All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូងនិងភូមាពាក់ព័ន្ធនឹងការឆបោកអនឡាញ

ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញជនបរទេសចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូង ចំនួន៧៣នាក់ និងភូមាចំនួន ១៣៦នាក់ ចេញពីប្រទេស ដើម្បីឱ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។

សូមទស្សនាព័ត៌មានពិស្ដារ៖

សប្ដាហ៍ទី៣ដើមឆ្នាំនេះនគរបាលឃាត់ខ្លួនក្មេងទំនើងនិងជនងប់ល្បែងជាង៩០នាក់ទៀត

ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី៣ ឆ្នាំ២០២៦ គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើង២១ករណី ឃាត់ខ្លួនមនុស្ស៧០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៦ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក សាលាខេត្តកំពង់ធំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប

លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ បានចូលរួមជាមួយកម្លាំងបញ្ជារស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរៀល ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាព័ត៌មានពិស្ដារ៖

ប្រមុខក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តបាត់ដំបងយកចិត្តទុកដាក់បង្ក្រាបបទល្មើសនិងរឹតបន្តឹងច្បាប់ចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់ល្មើសផ្សេងៗ រួមមាន លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ អនឡាញស្កេម ក៏ដូចជាបទល្មើសជាច្រើនទៀត ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជានិងសហគមន៍អន្តរជាតិ អំពាវនាវអ្នកអភិវឌ្ឍន៍វិស័យសំណង់គិតគូរដាក់ប្លង់អគារមានលំហខ្យល់ចេញចូល

រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ កំពុងជំរុញនូវការដាក់បញ្ជូនគោលនយោបាយ និងគោលការណ៍ណែនាំ ទៅដល់ការអភិវឌ្ឍវិស័យសំណង់ ដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ មកពីការប្រើប្រាស់ថាមពលអគ្គិសនី និងការដាក់សម្ពាធផ្សេងៗទៀត ដែលធ្វើឱ្យមានការឡើងកម្ដៅនៅលើភពផែនដី។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជាតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងតំបន់ដែលបានកាន់កាប់

កម្ពុជាតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងតំបន់ដែលបានកាន់កាប់

ឆេះសិប្បកម្មចម្រាញ់ប្រេងខ្មៅមួយកន្លែងនៅស្រុកកំពង់ត្រឡាច

អគ្គីភ័យបានឆាបឆេះសិប្បកម្មផលិតប្រេងខ្មៅមួយកន្លែង គឺឆេះ ចាប់តាំងពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២០ខែមករា ឆ្នាំ ២០២៦ រហូតដល់ម៉ោង ៩ ព្រឹក ថ្ងៃទី ២១ ខែឆ្នាំដដែលនៅមិនទាន់រលត់នៅឡើយទេ ទោះបីមានកិច្ចខិតខំប្រឹងប្រែង យករថយន្តពន្លត់អគ្គីភ័យ របស់កម្លាំងនគរបាលស្រុកនិងខេត្តយ៉ាងណាក្តី។ហេតុការណ៍នេះបានកើតឡើងនៅភូមិសំព័រ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សូមទស្សនាព័ត៌មានពិស្ដារ៖

«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាព័ត៌មានពិស្ដារ៖

គិតត្រឹមដំណាច់ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃជាង៦២ម៉ឺននាក់ទទួលបានការងារ

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួង និងភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារនៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។

សូមទស្សនាព័ត៌មានពិស្ដារ៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសារវីរកងទ័ពនិងវីរនគរបាលជាតិពលី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី

បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី បន្តបន្ទាប់គ្នា ជាច្រើនកន្លែងនិងដកហូត វត្ថុតាងលើសពី ៣០ម៉ឺន គ្រឿង ដែលទើបតែកន្លងទៅបានប៉ុន្មានថ្ងៃចុងក្រោយនេះ ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលចំពោះការផ្សព្វផ្សាយថា ទាហានសៀមចូលកាន់កាប់ស្ពានមេទឹកហើយ

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលចំពោះការផ្សព្វផ្សាយថា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ

សូមទស្សនាព័ត៌មានពិស្ដារ៖