សេអ៊ូល ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទាំង១៥ រួមមានទាំងចិនបានអនុម័តលើសេចក្ដីថ្លែងការណ៍រួមដោយថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពបង្ករឿងឥតឈប់ឈរពីសំណាក់កូរ៉េខាងជើង និងព្រមានដាក់ទណ្ឌបន្ថែមលើប្រទេសកុម្មុយនីស្ដដ៏ឯកោមួយនេះ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង យ៉ាងគគ្លើនម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ហើយបានសន្យាថា នឹងស្វែងរកការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមទីភ្នាក់សារព័ត៌មានចិនស៊ិនហួរ។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុនបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់ ដែលរត់បានចំងាយ ៥០០គីឡូម៉ែត្រ រីឯលោក គីម ជុងអ៊ុន ក៏បានប្រកាសពីភាពជោគជ័យនៃការធ្វើតេស្ដនេះដែរ និងថែមទាំងបានបើកភ្លើងខៀវឱ្យដាក់ពង្រាយមីស៊ីលប្រភេទថ្មីនេះ ដល់កងទ័ពយុទ្ធសាស្ត្រកូរ៉េខាងជើងទៀតផង។
ជាមួយគ្នានោះក្រុមប្រឹក្សាសន្តិសុខ UN ក៏បានកោះប្រជុំបន្ទាន់ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍នេះដែរ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)៕

ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់បានផឹកស្រាស្រវឹងហើយសម្រេចចឹត្តយកក្រម៉ាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅលើផ្ទះដោយមិនដឹងមូលហេតុ។
សមត្ថកិច្ចនៅមូលដ្ឋានបានប្រាប់ថា ហេតុការណ៍ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតក្នុង ក្រុមទី០៨ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល។
ជនរងគ្រោះឈ្មោះ ឈឿន ប៉ែល ភេទប្រុស អាយុ៦៨ ឆ្នាំ មុខរបរគ្មានរស់នៅចំណុចភូមិឃុំកើតហេតុខាងលើបានយកក្រម៉ាចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ន្លួន ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថាមូលហេតុដែលបុរសវ័យចំណាស់ខាងលើបានចងកសម្លាប់ខ្លួនដោយសារតូចចិត្តនិងប្រពន្ធរបស់គាត់បានស្លាប់ចោលមុនទើបលោកផឹកស្រាស្រវឹងរួចយកក្រម៉ាចងកសម្លាប់ខ្លួនឯងតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយករៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

ខេត្តព្រៃវែង ៖ ក្មេងប្រុស អាយុ១៥ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីក្មេងប្រុសរូបនោះបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី អាយុ៦ឆ្នាំ នៅចំណុចផ្ទះឈ្មោះ ទួន អៀង ភេទស្រី អាយុ៩៣ឆ្នាំ ស្ថិតក្នុងខេត្តព្រៃវែង ។ ក្មេងប្រុសសង្ស័យឈ្មោះ ហន គា ហៅខ្វែក អាយុ១៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនយកមកសាកសួរ ក្មេងប្រុសជាជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា រំលោភបានសម្រេច ពិតប្រាកដមែនដែលធ្វើឲ្យសមត្ថកិច្ចហួសចិត្តយ៉ាងខ្លាំង៕

