All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួនមនុស្សជាង៣០០នាក់ ក្នុងក្លឹបកំសាន្ត Rock (Video)

ភ្នំពេញ ៖ នៅអំឡុងវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងដោយផ្ទាល់ជាច្រើននាក់ ឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកំសាន្តRock នៅជាប់ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំ ។

ក្នុងរង្វង់ប្រតិបត្តិការណ៍ដ៏ធំរបស់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញខាងលើនេះ ក្រុមអ្នកសារព័ត៌មានជាច្រើននាក់មិនអាចចូលទៅក្នុងទីតាំង និងផ្ដិតយករូបភាពមនុស្សដែលត្រូវឃាត់ខ្លួន ក៏ដូចជាវត្ថុតាង ជាប្រភេទថ្នាំញៀន បាននោះទេ ។
តែទោះជាយ៉ាងណា គេសង្កេតឃើញមានរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទ៥តោនចំនួន២គ្រឿង បានចូលទៅក្នុងបរិវេណក្លឹបកំសាន្ត Rock ហើយមានកម្លាំងសមត្ថកិច្ចចាប់មនុស្សបញ្ចូនក្នុងរថយន្តនោះជាច្រើនរយនាក់ដឹកបញ្ជូនចេញ លម្អិតដល់អ្នកកាសែតនោះឡើយ៕

កម្ពុជា ជំរុញឥណ្ឌាបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច RCEP នៅចុងឆ្នាំនេះ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើប្រទេសឥណ្ឌា ពន្លឿនការចរចាបញ្ចប់កិច្ចព្រមព្រៀង ស្តី ពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ហៅកាត់ថា RCEP នៅត្រឹមចុងឆ្នាំ២០១៩នេះ ទៅតាម ការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសចូលរួម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី រវាង អាស៊ាន និងឥណ្ឌា ឱ្យបានដល់ទឹកប្រាក់ ២០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ។

លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួម ពិធីបើក ព្រឹត្តិការណ៍ពិព័រណ៍ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ក្រោមប្រធានបទ «កិច្ចសហការ បង្កើតអនាគត» ដែលរៀបចំឡើង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមវត្តមានចូល លោកមន្ត្រីនៃប្រទេស RCEP តំណាងអង្គការអន្តរជាតិ និងវិស័យឯកជនសរុបជាង ១ពាន់ នាក់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់ អំពីវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា ដែលបានចាប់ផ្តើមចេញពីដៃគូសន្ទនាតាមវិស័យ រហូតក្លាយ ទៅជាដៃគូយុទ្ធសាស្ត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ហើយបច្ចុប្បន្នទំនាក់ទំនងនេះ កំពុងត្រូវ បានពង្រឹង និងពង្រីកថែមទៀត តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដូចជា RCEP ជា ដើម។

លោកមានប្រសសាន៍ថា ដើម្បីធានាបានស្ថិរភាពកំណើនសេដ្ឋកិច្ច វាពិតជាមានសារៈសំខាន់ ដែលត្រូវបង្កើន និងជំរុញពាណិជ្ជកម្មសេរីនៅក្នុងតំបន់ ដែលជួយបង្កើតឱកាសធុរកិច្ច និងវិនិយោគ ។ លោកថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា សម្រេចបាន ១២៦ លានដុល្លារ ខណៈដែលទឹកប្រាក់វិនិយោគ មានប្រហែល ២០លានដុល្លារ ។

សូមជម្រាបថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា បានចូលជាធរមាននៅថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១០ បានធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគី និងទឹកប្រាក់វិនិយោគផ្ទាល់ (FDI) ពីប្រទេសឥណ្ឌា មកកាន់ប្រទេសអាស៊ាន មានវឌ្ឍនភាពជាលំដាប់។ជាក់ស្តែង ទឹកប្រាក់ វិនិយោគ ផ្ទាល់ពីឥណ្ឌា មកកាន់អាស៊ាន បានកើនឡើងពី ១,៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ១,៧៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ។

ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា សម្រេចបានទឹកប្រាក់ ៧៣,៥៩ពាន់លានដុល្លារ គឺកើនឡើង ២៥,៥% ធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៥៨,៦ពាន់លានដុល្លារ ប៉ុណ្ណោះ៕

អភិបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាសហគមន៍ព្រៃឈើ និងមន្រ្តីអភិរក្ស កុំចូលដៃជាមួយឈ្មួញ

ព្រះវិហារ ៖ ដើម្បីថែរក្សា និងអភិរក្សវិស័យព្រៃឈើ ឲ្យនៅគង់វង្ស លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា ការពារឈើនៅឈរប្រសើរជាងបង្ក្រាប ឈើតាមដងផ្លូវ អញ្ចឹងហើយ យើងត្រូវ សហការគ្នាការពារកុំឲ្យដើមឈើដួលរលំ ជាពិសេសមន្រ្តី អភិរក្សតែម្ដង។

លោក អ៊ុន ចាន់ដា បានលើកឡើងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិប្បតី ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់អំពីអ្នកពាក់ព័ន្ធថ្នាក់ក្រោមជាតិ របស់គំរោងចីរភាពបៃតងព្រៃឡង់ នាព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ពិធីនេះ រៀបចំធ្វើឡើងដោយគម្រោង USAID ចីរភាពបៃតង ព្រៃឡង់ឍ និងមានការចូលរួមប្រធាន អនុប្រធានសហគមន៍ព្រៃឈើ មន្រ្តីអភិរក្ស ប្រជាសហគមន៍ ជាច្រើននាក់ផងដែរ។

បើយោងតាមរបាយការណ៍របស់មន្ទីរបរិស្ឋានខេត្ត បានបង្ហាញថា តំបន់ការពារ និងគ្រប់គ្រង ធម្ម ជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មានចំនួន ៩កន្លែង ស្មើនឹងផ្ទៃដីសរុប ៧៧៤.៥៦៦.៨២ ហិកតា ។ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នៅថ្ងៃនេះ នឹងអាចប្រមូលធាតុចូល បន្ថែមទៀត សម្រាប់ ពិនិត្យលើបញ្ហាប្រឈមនៃការអភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះ វិហារ កំណត់ នូវ យុទ្ធសាស្ត្រដោះស្រាយរួម សម្រាប់ការអនុវត្តន៍ការងារបន្តរបស់មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ នាពេលអនាគត ដើម្បីពន្លឿនការរៀបចំ និងបង្កើតសហគមន៍តំបន់ការពារធម្មជាតិ អោយស្រប តាមឯកសារនីតិវិធី រៀបចំផែនការប្រើប្រាស់ដីធ្លី តាមរយៈការកំណត់តំបន់គ្រប់គ្រងស្របតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងរៀបចំផែនការគ្រប់គ្រង និងផែនការសកម្មភាពនា ពេលអនាគតផង ដែរ។គោលបំណងក្នុងសិក្ខាសាលានេះគឺដើម្បីប្រមូលផ្តុំក្រុមអ្នកពាក់ព័ន្ធដែលមានការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងប្រកបដោយនិរន្តភាពរយៈពេលយូរអង្វែងនៃដែនជម្រកសត្វព្រៃឡង់ និងសហគមន៍ នៅជុំវិញ ហើយសិក្ខាសាលានេះផ្តោតទៅលើប្រធានបទ កំណត់រចនាសម្ព័ន្ធ រឺយន្តការ សម្រាប់ការ ចូលរួម ពីភាគីពាក់ព័ន្ធជាមួយគម្រោងចីរភាពបៃតងព្រៃឡង់ និងភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សាអំពី ឧបសគ្គនិងវិធីសាស្រ្តនានាទាក់ទងនិងប្រធានបទសំខាន់ទាំងបី រួមមាន អភិបាលកិច្ច ជីវចម្រុះ ការ អភិរក្សប្រព័ន្ធ អេកូឡូស៊ី និងការបង្កើតជីវភាពសហគមន៍មូលដ្ឋាន នៃគម្រោងចីរភាព បៃតងព្រៃ ឡង់ និងតំបន់សហគមន៍ផងដែរ៕

