All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរមិនអើពើរឿងលោក អ៊ុយ ឆាយ សង់សណ្ឋាគារលើផ្លូវនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ កំណាត់ផ្លូវលំមួយខ្សែក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ត្រូវបានបុគ្គលម្នាក់ដែលគេស្គាល់ថាឈ្មោះ អ៊ុយ ឆាយ បើកការសាងសង់សំណង់រឹងមាំដ៏ធំមួយរំលោភយកដីផ្លូវនោះទាំងស្រុង តែស្ថាប័នពាក់ព័ន្ធសុទ្ធតែបានពន្យល់ពីករណីនេះដោយពង្វាង និងរុញដាក់គ្នា មិនឃើញមានវិធានការទប់ស្កាត់នោះឡើយ ធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់ថា មានការឃុបឃិតជាប្រព័ន្ធទើបអាចធ្វើទៅបាន។

នៅក្នុងខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ ប្រជាពលរដ្ឋដែលរស់នៅចំណុចក្រោយ” គ្លីនិក នគររាជ ” ស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់ បណ្តាញសារព័ត៌មានថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែឃើញសកម្មភាពរបស់ បុគ្គល ម្នាក់ឈ្មោះ អ៊ុយ ឆាយ បានលួចឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងការទិញដីគម្រោងផ្លូវ ដើម្បីសាងសង់សំណងរឹងមាំធ្វើជាអាគារច្រើនជាន់សំរាប់ជួល និងធ្វើអាជីវកម្មផ្សេងៗផ្ទាល់ខ្លួន ដែលធ្វើអោយពួកគាត់បាត់បង់ផ្លូវសំរាប់ធ្វើដំណើរចេញចូលទាំងស្រុង។ ប្រភពដដែលបន្តថា មិនដឹងជាពួកគេទទួលបានសិទ្ធិពីថ្នាក់ណាមកទេ បានជាហ៊ានសង់អាគារដ៏ស្កឹមស្កៃលើផ្លូវសាធារណៈយកធ្វើជាកម្មសិទ្ធិឯកជនបែបនេះ តើឲ្យពលរដ្ឋធ្វើដំណើរទៅតាមណា បើគេសង់សណ្ឋាគារលើផ្លូវនោះបាត់ទៅហើយ។

លោក ចូវ សុភឿក ប្រធានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត បានអះអាងថា សំណង់សណ្ឋាគារ របស់លោក អ៊ុយ ឆាយ ដែលកំពុងសាងសង់នៅក្រោយពេទ្យនោះ គឺមានច្បាប់សាងសង់ ត្រឹមត្រូវ តែចំពោះថា សាងសង់លើដីផ្លូវអីនោះ គួរតែសួរទៅខាងអាជ្ញាធរ ហើយបើអាជ្ញាធរចុះធ្វើការបង្ក្រាប គឺខាងជំនាញនឹងចូលរួម។

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានលើកឡើងថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេ ក៏ឈ្មោះ អ៊ុយ ឆាយ មិនអាចទិញដីផ្លូវ ឬបើកការដ្ឋានសំណង់រឹងមាំនៅកណ្តាលក្រុងប៉ោយប៉ែត នេះបានដែរ។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដែលធ្លាប់តែអះអាងនាពេលកន្លងមកថា រាល់សំណង់ទាំងឡាយណាដែលសាងសង់រំលោភលើផ្លូវសាធារណៈ និងដីចំណីផ្លូវ ឬលើដីសាធារណៈ លោកនឹងចាត់វិធានការលុបបំបាត់ទៅតាមផ្លូវច្បាប់ តែមិនទាន់ដឹងថា សំណង់លើផ្លូវរបស់ឈ្មោះ អ៊ុយ ឆាយ នេះ លោកអភិបាលក្រុងប៉ោយប៉ែត ហ៊ានចាត់វិធានការដែរឬយ៉ាងណាទេ ? រង់ចាំមើលទាំងអស់គ្នា ! ៕ ដោយ ៖ ភិរ៉ាន

​អង្ករ​កម្ពុជា​ទទួលបាន​ពានរង្វាន់​គុណភាព​ល្អ​បំផុត​លើ​ពិភពលោក ឆ្នាំ​២០១៨

​ភ្នំពេញ ៖ កម្ពុជា ទទួលបាន​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ម្ដងទៀត​ហើយ​សម្រាប់​ឆ្នាំ​២០១៨ នេះ​។ ការប្រកាស​ផ្តល់​ពានរង្វាន់​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​ស្រូវ​-​អង្ករ​ពិភព លោក​លើក​ទី​១០ ដែល​បានធ្វើ​ឡោះ​ង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១២ ខែតុលា ឆ្នាំ​២០១៨ រៀបចំ​ដោយ The Rice Trader នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា កម្ពុជា​ធ្លាប់​គ្រប់គ្រង​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​លើ​ពិភពលោក រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ​២០១២, ២០១៣ និង​២០១៤ ហើយ​សម្រាប់​ឆ្នាំក្រោយៗ​មកទៀត គឺ​ឆ្នាំ​២០១៥, ២០១៦ និង​២០១៧ កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​២៕ ដោយ ៖ ភិ​រ៉ា​ន​

​ស្ត្រី​ម្នាក់ដឹកឈើ​ឲ្យ​ឧកញ៉ា គង់ ក្រឹ​ង ដួល​ម៉ូតូឈើ​សង្កត់បែកក្បាល​ស្លាប់​

​ខេត្តក្រចេះ ៖ ស្ត្រី​ម្នាក់ ដែលប្រកប​របរ​ដឹកឈើ​ធំៗ​តាម​ម៉ូតូ បាន​ស្លាប់​យ៉ាង​អាណោចអធ័ម ពេលដែល​ខ្លួន កំពុង​ជិះ​ម៉ូតូ​ដឹកឈើ យកទៅ​ឲ្យ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ សម្រាប់​ដឹកចេញទៅ​វៀតណាម ប៉ុន្តែ​បាន​ពាក់កណ្ដាល​ផ្លូវ បែរជា​ដួល​កិន​ក្បាល​ខ្លួនឯង ស្លាប់ នៅនឹងកន្លែង ត្រង់ចំណុច​ជិត​ក្រុមហ៊ុន​ ប៊ិ​ញ​ហ្វឿ​ក​១ ស្ថិតនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​ជា​ស្ដ្រី អាយុ​ប្រហែល​៤៥​ឆ្នាំ រស់នៅ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្ត ក្រចេះ​។ នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​អ្នករកស៊ី​ដឹកឈើ បាន​ស្លាប់​ដោយសារ តែ​ដួល​ម៉ូតូ ហើយ​ត្រូវឈើ​សង្កត់ពីលើ​ស្លាប់​ដូចករណីស្ត្រីខាងលើនេះ​៕ ដោយ ៖ ប៊ុនលី​ ​ 

លោក ឧកញ៉ា គង់ ក្រឹង

​ក្រសួង​ព្រមាន​ការប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ និង​ពលកម្ម​កុមារ

​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ក្នុងករណី​ក្រុមអធិការកិច្ច​ការងារ​របស់​ក្រសួង​រកឃើញ​នូវ​កំហុសឆ្គង​នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្ម​ផលិត​ឥដ្ឋ និង​អាជីវកម្ម​នានា លើ​ការប្រើប្រាស់​ការងារ​ដោយ​បង្ខំ និង​ពលកម្ម​កុមារ​ក្តី ក្រសួង​នឹងធ្វើ​ការផាកពិន័យ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រួស​ង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ណែនាំ​ចំនួន​បី​ចំណុច​ជាសំខាន់ សូម​អាន​ខ្លឹមសារ​រួម​ដូចខាងក្រោម ៖

លោក គឹម សុខ ​និង​កូនស្រី​ជំទង់​ម្នាក់​បាន​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ហ្វាំ​ង​ឡង់​

 

​ភ្នំពេញ​៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​កូនស្រី​ជំ​ទ​ងើ​ម្នាក់ ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​ហើយ បន្ទាប់ពី​ត្រូវបាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ រួម​ជាមួយនឹង​អ្នកទោស​ជាច្រើន​ទៀត និង​បាន​រត់គេចខ្លួន​តាំងពី​នៅមុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​មកម្ល៉េះ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក អ៊ុំ សំអាន អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ចេញពី​ពន្ធនាគារ​ក្នុងពេល​ជាមួយគ្នា​នោះដែរ បាន​បញ្ជាក់ថា លោក គឹម សុខ និង​កូនស្រី ទទួលបាន​សិទ្ធិ​នយោបាយ សម្រាប់​ជ្រកកោន​នៅ​ហ្វាំ​ង​ឡង់ រួចហើយ​។

