ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
All posts by មេគង្គ ប៉ុស្តិ៍
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹក៣ពាន់គ្រួសារ
គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ មានប្រជាជនភៀសសឹក ជាង១ម៉ឺន ៥ពាន់គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន ហើយកំពុងបន្តស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិនិងក្នុងមណ្ឌលសុវត្ថិភាព ដែលរៀបចំជូនដោយអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាខេត្តនានា ក្នុងនោះ ខេត្តបន្ទាយមានជ័យក៍នៅមានប្រជាជនភៀសសឹកចំនួន៣១៣៦គ្រួសារកំពុងបន្តស្នាក់ជាមួយសាច់ញាតិនិងមណ្ឌលសុវត្ថិភាពចំនួន៦ ដែលរៀបចំជូនដោយ រាជរដ្ឋាភិបាល និងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
កម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក» អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
កម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក»អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងឯកឧត្ដមពេញ ធារម្យ អភិបាលរង តំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
មន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យគុណភាពបរិស្ថាននៅរោងចក្រផលិតកាបូបមួយនៅខេត្តកណ្ដាល
ក្រោយពីទទួលបានព័ត៌មាននៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅវេលាម៉ោង ៨:០០នាទីយប់ ដែលជាប្រភេទរោងចក្រផលិតកាបូប ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងករណីមានកម្មករចំនួន១៩នាក់ មានអាការ:អស់កម្លាំងទន់ដៃ ទន់ជើង។
សូមទស្សនាព័ត៌មានពិស្ដារ៖
ទឹកដីរបស់កម្ពុជា គឺជាបេះដូងរបស់ជាតិ ដែលមិនអាចរងការរំលោភបំពានបានឡើយ
ទឹកដីរបស់កម្ពុជា គឺជាបេះដូងរបស់ជាតិ ដែលមិនអាចរងការរំលោភបំពានបានឡើយ។
សូមទស្សនាវីដេអូខាងក្រោម៖
បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ស្ត្រីពិតប្រាកដណាស់ គឺកំពុងវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ លើគន្លងផ្លូវគតិបណ្ឌិត
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល បានមានប្រសាសន៍ថា «ស្ត្រីពិតប្រាកដណាស់ គឺកំពុងវិវត្តន៍លូតលាស់រីកចម្រើនជាមួយប្រាជ្ញា និងបទពិសោធន៍លើគន្លងផ្លូវគតិបណ្ឌិត»។ ការបញ្ជាក់នេះធ្វើឡើងឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។
សូមទស្សនាព័ត៌មានពិស្ដារ៖
អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា
នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
គោលនយោបាយរបស់សម្តេចធិបតី គឺមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមឡើយ
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អនុស្សារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 ។
សូមទស្សនាព័ត៌មានពិស្ដារ៖
កម្ពុជា ថ្លែងអំណរគុណប្រទេសបារាំង សម្រាប់ការផ្តល់សិទ្ធិឱ្យកម្ពុជាចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារប្រវត្តិសាស្ត្រ
កម្ពុជា ថ្លែងអំណរគុណប្រទេសបារាំង សម្រាប់ការផ្តល់សិទ្ធិឱ្យកម្ពុជាចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន។
រូបមន្ត «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ប្រែក្លាយកោះនរា ក្លាយទៅជាកន្លែងទេសចរណ៍
នេះជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចដោយប្រើប្រាស់ទុនវិនិយោគក្នុងស្រុក តាមរយៈការយកថវិកា ឬធនធានដែលមានស្រាប់នៅក្នុងតំបន់ណាមួយមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះវិញ ដើម្បីធានានិរន្តរភាព សុវត្ថិភាពសេដ្ឋកិច្ច និងជៀសវាងការពឹងផ្អែកខ្លាំងលើទុនបរទេស៕
សូមទស្សនាបទយកការណ៍៖
បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
បេសកកម្មការទូតរបស់ សម្តេចធិបតី លើឆាកអន្តរជាតិ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម»
បេសកកម្មការទូតរបស់ សម្តេចធិបតី លើឆាកអន្តរជាតិ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម»
ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងរួមចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងប្រជាជននៅភ្នំពេញ និងខេត្តកណ្ដាល និងបណ្ដាខេត្តផ្សេងៗទៀត
បទយកការណ៍៖ សមិទ្ធផលថ្មីមួយទៀត ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងរួមចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងប្រជាជននៅភ្នំពេញ និងខេត្តកណ្ដាល និងបណ្ដាខេត្តផ្សេងៗទៀត ជាពិសេសនឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែល្អប្រសើរនៅពេលខាងមុខ។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ការរបស់កម្ពុជា
លោកជំទាវ Vladanka Andreeva អ្នកសម្រប សម្រួលអង្គការសហប្រជា ជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ការបញ្ជាក់ នេះធ្វើឡើងនៅក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖


