ខេត្តកណ្តាល ៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីល្បួងនារីគថ្លង់ និងមានជំងឺសរសៃប្រសាទម្នាក់ទៅរំលោភសេពសន្ថវៈនៅក្នុងបន្ទប់ទឹករហូតបានសម្រេច ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះជ្រា បូផាន់ ហៅ សុខម៉ាញ ជិះម៉ូតូពីទិសខាងត្បូងនិងបានជួបជាមួយជនរងគ្រោះហើយក៏បានលើកដៃធ្វើជាសញ្ញា ” ស្រលាញ់ ” ដាក់ជនរងគ្រោះ ហើយនាងក៏បានងក់ក្បាល ហើយជនសង្ស័យបាននាំនាងចូលក្នុងបន្ទប់ទឹក និងចាប់សម្រាតខោធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចតែម្តង។ ចំណែកឪពុកម្តាយជនរងគ្រោះ ដោយបាត់កូនយូរពេកក៏តាមរកកូនឃើញនៅក្នុងបន្ទប់ទឹកស្របពេលដែលជនសង្ស័យដើរចេញពីបន្ទប់ទឹកផងដែរ។
ក្រោយពេលកើតហេតុឪពុករបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សី ហើយកម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសួរចម្លើយ ជនសង្ស័យបានសារភាពថាខ្លូនពិតជាបានរំលោភសេពសន្ថវៈលើជនរងគ្រោះពិតមែន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួនជនរងគ្រោះដើម្បីកសាងសំណុំរឿង និងដោះស្រាយតាមផ្លូវច្បាប់៕
សេអ៊ូល ៖បើទោះជាតុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតីក៏ដោយ ប៉ុន្តែក្រុមប្រឆាំងលោកស្រីនៅតែមិនអស់ចិត្តដោយទាមទារឲ្យមានចាប់ខ្លួនលោកស្រី ទៅកាត់ទោស។ នេះបើយោងតាម Channel News Asia ផ្សាយមុននេះបន្តិច។
សារព័ត៌មានដដែលបញ្ជាក់ថា ក្រៅពីទារទាមឲ្យចាប់ខ្លួនលោកស្រី ផាក គឺនហេ ទៅកាត់ទោស ក្រុមអ្នកតវ៉ាក៏ទាមទារឲ្យប្រធានាធិបតីស្តី និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Hwang Kyo-ahn លាលែងចេញពីតំណែងថែមទៀតផងដែរ៕
ខេត្តកោះកុង ៖ទូកនេសាទមួយគ្រឿង ត្រូវបានឆាបឆេះ ខណៈពេលដែលម្ចាស់ទូកបានហៅជាងមកផ្សារស៊ីមាំងទូកដែលពុកធ្លាយ ហើយកំទិចធូបផ្សារបានធ្លាក់ទៅចំធុងប្រេងបង្កអោយមានអណ្តាតភ្លើងឆាបឆេះតែម្តង កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមសមត្ថកិច្ចប៉ូលិសអោយដឹងថា ទូកដែលត្រូវភ្លើងឆេះនេះមានម្ចាស់ទូកឈ្មោះ សៀង លេក ជាមន្ត្រីប៉ូលិសជើងទឹកនៃនាយកដ្ឋាននគរបាលព្រំដែនទឹក ហើយមានមុខរបរជាថៅកែទូកនេសាទ មានទីលំនៅកន្លែងកើតហេតុ។
ប្រភពដដែលបញ្ជាក់ថា ដំបូងឡើងទូកខាងលើបានឆាបឆេះនៅខាងក្រោយផ្ទះតែម្តង តែដោយខ្លាចអណ្តាតភ្លើងរាលដាលឆេះដល់ផ្ទះ កម្មករដែលជាជាងផ្សារបាននាំគ្នារុញទូកអោយពេញផុតឆ្ងាយពីមាត់ច្រាំង ហេតុនេះទូកក៏ចេះតែអណ្តែតរសាត់តាមចរន្តទឹកហូរឆ្ងាយទៅៗរួចគឿងនៅចំណុចខ្សាច់ដុះ កណ្តាលដៃសមុទ្រនាឆ្នេរប៉ាក់ខ្លង រហូតដល់ទូកឆេះអស់ គ្មានសមត្ថកិច្ចណាអាចជួយពន្លត់បានឡើយ ។
ប្រភពដដែលបានបន្តឪ្យដឹងថា ទូកដែលឆេះខាងលើនេះជាទូកនេសាទប្រភេទទូកភ្លើង ទូកនេះសំរាប់តែបើកភ្លើងរាប់រយអំពូលចោលនៅក្នុងសមុទ្រសំរាប់ហៅត្រីសមុទ្រមកលេងភ្លើង បន្ទាប់មកគេយកទូកអួនមកព័ទ្ឋយកត្រីដែលមករោមលេងភ្លើងនោះតែម្តង ។
ប្រភពបន្តថា ក្នុងទូកអួនមួយគ្រឿងត្រូវមានទូកភ្លើងពី៥ ទៅ៨ គ្រឿងសំរាប់ បំភ្លឺហៅត្រី ហើយទូកអួនបន្តព័ទ្ឋយកត្រីតាមទូកភ្លើងពីមួយទៅមួយរហូតតែម្តង។ ទូកប្រភេទនេះមានតម្លៃប្រមាណពី៦ទៅ៨ម៉ឺនដុល្លារប៉ុណ្ណោះក្នងមួយគ្រឿង តែបើទូកអួនវិញមានតម្លៃ ពី៥០ទៅ៦០ម៉ឺនដុល្លារឯណោះ ហើយការធ្វើនេសាទបែបនេះ អាចនឹងហិនហោចធនធានក្នុងសមុទ្រយ៉ាងឆាប់រហ័សបំផុត៕
