All posts by មេគង្គ ប៉ុស្តិ៍

សម្តេចតេជោ បញ្ជាក់ថាកម្ពុជាមានសុវត្ថិភាពពេញលេញសម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្តាំផ្ញើ ទៅបណ្តាមេដឹកនាំនៅលើពិភពលោក ដែលភាគច្រើនមកពីអឺរ៉ុប នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ ប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី(OIF)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កុំភ័យបារម្ភអំពីសុវត្ថិភាព ផ្ទាល់ខ្លួនចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ទូតសិង្ហបុរីចប់អាណត្តិ ជឿជាក់ថា ទំនាក់ទំនងកម្ពុជា-សិង្ហបុរីនឹងកាន់តែរីកចម្រើន

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការគ្រប់គ្រងតំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាពជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ

នៅក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចនៅខេត្តមណ្ឌល គីរី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យគម្រោងកែច្នៃឫស្សីដោយក្រុមហ៊ុន Bambusa Global Ventures (BGV) នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី។

សូមទស្សនាព័ត៌មានពិស្ដារ៖

«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦

«បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

ពិធីបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែនិងផ្លូវលំប្រវែង៥គីឡូម៉ែត្រ

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែងប្រវែង ៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីជាការជួយសម្រួលជាប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពិធីព្រលែងកូនក្តាមថ្មទៅក្នុងធម្មជាតិដើម្បីជួយពង្រឹងប្រព័ន្ធអេកូស៊ីនិងលើកកម្ពស់ជីវភាពសហគមន៍

ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានព្រលែងកូនក្តាមថ្ម៤០០គីឡូក្រាម ស្មើនឹចំនួនកូនក្តាមចំនួនប្រមាណ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាម ក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាជ្ញាធរមីន លើកឡើងថាសកម្មភាពមីនមិនគួរត្រូវបានប្រើប្រាស់ដើម្បីបម្រើនយោបាយនោះឡើយ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមគូសបញ្ជាក់ថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្ស នៅតាមបណ្តោយ ព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ខណៈនេះសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ព្រះមហាក្សត្រនិងព្រះវររាជមាតាជាតិខ្មែរ យាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន

ផ្សាយបន្តផ្ទាល់: ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សូមទស្សនាការផ្សាយបន្តផ្ទាល់៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញពីសារៈសំខាន់នៃការផ្ដល់អាហារនៅបឋមសិក្សា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា កម្មវិធីផ្ដល់អាហារនៅតាមសាលាបឋមសិក្សា ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយកសិកម្មនៅកម្ពុជា ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ជប៉ុន ផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារសម្រាប់ទឹកស្អាតនិងសាលារៀននៅជនបទ

រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានសម្រេចចុះហត្ថលេខាផ្ដល់ចំនួយឥតសំណងនូវថវិកាចំនួន ៣០៧,៧២០ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពិធីសម្ពោធក្តារខៀនព័ត៌មានកិត្តិយសរបស់ឯកឧត្តម ហ៊ុន ម៉ានី

‎នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស សាលាបឋមសិក្សា អ៊ិ ជិ យិ គិ ត្រពាំងក្តុល និងបឋមសិក្សា ទួលខ្លុង ស្ថិតនៅក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ។

សូមទស្សនាព័ត៌មានពិស្ដារ៖