​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ទើប​ចេញពី​ពន្ធនាគារ កាលពី​ខែសីហា​កន្លងមក ក្រោយពី​លោក​បាន​អនុវត្ត​ទោស​តាម​កំណត់​។ បន្ទាប់ពី​ចេញ​ពន្ធនាគារ​ភ្លាម អ្នកវិភាគ​រូបនេះ នៅតែ​បន្ត​និយាយ​រិះគន់​រាជរដ្ឋាភិបាល​ដោយ​ឥត​សំចៃ​រហូតដល់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទាមទារ​សំណង​ជំងឺ​ចិត្ត​៨០០​លាន​រៀល ដោយ​អម​នឹង​ការព្រមាន​ចាប់​ដាក់ពន្ធនាគារ​វិញ​ផងដែរ បើសិនជា​គ្មាន​ថវិកា​សង​តាម​ដីកា​បង្គាប់​។

ដោយសារ​ការព្រមាន​ពី​នាយករដ្ឋមន្ត្រី​នេះហើយ ទើប​ធ្វើ​ឲ្យ​លោក គឹម សុខ គេចខ្លួន​ពី​ប្រទេស​កម្ពុជា ហើយ​បាត់​ដំណឹង​រហូតមកដល់​ថ្ងៃនេះ ទើប​លេចឮ​ព័ត៌មាន​ថា លោក និង​កូនស្រី​ជំទង់​ម្នាក់ បាន​ធ្ចើ​ដំណើរ​ទៅដល់​ប្រទេស​ហ្វាំ​ង​ឡង់ ដែល​ជាទី​ផ្តល់​សិទ្ធិ​ជ្រកកោន​ស្របច្បាប់​ដល់​លោក​៕
(​រូប​ពី​ហ្វេ​ស​ប៊ុ​កលោក អ៊ុំ សំអាន តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ)

ម្ចាស់រវល់រើឥវ៉ាន់ពីគូទឡាន ចោរស្ទុះ ចូលបើករត់រហូតដល់ស្រុកកណ្តាល ស្ទឹង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំង ស្រុកកណ្តាលស្ទឹង តាមចាប់ខ្លួនបាន បន្ទាប់ពីជននេះ បានធ្វើសកម្មភាពលួចរថយន្តកាមរី បាឡែន មួយគ្រឿង ចេញពីចំណុចផ្ទះលេខ១៦អ៊ី ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ហើយត្រូវ សមត្ថកិច្ចដេញតាមចាប់បាននៅស្រុកកណ្តាលស្ទឹង។

ជនសង្ស័យមានឈ្មោះ ឈឿន ពៅ ភេទ្រប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

បើតាមប្រភពពត៌មានពីម្ចាស់រថយន្តបានអោយដឹងថា មុនពេលកើតហេតុ រូបគេបានបើក រថយន្តមួយគ្រឿងម៉ាកកាមេរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8904 ខណៈបើក មកដល់ផ្ទះ ដោយគាត់ជាម្ចាស់រថយន្តបានបើកទ្វារចុះ រួចរើយកឥវ៉ាន់ចេញពីគូថរថយន្ត ដោយមិនទាន់ពន្លត់រថយន្តទេ ក៏ស្រាប់តែលេចមុខជនសង្ស័យ ហក់ចូលទៅក្នុងរថយន្ តហើយយដាក់លេខរយ៉ែរ រួចបួងចង្កូតចេញបើករត់គេចយ៉ាងលឿនដូចហោះ បណ្ដាល អោយគៀរទាំងម្ចាស់រថយន្តបណ្តាលអោយដួលរងរបួសផ្នែកចង្គង់យ៉ាងធ្ងន់ធ្ងរទៀតផង។

