All posts by មេគង្គ ប៉ុស្តិ៍

ក្មេង​ទំនើង​២៣​នាក់​ត្រូវបាន​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្មេង​ទំនើង​២៣​នាក់​ធ្វើ​សកម្មភាព​វាយតប និង​កាប់​គ្នា​ទៅវិញ ទៅមក​នៅតាម​ទី​សា​ធា​រណះ​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ចុះ​ឃាត់ខ្លួន​យកមក​ធ្វើ​ការអប់រំ​។ ហេតុការណ៍​ចុះ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​២៣​នាក់​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣ និង​៣០​នាទី ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៧ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​វាយតប និង​កាប់​គ្នា​នៅ​ចំណុច​សួនច្បារ​សម្តេច ស ខេង ស្ថិត​ក្រុមទី​៤២ ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង បាត់ដំបង​។​
ក្រុម​ក្មេង​ទំនើង​ត្រូវបាន​ឃាត់ខ្លួន​រួមមាន​៖​ទី​១​ឈ្មោះ​នឿ​ត ស្រីមុំ​ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ ទី​២.​ឈ្មោះ គៀ​ម ផាត់​ត្រា ភេទ​ស្រី​អាយុ ១៥​ឆ្នាំ រស់នៅ ភូមិ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​៣​ឈ្មោះ សឿត ចិន ភេទ ស្រី​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ខេត្តបាត់ដំបង​។ ទី​៤.​ឈ្មោះ ជឿន លាង​ហ៊ួ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ ទី​៥.​ឈ្មោះ ភ័​ណ្ឌ ផា​រី ភេទ​ស្រី អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃទទឹង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៦.​ឈ្មោះ ណាក់ សំណាង ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ ភូមិ​ព្រៃទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៧.​ឈ្មោះ ណាក់ វិសាល ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ ភូមិ​ព្រៃទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៨.​ឈ្មោះ​វ៉ែន ឆ​វ៉ាន់ ភេទ ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ ករ​ហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ទី​៩​ឈ្មោះ ខុម សុធា ភេទ ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិករ​ហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ទី​១០.​ឈ្មោះ សេន វិសាល ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​រស់នៅ ភូមិ​អូរ​កំបុត ឃុំ​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ទី​១១.​ឈ្មោះ ខុន វ៉ាន់​សាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ ភូមិករ​ហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ទី​១២.​ឈ្មោះ ជាតិ វិសាល ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ទី​១៣.​ឈ្មោះ មួន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ទី​១៤.​ឈ្មោះ ធួ​ក នា​វិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ ទី​១៥​ឈ្មោះ ហៀ​ង សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ទី​១៦.​ឈ្មោះ ដុង សុ​គុណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ទី​១៧.​ឈ្មោះ ម៉ឹង ម៉េ​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​។ ទី​១៨.​ឈ្មោះ ចាន់ ភ័​ត្រា ភេទ​ស្រី អាយុ​១៧​ឆ្នាំ​។ ទី​១៩​ឈ្មោះ សំ វី​ណា ភេទ​ស្រី អាយុ​១៩​ឆ្នាំ​។ ទី​២០.​ឈ្មោះ សាយ ចាន់ណា ភេទ​ស្រី អាយុ​១៧​ឆ្នាំ​។ ទី​២១​ឈ្មោះ អ៊ួ​ន រី​ណា ភេទ​ស្រី អាយុ​២០​ឆ្នាំ​។ ទី​២២​ឈ្មោះ ឌិន ចិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ទី​២៣​ឈ្មោះ ធឿន ផាន់​ណេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។​
បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ទាំង​២៣​នាក់​ខាងលើ​ក្រោយពី​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ធ្វើការ​សាកសួរ​រួចមក បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ឲ្យ​អាណាព្យាបាល​មក​ធា​នាយក​ត្រឡប់ទៅផ្ទះ​វិញ​៕

