All posts by មេគង្គ ប៉ុស្តិ៍

រយៈពេល​២​ថ្ងៃ​បង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់ និង​រឹបអូស​បានជា​ច្រើន​គ្រឿង​

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រែក​ប្រសព្វ ដឹកនាំ​បញ្ជារ​ដោយ​លោក កែម ហៀ​ង អភិបាលរង​ស្រុក ក្រោម​ការចង្អុលបង្ហាញ​ពី​លោក សេក ប៊ុនហេង អភិបាលស្រុក បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​ជា​បន្តបន្ទាប់​រយៈពេល​ពី​រ​ថ្ងៃ រឹបអូស​បានជា​ច្រើន​គ្រឿង ។​
​លោក កែម ហៀ​ង អភិបាលរង​ស្រុក​ព្រែក​ប្រសព្វ បាន​ឲ្យ​ដឹងថា លោក​បាន​ដឹកនាំ​បញ្ជារ​ចុះបង្ក្រាប​ផ្ទាល់ ដោយមាន​កម្លាំង​សហការ​ជាមួយ មន្ត្រី​ជំនាញ​ខ័​ណ្ឌ​និង​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ ដឹកនាំ​ដោយ​លោក បែន ប៊ុណ្ណា​រ៉ាវុធ នាយផ្នែក និង​កម្លាំង​សឹក​រង​ស្រុក ដោយបាន​ចុះបង្ក្រាប​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា កាលពី​ថ្ងៃទី​១៨-២០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំនុច​បឹង​សំអុយ និង​បឹង​ធំ ឋិត​នៅក្នុង​ឃុំ​តា​ម៉ៅ និង​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ ។
​លោក បែន ប៊ុណ្ណា​រ៉ាវុធ នាយក​ផ្នែក​រដ្ឋបាល​ព្រែក​ប្រសព្វ បាន​បញ្ជាក់ថា នៅក្នុង​ការចុះ​បង្ក្រាប​ឧបករណ៍​ល្មើសច្បាប់​ខាងលើ កម្លាំង​សមត្ថកិច្ច​ចម្រុះ រឹបអូស​បាន​៖ លូ​ស្បៃ​មុង​ចំនួន​១០​មាត់​លូ​, លប​សាច់​អួន​ក្រឡា​ញឹក ចំនួន ១៨​គ្រឿង​, របាំង​ស្បៃ​មុង ១០​ខ្សែ​ប្រវែង ៧០០​ម៉ែត្រ​, របាំង​សាច់​អួន​ក្រឡា​ញឹក ១៦​ខ្សែ មាន​ប្រវែង​១២០០​ម៉ែត្រ​, លប​ឬ​ស្សី​៦៦​គ្រឿង​, របាំង​សាច់​អួន​ក្រឡា​ញឹក​, របាំង​ព្រួល​ឬ​ស្សី​ប្រវែង​៤៥០​ម៉ែត្រ​, បង្គោល​ចម្រឹង​ឬ​ស្សី ចំនួន ១៤៨០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​ជិត​២០០​គីឡូក្រាម ។​
​ជាមួយគ្នា​នោះ លោក សេក ប៊ុនហេង បានបញ្ជាក់​ឲ្យ​ដឹងថា លោក​នឹង​ផ្ដល់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក សហការ​ជាមួយ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល ដើម្បី​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដែន​សមត្ថកិច្ច​សម្រាប់រ​ដូ​វ​បិទ​នេសាទ​នេះ សំដៅ​ចូលរួម​ការពារ​ធនធាន​ជលផល​ឲ្យ​មាន​និរន្ត​ភាព​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត ៕

20206046_1909511462620748_2117443091_n20216986_1909511485954079_895613585_n 20217113_1909511502620744_1761864256_n 20227138_1909511449287416_1307210206_n 20269935_1909511562620738_1379856791_n

​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​នៅក្នុង​ប្រឡាយទឹក​

​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​ដែលមាន​សភាព​ហើម​ស្អុយ​ទៅហើយនោះ ត្រូវបាន​ក្មេងៗ​ទៅរក​ចាប់​ខ្យង​ក្ដាម ប្រទះឃើញ​នៅក្នុង​ទឹក​ប្រឡាយ​នា​វាលស្រែ​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០ នាទី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​សាកសព​បុរស​ខាងលើ​នោះ​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ ហើយក៏​មិនអាច​ប៉ាន់ស្មាន​អាយុ បានដែរ ព្រោះ​មាន​សភាព​ហើម​ស្អុយ​មើល​លេង​ស្គាល់​ទៅហើយ ដែល​សង្ស័យថា​បាន​ស្លាប់​ក្នុង​រយៈពេល ប្រហែលជា​៤​ទៅ​៥​ថ្ងៃ​កន្លងមកហើយ និង​ក្នុងស្ថានភាព​អាក្រាតកាយ​ននលគក​តែម្ដង ដោយ​មានតែ​ត្រកួន វ័ណ្ឌ​បិទបាំង​ពីលើ​តែប៉ុណ្ណោះ​។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតមាន​ការភ្ញាក់ផ្អើល​នោះ មាន​ក្មេងៗ​មួយ ក្រុម​បា​នាំគ្នា​ទៅរក​ចាប់​ខ្យង​និង​ក្ដាម​នៅ​វាលស្រែ​នោះ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ បាន ធំ​ក្លិនស្អុយ​ចម្លែក​ខុសពី​ធម្មតា ខណៈនោះ​ក្មេងៗ​ខាងលើ​បាន​រកមើល ហើយ​ស្រាប់តែ​បាន​ប្រទះឃើញ​សាក សព​បុរស​នោះ​នៅក្នុង​ទឹក​ប្រឡាយ​។​បន្ទាប់មក​ក្មេងៗ​ខាងលើ​បាននាំគ្នា​រត់​ទៅប្រាប់​អ្នកភូមិ នាំគ្នា​ទៅ​ចោម រោម​មើល​គ្រប់ៗ​គ្នា ប៉ុន្តែ​មិនមាន​នរណាម្នាក់​បាន​ស្គាល់​ថា សាកសព​នោះ​ជា​នរណា​ឡើយ ដែល​សង្ស័យថា អាចជា​អ្នក​មកពី​ចម្ងាយ មិនមែនជា​អ្នកភូមិ​នោះទេ ក្រោយមក​បាន​រាយ​ការ​ណ៏​ជូនទៅ​នគរបាល​ប៉ុស្ដិ៍​ព្រែក កំពឹស​និង​ខណ្ឌ​ដ​ដង្កោ​ឲ្យ​ចុះទៅ​ពិនិត្យមើល​។​
​នគរបាល​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រែកកំពឹស និង​នគរ​បាន​ខណ្ឌដង្កោ បាន​ចុះទៅ​កាន់​ទីនោះ ហើយ​បានឃើញ​សាកសព​បុរស​ម្នាក់​មែន ដែលមាន​សភាព ហើម​ស្អុយ​ទៅហើយ ដែល​មិនទាន់​ដឹងថា​ការស្លាប់​នោះ​ជា​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ​។​ខណៈនោះ កម្លាំង​បាន​រាយ​ការបន្ត​ទៅកាន់​ការិយាល័យ នគរបាល​បច្ចេកទេស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​តាម​ជំនាញ និង​កសាង​សំណុំរឿង​តាមច្បាប់ ព្រមទាំង​កំណត់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះ​៕

20226643_1909512169287344_1992860038_o20227700_1909512179287343_1985061851_o 20251107_1909512185954009_323636138_o 20270245_1909512172620677_962529886_n

​

រថយន្ត​សាំង​យ៉ុង​ដឹក​ចេក​បើក​បុក​ម៉ូតូ​គ្រឿង​បង្ក​ឲ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​