ពលរដ្ឋ​កាន់តែព្រួយបារម្ភ ខណៈបន្លែដែលជាប់សារធាតុគីមីដាក់លក់គ្រប់ទីផ្សារ

ភ្នំពេញ ៖ បន្លែផ្លែឈើ សឹងសព្វមុខភាគច្រើនមានផ្ទុកសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋនៅតែព្រួយបារម្ភចំពោះបន្លែ ផ្លែឈើដែលផ្ទុកសារធាតុគីមីទាំងនោះ ប៉ុន្តែមិនដឹងថាត្រូវបែងចែងយ៉ាងណា បានដឹងថាមួយណាគីមី មួយណាមិន មែនគីមីទេ។ អ្នកជំនាញផ្នែកចំនីអាហារ ណែនាំឲ្យប្រជាពលរដ្ឋត្រាំបន្លែ រឺលាងនឹងទឹកអំបិលដើម្បីកំចាត់សារធាតុគីមី មួយចំណែក។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនៅតែបារម្ភចំពោះបន្លែ ផ្លែឈើដែលផ្ទុក សារធាតុគីមី ដែលបង្កហានិភ័យដល់សុខភាពរបស់ពួកគាត់។ សារធាតុគីមី នេះនៅក្នុងបន្លែ ផ្លែឈើបានធ្វើឲ្យអ្នកទទួលទានក្អូតចង្អោរ រាគរូស ឈឺក្បាល និងអាចបង្កជំងឺផ្នែកខាងក្នុង ដូចជាក្រពះ ពោះវៀនយ៉ាងធ្ងន់ធ្ងរផងដែរ។ បន្លែ ផ្លែឈើភាគច្រើននៅផ្សារដើមគរ មានប្រភពធំចេញពីប្រទេសចិន និងប្រទេស វៀតណាម ដែលមិនបានដឹងពីការប្រើប្រាស់ថ្នាំកសិកម្ម ជីគីមីលើសកំរិតប៉ុណ្ណានោះទេ។ លោកយាយ ជុំ សុផា ដែលតែងតែមកទិញបន្លែនៅផ្សារដើម គរយកទៅធ្វើម្ហូប បានបង្ហាញក្តីបារម្ភចំពោះសារធាតីគីមីនៅលើបន្លែជាខ្លាំង ព្រោះគាត់កត់សំគាល់ឃើញអ្នកជិតខាងរបស់គាត់រងគ្រោះដោយសារបន្លែ និងផ្លែឈើដែលមានផ្ទុកគីមីពុល។

លោកស្រី ហេង រស្មី ដែលអ្នកលក់បន្លែ២៨ឆ្នាំនៅផ្សារដើមគរ បានកត់សំគាល់ថា បច្ចុប្បន្នបន្លែភាគច្រើនគឺមកពីប្រទេសចិន និងប្រទេសវៀតណាម។ លោកស្រីអះអាងថា បន្លែដែលមកពីចិន និងវៀតណាមមានផ្ទុកសារធាតុគីមី ច្រើនជាងផលិតផលរបស់កសិករខ្មែរ។ ក្នុងនាមជាអ្នកលក់បន្លែ លោកស្រី ក៏ព្រួយបារម្ភពីបញ្ហាសុខភាពដែលកើតចេញពីសារធាតុគីមីនោះដែរ។

អ្នកឯកទេសផ្នែកសុវត្ថិភាពបន្លែ និងផ្លែឈើ លោក រស់ សាត ដែលនាយកគ្រប់ទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុន Acta Bio បានពន្យល់ថា គេអាចដឹងបន្លែ រឺផ្លែឈើដែលមានផ្ទុកសារធាតុគីមី តាមរយៈក្លិនឈួលភាយចូលច្រមុះនៅចាប់កាន់ រឺចិតវា។