17204570_1844029349168960_1682190794_n

អាមេរិក​បញ្ជូន​កង​ម៉ា​រី​ន​ពិសេស​ទៅ​ស៊ី​រី ដើម្បី​រំដោះ​ទីក្រុង​រ៉ា​ក​កា​ពី ISIS

​ស៊ី​រី​៖​សហរដ្ឋអាមេរិក​បាន​បញ្ជូន​កង​ម៉ា​រី​ន​ពិសេស​មួយក្រុម អមដោយ​កាំភ្លើង​ធំ​ធុន​ធ្ងន់​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ជួយ​ជ្រោមជ្រែង​ក្នុង​ការវាយរំដោះ​ទីក្រុង​រ៉ា​ក​កា​ពី​កណ្ដាប់ដៃ​ពួក ISIS ដែល​នេះ​គឺជា​ការចូលរួមចំណែក​ដ៏​ធំ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម ISIS​។
​យោងតាម Washington Post បាន​ឲ្យ​ដឹងថា កង​ម៉ា​រី​ន​អាមេរិក​ខាងលើ​បាន​ចាក​ចេញពី​ទីក្រុង San Diego នៃ​រដ្ឋ California តាំងតែ​ពី​ខែតុលា ឆ្នាំ​២០១៦​មក​ម្លេះ និង​បាន​ទៅដល់​ប្រទេស​ស៊ី​រី​ហើយ​។ ម្យ៉ាងវិញទៀត កាំភ្លើង​ធំ​ប្រវែង ១៥៥​មី​លី​ម៉ែត្រ​ក៏ត្រូវ​បានដាក់​ពង្រាយ​នៅក្បែរ​ទីក្រុង​រ៉ា​ក​កា​ផងដែរ ដើម្បី​រៀបខ្លួន​វាយលុក ក៏ដូចជា​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​ស៊ី​រី SDF ឬ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី វាយ​រំដោះ​ទីក្រុង​មួយ​នេះ​ពី​ពួក ISIS មកវិញ​ស្របពេល​បច្ចុប្បន្ន​កងទ័ព​អាមេរិក​ជិត​៥០០​នាក់ កំពុងមាន​វត្តមាន​ស្រាប់​នៅលើ​ទឹកដី​ស៊ី​រី​។
​គួរ​បញ្ជាក់ថា ទីក្រុង​រ៉ា​ក​កា​ស្ថិតនៅ​ចំងាយ ១៦០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​អា​ឡេ​ប៉ូ បាន​ធ្លាក់​ចូលទៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួក ISIS កាលពី ឆ្នាំ​២០១៣ ដោយមាន​សកម្មប្រយុទ្ធ ISIS ពី​៣,០០០​ទៅ​៤,០០០​នាក់ កំពុង​ឈរជើង​ក្នុង​ទីក្រុង​រ៉ា​ក​កា​នេះ និង​មាន​ប្រជាជន​ស៊ី​រី​ប្រមាណ ៣០០,០០០​នាក់​រស់នៅ​៕

fn-2017-03-09-16-28-14-1

បំផ្ទុះ​គ្រាប់បែក​ក្នុង​រោងការ​សម្លាប់​មនុស្ស​២៦​នាក់ និង​២៤​នាក់​របួស​

​បា​កដាដ​៖​អាជ្ញាធរ​អ៊ីរ៉ាក់​និយាយថា មនុស្ស​យ៉ាងហោចណាស់​២៦​នាក់​បាន​ស្លាប់ និង​២៤​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដ៏​អាក្រក់​ពីរលើក​នៅក្នុង​ពិធីមង្គលការ​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​ខេត្ត Salahudin​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​ការវាយប្រហារ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​យប់​ថ្ងៃ​ពុធ​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​បាន​បំផ្ទុះ​គ្រាប់បែក សម្លាប់​ខ្លួនឯង​នៅ​ពិធីមង្គលការ​ក្នុងភូមិ Hajjaj ស្ថិតនៅ​ចំងាយ​១៨៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​បា​កដាដ​។ ទន្ទឹម​នោះ​ជន​បំផ្ទុះ​អត្តឃាត​ទី​បី​ក៏​បម្រុង​សំរុកចូល​ក្នុង​រោងការ​ផងដែរ ក៏ប៉ុន្តែ​គ្រាប់បែក​បែរជា​ផ្ទុះ មុនពេល​ចុច​បំផ្ទុះ​។
​ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ​ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ ISIS តែងតែ​ដឹកនាំ​សកម្មភាព​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ប្រឆាំងនឹង​កងកម្លាំង​រដ្ឋាភិបាល និង​ប្រជាជន​ស៊ីវិល នៅ​អ៊ីរ៉ាក់​​៕