​ខេត្តក្រចេះ ​៖ មនុស្ស​ប្រុស​ស្រី​២​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយ​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា​ទៅបុក​ចំ​ពីមុខ​រថយន្ត​សាំង​យ៉ុង​ដឹក​ចេក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​២២ និង​២៥​នាទី នៅ​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ចំណុច​មុខ​គ្រុឌ ក្នុងភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រវាង​រថយន្តបុក​ម៉ូតូ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2AI.9960 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) ពី​ទិសខាងកើត​មក​លិច ដល់​ចំណុច​ខាងលើ​បាន​បុក​និង​ម៉ូតូ​ម៉ា​កវេ​វ ពណ៍​ខ្មៅ គ្មាន​ស្លាក លេខ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​និង​កន្លែង ។​
​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ ខៃ ខន ភេទ​ប្រុស អាយុ​35​ឆ្នាំ (​ស្លាប់ កន្លែងកើតហេតុ​) ទីលំនៅ​ភូមិ អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ស្រី សំ​ស៊ី​ណន់ ភេទ​ស្រី អាយុ​30​ឆ្នាំ (​ស្លាប់​កន្លែងកើតហេតុ​) ទីលំនៅ ភូមិ​ក្បាលកោះ សង្កាត់​កោះ​ទ្រង់ សាកសព​ទាំង​០២​នាក់ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​មធ្យោបាយ​ទាំង​ពីរបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំ​តាម​នីតិ​វិធី ៕

20273288_1909447279293833_59573125_o20216731_1909447289293832_1044573567_o20257860_1909447299293831_193270817_o20272037_1909447302627164_1565154086_n

​

ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រឡប់មកវិញ បន្ទាប់​លួច​ចូល​កាប់​ឈើ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ អ្នកទោស​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​ចំនួន​៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ តាម​ច្រក​អន្តរជាតិ​ជាំ​សា​ងុំ ស្ថិតក្នុង​ភូម​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​នោះ​ត្រូវបាន​គេ​ស្គាល់ ទី​១. ឈ្មោះ ឆេង គឿន ភេទ​ប្រុស ៦៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រិ​យ៍ ឃុំ​ពាម​សង្កែ ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប​, ទី​២. ឈ្មោះ ប៉ាក់ ចិន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ដូន​ឡី ឃុំ​ពាម​សង្កែ និង​ទី​៣. ឈ្មោះ ងួន ឃ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ម្ហូ ឃុំ​របៀប ស្រុក​រវៀង ខេត្តព្រះវិហារ ។​
​អាជ្ញាធរ​ថៃ​បាន​បញ្ជាក់ថា អ្នកទោស​ឈើ​គ្រញូង​ទាំង​៣​នាក់​នោះ​ត្រូវ​ទាហាន​ថៃ ចាប់ខ្លួន​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ ពីបទ​ឆ្លងដែន​ខុសច្បាប់ និង​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ដោយ​លួច​ចូល​តាម​ច្រក​ភូមិសាស្ត្រ​ក្បាល​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕

a462d5d9f7aaada742e1d81bb611a6bc

​

ក្រសួង​ព្រមាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅប្រទេស​

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ព្រមាន​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស និង​គ្រប់គ្រង​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ទាំងអស់ អនុវត្ត​ការងារ​ស្របទៅតាម​នីតិវិធី​ច្បាប់​កម្ពុជា និង​ប្រទេស​ទទួល​ពលករ ជៀសវាង​ការជួញដូរ​មនុស្ស​ការ​រំលោភបំពាន និង​ដើម្បី​ការពារ​សិទ្ធិ​ប្រយោជន៍​របស់​ពលករ ។​
​ការព្រមាន ឬ ដាក់​កំហិត​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ម្សិលមិញ ក្រោម​វត្តមាន លោក​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ជាមួយ​តំណាង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន ប្រចាំ​ប្រទេស​ថៃ នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ។​
​លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​កា​ងារ​ក៏បាន​ថ្លែង​ទាក់ទង​ទៅនឹង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ជាពិសេស​ពលករ​ខុសច្បាប់ ខណដែល​អាជ្ញាធរ​ថៃ​បាន​កែទម្រង់​ច្បាប់​រឹតបន្តឹង​ដល់​និយោជក និង​កម្មករ​ខុសច្បាប់ ។ លោក​បន្តថា បញ្ហា​នាំ​ឲ្យ​ពលករ និង​ក្រុមគ្រួសារ​របស់​ពលករ​មានការ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​សុវត្ថិភាព និង​ជីវភាព​របស់​ពួកគាត់ ជាពិសេស​ការបណ្តេញចេញ​ពលករ​ខុសច្បាប់​ពី​ប្រទេស​ថៃ ដែល​ធ្លាប់បាន​កើតឡើង​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០១៤​។​
​លោក​រដ្ឋមន្ត្រី​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​នាំ​ពលករ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពលករ ជៀសវាង​ការប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ផ្សេងៗ​របស់​ប្រទេស​ថៃ ដែល​នាំទៅដល់​ការចាប់ខ្លួន​បញ្ជូនទៅ​កម្ពុជា​វិញ​។ ទន្ទឹម​នោះ ក្រសួង​នឹង​ចាត់វិធានការ​តឹងរឹង ចំពោះ​ក្រុមហ៊ុន​ណា​ដែល​អនុវត្ត​ខុសច្បាប់ ឬ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពលករ ៕