រាជធានីភ្នំពេញ ៖ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្របក្សប្រឆាំង ( CNRP ) ផ្កាប់មុខបានចេញមុខប្រតិកម្មទៅនឹងក្រុមគាំទ្របក្សប្រឆាំងដែលបាននឹងកំពុងជេរនាងកប់ៗ មាត់ក្នុងរដូវឃោសនាបោះឆ្នោថា “ ជាខ្ញុំកញ្ចៈយួន ” ខណៈដែលនាងឈប់គាំទ្រគណបក្សមួយនេះ។
កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើ Facebook របស់នាងកាលពីម្សិលមិញថា «កាលពីខ្ញុំគាំទ្រ CNRP ហៅខ្ញុំថា “ វីរៈនារី ” ពេលខ្ញុំឈប់គាំទ្រ CNRP បែរជាជេរខ្ញុំថា “ យួន ” ពួកអ្នកពិតជាថោកទាបណាស់។ ការសរសេរដូច្នេះធ្វើឡើងបន្ទាប់ពី Facebook អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបនាង ហើយសរសេរជេរ ថានាង ជា “ យួន ” ។ ទន្ទឹមនោះក៏មានអ្នកគាំទ្របក្សសង្គ្រោះជាតិបានសរសេរ Comment ជេរនាងក្នុង Facebook នាងដោយប្រើពាក្យអសុរសថែមទៀត ។»
កញ្ញា ធី សុវណ្ណថា តាមរយៈ Facebook របស់នាង ក៏បានទាមទារឲ្យលោក សម រង្ស៊ី លប់រូបឡានដែលជាកម្មសិទ្ធិរបស់នាងចេញពីរូបហែឃោសនាគណបក្សប្រឆាំង ដែលលោក សម រង្ស៊ី ផុសនៅក្នុង Facebook របស់លោក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ។ កញ្ញា ធី សុវណ្ណថា ថែមទាំងសរសេរថា យោងតាមច្បាប់កម្មសិទ្ធិឯកជន នាងខ្ញុំ ធី សុវណ្ណថា ស្នើលោក សម រង្ស៊ី លប់រូបឡានដែលជាកម្មសិទ្ធិរបស់នាងខ្ញុំចេញពីការឃោសនា CNRP ព្រោះនាងខ្ញុំមិនពេញចិត្ត ឈប់គាំទ្រ CNRP ទៀតហើយ ដោយសារ CNRP មានមេដឹកនាំកម្សាក កុហក បោកប្រាស់រាស្ត្រ ល្មោភស្រី ញៀនល្បែង ពុករលួយ បក្សពួកនិយម..។
សូមជម្រាបថា លោក សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែឧសភានេះ បានបង្ហោះក្បួនឃោសនាគណបក្ស សង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ នៅលើ Facebook របស់ខ្លួន ខណៈដែលរូបភាពនោះមានជាប់រូបរថយន្តកញ្ញា ធី សុវណ្ណថា ដែលចូលរួមការឃោសនា អំឡុងពេលដែលនាងនៅគាំទ្រគណបក្សប្រឆាំងនៅឡើយ៕

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធការជំរិតទារប្រាក់ប្រមាណ១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ ពីអតីតសង្សារដែលជាអាជីវករផ្សារទួលទំពូង ជាថ្នូរនឹងការមិនទៅអុកឡុកដល់តូបលក់ដូរ ។ ជនសង្ស័យឈ្មោះ ZHU HONG YU អាយុ៣៩ឆ្នាំ មុខរបរជាអ្នកជំនួញស្នាក់នៅផ្ទះជួល ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមមន្ត្រីឲ្យដឹងថា ជនជាតិចិនម្នាក់នេះមានសង្សារជាមួយស្ត្រីម្នាក់ដែលជាអាជីវករលក់ដូរនៅផ្សារទួលទំពូង ។ ប៉ុន្តែក្រោយមកពួកគេទាំងពីរនាក់មានភាពរកាំរកុះ ក៏បានបែកបាក់គ្នា ហើយខាងស្រី ក៏ឈប់ទាក់ទងខាងប្រុស តែខាងប្រុសបាន និងព្យាយាមទៅអុកឡុកខាងស្រី នៅតូបលក់ដូរជាញឹកញាប់ ហើយ ពេលជនសង្ស័យទៅអុកឡុក អតីតសង្សារម្តងៗ ជននេះតែងតែគំរាមទារប្រាក់ពី១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារ ទើបគេឈប់មកអុកឡុក។
សមត្ថកិច្ចឲ្យដឹងថា ប្រហែលជាទ្រាំលែងបាននិងទង្វើរបស់ជនជាតិចិនរូបនោះ ស្ត្រីជាអតីតសង្សារ សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយភ្នាក់ងារបានរាយការណ៍ថា បន្ទាប់ពីការសួរនាំរួចមក ជនសង្ស័យរូបនេះត្រូវបានតំណាងអយ្យការ ធ្វើការដោះលែងឲ្យត្រឡប់ទៅវិញផងដែរ៕

រាជធានីភ្នំពេញ ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃនេះបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម រស់នៅខុសច្បាប់ចំនួន៦៣នាក់ នៅផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីកម្លាំងជំនាញពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ៦៣នាក់ ស្រី២០នាក់ ក្នុងនោះមានប្រកាសទទួលស្គាល់ក្រសួងមហាផ្ទៃ ចំនួន៤៦នាក់ ដោយឡែក១៧នាក់ គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ៕

អង់គ្លេស ៖ សារព័ត៌មាន BBC បានរាយការណ៍នៅមុននេះបន្តិចបានឲ្យដឹងថា មនុស្ស១៩នាក់ស្លាប់ និងជាង៥០នាក់រងរបួស នៅក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក លើកន្លែងប្រគុំតន្ត្រីមួយ ស្ថិតនៅតំបន់ Manchester Arena ប្រទេសអង់គ្លេស៕


ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ បុរសម្នាក់បានលោតពីលើអាគារ “សកលវិទ្យាល័យកម្ពុជា” កម្ពស់ជាន់ទី៥ មកដីបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧ ពីលើអាគាររបស់សកលវិទ្យាល័យកម្ពុជាជាប់នឹងស្ថានីយទូរស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្តោយផ្លូវណតប្រ៊ីត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍នេះអ្នកគ្រប់គ្រងសកលវិទ្យាល័យកម្ពុជា មិនបានអនុញ្ញាតអោយអ្នកសារព័ត៌មានចូលផ្តិតរូបភាពជាក់ស្តែងទេ ហើយអ្នកសារព័ត៌មានទាំងអស់ក៏មិនបានដឹងថានេះជាករណីឃាតកម្ម ឬករណីអ្វីផ្សេងនោះទេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់ពីកន្លែងកើតហេតុបានលួចប្រាប់អោយដឹងថាជនរងមានគ្រោះឈ្មោះ គ្រុយ ចាន់ដារិទ្ធ អាយុ៣០ឆ្នាំ ភេទប្រុស ស្នាក់នៅផ្ទះលេខលេខ១២០I ក្រុម៤ ភូមិ៤ ភូមិទឹកល្អក់២ ខណ្ឌទួលគោក។
តាមការបំភ្លឺពីឈ្មោះ ហង់ ម៉ៃ ដែលជាសន្តិសុខនៅកន្លែងកើតហេតុនោះបានអោយទៀតថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះវៃកញ្ចក់បង្អួចជាន់ទី៥ ហើយក៏អង្គុយសណ្តូកជើង ភ្លាមនោះគាត់ក៏បានហាមមិនអោយជនរងគ្រោះអង្គុយដូច្នោះ មួយសន្ទុះក្រោយមកជនរងគ្រោះខាងលើក៏បានលោតចុះមកក្រោមបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះគាត់ក៏បានរាយការណ៍ទៅមូលដ្ឋានដែរតែជនរងគ្រោះបានលោតសម្លាប់ខ្លួនបាត់ទៅហើយ។
ទាក់ទិននឹងករណីខាងលើនេះក្រុមការងារសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកវីរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ លោកនៅមិនទាន់បញ្ជាក់ថា ជាករណីអ្វីនៅឡើយទេ។ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច្ឆ័យ និងយកសពជនរងគ្រោះទៅកំដល់នៅវត្តទឹកថ្លាដើម្បីធ្វើការទំនាក់ទំនងគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕



រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយបានកើតឡើងថោយមានបុរសម្នាក់បានលោតសម្លាប់ខ្លួនពីលើអាគារជាន់ទី៥ក្នុងសកលវិទ្យាល័យកម្ពុជា ដែលមានទីតាំងជាប់ស្ថានីយទូរស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ខណៈពេលនេះសមត្ថកិច្ចកំពុងពិនិត្យ នៅមិនទាន់អនុញ្ញាតអោយអ្នសារព័ត៌មានចូលផ្តិតរូបភាពនៅឡើយទេ៕




អន្តរជាតិ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានChannel News Asia បានចេញផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារស្អែកនេះ ដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីបចុងក្រោយរបស់កូរ៉េខាងជើង។
ប្រធានប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកពីប្រទេស Uruguay ថ្លែងថា ការកោះប្រជុំនេះ ធ្វើឡើងតាមការស្នើឡើងរបស់ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដើម្បីឆ្លើយទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងសាជាថ្មីទៀតកាលពីម្សិលមិញ។
ដោយឡែកមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកអះអាងថា ជាប្រភេទមីស៊ីលកម្រិតមធ្យម ហើយនឹងមានការបាញ់បន្ទាប់មួយទៀតនៅក្នុងអាទិត្យនេះ ដែលជាគ្រាប់មីស៊ីលទី១០ដែលកូរ៉េខាងជើងបាញ់នៅក្នុងឆ្នាំនេះ៕

ម៉ូស្គូ ៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅព្រឹកថ្ងៃចន្ទនេះបានចេញបញ្ជាឲ្យមានការផលិតគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យបានច្រើនជាលក្ខណៈទ្រង់ទ្រាយធំ។
ការប្រកាសបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីការទទួលជោគជ័យដ៏ធំធេងនៃការធ្វើតេស្ត គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរកាលពីម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
គ្រាប់មីស៊ីលដែលកូរ៉េខាងជើងធ្វើការបាញ់សាកល្បង កាលពីថ្ងៃទី២១ ខែឧសភា គឺជាប្រភេទរយៈចម្ងាយមធ្យម ដែលអាចហោះបាន ៥០០គីឡូម៉ែត្រមានឈ្មោះថា Pukguksong-2 ហើយទីក្រុងព្យុងយ៉ាងអះអាងថា មីស៊ីលត្រូវបានបាញ់ និងធ្លាក់ចំគោលដៅកំណត់យ៉ាងល្អឥតខ្ចោះតែម្តង ស្ថិតនៅក្នុងសមុទ្រជប៉ុន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននោះឡើយ។
ជាមួយគ្នានោះមេដឹកនាំវ័យក្មេង លោក គីម ជុងអ៊ុន ក៏បានបញ្ជាឲ្យយកងទ័ពធ្វើការដាក់ពង្រាយគ្រាប់មីស៊ីលប្រភេទនេះ នៅទីតាំងយុទ្ធសាស្ត្រសំខាន់ៗទៀតផង៕