fn-2017-03-09-17-24-30-0

ដល់ក! ខឹង​នាង​មិនអោយ​ប្តី​ផឹកស៊ី​ជាមួយ​ស្ទុះ​ទៅ​វ៉ៃ​សន្លប់​ឈឹង​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ម្នាក់​បាន​ចាប់​បោចសក់​ស្ត្រី​ម្នាក់​វៃ​ទាត់​បោក​ទៅនឹង​ដី​បណ្តាលអោយ​សន្លប់​ស្ដូកស្តឹង​ខណៈដែល​ស្ត្រី​រងគ្រោះ​មក​ហៅ​ប្តី​មិន​អោយនៅ​ផឹកស៊ី​ជាមួយ​ក្រោយមក​ត្រូវបាន​ជាប់​ខ្នោះ​ប៉េអឹម​។​
ហេតុការណ៍​ហិង្សា​ដោយ​ចេតនា​ទៅលើ​ស្ត្រី​រងគ្រោះ​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៧ និង​០០​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៧​នៅ​កន្លែង​ផឹកស៊ី​ចំណុច​ក្បែ​ច្រក​អូរ​រំដួល ស្ថិតក្នុង​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
​បង្កដោយ​ជនសង្ស័យ​ឈ្មោះ​ណាំ ប៊ុន​ឈឿន ហៅ​ជឿន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​រត់​កង់​បី មាន​ទីលំនៅ ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​បានធ្វើ​សកម្មភាព​ទៅលើ​ឈ្មោះ ជួន វ​ណ្ណះ ភេទ ស្រី​អាយុ​៣១​ឆ្នាំ​មុខរបរ​ជា​កម្មករ​រស់​នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដោយ​ចាប់​បោចសក់​វ៉ៃ​ទាត់​បោក​ទៅនឹង​ដី​បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​តែម្តង​។​
ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ប្តី​ជនរងគ្រោះ​បាន​នៅ​ផឹកស៊ី​ជាមួយ​ឈ្មោះ​ណាំ ប៊ុន​ឈឿន​ហៅ​ជឿន​ដែលជា​ជនសង្ស័យ​ខាងលើ ក្រោយមក ស្ត្រី​រងគ្រោះ​បានមក​ហៅ​ប្តី​អោយទៅ​ផ្ទះ​ដោយ​មិនអោយ​នៅ​ផឹកស៊ី​ជាមួយ​ភ្លាមនោះ​ជនសង្ស័យ​ក៍មាន​ចឹ​ត្ត​ខឹង​ហើយ​ស្ទុះ​ទៅ​ចាប់​បោចសក់ វៃ ទាត់ និង​បោក ជនរងគ្រោះ​ទៅ​និង​ដី​បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​តែម្តង​។​
ក្រោយពី​កើតហេតុ​ភ្លាមៗ​កម្លាំង​ជំនាញ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​បាន​ចុះទៅ​ដល់​ធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ​រហូតដល់​ម៉ោង​១៨ និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បញ្ជូនមក​អង្គភាព​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាកា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​៕

17200187_1843635855874976_872703011_o17199092_1843635849208310_255007890_n

​ឈើ​​ធ្នង់​៥៤​កំណាត់​ដែល​ជនល្មើស​លាក់ទុក​ក្នុងព្រៃត្រូវបានរឹបអូស

​ខេត្តកំពង់ឆ្នាំង​៖​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​រឹបអូស​ឈើ​ប្រភេទ​ធ្នង់​ចំនួន​៥៤​កំណាត់​ធំៗ ដែល​ជនល្មើស​លាក់ទុក​នៅក្នុង​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជៀប និង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស និង​បាន​យកទៅ​រក្សា​ទុក្ខ​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។​
​ប្រតិបត្តិការ​នោះ​ធ្វើឡើង បន្ទាប់ពី​ក្រុមចម្រុះ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ខណដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន មន្ត្រី​បរិ​ដ្ឋា​ន លោក​ស្នងការរង លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ ។​
​បន្ទាប់មក​ក្រុមចម្រុះ​ក៏បាន​ចុះ​ចាប់​ឈើ ប្រភេទ​ធ្នង់​ទាំងនោះ​យកចេញ​ពី​ក្នុងព្រៃ​ដែល​ជនល្មើស​បាន​លាក់ទុក​ក្នុងភូមិ​សាស្ត្រ​ទាំងពីរ​ឃុំ​ខាងលើ ។ ក្រោយពី​ធ្វើ​កំណត់ហេតុ​វាស់វែង​រួចមក​ឈើ​ទាំង​នោះបាន​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់៕