fn-2017-07-20-21-12-22-0

​

រញ្ជួយ​ដី​កម្រិតធ្ងន់ ៦.៧ រ៉ិ​ច​ទ័​រ វាយប្រហារ​ចន្លោះ​ប្រទេស​តួ​ក​គី និង​ក្រិច

​អង់កា​រ៉ា ៖ សារព័ត៌មាន​រុស្ស៊ី Sputnik ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​មួយ បាន​វាយប្រហារ​ភាគ​នីរ​តី​នៃ​ប្រទេស​តួ​ក​គី និង​បណ្តា​កោះ​មួយចំនួន​របស់​ប្រទេស​ក្រិច ដោយ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់ នៅលើ​កោះ​ក្រិច Kos បាន​បាត់​បង់ជីវិត និង​ច្រើន​នាក់​ទៀត​រងរបួស ខណៈដែល​ផ្លូវថ្នល់​និង​អគារ​មួយចំនួន ក៏​ទទួលរង​ការខូចខាត​ផងដែរ​។​
​អភិបាល​កោះ Kos របស់​ប្រទេស​ក្រិច បាន​ឲ្យ​ដឹងថា មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​តាំងពីរ​នាក់​គឺ​ស្ថិតនៅ​ទីនោះ ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ក្រិច ហើយ​មនុស្ស​មួយចំនួនទៀត នៅលើ​កោះ Kos ក៏បាន​រងរបួស​ផងដែរ​។ ទន្ទឹម​នោះ​កោះ​របស់​ក្រិច​មួយ​ផ្សេងទៀត​ឈ្មោះថា Rhoades ក៏បាន​ទទួលរង​ផលប៉ះពាល់​ផងដែរ​។​
​គួរ​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៧​រ៉ិ​ច​ទ័​រ​ជាមួយ​ជម្រៅ​ប្រមាណ​១០​គីឡូម៉ែត្រ​នេះ បាន​បង្ក​ការខូចខាត​ក៏ដូចជា​បំផ្លិចបំផ្លាញ​ទាំង​នៅ​ប្រទេស​តួ​ក​គី និង​ក្រិច​៕

fn-2017-07-21-08-37-36-0fn-2017-07-21-08-34-40-0

​

ក្រឡាប់​រថយន្ដ​នៅ​ស្រុក​បាទី​ កម្មករ​២៤​នាក់រង​របួសធ្ងន់​ស្រាល​

​ខេត្តតាកែវ ៖ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្មករ​២៤​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ដ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩-៥០ ស្ថិតក្នុង​ភូមិ​រូង ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​។​
​ភ្នាក់ងារ​រាយការណ៍​បន្តថា ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ដ​នេះ បណ្ដាល​ឲ្យ​កម្មករ​០៧​នាក់​រងរបួស​ធ្ងន់ និង​១៧​នាក់​រងរបួស​ស្រាល ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ ៕