ដោយឃើញពីក្តីបារម្ភចំពោះបន្លែគីមីនេះ ក្រុមហ៊ុនរបស់លោកបានផ្តើមយុទ្ធ នាការលាងបន្លែថែរក្សាសុខភាពតាមរយៈទឹកលាងបន្លែ Acta Bio ដែលជា ផលិតផល ផលិតនៅប្រទេសកម្ពុជាផ្ទាល់ ដើម្បីលាងបន្លែជូនប្រជាពលរដ្ឋមកទិញបន្លែងនៅផ្សារដើមគរ ដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៧កន្លងទៅ កម្ពុជាបានចំណាយថវិកាជាង២០០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់នាំចូលបន្លែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ កម្ពុជានាំចូលបន្លែ ពីក្រៅប្រទេសមានចំនួន ២០០តោន ទៅជាង៤០០តោន ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ បន្លែទាំងនោះភាគច្រើននាំចូលពីប្រទេស វៀតណាមនិងថៃ។ ប៉ុន្តែបច្ចុប្បន្ន បន្លែ ផ្លែឈើភាគច្រើនត្រូវបាននាំចូលពី ប្រទេសចិន៕

លោក គីម ប៊ុនថាន អញ្ជើញក្រុងពាលីសុំសេចក្តីសុខលើកំពូលភ្នំបង្គោលប្រាំបី(Video)

ព្រះវិហារ ៖ លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរៈភូមិន្ទ នាយរងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលីបួងសួងសុំសេចក្តីសុខ ពីទសបារមីវត្ថុស័កសិទ្ធ ដែលស្ថិតនៅលើកំពូលភ្នំបង្គោលប្រាំបី តាមជួយបីបាច់ថែរក្សាដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងការពារទឹកដី នៅតាមបន្ទាត់ព្រំដែន។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំពូលភ្នំបង្គោលប្រាំបី ស្ថិតក្នុងភូមិបង្គោលប្រាំបី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការង កងពលតូចអន្តរាគមន៍លេខ៧ លេខ៩ និងនាយសេនាធិការ នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣។

ក្រោមការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហានវរៈសេនាតូចអន្តរាគមន៍៣៨៤ផងដែរ៕

បុរសម្នាក់ស្លាប់បន្ទាប់ពីផឹកភេសជ្ជៈខារ៉ាបាវ តែសមត្ថកិច្ចថា ខ្យល់គ

កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ក្រោយពីបានផឹកភេសជ្ជៈ ខារ៉ាបាវ បង្កឱ្យមានការផ្ញាក់ ផ្អើលឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិតាឡាត់ ឃុំស្វាយរុំពារ ស្រុកកំពង់លែង ខេត្តកំពងឆ្នាំង ប៉ុន្តែសម្តថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានជំងឺខ្យល់គ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចនគបាលស្រុកកំពង់លែង បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ឈៀង ឈុន ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រជាការពាររស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាបឱ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានទិញ ភេសជ្ជៈប្រភេទ(ខារ៉ាបាវ)កំប៉ុងយកមកផឹក រួចបានស្លៀកពាក់ខោអាវនៅក្នុងផ្ទះ ស្រាប់តែដួលដាច់ផ្ងារទៅក្រោយ សន្លប់លែងដឹងខ្លួនតែម្តង បង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ និងអ្នកភូមិមកជួយធ្វើចលនា។ ក្រោយមកក្រុមគ្រួសារបានដឹកយកមកមន្ទីពេទ្យបង្អែកស្រុកកំពង់លែង តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវមុនមកដល់មន្ទីពេទ្យម្លេះ ។

សមត្ថិច្ចបានចុះមកពិនិត្យ និងបានយកសំបកកំប៉ុង ខារ៉ាបាវ យកទៅពិនិត្យ ថាតើជនជនរងគ្រោះស្លាប់ថោយការពុល ខារ៉ាបាវ ឬយ៉ាងណាឱ្យពិតប្រាកដ ។ តែជំហានដំបូងសមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។ សពជនរងគ្រោះត្រូវក្រុមគ្រួសារសាច់ញ្ញាតិរៀបចំធ្វេីបុណ្យទៅតាមប្រពៃណី ៕ ដោយ ៖ សុផល