153d14f7-ba67-47d0-8cc8-a867e80c85ab5f5f878b-0ff5-4093-9760-f18e53e3be1b

ការប្រកួត​មិត្តភាព ក្រុម​សារព៍ត៌មាន លុត​ក្រុម KBN ក្នុង​លទ្ធផល ២០-១៥

​ដោយ​៖ បក្សី​ចាំ​ក្រុង​
​នៅក្នុង​ព្រឹត្តិការណ៍ នៃ​ការប្រកួត​បាល់ទាត់​មិត្តភាព កាលពី​ល្ងាច​ថ្ងៃទី​៨​ខែ​មិនា​ឆ្នាំ​២០១៧ ក្នុង​ទីលាន WATERSIDE ដែល​ពោរពេញ​ទៅដោយ​ក្រុមមនុស្ស​យ៉ាងច្រើន​កុះករ ណែន ណាន់​តាន់តាប់ ដើម្បី​រង់ចាំ​ទស្សនា​ការប្រកួត​បាល់ទាត់​រវាង​ក្រុម សារព័ត៌មាន ប៉ះ​ជាមួយ ក្រុម KBN ។​
​ចំពោះ​លទ្ធផល​ការប្រកួត​នេះ​ក្រុម KBN ដែលជា​ក្រុម​ខ្លាំង​មួយ​នោះ ត្រូវបាន​ក្រុម​សារព័ត៌មាន​សង​សឹង​ក្នុង​លទ្ធផល ២០-១៥ ដោយ​បញ្ជ​ប់​ការប្រកួត​។​
​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ ក្រុម KBN មិនសូវមាន​សកម្មភាព​លេង​បានល្អ​ដូច​វគ្គ​មុន​នោះទេ ដោយសារ​ក្រុម​សារព័ត៌មាន​ធ្វើ​ការកែ​ទម្រ​ង​ថ្មី និង​មានឱកាស​ស៊ុត​បាន​ច្រើន​។​
​គួរ​បញ្ជាក់ថា សម្រាប់​កម្មវិធី​ប្រកួត​កាលពី​សប្ដាហ៍​ទី​១ នោះ​ដំបូង​ឡើយ​គឺ ក្រុម KBN យកឈ្នះ ក្រុម​សារព័ត៌ ក្នុង​លទ្ធផល ១២-៧ ដោយឡែក​ក្នុង​សប្តាហ៍​ទី​២​ក្រុម​សារព័ត៌​មានបាន​វាយបក​វិញ​ក្នុង​លទ្ធផល ២០-១៥ នៅ​ទីលាន WATERSIDE ។​
​ជ័យជំនះ​នេះហើយ ដែល​ជម្រុញ និង​លើកទឹកចិត្ត​ដល់​កីឡាករ ឲ្យ​មាន​ភាពសប្បាយ​រីករាយ និង​ក្តីសង្ឃឹម​ក្នុងការ​ប្រកួត​លើក​ក្រោយ​ទៀត ។​
​ចូលរួម​ទាំងអស់គ្នា​លេង​កីឡា​អោយបាន​ច្រើន​ដើម្បី​សុខភាព ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​៕

17203705_1843597182545510_1764957325_n17203616_1843597185878843_1425431785_n17195307_1843597195878842_2098186380_o

បំផ្ទុះ​គ្រាប់បែក​ក្បែរ​ស្ថានទូត​អាមេរិក​នៅ​រដ្ឋធានី​កា​ប៊ុល ស្លាប់​មនុស្ស​ជាង​៣០​នាក់

​កា​ប៊ុល​៖​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយថា មនុស្ស​យ៉ាងហោចណាស់​ជាង​៣០​នាក់​បាន​ស្លាប់ និង​ជាង​៥០​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​យោធា​មួយកន្លែង​ស្ថិតនៅក្នុង​តំបន់​ក្បែរ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​រដ្ឋធានី​កា​ប៊ុល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​
​យោងតាម​សារព័ត៌មាន BBC បាន​ផ្សាយ​ថា ខ្មាន់កាំភ្លើង​មួយចំនួន​ដោយ​រួមបញ្ចូល​ទាំង​ម្នាក់​ស្លៀកពាក់​ជា​វេជ្ជបណ្ឌិត ដែល​អះអាងថា ជា​ក្រុម ISIS បាន​បើក​ការវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​យោធា​មួយកន្លែង ដែល​ស្ថិតនៅក្នុង​តំបន់​ក្បែរ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​រដ្ឋធានី​កា​ប៊ុល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី និង​បាន​បាញ់ប្រហារ​គ្នា​ជា​ជាមួយ​កងកម្លាំង​សន្តិសុខ ដែល​ស្ថិតនៅក្នុង​អគារ​មន្ទីរពេទ្យ​នោះ​។​
​យោងតាម​សម្តី​របស់​មន្ត្រី​ការពារ​សន្តិសុខ​ម្នាក់ ការវាយប្រហារ​ខាងលើ​បានចាប់ផ្តើម ជាមួយ​ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅ​ផ្នែក​ខាងក្រោយ​នៃ​មន្ទីរពេទ្យ Sardar Mohammad Daud Khan និង​ខ្មាន់កាំភ្លើង​ពី​បី​ទៅ​ប្រាំ​នាក់​ជាមួយ​កាំភ្លើង​ស្វ័យប្រវត្តិ និង​គ្រាប់បែក​បាន​ចូលទៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​។​
​គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​រង​ការវាយប្រហារ​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានទូត​អាមេរិក ដែលមាន​ការពារ​យ៉ាង​រឹងមាំ​បំផុត​នោះឡើយ​៕