fn-2017-07-21-08-25-31-1fn-2017-07-21-08-25-32-4

​

​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ចំនួន​១២​រូប​

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មន្ត្រី​ស្និទ្ធ​នឹង​លោក ញ៉ឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម ជាតិ ចំនួន​១២​នាក់​ទៀត​ត្រូវបាន ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ បញ្ចប់​មុខតំណែង​ទីប្រឹក្សា រាជរដ្ឋាភិបាល បន្ទាប់ពី​មន្ត្រី​ស្និទ្ធ​មួយចំនួនទៀត​ត្រូវបាន​ដកតំណែង​ជា​បន្តបន្ទាប់ ។​
​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ទីប្រឹក្សា​រាជរដ្ឋាភិបាល ចំនួន​១២​រូប ដែល​ត្រូវ​បានបញ្ចប់​មុខតំណែង​នោះ​រួមមាន​៖ លោក គុជ ម៉ូ​លី , លោក ញឹក គិ​ម​ឈុន ,​និង​លោក កែវ រដ្ឋា​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី , លោក ម៉ៅ សុ​វណ្ណា​រិ​ទ្ធិ​, លោក ជា បំរុង​,​និង​លោក សុខ រុន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​, លោក ភួង វិន័យ ,​លោក ហែម ឈិន .​លោកស្រី សំ ប៉ូ​រ័ត្ន ,​លោក ប៉េង សុ​សេង , លោក ឈួ​យ ចាន់​រ៉ុង ,​និង លោក ចិន ពៀន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​៕

f9a0d11d-4a40-4d70-8d31-cc0c645ea616716

​

ចាប់បាន​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​អ្នករត់​តាក់ស៊ី​នៅ​ស្រុក​រលាប្អៀរ

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​បាញ់​បុរស​អ្នករត់​តាក់ស៊ី​ម្នា​ក់នៅ​ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ប្លន់​យក​រថយន្ដ Highlander កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ឡុ​ច សុវណ្ណ​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២០ ខែកក្កដា​នេះ​ថា ជនសង្ស័យ​៣​នាក់​ក្នុងករណី​បាញ់សម្លាប់​បុរស​អ្នករត់​តាក់ស៊ី​ម្នាក់ នៅ​ស្រុក​រលាប្អៀ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង នគរបាល​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។​
​គួរ​បញ្ជាក់ថា បុរស​ជា​ជនរងគ្រោះ ដែលជា​អ្នករត់​តាក់ស៊ី ឈ្មោះ អៀង ចិ​ត្រា ហៅ​ចិត្ត អាយុ​៤៣​ឆ្នាំ មាន​ទី​លំ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ធ្លាយ​ក្បាល នៅត្រង់ចំណុច​ផ្លូវ​អា​លុង​ចូលទៅ​គោក​ស្តៅ ស្ថិតក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ រថយន្ដ​របស់​ជនរ​ង​គ្រោះ ដែល​ត្រូវបាន​ជនសង្ស័យ​យកទៅ​នោះ ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-1125​។ ក្រោយ​បាញ់សម្លាប់​បុរស​រត់​តាក់ស៊ី ខ្មាន់កាំភ្លើង​បាន​អូស​ជនរងគ្រោះ ទម្លាក់ចោល​នៅលើ​ដងផ្លូវ រួច​ជិះ​រថយន្ត​គេចខ្លួនបាត់ ប៉ុន្តែ​ពេលនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​៕

fn-2017-07-20-22-33-15-1fn-2017-07-20-22-33-15-0

​

ព្រះរាជអាជ្ញា​ជំរុញ​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​អនុវត្ត​អោយបាន​ត្រឹមត្រូវ