ជិតដល់ថ្ងៃរោងការ នារីម្នាក់ត្រូវរថយន្តកិនស្លាប់ នៅសង្កាត់ក្រាំងធ្នង់

ភ្នំពេញ ៖ នារីកកម្មកានីរោងចក្រម្នាក់ ត្រូវបានស្លាប់ភ្លាមៗក្រោយពេលជិះម៉ូតូទាក់ដៃចង្កូតគ្នា ខ្ទាតចូលកង់រថយន្តបណ្តាលឱ្យរថយន្តកិនបែកក្បាលស្លាប់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវ២០១១ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។

ប្រភពព៍ត័នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះខាងលើ បានជិះម៉ូតូសេ១២៥សេរីពណ៌ពាក់ស្លាកលេខពោធិសាត់ 1T 3318 ឆ្នាំ២០១៨ ចេញពីបន្ទប់ជួលម្តុំចំការព្រីងពីទិសដៅពីកើតទៅលិច ឆ្ពោះទៅធ្វើការនៅរោងចក្រម្តុំកប់ស្រូវ
លុះដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកSUZUKI LET គ្មានស្លាកលេខដែលបើកបរដោយយុវជនម្នាក់ទិសដៅបញ្រ្ចាស់គ្នា បានខ្ទាតនារីខាងលើ ចូលកង់រថយន្តមួយគ្រឿង ពុំចាំម៉ាក បណ្តាលឱ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗយ៉ាងអណោចអធម ហើយរថយន្តបានបើករត់គេចបាត់ស្រមោល។ សពនារីរងគ្រោះមានឈ្មោះ កង ភារម្យ អាយុ២៤ឆ្នាំ មុខរបរកម្មការិរោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំចំការព្រីង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងនៅកន្លែងកើតហេតុ ហើយក៍បានប្រគល់សពនារីរងគ្រោះ អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯខេត្តពោធិសាត់ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានដឹកយកទៅរក្សាទុកនៅការិយាល័យចរាចណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕

លោក ត្រាំ និងលោក គឹម ជុងអ៊ុន បានទៅដល់រដ្ឋធានីហាណូយហើយ

វៀតណាម ៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅដល់ និងបានជួបជជែករាក់ទាក់ជាមួយគ្នាយ៉ាងស្និទ្ធស្នាលនៅរដ្ឋធានីហាណូយ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ នេះ ។ ពលរដ្ឋវៀតណាម ដែលបានឃើញទិដ្ឋភាពដ៏កម្រនេះ បានភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗគ្នា ខណៈឃើញលោក ត្រាំ និង លោក គឹម បានបណ្តើរគ្នាត្រសងនៅមុខសណ្ឋាគារដ៏ល្បីឈ្មោះមួយរដ្ឋធានីហាណូយ នៅថ្ងៃទី ២២ កុម្ភៈ បាត់ទៅហើយ ខណៈកម្មវិធីនៃកិច្ចប្រជុំកំពូលតាមការគ្រោងទុក ត្រូវធ្វើនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ ខាងមុខនេះ។

ទិដ្ឋភាពនៅលើកំណាត​់ផ្លូវនៅមុខសណ្ឋាគារមួយ មេដឹកនាំកំពូលទាំងពីររូប ត្រូវបានចោមរោម ដោយអ្នកកាសែត ជាតិ និងអន្តរជាតិ យ៉ាងច្រើន ក្រោមការឃ្លាំមើលពីក្រុមអង្គរក្ស យ៉ាងប្រុងប្រយ័ត្ន ខណៈអ្នកទាំងបណ្តើរគ្នាត្រសងដើរពាសវាលពាសកាល។ ជាមួយនោះ ពលរដ្ឋវៀតណាម ជាច្រើនបានចោមរោមសុំមេដឹកនាំទាំងពីរថតរូបសុំ…selfei គួរឲ្យកត់សម្គាល់៕

 

ប្រធានរដ្ឋវៀតណាមថ្មី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ

្
​ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមកាតគ្រោងទុក ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកប្រធានរដ្ឋវៀតណាម នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

ក្រៅពីនោះ លោកក៏នឹងចូលថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

គួររំឭកថា លោក Nguyễn Phú Trọng ជាជនទី១ ដែលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋវៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅអាយុ៦១ឆ្នាំ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានបញ្ជាក់ថា លោក ង្វៀន ហ្វ៊ូជុង នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកប្រធានរដ្ឋ ក៏នឹងអញ្ជើញចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនផងដែរ៕