fn-2017-03-08-19-24-51-2

CIA រង​នូវ​ភាពអាម៉ាស់​ជាថ្មី​ក្រោយពី​បែកធ្លាយ​ឯកសារ​សម្ងាត់​

​អាមេរិក៖ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​កំពុង​ប្រឈម​នឹង​ភាពអាម៉ាស់​ថ្មី​បន្ទាប់ពី​WikiLeaks បានចេញ​ផ្សាយ​នូវ​អ្វីដែល​ខ្លួន​បាន​រៀបរាប់ថា ជាការ​លេច​ធ្លាយ​ធំ​បំផុត​មិន​ធ្លាប់​មាននៃ​ឯកសារ​សម្ងាត់​របស់ CIA ដែល​រៀបរាប់​លម្អិត​អំពី​ឧបករណ៍​ដែល​ខ្លួន​ប្រើ​ដើម្បី​បំបែក​ចូលទៅក្នុង​ទូរស័ព្ទ កម្មវិធី​ប្រាស្រ័យ​ទាក់ទង​និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត​។​
​ឯកសារ​លេច​ធ្លាយ​រាប់ពាន់​គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​បច្ចេកទេស​សម្រាប់​ការ Hack និង​បង្ហាញ​ពី​របៀប​ដែល CIA បាន​សហការ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​អង់គ្លេស​ដើម្បី​រក​វិធី​ប្រែក្លាយ​ទូរទស្សន៍​ទំនើប​ឲ្យ​ក្លាយទៅជា​ឧបករណ៍​យកការណ៍​។​ការ​លេច​ធ្លាយ​របស់ Wikileaks នេះ​ដែលមាន​ឈ្មោះថា “Vault 7” គឺ​នឹង​លើក​ជា​សំណួរ​ជាថ្មី​ម្តងទៀត​អំពី​ការ​អសមត្ថភាព​របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ក្នុងការ​ការពារ​ឯកសា​រ​សម្ងាត់​។ វា​បាន​កើតឡើង​បន្ទាប់ពី​ការ​លេច​ធ្លាយ​។​
​ការបង្ហាញ​នៅក្នុង​ឯកសារ​នេះ​រួមមាន​៖ ពួក Hacker CIA បានកំណត់​គោលដៅ​លើ​ស្មា​ត​ហ្វូ​ន​និង​កុំព្យូទ័រ​។ មជ្ឈមណ្ឌល​ស៊ើបការណ៍​សម្ងាត់​តាម​អ៊ិន​ធើ​ណិ​ត​ដែលមាន​មូលដ្ឋាន​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់ CIA ក្នុង​ទីក្រុង Langley នៃ​រដ្ឋ Virginia គឺជា​មូលដ្ឋាន​សម្ងាត់​ទី​ពីរ​នៅ​ស្ថាន​កុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង Frankfurt ដែល​គ្របដណ្តប់​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​។ កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Weeping Angel បាន​រៀបរាប់​អំពី​របៀប​ដើម្បី​វាយប្រហារ​ទូរទស្សន៍ F8000 របស់​ក្រុមហ៊ុន Samsung ដូច្នេះ​វា​ហាក់ដូចជា​បាន​បិទ​ប៉ុន្តែ​វា​នៅតែ​អាច​ត្រូវបាន​ប្រើ​សម្រាប់​ការ​ត្រួតពិនិត្យបាន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ CIA បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​លេច​ធ្លាយ​នេះ​។​ក្នុង​សេចក្តីថ្លែងការណ៍​មួយ WikiLeaks គឺ​មិន​ច្បាស់​អំពី​ប្រភព​របស់​វា​។ អង្គភាព​នេះ​បាន​និយាយថា ឯកសារ​សំខាន់​ទាំងនេះ​ហាក់ដូចជា​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​អតីត​ពួក Hacker របស់​រដ្ឋាភិបាល​អាមេរិក​និង​អ្នកម៉ៅការ​ដែល​ធ្លាប់​ផ្តល់​ឯកសារ​សម្ងាត់​ដល់ WikiLeaks​។​
​ការ​លេច​ធ្លាយ​នេះ​បាន​បន្ថែម​ភាពចម្រូងចម្រាស់​ថ្មី​ដល់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បច្ចុប្បន្នកំពុង​រង​ការចោទប្រកាន់​អំពី​ទំនាក់ទំនង​រវាង​ក្រុម​របស់លោក Donald Trump ជាមួយ​ប្រទេស​រុស្ស៊ី​។ ក្រុមមន្ត្រី​អាមេរិក​បាន​អះអាងថា សកម្មភាព​របស់ WikiLeaks គឺជា​បណ្តាញ​សម្រាប់​ការ​ស៊ើបការណ៍​របស់​រុស្ស៊ី​និង​ភាគី​ខាង​លោក Trump អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​
​នៅពេល​សាកសួរ​អំពី​ការសរសើរ​របស់លោក Trump សម្រាប់ WikiLeaks ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំមុន​នៅពេលដែល​វា​បញ្ចេញ​អ៊ី​ម៉ែ​ល​នៃ​ប្រធាន​យុទ្ធនាការ​របស់លោក​ស្រី Hillary Clinton លេខាធិការ​ផ្នែក​ព័ត៌មាន​របស់​សេត​វិមាន​លោក Sean Spicer បាន​ប្រាប់ Guardian ថា “​លោក​ប្រធានាធិបតី​បាន​ថ្លែងថា មាន​ភាពខុសគ្នា​រវាង​គណនេយ្យ Gmail និង​ព័ត៌មាន​សម្ងាត់​”៕

file-photo-building-lobby-headquarters-langley-cia_78211e3e-03b4-11e7-b1f1-d4c6cd13dfb1

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ឃាត់​រថយន្ត​១​គ្រឿង និង​រឹបអូស​ឈើ​ជាង​៨​ម៉ែត្រគូប​