បាល់ទាត់ ៖យោងតាមសារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា UEFA បានសម្រេចដកសិទ្ធិអាជ្ញាកណ្ដាលសញ្ជាតិអាល្លឺម៉ង់ Deniz Aytekin ដែលកាត់ក្តីប្រកួត Barcelona ឈ្នះ Paris Saint-Germain ៦-១ មិនឲ្យកាត់ក្ដីនៅប្រកួត UEFA Champions League រដូវកាលនេះទៀតនោះទេ ។
អាជ្ញាកណ្ដាលវ័យ៣៨ឆ្នាំរូបនេះបានរងការរិះគន់យ៉ាងខ្លាំងសម្រាប់ការប្រកួតនោះ គ្រាដែលលោកបានផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យ Barcelona ពេល Luis Suarez ដួលនោះគឺ គ្រាន់តែជាការប៉ះតិចតួចបំផុត មិនសមនឹងឲ្យបាល់១១ម៉ែត្រនោះទេ។ ក្រៅពីនោះនៅមានចំណុចផ្សេងៗទៀត ដែល UEFA គិតថាមិនគប្បី។
ជាមួយគ្នានេះអាជ្ញាកណ្ដាលរូបនេះអាចនឹងប្រឈមនឹងការពិន័យមិនឲ្យកាត់ក្ដីប្រកួតធំៗនៅកម្រិតកំពូលជារៀងរហូតផងដែរ៕
រាជធានីភ្នំពេញ ៖នេះជាលើកទី៣ហើយ ដែលព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមដីកាកោះហៅរបស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីម្សិលមិញដោយតម្រូវឲ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ ចូលបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីសាកសួរពីដំណើររឿងបណ្តឹងរបស់ លោក ម៉ម សូណង់ដូរ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ជាសាធារណៈ។
គួរបញ្ជាក់ថា លោក ម៉ម សូណង់ដូ បានដាក់ពាក្យប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ កាលពីថ្ងៃទី១ ខែខែកញ្ញា ឆ្នាំ២០១៦ ដោយទាមទារសំណងជំងឺចិត្ត១ម៉ឺនរៀល ដោយចោទប្រកាន់ព្រះតេជគុណថា «បរិហារកេរ្តិ៍»។ ក្នុងបណ្តឹងនោះ លោក ម៉ូម សូណង់ ដូ សំណូមពរតុលាការពិចារណាជំរុញឲ្យមានផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ៕
កូរ៉េខាងត្បូង ៖យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុងហាប់បានឲ្យដឹងថា កាលពីម្សិលមិញយ៉ាងហោចណាស់អ្នកគាំទ្រលោកស្រី ប៉ាក ឃៀនហេ ២នាក់បានស្លាប់បាត់បង់ជីវិត គ្រាដែលប្រមូលផ្តុំតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ។
សារព័ត៌មានដដែលបញ្ជាក់ថា បុរសអាយុ៧២ឆ្នាំ ត្រូវបានគេឃើញហូរឈាមតាមក្បាលនៅជិតតុលាការធម្មនុញ្ញ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់មកក៏ស្លាប់។ ចំណែកម្នាក់ទៀតបានស្លាប់ក្នុងពេលប្រមូលផ្តុំ ហើយពេលនេះសមត្ថកិច្ចបន្តស៊ើបអង្កេតនៅមិនដឹងមូលហេតុច្បាស់នៅឡើយទេ។
គួរបញ្ជាក់ថា កាលពីម្សិលមិញតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានប្រកាសបញ្ចប់តួនាទីរបស់លោកស្រីប៉ាក ឃៀនហេ ពីតំណែងប្រធានាធិបតី ដោយចោទថា ជាប់ពាក់ព័ន្ធរឿងអាស្រូវ ពុករលួយ និងរំលោភអំណាចរដ្ឋ។ ក្រោយការប្រកាសសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ក្រុមអ្នកគាំទ្រនិង ក្រុមប្រឆាំងលោកស្រីប៉ាក ឃៀនហេ រាប់ម៉ឺននាក់បានចេញមុខតវ៉ានៅលើផ្លូវ៕