ករណីខាងលើបង្កការផ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច រួមទាំងកម្លាំងកងរាជអវុធហត្ថ ប្រដេញតាមពីក្រោយ ចំណែករថយន្តនោះ បានបើករត់គេចរហូតដល់ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះមកដល់ចំណុចមុខបន្ទាយកងរាជអវុធហត្ថ ជនសង្ស័យភ័យស្លន់ពេក បានបើករថយន្តជ្រុលចង្កូតទៅបុកនឹងរបងបន្ទាយកងរាជអវុត្ថពេញមួយទំហឹងបណ្ដាលអោយបាក់របងអស់មួយផ្ទាំង ចំណែករថយន្តផ្ទុះពោងសុវត្តិភាពទាំងពីរ រងកាខូច ខាតស្ទើរ ទាំងស្រុង គៀបជាប់នឹងដើមឈើមួយដើមទៀតទើបទៅមុខលែងរួច។ ចំណែកជនសង្ស័យត្រូវរងរបួសផ្នែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវកម្លាំងសមត្ថកិច្ច រួមទាំងកម្លាំងកងរាជអវុធហត្ថ ចាប់វាយខ្នោះរួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ។

បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអវុធហត្ថឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងបន្ទាយ កងរាជធាអវុធហត្ថ ស្រុកកណ្ដាលស្ទឹង រងចាំធ្វើលិខិតប្រគល់ជូន ទៅកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធី ៕

ផឹកស្រវឹងទៅឈែសែលហ្វីក្បែរមាត់ ជ្រោះរអិលជើងធ្លាក់បោកក្បាលស្លាប់

ពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ ខណៈកំពុងស្រវិងស្រាហើយទៅឈរត្រៀមថតរូប សែលហ្វី ក្នុងថ្ងៃភ្ជុំបិណ្ឌ ស្រាប់តែរអិលជើងធ្លាក់ទឹកជ្រោះធម្មជាតិមួយកន្លែង មានកម្ពស់ប្រមាណ១០ម៉ែត្រ មកក្រោម បោកក្បាលនឹងផ្ទាំងថ្មស្លាប់តែម្តង។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ ចំណុចទឹកធ្លាក់ធម្មជាតិថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ កយ ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអធិការ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជួបជុំគ្នាផឹកស្រាស្រវឹង ហើយបម្រុះទៅថតរូប សែលហ្វី នៅចំណុចកើតហេតុខាងលើ ភ្លាមៗនោះមិនទាន់បាន សែលហ្វី ផង ជនរងគ្រោះក៏រអិលជើងធ្លាក់ចូលជ្រោះ ដែលមានជម្រៅប្រមាណ១០ម៉ែត្រ រួចបោកក្បាលជាមួយថ្មចូលទឹកបង្កឲ្យមានការភ្ញាក់ផ្អើល និងនាំគ្នារាវរកជិត១ម៉ោង ទើបប្រទះឃើញជមរងគ្រោះបានទៅហើយ។

ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ច បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

ទូតរដ្ឋអាមេរិកប្រចាំនៅ UN លោកស្រី Nikki Haley លាលែងពីតំណែង

អាមេរិក ៖ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Nikki Haley នឹងលាលែងចេញពីតំណែងរបស់ខ្លួនហើយ ដោយលោកស្រីនឹងប្រកាសវាជាផ្លូវការ នៅពេលជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP។

ជាមួយគ្នានោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមទទួលលិខិតលាលែងពីតំណែងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) ពីសំណាក់លោកស្រី Nikki Haley ហើយ ដោយមន្ត្រីជំនិតលោក ត្រាំ រូបនេះនឹងលាលែងជាផ្លូវការតែម្តង នៅចុងឆ្នាំ២០១៨។

លោកស្រី Haley គឺជាមន្ត្រីដែលបានបម្រើលោក ដូណាល់ ត្រាំ តាំងតែពីលោកស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ ហើយស្នាដៃដែលគួរឲ្យកត់សម្គាល់របស់លោកស្រី គឺការព្យាយាមការពារនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅលើឆាកអន្តរជាតិ ជាពិសេសគឺការទាញសហរដ្ឋអាមេរិកឲ្យចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលកាលណោះលោកស្រីបានហៅស្ថាប័ននេះថា ជាបរាជ័យដ៏អាក្រក់មួយរបស់ UN។

ទោះបីយ៉ាងណាមូលហេតុពិតប្រាកដនៃការលាលែងរបស់លោកស្រី Haley គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕

នាយករដ្ឋមន្ត្រីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា តាមពេលវេលាសមស្របណាមួយ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងជំនួបដាច់ដោយឡែកនោះសម្តេច ហ៊ុន សែន ក៏បានអញ្ជើញលោក ស៊ីនហ្សូ អាបេ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានទទួលយកការអញ្ជើញនេះ ហើយលោកថ្លែងថា លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា មិនបានបញ្ជាក់លំអិតទាក់ទងនឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ខណៈប្រទេសលោកខាងលិច បន្តរិះគន់ពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែច្បិចយកបញ្ហាការរំលាយបក្សប្រឆាំង ធ្វើជាមូលហេតុប៉ុណ្ណោះ ៕

ព្រឹទ្ធសភាកម្ពុជា នឹងប្រជុំបោះឆ្នោតរើសអនុប្រធានទី១ ជំនួសលោក នៃ ប៉េណា

ព្រឹទ្ធសភាកម្ពុជា នឹងប្រជុំបោះឆ្នោតរើសអនុប្រធានទី១ ជំនួសលោក នៃ ប៉េណា
ភ្នំពេញ ៖ ព្រឹទ្ធសភានៃកម្ពុជា នៅវេលាម៉ោង០៨ និង០០ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះ នឹងបើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ព្រឹទ្ធសភា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ដោយមានរបៀបវារៈដូចខាងក្រោម ៖

១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤
២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ព្រឹទ្ធសភា៖

ព្រះមហាក្សត្រ និង​ព្រះមហា​ក្សត្រិយ​យាង​មកដល់​កម្ពុជា​ហើយ​

​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ព្រះមហា​ក្ស​ត្សិ​យ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បាន​យាង​មកដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ នា​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨ នេះ បន្ទាប់ពី​គង់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីនោះ រយៈពេល​១​ខែ​កន្លងមក តាម​កាលកំណត់​របស់​ពេទ្យ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។​

​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្ត​របស់​ព្រះមហាក្សត្រ និង​ព្រះមហា​ក្សត្រិយ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រួមមាន
​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី រួមទាំង​ឥស្សរជន​ជាច្រើនរូប​ទៀត​៕

(​រូប​ពី​ទំព័រ​ហ្វេ​ស​បុក Royal du Cambodge)

លោក យន្ត មីន ទទួលស្គាល់​ពី​សំណង់​ខុសច្បាប់ តែ​បដិសេធ​ពី​ពុ​ក​រលួយ​​

​ព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា «​បញ្ហា​គេ​ចោទ​ខ្ញុំ​ថា ប្រព្រឹត្ត​អំពើពុករលួយ​ដែល​អនុញ្ញាត​ឲ្យ​គេ​សាងសង់​ខុសច្បាប់ គេ​ថា គេ​ចេះតែ​ថា​ទៅ ខ្ញុំ​មិនអាច​ទៅ​បិទមាត់​ពួក គេ​បានទេ ខ្ញុំ​គ្មាន​បាន​ប្រព្រឹត្ត​អំពើពុករលួយ​អ្វី​ទេ​។ កន្លងមក​យើង​ចេះតែ​យោគយល់​ដល់​ភ្ញៀវ​គេ​មក​វិនិយោគ​ប្រទេស​យើង អីចឹង យើង​ចេះតែ​ជួយ​សម្រួល​ទៅ ប៉ុន្ដែ​បើ​មានការ​ណែនាំ​អ៊ីចឹង ខ្ញុំ​គ្រាន់តែ​អនុវត្តតាម​ហ្នឹង​ទៅ​»​។​

​លោក យន្ត មីន បាន​ថ្លែង​បែបនេះ នៅក្រោយ​ពេលដែល​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​រកឃើញ​សំណង់​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន និង​កំពុង​សាងសង់ និង​ខ្លះទៀត​បាន​សង់​ហើយ​រួចរាល់ ដោយ​មិនមាន​លិខិតអនុញ្ញាត​ជា​ផ្លូវការ គឹ​មាន​ត្រឹមតែ​លិខិត​គោលការណ៍​ឱ្យ​ដំណើរការ​ប៉ុណ្ណោះ ដែល​ករណីនេះ ត្រូវបាន​មន្ត្រី​អាជ្ញាធរ​អះអាងថា ដើម្បី​សម្រួល​ពេលវេលា​ជូន​វិនិយោគិន​។​

​សូមជម្រាបថា តាម​លិខិត ១ ចុះ​ថ្ងៃទី​៣ ខែតុលា លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ជម្រាបជូន​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ក្នុង​កម្មវត្ថុ​ថា «​ការបញ្ឈប់​ផ្តល់​គោលការណ៍​ឱ្យ​ដំណើរការ​សាងសង់​មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​»​នៅ​ខេត្ត​ព្រះសីហនុ គឺ​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ ៨៦ អនក្រ​.​បក ចុះ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩៧ ស្តីពី​លិខិតអនុញ្ញាត​សាងសង់​បណ្តាលឱ្យ​មានប​ទ​ល្មើស​សំណង់​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ សោភណភាព និង​គុណភាព​សំណង់​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា លោក​នឹង​អនុវត្តតាម​ការណែនាំ​នេះ និង​សុំ​អនុសាសន៍​បន្ថែម​ប្រសិនបើ​មាន​កិច្ចការ​ចាំបាច់​។ លោក​ថា ខ្វះចន្លោះ​កន្លងមក​គឺ​ដើម្បី​សម្រួល​ពេល​ដល់​វិនិយោគិន​ព្រោះ​បើ​ចាំច្បាប់​ពេញលេញ​នឹងត្រូវ​ចំណាយពេល​យូរ​។​

​គួរ​ជម្រាប​ថា កាលពី​សប្ត​តា​ហ៍​មុន ក្រសួង​រៀបចំ​ដែនដី​កាលពី​ក៏ បាន​បង្កើត​ក្រុមការងារ​ចម្រុះ ៦ ក្រុម​ឲ្យ​ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ និង​ធ្វើ​របាយការណ៍​ផ្ញើជូន​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី​ដើម្បី​ពិនិត្យ​វិនិច្ឆ័យ​៕

( សំណង់​ខុសច្បាប់​របស់ លោក តាំង សុខុម ថៅកែ​ទិញ​លក់​បង្គា ក្តាម ត្រី​សមុទ្រ​តំបន់ ផ្លូវ​ចូល​កោះ​ព្រាប​.​អាជ្ញាធរខេត្ត​កំណត់​ឲ្យ​ធ្វើ​ការរុះ​រើចេញ​វិញ​ឲ្យ​អស់ រយៈពេល​១៥​ថ្ងៃ​)

ការបង់ពន្ធ​យានយន្ត​ប្រចាំឆ្នាំ នឹងត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា​

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃទី​៥ ខែតុលា កន្លងមកនេះ បានប្រកាស​ក្រើនរម្លឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ រួសរាន់​បង់ពន្ធ​ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បញ្ចៀស​ពី​បញ្ហា​ពិន័យ​ផ្សេងៗ​។ ករណី​ខកខាន​បង់ពន្ធ​តាម​ថ្ងៃ​កំណត់​នេះ ម្ចាស់​យានយន្ត នឹងត្រូវ​ទទួលទោស​ទណ្ឌ​តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។

​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់ថា ក្រោយពេល​បិទ​បញ្ចប់​ថ្ងៃ​បរិច្ឆេទ ការប្រមូល​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញាធរ ជាពិសេស​នគរ​បាលច​រាច​រណ៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្តន៍​ប្រមូល​ពន្ធ​ប្រភេទ​នេះ តាម​ដងផ្លូវ​នានា​ទូទាំងប្រទេស​។​

​ ​គួររំលឹកថា ការ​ក្រើនរម្លឹក ធ្វើឡើង​បន្ទាប់ពី អគ្គនាយកដ្ឋាន​ពន្ធដា​រ អង្កេត​ឃើញ ម្ចាស់​យានយន្ត​មួយចំនួន​មិនទាន់​បានប្រកាស​បង់ពន្ធ​លើ​យានយន្ត​របស់ខ្លួន​នៅឡើយ​៕

កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ នឹង​អនុម័ត​លើ​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​

 

​ភ្នំពេញ ៖ ខណៈ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ប្រទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ស៊ិន ហ្ស៊ូ​អា​បេ ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ និង​អញ្ជើញ​ចូលរួម​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​, លោក​បណ្ឌិត ថង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​, លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សហភាព​មី​យ៉ាន់​ម៉ា​, លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ថៃ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​។​

​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ថ្មី​មេគង្គ​-​ជប៉ុន ឬ យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី ដែល​ផ្តោតលើ​សសរស្តម្ភ​ធំ​បី​៖ ការផ្សាភ្ជាប់​, ប្រជា​ជា​ជន និង​បរិស្ថាន នឹងត្រូវ​អនុម័ត​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មេគង្គ និង​ជប៉ុន​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ១០ នេះ​។​

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី ៩ ខែ តុលា ម្សិលមិញ នេះ នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ មេដឹកនាំ​មេគង្គ កម្ពុជា​, វៀតណាម​, ឡាវ​, ថៃ និង​មី​យ៉ាន់​ម៉ា បូក​ជាមួយ​ជប៉ុន និង​ជួបគ្នា​រយៈពេល​ពីថ្ងៃ​ដើម្បី​ពិភាក្សា​ទៅលើ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ថ្មី​មេគង្គ​-​ជប៉ុន ដែល​ផ្តោតលើ​សសរស្តម្ភ​ធំ​បី​៖​ការផ្សាភ្ជាប់​,​ប្រជា​ជា​ជន​និង បរិស្ថាន ដែល​នឹងត្រូវ​អនុម័ត​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មេគង្គ​និង​ជប៉ុន​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​។​នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ្ស៊ី​ន​សូ អា​បេ នៅ ក្នុង​ពិធី ជប់លៀង​ជូន​មេដឹកនាំ​បណ្តា​ប្រទេស​មេគង្គ​កាលពីរ​ល្ងាច​ថ្ងៃទី ៨ ខែតុលា​នៅ​ទីក្រុង​តូ​ក្យូ ។​

​សូម​រំលឹកថា នៅ​ថ្ងៃទី​៧ ខែតុលា ខណៈ​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​ទៅ​ទស្សនា​គម្រោង​អភិវឌ្ឍន៍​តំបន់ មីណា​តូ មី​រ៉ា​យ (Minato Mirai)​ពីលើ Landmark Tower កំពស់​២០០​ម៉ែត្រ នៃ​សណ្ឋាគារ​ឡែ​ន​ម៉ាក ក្នុង​ទីក្រុង​យូ​កូ​ហា​ម៉ា ប្រទេស​ជប៉ុន សម្តេច​បាន​លើកសរសើរ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ផងដែរ​។​

​ ​គួរ​បញ្ជាក់ថា តំបន់​មេគង្គ​ដែលមាន​ប្រទេស​សមាជិក​ប្រាំ​មានដូចជា​កម្ពុជា វៀតណាម ឡាវ ថៃ​និង​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ដែល​មា​ការ​លូត លាស់​រហ័ស​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី ។ តំបន់​នេះ​ក៏មាន​ប្រជាជន​ប្រមាណ ៣៥៦ លាន​នាក់​ហើយ​បើតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ផលិតផល​ក្នុងស្រុក​សរុប​នៃ​តំបន់​នេះ​មាន​ទំហំ ៧៥៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ ២០១៧៕                               ដោយ ៖ ភិ​រ៉ា​ន​

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​ឥណ្ឌូនេស៊ី​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ នេះ តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​

បន្ទាប់ពី​ជំនួប​កំពូល​អាស៊ាន នេះ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​លោក Petteri Orpo ប្រធាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ លោកជំទាវ Christine Lagarde អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​លោក Jim Yong Kim ប្រធាន​ធនាគារពិភពលោក អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ពិសេស នៅក្នុង​ពិធី​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី ១២ ខែ តុលា ផងដែរ​។​

​សូមជម្រាបថា ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព និង​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​តំបន់ និង​សកលលោក​» ស្រប​ជាមួយនឹង​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ​២០១៨៕