​ក្រចេះ​៖លោក បញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំនុច​ហាង​បាយ​ចំនួន ២​កន្លែង​ផ្សេងគ្នា រឹបអូស​បាន​ឈើ​អារ​សសរ​ប្រមាណ​ជា ៨០​ដើម និង​ឃាត់​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង ខណៈ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន ។ ប្រតិបត្តិ​ការណ៍​នេះ គឺធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៧ ឋិត​នៅ​ចំនុច​ក្រោម​សួន​ស្នេហ៍​ថ្មបាំង ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នោះ បាន​ចុះ​នៅ​ទីតាំង​ចំនួន ២​គោលដៅ គឺ​នៅ​ចំនុច​ហាង​បាយ យីហោ យូ​អ៊ី និង​នៅ​ហាង​បាយ ដែលមាន​យីហោ អូន​នាង រឹបអូស​បាន​ឈើ​អារ​ក្រហម​ប្រភេទ​លេខ​១ សសរ​ជ្រុង ចំនួន ៨០​ដើម នឹង​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង គ្រា​ដែល​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។​
​ខណៈដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក បញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ជាក់ស្ដែង ក៏​ផ្ទុះ​កើតមាន​ការរារាំង នឹង​ច​រិ​ក​កាង​បទល្មើស​ព្រៃឈើ​យ៉ាងខ្លាំង​ពី​សំណាក់​ម្ចាស់​ហាង​ស្រី​បាយ ដែលមាន​យីហោ យូ​អ៊ី ដោយ​បញ្ចេញ​កាយវិកា​ច្រងេងច្រងាង​ដាក់​ទៅលើ​សមត្ថកិច្ច គ្រានោះ​សមត្ថកិច្ច​ក៏បាន​ដាក់​ខ្នោះ​ភ្លាមៗ​ដើម្បី​សម្រួល​ដល់​ក្រុមការងារ​ក្នុងការ​បង្ក្រាប ។ ដោយមាន​ការសុំ​ការលើកលែង​ពី​ក្រុមគ្រួសារ ស្ត្រី​ម្ចាស់​ហាង​បាយ​យីហោ យូ​អ៊ី ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​រួចខ្លួន​វិញ ។​
​ក្រោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាប​ឃាត់​រថយន្ត​បាន​មួយគ្រឿង និង​រឹបអូស​បាន​ឈើ​អារ​ប្រភេទ​សសរ​ជ្រុង​ជាច្រើន​ដើម មន្ត្រី​នា​ញ​រដ្ឋបាល​ព្រៃឈើ​ក៏បាន​ដឹកជញ្ជូន​យកមក​រក្សាទុក និង​វាស់វាង​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​រ ។​
​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ បាន​បញ្ជាក់ថា ឈើ​ទាំងនោះ​មាន​ចំនួន ៨០​ដើម ជា​ប្រភេទ​ឈើ​សសរ​ជ្រុង ស្មើនឹង​ជាង ៨​ម៉ែត្រគូប​៕

17230351_1843348205903741_1676637526_o17230201_1843348152570413_1509038868_o17200591_1843348179237077_586262809_o17200284_1843348162570412_1654865624_o17200265_1843348129237082_34196840_o17175937_1843348109237084_719950143_o

កម្លាំងចម្រុះ​ខេត្តក្រចេះចុះ​ចាប់​ម្ចាស់ផ្ទះ​ផ្តល់​ទីតាំង​បើក​លេង​ល្បែងស៊ីសង​

​ក្រចេះ​៖​សមត្ថកិច្ច​នគរបាល​ស្រុក​សំបូរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលដំរី​បាន​ចុះ​ចាប់​ម្ចាស់ផ្ទះ​ដែល​ផ្តល់​ទីតាំង​បើក​លេងល្បែង​អា​ប៉ាង និង​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​នៅក្នុង​ភូមិ​ស្រែ​ស្បូវ​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​កាលពី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៧​។​
​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​កម្លាំង​ជំនាញ​ស្រុក​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលដំរី​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​អាប៉ោង​និង​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​ហេន​ច​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។​
​អ្នកញៀន​ល្បែង​ក្រៅពីនេះ​បាន​រត់គេចខ្លួន​បាត់អស់​។​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​-​អាគុយ​ចំនួន​២(40MD)-​អាប៉ោង​ចំនួន​មួយ​-​លុយ​២៦៣.០០០​រៀល​-​ហាន​តោ​ចំនួន​មួយ​-​ផ្តិល​ចំនួន​០១ អំពូល​ភ្លើង​មួយ​-​ម៉ូតូ​ម៉ាក​ស្មាស់​រេ​វ៉ូ​ពណ៌​ខ្មៅ​ចំនួន​មួយគ្រឿង​-​ម៉ូតូ​អាស​ង់​គូទ​ស្វិត​ចំនួន​មួយគ្រឿង​-​ម៉ូតូ​វេ​វ​អេស​ចិន​មួយគ្រឿង​-​និង​ម៉ូតូ​យ៉ាម៉ាហា​ចិន​មួយគ្រឿង​។​
​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ​ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្បាលដំរី​និង​ជន​ដែល​ឃាត់ខ្លួន​សម្ថ​កិច្ចចាត់ការ​បន្ត​៕