​ខេត្តក្រចេះ ៖ ថ្លែង​ក្នុង​បាឋកថា​ថ្នាក់​ខេត្ត​ស្តីអំពី​សិទ្ធិ​ក្រោយ​ការចាប់ខ្លួន ឬ​ឃាត់ខ្លួន តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២០ កក្កដា នៅ​ខេត្ត​ក្រចះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក កែវ សុជាតិ បាន​លើកឡើងថា មន្ត្រីនគរបាល​យុត្តិធម៌ ដែល​អនុវត្ត​ការងារ​ទៅតាម​នីតិវិធី​ក្រមព្រហ្មទណ្ឌ គឺជា​ការគោរព​ច្បាប់ ក៏ដូចជា​ការគោរព​នូវ​សិទ្ឋិ​មនុស្ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
លោក​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​បានលើកឡើង​ទៀតថា ពិធី​ធ្វើ​បាឋកថា​ថ្នាក់​ខេត្ត​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​និង​ពង្រឹង បន្ថែម​លើ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​បង្ការ​ការធ្វើ​ទារុណកម្ម ដែល​ផ្តោត​សំខាន់​លើ អង្គភាព​កងកម្លាំងប្រដាប់អាវុធ ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ រួមមាន កម្លាំង​នគរបាល កងរាជអាវុធហត្ថ មន្ត្រី​អនុរ​ក្ស័ព​ន្ធ​នាគារ​ដែលជា​អ្នក​ចាំបាច់​សំរាប់​អនុវត្ត​នីតិវិធី​នោះ​។​
​លោក ព្រះរាជអាជ្ញា​បានធ្វើ​បទ​បង្ហាញ​ដោយ​បញ្ជាក់ថា ការអនុវត្ត​ការងារ​ដោយ​មិន​គោរព​ទៅតាម​ក្រមព្រហ្មទណ្ឌ គឺ​ធ្វើ​ឲ្យ​នគរបាល​ប្រឈម និង​មោ​ឃៈ​ភាព​នីតិវិធី ពោល គឺ​ជន​ត្រូវ​ចាប់ខ្លួន រឺ​ឃាត់ខ្លួន​នោះ គឺ​ត្រូវ​រួចខ្លួន​វិញ ចំណែក​ឯក​ការធ្វើ​ទារុណកម្ម​ទៅលើ​ជនសង្ស័យ ដើម្បី​យក​ចម្លើយ គឺ​មន្ត្រីនគរបាល​យុត្តិធម៌​ដែលជា​អ្នកអនុវត្ត​នោះ គឺ​នឹងត្រូវ​ទទួលទោស​ទណ្ឌ​តាមផ្លូវ​ច្បាប់​។​
​ព្រះរាជអាជ្ញារ​អម​សាលា​ដំ​បូ​ខេត្ត លោក​បាន​ជម្រុញ​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព​ក្នុងការ​អនុវត្ត​និតិ​វិធី​ក្រមព្រហ្មទណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក៏ដូចជា ការគោរព​នូវ​សិទ្ឋិ​មនុស្ស​នៅ​កម្ពុជា​។
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ​សំរាប់​ខេត្ត​ក្រេះ បានធ្វើ​នូវ​បាឋកថា​ថ្នាក់​ខេត្ត ដើម្បី​ពង្រឹង​ដល់​នគ​បាល​យុត្ត​ធម៌ ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ និង​សហការ​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស មាន​រយៈពេល​ពេញ​មួយថ្ងៃ​៕

20187571_1909146995990528_364209138_n20269923_1909147009323860_745658647_n20271893_1909146985990529_1407830293_n

​

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ប្រណីត​ខុសច្បាប់​ពីរ​គ្រឿង​

ខេត្តក្រចេះ ​៖ កម្លាំង​ស្នាក់ការ​សន្តិសុខ​៧១០​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ចុះបង្ក្រាប​បាន​រថយន្ត​ស៊ាំ​យ៉ុង​ដឹកឈើ​ឈើប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​ដុង​ណាយ ស្ថិតក្នុង​ភូមិ​អូរ​កណ្តៀ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​
​ដោយឡែក​រថយន្ត​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ បាន​ដឹកជញ្ជូន​ចេញពី​ខេត្តស្ទឹងត្រែង​មក​ពួន​សម្ងំ​នៅ​ចំណុច​ខាងលើ​បំរុង​លោតឆ័ត្រ​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​
​ប្រភពព័ត៌មាន​ពី​លោក សៀង សុខុម ប្រធាន​ស្នាក់ការ​សន្តិសុខ​៧១០​ឱ្យដឹងថា មុន​និង​ឈានដល់​ការបង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ ដោយ​ទទួលបាន​ពត៌មាន​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទីកន្លែង​នោះ​ថា មាន​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​ផ្ទុក​ឈើ​ពេញព្រៀប ហើយ​កម្លាំង​របស់លោក​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ចុះ​ទៅដល់​គោលដៅ​ធ្វើការ​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​បំរុង​លោតឆ័ត្រ​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​ក្រោយពី​កម្លាំង​របស់លោក​ឃាត់​បាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ពីរ​គ្រឿង ឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ឈើ​នោះទេ​។​
​ប្រភពព័ត៌មាន​ពី​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បានឱ្យដឹងថា ក្រោយពី​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​ដឹកឈើ​ប្រណិត​ខុសច្បាប់​រាប់រយ​ដុំ​មក កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក​ក៏​នាំយក វត្ថុតាង​ទាំងនោះ​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​។​
​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បាន​បន្ថែមថា ឈើ​ទាំងនេះ ជា​ឈើ​សុ​ក្រម​ប្រភេទ​លេខ​១ ក្រោយពី​កម្លាំង​របស់លោក​ធ្វើការ​វាស់វែង​បាន​ចំនួន​២១៦​ដុំ ស្មើរ​នឹង​៨​ម៉ែត្រ​គីប​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់រដ្ឋបាល​ព្រៃឈើ​បន្ត​៕

