បន្ទាប់ពីក្រុមលេខានៃកិច្ចប្រជុំនេះបានធ្វើការជាមួយគ្នាអស់រយៈពេល ៣ ថ្ងៃនៅច្រកអន្តរជាតិប៉ោយប៉ែត។ នេះបើតាមក្រសួងការពារជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញពីពិធីបុណ្យ និងទំនៀមទម្លាប់នៅសហគមន៍កំពង់ភ្លុក
ក្រុមអ្នកស្រាវជ្រាវនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំបទបង្ហាញចែករំលែកពីលទ្ធផលស្រាវជ្រាវអំពីប្រព័ន្ធជំនឿរបស់សហគមន៍នៅជាប់បឹងទន្លេសាប ករណីសិក្សានៅកំពង់ភ្លុក ដែលត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប។
សូមទស្សនាព័ត៌មានពិស្ដារ៖