17175924_1843348039237091_769869700_o17200421_1843348029237092_244980043_o17198864_1843348032570425_604854436_n 17198972_1843348045903757_945860644_n

​កម្លាំងចម្រុះ​ខេត្តរតនគិរីរឹបអូសឈើ​ប្រណីត​ជាច្រើន​ម៉ែត្រគូប

​ខេត្តរតនគិរី​៖​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​/​ស្រុក និង​កម្លាំង​ជំ​នាយ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​យា​ដាវ ចុះបង្ក្រាប​ទីតាំង​លាក់ទុក​ឈើ​មួយកន្លែង​ក្នុង​ចម្ការ​ស្វាយចន្ទី ស្ថិតនៅ​ភូមិ​កង​យុក ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ កាលពី​វេលា​ម៉ោង​១០ និង​៣​នាទី​ព្រឹក​ថ្ងៃទី​៨ មីនា ឆ្នាំ​២០១៧​។​
​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​កម្លាំងចម្រុះ​បានធ្វើការ​រឹបអូស​ឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ​ជាច្រើន​ម៉ែត្រគូប ហើយ​ដឹក​យកមក​រក្សាទុក​នៅរ​ដ្ឋ​បាល​ព្រៃឈើ​ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​ធ្វើការ​វាស់វែង​នៅពេល​ក្រោយ​។ ចំណែក​ម្ចាស់​ឈើ ត្រូវបាន​ប្រភព​ខ្សឹប​ប្រាប់ថា មានឈ្មោះ វន ជា​អ្នកមាន​សែស្រឡាយ​ធំ​៕

unnamed-86unnamed-85unnamed-83

បង្ហាញមុខ​ជនសង្ស័យ​៩​នាក់​ពាក់ព័ន្ធ​ករណី​កាប់​ប្លន់​យ៉ាងសកម្ម​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ផង​នោះ បានចេញ​ប្រតិបត្តិការ​តាម​បង្ក្រាប ក្រុមចោរ​កាប់​ប្លន់ យក​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ ជា​ញឹក​ញ៉ាប់​បាន​ចំនួន​៩​នាក់ ព្រមទាំង​ការដកហូត​វត្ថុតាង​មួយចំនួន​ផងដែរ​។​
​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៧​នេះ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ បានបង្ហាញ​មុខ​ក្រុម​ជនសង្ស័យ​ទាំង​៩​នាក់ មុន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្តទៀត​។ នៅក្នុង​ការបង្ហាញ​ក្រុម​ប្លន់​ទាំងនេះ លោក យឹម សារ៉ាន់ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនេះ មាន​ការជាប់​ពាក់ព័ន្ធ​ការកាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដាច់​កដៃ រហូត​ធ្លាក់ខ្លួន​ពិការ កាលពី​យប់​ទៀបភ្លឺ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ​ទល់មុខ​បុរី លឹម ឈាង​ហាក់ តាមផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ​។​
​លោក​បាន​បន្តទៀតថា ជនសង្ស័យ​ទាំងនេះ ក៏​ជាប់​ពាក់ព័ន្ធ​ការកាប់​ប្លន់​យក​ម៉ូតូ ពី​ប្រជាពលរដ្ឋ​ផងដែរ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧​កន្លងទៅ ស្ថិតនៅ​មុខកា​ហ្គាស់​សាំង​តេ​ឡា សង្កាត់​ចោមចៅ​។​
​បន្ទាប់ពី​មាន​ករណី​ប្លន់​ជា​បន្តបន្ទាប់​ខាងលើនេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានដាក់​បទបញ្ជា ឲ្យ​កម្លាំង​នគរបាល​របស់លោក តាម​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​តាម​ចាប់​ពួកគេ​។ បន្ទាប់ពី​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក នៅ​ប៉ុន្មាន​ថ្ងៃនេះ កម្លាំង​នគរបាល​ក៏​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ សរុប​៩​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​ដូចជា ដាវ និង​ម៉ូតូ ដែល​ពួកគេ​ធ្វើ​សកម្មភាព​។​
​យ៉ាងណាក៏ដោយ សម្រាប់​បក្ខពួក​ផ្សេងទៀត បាននិងកំពុង​រត់គេច​ខ្លួន តែ​កម្លាំង​នគរបាល​បន្ត​តាម​ចាប់ខ្លួន​ហើយ​។​
​យោងតាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បាន​បង្ហាញថា ជនសង្ស័យ​ទាំង​៩​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ ប៊ូ អា​សេ​អូ អាយុ​១៨​ឆ្នាំ ទី​២-​ឈ្មោះ វឿន ថេ​ន​រ៉ា អាយុ​១៨​ឆ្នាំ ទី​៣-​ឈ្មោះ ហុំ សំណាង អាយុ​១៨​ឆ្នាំ ទី​៤-​ឈ្មោះ លឹម រ៉ូ​ឌី អាយុ​១៨​ឆ្នាំ ទី​៥-​ឈ្មោះ រស់ រឹម អាយុ​១៨​ឆ្នាំ ទី​៦-​ឈ្មោះ កុសល កំសាន្ត អាយុ​១៩​ឆ្នាំ ទី​៧-​ឈ្មោះ ធា ណុប អាយុ​១៨​ឆ្នាំ ទី​៨-​ឈ្មោះ យ៉ាវ យី​អាយុ​១៩​ឆ្នាំ និង​ទី​៩-​ឈ្មោះ ឌី​ប៉ូ លីន អាយុ​២១​ឆ្នាំ​។ ដោយឡែក ជនរងគ្រោះ​វិញ​មានឈ្មោះ ពិ សិ​ដ្ឋ​ធារ៉ា អាយុ​១៩​ឆ្នាំ នៅ​រៀន​សាលា​សន្ធរ​មុខ​ស្នាក់នៅ ក្បែរ​វត្ត​គោក​បញ្ជាន់​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ មានស្រុក​កណើត​ភូមិ​វាល ឃុំ​ស្ពឺ​ស្រុក ចំការលើ ខេត្តកំពង់ចាម និង​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ចេ​ត ទ្រី អាយុ​១៧​ឆ្នាំ ស្នាក់នៅ ភូមិ​បឹងកក់ ឃុំ​ព្រះ​និ​ពាន្ធ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​៕