ក្រសួងសុខាភិបាល ក្រើនរំលឹកកុំឲ្យបរិភោគត្រីក្រពត៣ប្រភេទ

ភ្នំពេញ ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះ មាន ៣ប្រភេទមានជាតិពុល, តាមការស្រាវជ្រាវ បានរកឃើញថា ត្រីក្រពតដែលមាន ជាតិពុលនោះ រួមមាន៖ Tetraodon cochinchinensis, Monotrete leiurus និង Tetraodon fluviatilis ត្រីក្រពតទាំងនេះ ពេលជ្រាបទៅប៉ះពាល់ប្រព័ន្ធ សរសៃប្រសាទ កណ្តាល និងអាចបណ្តាលឲ្យស្លាប់បាន។ ខណៈខែកុម្ភៈ និងខែមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា ជាពេលដែលត្រីក្រពត មានជាតិពុលខ្ពស់បំផុត។

ត្រីក្រពតដែលមានសារធាតុពុលទាំង៣ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅ រដូវ ពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅ ខែ កញ្ញា។ចំពោះជាតិពុលនៅក្នុង ខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

សម្រាប់រោគសញ្ញាចាប់ផ្តើមក្នុងរយៈពេល ២០នាទី ទៅ២ម៉ោង បន្ទាប់ពីបានបរិភោគ ត្រី បែបនេះ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាលវិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយ សាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាល ឲ្យស្លាប់តែម្តង។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បាន ណែនាំ និងអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវ ត្តវិធានការបង្ការការពុលចំណីអាហារ ពិសេសការរួមគ្នាអនុវត្តឲ្យបានខ្ជាប់ ខ្ជួននូវ អនាម័យ ចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូត ដល់អ្នកបម្រើអាហារ ដើរ តួនាទី សំខាន់ ក្នុងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំ ចំណីអាហារ របៀប ទុកដាក់ និងពេលចម្អិនអាហារ។ ដើម្បី ជៀស វាងបាន នូវបញ្ហាសុខភាព ដែល អាចធ្វើ ឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុតពីការពុលត្រីក្រពតដូចករណីខាងលើ សូមបង ប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុល ដោយសារវាមាន ជាតិពុលនៅក្នុងខ្លួនវា ដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេទោះបីជាបានចំអិនឬដាក់ឲ្យកកក៏ដោយ៕

សមត្ថកិច្ចដុតបំផ្លាញកញ្ឆាជាង ១ ០០០ដើម នៅស្រុកព្រះបាទជាន់ជុំ

ខេត្តតាកែវ ៖ សមត្ថកិច្ចខេត្តតាកែវ បានកាប់បំផ្លាញដំណាំកញ្ឆាជាង ពាន់ដើម ដែលគេលួចដាំចំនួន៦ ទីតាំង នៅតាមចង្កេះភ្នំ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ខណៈសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងខាងលើនេះ គ្មាននរណាម្នាក់ចេញមុខទទួលខុសត្រូវឡើយ។

អធិការរងស្រុកគិរីវង់ លោក ហៀម ស្រ៊ីម បានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តនីតិវិធី និងស្រាវជ្រាវរកមុខសញ្ញាជនខិលខូច ដែលបានដាំដំណាំកញ្ឆា ដោយលួចលាក់នៅចំណុចដងអង់តែន ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

លោកបន្តថា តំបន់នោះត្រូវបានអាជ្ញាធររកឃើញដំណាំកញ្ឆាជាច្រើនលើកមកហើយ ប៉ុន្ដែក្រុមជនខិលខូចមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនទេ។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ចុះរុករកកាប់ និងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំដោយខុសច្បាប់ចំនួន៦ទីតាំង ស្មើនឹង ១ ៣៩៨ ដើមដែលបានដាំលើផ្ទៃដីប្រមាណ ៩៧៩ ម៉ែត្រការ៉េ និងអាងស្តុកទឹក ១ កន្លែង៕