20206117_1909065942665300_1892183947_n20179590_1909065872665307_2007715452_n 20196740_1909065929331968_568290546_n 20196888_1909065899331971_701512793_n20206431_1909065925998635_886244696_n

​

មេទ័ព​បារាំង​លាលែង​ពី​តំណែង ក្រោយ​ទាស់សម្តី​ជាមួយ​ប្រធានាធិបតី​

ប៉ារីស ៖ ប្រធាន​សេនាធិការ​យោធា​បារាំង​លោក​ឧ​ត្ត​ម​សេនីយ៍ Pierre de Villiers បាន​សុំលាលែង​ពីមុខ​តំណែង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​មានការ​ខ្វែងគំនិត​គ្នា ជាមួយ​ប្រធានាធិបតី​បារាំង លោក អែម​ម៉ា​នុយ​អែល ម៉ា​ក្រុង ជុំវិញ​គំរោង​កាត់បន្ថយ​បញ្ចប់​ថវិការ​យោធា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ Pierre de Villiers បានប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការកាត់ថ​វិកា​នេះ​នឹងមិន​អាច​ធានា​ភាព​គំរូ​នៃ​យោធា​ក្នុងការ​ការពារជាតិ​បារាំង​បាន​ទៀត​ទេ​។ កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​បារាំង បានប្រកាស​ពី​ការកាត់ថ​វិកា តាម​ការធ្លាក់ចុះ​នៃ​កម្រិត​ថវិកា​ក្នុង​សហភាព​អឺរ៉ុប​។​
​ដោយឡែក​លោក ម៉ា​ក្រុន ថ្លែងថា លោក​មិន​អត់ឱន​ឲ្យ​អ្នក​ដែល​ប្រឆាំង​ផែនការ​យោធា​នោះទេ​។ លោក​ថា បើសិនជា​មេបញ្ជាការ​យោធា​ប្រឆាំង​ឬ មិន​ពេញចិត្ត​អ្វីមួយ​អាច​លាឈប់​បាន​។ ទោះយ៉ាងណា​លោក ម៉ា​ក្រុន​ថ្លែងថា កន្លងមក​លោក Pierre de Villiers បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​៕

1

​

បុគ្គល យូ ណារិន ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួនបាន​ហើយ​

​ខេត្ត​ព្រះសីហនុ ៖ បុគ្គល​ឈ្មោះ «​យូ ណារិន​» ដែល​តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ពាក់ព័ន្ធ​រឿង​ប្រមូល​ប្រជាជន​ទៅ​សង់​ខ្ទម​រំលោភបំពាន​ដី​កម្មសិទ្ធិ​រដ្ឋ និង​អ្នកដទៃ​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួនបាន​ហើយ​កាលពី​រសៀល​ម្សិលមិញ​នៅ​ចំណុច​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចាប់ខ្លួន​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឆេង វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ហើយ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។ លោក​បន្តថា ជនសង្ស័យ​មានឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន អាយុ​៤៧​ឆ្នាំ មុខរបរ​ទិញ​លក់​ដី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។
​ទោះជា​យ៉ាងណា​បើតាម​លិខិត​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ផ្ញើ​ទៅកាន់​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា «​លោក យូ ណារិន ពុំមាន​ឈ្មោះ​នៅក្នុង​ក្របខណ្ឌ និង​មិនមែនជា​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការរង បញ្ជាការ​អង្គរក្ស​នោះទេ​»៕