17200636_1843225989249296_170507465_o17194040_1843225979249297_1785909687_o

ចាប់ពី​ថ្ងៃទី​១២-១៣​ខែមីនា​ភ្លៀង​កក់ខែ​អាច​នឹង​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស​

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១២-១៣ ខែមីនា​ខាងមុខនេះ​ភ្លៀង​កក់ខែ​អាច​នឹង​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស​។​
​ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ដ្រាក់​ដែល​អាច​កើតមានឡើង នៅពេល​មេឃ​រកកលនឹង​ភ្លៀង ពិសេស​តំបន់​វាលទំនាប់​៕

that-0148fn-2017-03-06-10-16-48-0

ស្លាប់​​១៩​នាក់ និង​២៥​នាក់​រងរបួស​ករណី​ឆេះ​កន្លែង​ថែទាំ​កុមារ​មួយ​នៅ​ហ្គា​តេ​ម៉ា​ឡា

​ហ្គា​តេ​ម៉ា​ឡា​៖​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​កន្លែង​ថែទាំ​កុមារ​មួយកន្លែង ស្ថិតនៅ​ចំងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ ពី​ទីក្រុង Guatemala ដោយបាន​សម្លាប់​មនុស្ស​១៩​នាក់ និង​២៥​នាក់​ផ្សេងទៀត​របួស​។​
​ក្រុម​អគ្គិភ័យ​បាន​និយាយថា មាន​ក្មេង​ប្រមាណ​៦០​នាក់ ត្រូវបាន​ជ​ម្រៀ​ស​ចេញពី​កន្លែង​អគ្គិភ័យ ចំណែក​អ្នករងរបួស​២៥​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ទោះបីយ៉ាងណា​មិនទាន់មាន​ព័ត៌មាន​ណា​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឆាបឆេះ​នោះ​ច្បាស់​នៅឡើយ​ទេ​៕

fn-2017-03-09-01-59-26-0

នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​វៀតណាម​៩​នាក់​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​

រាជធានី​ភ្នំពេញ​៖​ព្រឹក​មិញ​នេះ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បន្ត​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​កន្លែង​ស្នាក់នៅ​និង​កន្លែងធ្វើការ​របស់​ជ​ន​ជាតិ​វៀតណាម​ក្នុង​រោង​សិប្បកម្ម​ឈើ ផ្លូវ​បេតុង ជាប់​លូទឹកស្អុយ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ ក្រោយពី​ស្រាវជ្រាវ​ឃើញថា ជនជាតិ​វៀតណាម​ទាំងនោះ​រស់នៅ​និង​ធ្វើការ​ខុសច្បាប់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បានបញ្ជាក់​អោយដឹងថា ជាន​ជាតិ​វៀតណាម​ទាំង​៩​នាក់​នោះ បាន​លួច​ឆ្លងដែន​មក​ស្នាក់នៅ​និង​ប្រកប​របរ​ខុសច្បាប់​ដោយ​គ្មាន​លិខិតឆ្លងដែន​និង​ឯកសារ​ត្រឹមត្រូវ​។ បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង​៩​នាក់​នោះ​ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​៕

17190627_1770327613284064_3057806131819930317_n