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្តាស្ទឹង បានចាប់ផ្តើមហើយ

ភ្នំពេញ ៖ គណៈកម្មការមួយ ត្រូវបានបង្កតឡើងដើម្បីដំណើរការរៀបចំទីតាំងគម្រោង សាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងធ្វើឡើង នៅភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាពេលឆាប់ៗនេះ។ គណៈកម្មកានេះ ត្រូវបានប្រកាសតាមរយៈសេចក្តីសម្រេចជាផ្លូវការ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីដើមសប្តាហ៍នេះ។

យោងតាមសេចក្តីសម្រេច បានបញ្ជាក់ពីរចនាសម្ព័ន្ធរបស់គណៈកម្មការរៀបចំទីតាំង គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ដែលដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន និងសមាជិកចំនួន២១រូបផ្សេងទៀត។

សូមជម្រាបថា គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញ ដែលត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដើម្បីរួមគ្នាអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ ២.៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា “ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឬ Cambodia Airport Investment” ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន ៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១.៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១.១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC និង ២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី ៕ គួរបញ្ជាក់ថា គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនេះ នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងអាចប៉ះតំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ៕

វិនិយោគិនក្នុងស្រុកចាប់ផ្តើមសាងសង់កំពង់ផែ (អ៊ូទូក) ខ្នាតធំមួយ នៅស្រុកស្ទឺងហាវ

ព្រះក្រុងព្រះសីហនុ ៖ កំពង់ផែខ្នាតធំមួយថ្មី នឹងត្រូវសាងសង់ឡើងដោយអាជ្ញាធរមូលដ្ឋាននៃខេត្តព្រះសីហនុ និងម្ចាស់កំពង់ផែចតទូក និងជួសជុលទូក បានព្រមព្រៀងគ្នាសាងសង់សម្រាប់ចតទូកនេសាទរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។

អ្នកនាំពាក្យខេត្ដព្រះសីហនុ លោក ឱ សារឿន បានបញ្ជាក់ថា ក្នុងខេត្ដព្រះសីហនុ នៅមិនទាន់មានកំពង់ផែចតទូក ឬអ៊ូទូក (កន្លែងជួសជុលទូក) ខ្នាតធំនៅឡើយទេ ដូច្នេះការអភិវឌ្ឍកំពង់ផែ អ៊ូទូក នេះ គឺជាតម្រូវចាំបាច់របស់ខេត្ដ។

លោក ឱ សារឿន បន្តថា៖ «យើងមិនមានជំទាស់រឿងនេះទេ ព្រោះវាខ្វះមែនប៉ុន្ដែអ្វីដែលយើងមើលឃើញថា មានបញ្ហានោះ គឺក្រុមហ៊ុនគាត់មានការយឺតយ៉ាវធ្វើច្បាប់ទម្លាប់ឲ្យបានពេញលេញ។ អាជ្ញាធរខេត្ដគឺគាំទ្រ ក្នុងរឿងត្រង់ថា គាត់មានគំនិត និងបោះទុនសម្រាប់ការវិនិយោគ ក៏ដូចជាការពង្រីក កំពង់ផែអ៊ូទូក ឲ្យវាមានភាពទំនើប ដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋ»។

គួរជម្រាបថា នាពេលកន្លងមក ទូកនេសាទធំៗ មួយចំនួន នៅពេលខូចម្តងៗ ត្រូវបញ្ជូនទៅជួសជុលនៅប្រទេសជិតខាង ដូចជាប្រទេស ថៃ និងវៀតណាម តែបើសិនជា គម្រោងសាងសង់កំពុងផែខ្នាតធំ (អ៊ូទូក) នៅស្រុកស្ទឺងហាវ បានដូចការគ្រោងទុកមែននោះ ប្រជានេសាទនឹងលែងមានកង្វល់ក្នុងរឿងនេះទៀតហើយ ម៉្យាងទៀត ព្រោះថា ការជួសជុលនៅបរទេសមានតម្លៃខ្ពស់ណាស់៕

ធ្លាយស៊ីទែនហ្គាសយានដ្ឋានធម្មជាតិ ផ្អើលពលរដ្ ឋនិងសមត្ថកិច្ចនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ មានការណ៍ភ្ញាក់ផ្អើលមួយខណះពេលធ្លាយស៊ីទែន ផ្ទុកហ្គាសដ៏ធំ នៅក្នុងយានដ្ឋានយីហោ សួនធម្មជាតិ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩។

ប្រភពព៍ត័មានពីសមត្ថកិច្ចបានអោយដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានក្លិនសាយភាយមានចំហាយហ្គាសធ្លាយចេញធ្វើអោយមានការភិតភ័យដល់អ្នករស់នៅក្បែរនោះដោយមានការយកចិត្តទុកដាក់យាងខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯកថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជារឱ្យការិយាល័យបង្ការពន្លត់អគ្គីភ័យបញ្ជូនរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នពេញបញ្ជូនរថយន្តចំនួន៧គ្រឿងចេញទៅដល់កន្លែងកើតហេតុបាញ់ទឹកទប់ស្កាត់អស់ចំនួន២ឡាន និងរថយន្ត៥គ្រឿងផ្សេងទៀត ត្រៀមចាំបាញ់ទឹក ខណះមានហានីភយ័កើតឡើងដោយយថាហេតុ និងណែនាំឱ្យម្ចាស់យានដ្ឋានរកបច្ចេកទេសយ៉ាងណាកុំឱ្យមានលេចហ្គាសចេញមកទៀតជៀសវាងកើតមានគ្រោះអគ្គីភ័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់និងអ្នកដទៃ៕

ពលរដ្ឋបន្តសម្រុកទៅចាក់វ៉ាកសាំងបង្ការជំងឺឆ្កែឆ្កួត ក្រោយមានកុមារីម្នាក់ស្លាប់ដោយជំងឺនេះ

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងអះអាងថា បន្ទាប់ពីមានករណីឆ្មាក្រញៅ បណ្តាលឲ្យមានជំងឺឆ្កែឆ្កួត រហូតធ្វើឲ្យកុមារីម្នាក់ស្លាប់ នាពេលថ្មីៗនេះ ប្រជាពលរដ្ឋកាន់តែមាន ការយល់ដឹងខ្ពស់ ទើបសម្រុកមកចាក់វ៉ាក់សាំង ដើម្បីការពារបង្ការទុកមុន ។

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០៩ ប្រជាពលរដ្ឋ រស់តាមបណ្តាខេត្តនានា យ៉ាងច្រើនកុះករ បាននាំគ្នាសម្រុក មកចាក់ថ្នាំបង្ការ នៅវិទ្យាស្ថានប៉ាស្ទ័រ-កម្ពុជា រាជធានីភ្នំពេញ ដើម្បីបង្ការខ្លាចមានមេរោគឆ្លងនានា ជាពិសេស ក្រោយក្មេងស្រីម្នាក់អាយុ១១ឆ្នាំ បានរងគ្រោះរហូតដល់ស្លាប់ ដោយសារត្រូវសត្វឆ្មាក្រញៅ កាលពីសប្តាហ៍មុន ។ នេះបើតាមការចុះផ្សាយព័ត៌មាន កន្លងទៅនេះ។

លោកស្រី ឱ វណ្ណឌីន បាន ថា កាលដែលប្រជាពលរដ្ឋ បានទៅស្វែងរកការចាក់ថ្នាំបង្ការ ជំងឺឆ្កែ ឆ្កួត ឬឆ្មាខាំនេះ គឺជាវិធានការ នៃការការពារដ៏ប្រសើរ ជាងការព្យាបាល និងជាកិច្ចការពារ ទៅតាមលក្ខណៈបច្ចេកទេស ដែលត្រូវតែចាក់វ៉ាក់សាំង ការពារជាចាំបាច់បំផុត។

លោកស្រីបន្តថា “ប្រជាពលរដ្ឋសព្វថ្ងៃ មានការយល់ដឹងខ្ពស់ ក៏ដូចជាមានភ្ញាក់រលឹក និងជាការស្ម័គ្រចិត្ត របស់ប្រជាពលរដ្ឋ ហើយដូចជាការយល់ដឹង ការការពារជំងឺ របស់ប្រជាពលរដ្ឋ”៕