ខេត្តកណ្តាល ៖ សពយុវជនម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតមាត់ច្រាំងទន្លេបាសាក់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ដែលករណីនេះកើតឡើងនៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សុវណ្ណច័ន្ទដារ៉ា ភេទប្រុស អាយុ១៨ឆ្មាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់)។ ប្រភពបន្តថា នៅថ្ងៃទី២១ ខៃឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៤ និង០០នាទី ជនរងគ្រោះឈ្មោះ ហេង សុវណ្ណច័ន្ទដារ៉ា បានដើរបាត់ពីផ្ទះគ្មានបានផ្ដល់ព័ត៌មានអោយក្រុមគ្រួសារដឹងទេ។ លុះបាត់យូរក្រុមគ្រួសារមិនឃើញជនរងគ្រោះ វិលត្រឡប់មកផ្ទះវិញក៏បាននាំគ្នាដើររក តែរកមិនឃើញ លុះដល់ថ្ងៃទី ២២.០៥.២០១៧ វេលាម៉ោង ០៧ និង០០នាទី ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ជាមួយគ្នាប្រទះឃើញ នៅចំណុចមាត់ច្រាំង ទន្លេបាសាក់ ភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ហើយបានរាយការណ៍ មកកំលាំងសមត្ថកិច្ច នគរបាលប៉ុស្ដិ៍ស្វាយរលំ ភ្លាមនោះកំលាំងប៉ុស្ដិ៍នគរបាលស្វាយរលំ បានចុះមកដល់កន្លែងកើតហេតុ ហើយបានរាយការបន្ដទៅកំលាំងជំនាញ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីស្រាវជ្រាវបន្ដ។
ក្រោយការពិនិត្យរបស់កំលាំងជំនាញ គ្រូពេទ្យឃុំ មេភូមិ ក្រុមប្រឹក្សាឃុំធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ពុំមានឃើញស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ គឺស្លាប់ដោយសារលង់ទឹកពិតមែន។ ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


រាជធានីភ្នំពេញ ៖ នាវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២១ ខែឧសភានេះ សពវីរៈជនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាក្រោមទង់អង្គការសហប្រជាជាតិ ៤រូប ដែលបានពលីជីវិតព្រោះតែការបាញ់ប្រហាររបស់ក្រុមឧទ្ទាម នៅប្រទេសអាហ្វ្រិកកណ្តាលនោះ បានដឹកមកដល់មាតុភូមិហើយ ក្រោមសម្រែកនៃភាពសោកសៅ យ៉ាងក្រៃលែងពីក្រុមគ្រួសារ និងថ្នាក់ដឹកនាំប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធដទៃទៀត ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមគ្រួសារ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផ្សេងទៀត បានអញ្ជើញទៅទទួល និងគោរពវិញ្ញាណក្ខន្ធ័ដល់សពវីរៈជនទាំង៤រូប នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
សពវីរៈជនទាំង៤រូបនេះ ត្រូវបានបញ្ជូនទៅរៀបចំធ្វើពិធីបុណ្យនៅតាមគេហដ្ឋានរៀងៗខ្លួននៅក្នុងរាជធានីភ្នំពេញ សៀមរាប ពោធិ៍សាត់ និងខេត្តស្វាយរៀង ដោយមានការហែរហមតាមផ្លូវដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលផងដែរ។
សម្តេច ហ៊ុន សែន បានចាត់ទុកការបាត់បង់ជីវិតរបស់កងកម្លាំងទាំង ៤រូបនេះ គឺជាការបាត់បង់ដ៏ធំធេងមួយរបស់ជាតិមាតុភូមិ ហើយបានចាត់ទុកការពលី របស់ពួកគេ ជាការពលីប្រកបដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ និងជាវីរៈជនដ៏អង់អាចក្លាហ៊ានរបស់កងទ័ពកម្ពុជា៕




រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២២-២៧ ខែឧសភា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះកម្ពុជាបាន និងកំពុងរងនូវឥទ្ធិពលជ្រលងសម្ពាធទាបដែលបណ្តារាជធានី-ខេត្តមួយចំនួន នឹងមានភ្លៀងធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ ២០១៧ ។
ក្រសួងបានឲ្យដឹងទៀតថា នៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗ ដូចនេះ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