fn-2017-07-19-20-54-00-0fn-2017-07-19-20-54-00-1

​

ព្រឹក​នេះ​ឧទ្ធរណ៍​បើកសវនាការ​រឿងក្ដី​អតីត​សង្ឃ ហន សុ​ផាន្នី​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នេះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​សំណុំរឿង​ក្ដី​អតីត​សង្ឃ ហន សុ​ផាន្នី ដែល​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មេធាវី​ការពារ​ក្តី លោក ជូ​ង ជូ​ងី ។​
​អតីត​សង្ឃ ហន សុ​ផាន្នី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​លោក លី សុខា សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ចំនួន​២​លោក លី សុខា បទល្មើស​គឺ បទ​កាន់កាប់​និង​ដឹកជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩០ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​។​
​គួរ​បញ្ជាក់ថា កម្លាំង​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចុះ​ចាប់ខ្លួន និង​ផ្សឹក​ព្រះសង្ឃ​មួយអង្គ តាម​ដីកា​របស់​តុលាការ​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ លេខ​៩៥៨ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក កឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​ជាតិ និង​កាន់កាប់​រក្សាទុក​អាវុធ​ខុសច្បាប់ ក្នុង​វត្ត​ដំរី​ស សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​៕

IMG_4537IMG_4536fn-2017-07-20-08-38-28-0

​

ឃាត់ខ្លួន​ស្ត្រី​អ្នក​មើលថែ​ក្មេង​ម្នាក់​តាម​ពាក្យបណ្តឹង​ឪពុកម្តាយ

​រាជធានី​ភ្នំពេញ ៖ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុកម្តាយ​ទារក​រងគ្រោះ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​ដោយ​ចោទ​ប្តី​ប្រពន្ធ​ដែលជា​អ្នកមើល​ថែកូន​របស់គាត់​ថា​បាន​លូក​ប្រដាប់ភេទ​កូនស្រី​គាត់​ដែល​ទើប​តែមាន​អាយុ​១២​ខែ​២០​ថ្ងៃ​បណ្តាលអោយ​ហូរឈាម​យ៉ាងខ្លាំង ហើយ​ពេលនេះ​កូនស្រី​របស់គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយមាន​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​។​
​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខណ្ឌមានជ័យ​ដោយមាន​ការចូលរួម​អង្គការ​ថែទាំ​កុមារ និង​ទារ​កបាន​បើក​គណៈកម្មការ​ចំរុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ជៀសវាង​ការភាន់ច្រឡំ​រយៈពេល​១២​ម៉ោង ហើយ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ប្រាប់ថា ទារក​ខាងលើ​ត្រូវបាន​រងគ្រោះ​ដោយ​វត្ថុ​រឹង​លូក​ចូលក្នុង​ប្រដាប់ភេទ ហើយ​សមត្ថកិច្ច​បានសម្រេច​ឃុំខ្លួន​ស្ត្រី​ដែលជា​អ្នកមើល​ថែទាំ​ទារក​ឈ្មោះ តោ ស្រី អាយុ​៣៦​ឆ្នាំ​។ ដោយ​ស្ត្រី​សង្ស័យ​ខាងលើ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគាត់​បាន​ងូតទឹក​អោយ​ទារក​ខាងលើ​នោះ​មិន​ប្រយ័ត្ន​បាន​ជ្រុលដៃ​រុកចូល​ក្នុង​ប្រដាប់ភេទ​ក្មេងស្រី​ខាងលើ​បណ្តាលអោយ​មុត​ក្រចកដៃ​របស់គាត់​។​
​ដោយឡែក​បុរស​ជា​ប្តី​ឈ្មោះ ព្រំ វិ​រះ ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាតអោយ​ត្រលប់​ទៅផ្ទះ​វិញ​ដោយ​មិនមាន​ការពា​ក់ព​ន្ធ័​បទល្មើស​អ្វី​នោះទេ​។​
​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ខាងលើ​ត្រូវបាន​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​៕

20205584_1908972279341333_1813467731_o20187638_1908972286007999_427381368_n

​