ប៉េកាំង ៖កាលពីម្សិលមិញអាកាសចរណ៍ប្រតិបត្តិការណ៍របស់ចិនបានសម្រេចកាត់បន្ថយចំនួនហោះហើររវាងចិន និងកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងត្បូងប្រកាសពីគម្រោងរៀបចំប្រព័ន្ធការពារមីស៊ីលដែលររដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែជំទាស់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តាមគេហទំព័ររបស់ក្រុមហ៊ុនចិនគឺក្រុមហ៊ុន China Eastern Airlines Corp Ltd និង Spring Airline Co Ltd បានប្រកាសឈប់លក់ សំបុត្រទេសចរណ៍ នៅពាក់កណ្តាលសប្តាហ៍ក្រោយ សម្រាប់ការហោះហើរចិន និងកូរ៉េខាងត្បូង។ ទោះយ៉ាងណាក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់លម្អិតពីមូលហេតុដែលឈប់សហការជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងនោះទេ។
វិធានការរបស់ចិននេះ ជាគំរាមមួយដល់ការផ្តល់សេវា និងវិស័យទេសចរណ៍របស់កូរ៉េខាងត្បូង ដែលមានការពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចរបស់ចិន ហើយកូរ៉េខាងត្បូងបាននិយាយថា ពួកគេពិចារណាដាក់ករណីនេះប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក៕
ភ្នំពេញ ៖ជនសង្ស័យ២នាក់បានលួចចូលគាស់ក្នុងតំបន់វារីអគ្គីសនីចាស់ដែលគេទុកចោលលួចសំភារះតែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋឃើញស្រែកឆោឡោឡើងដេញចាប់បានប្រគល់អោយសម្ថតកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅតាមផ្លវជាតិលេខ៣ជិតស្ពាន៧មករាភូមិ សង្កាត់ក្រាំងពង្រខណ្ខដង្កោ។បានប្រគ់អោយសម្ថតកិច្ច។
ជនសង្ស័យទាំងពីរនាក់នោះទី១ឈ្មោះ អាន ស្នា អាយុ៣៣ឆ្នាំមុខបរបកម្មសំណង់ស្នាក់ភូមិដំណាក់សង្កែសង្កាត់តាខ្មៅក្រុងតាខ្មៅ មានស្រុកកំណើតនៅភូមិព្រែកចាម ឃុំពន្លិចប្រសាទ ស្រុកពាមរ៍ខេត្តព្រៃវែង។ ទី២ឈ្មោះ មុំ សុខចំរើន អាយុ២៥ឆ្នាំ មុខរបរអ្នកបើកឡាន ស្នាក់នៅភូមិព្រែឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចប្បន្នជនសង្ស័យទាំងពីកំពុងតែសាកសួរនៅប៉ស្តិនគរបាលក្រាំងពង្ររដើម្បីក៏សាងសំណុំរឿងបន្តមកអធិកាដ្ឋាននគរបាលខណ្ខដង្កោចាត់កាទៅតាមច្បាប់៕
ភ្នំពេញ ៖កម្មករសំណង់ម្នាក់បានរត់មកកាន់ប៉ុស្តិ៍ចោមចៅសុំការអន្តាគមន៍បន្ទាប់ពីជនសង្ស័យបានលួចម៉ូតូទៅបាត់ ខណៈកំពុងធ្វើការនៅជាន់លើហើយបានទុកម៉ូតូនៅឡៅតៀជាន់ទី១ ចុះមកវិញមិនដឹងបាត់ពីពេលណា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់មួយកន្លែងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ មាស ចាន់ធឿន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិអូស្រងាំ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ម៉ូតូដែលបាត់ទៅនោះម៉ាហុនដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA 6781។
ប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានទុកម៉ូតូនៅជាន់ទី១ហើយឡើងទៅប៊ែកកំបោរនៅជាន់ទី៣ដោយមិនបានចាក់សោកម៉ូតូនោះទេលុះចុះមកមើលម៉ូតូស្រាប់តែមិនឃើញមិនដឹងថាបាត់តាំងពីពេលណានោះទេ។ ប្រភពដដែលបន្តថា មានអ្នកឃើញមនុស្សចេញចូលទីនោះតែគេមិនបានចាប់អារម្មណ៍ ព្រោះកន្លែងនោះមនុស្សច្រើនមានសភាពអ៊ូអមិនដឹងថា អ្នកជាអ្នកណាឱ្យប្រាកដនោះទេ ហើយជនរងគ្រោះក៏មកប្តឹងមត្ថកិច្ចប៉ុស្តិចោមចៅឱ្យជួយអន្តរាគមន៍តែម្តង៕
រាជធានីភ្នំពេញ ៖លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសជាសាធារណថា លោកនឹងប្តឹងគណបក្សសង្គ្រោះជាតិ នៅតុលាការ ទាក់ទងការប្រើពាក្យស្លោកគោលនយោបាយ ដោយបានចោទមកលើមេឃុំ-ចៅសង្កាត់ថា «បម្រើបក្ស» ។ លោកបញ្ជាក់ថា លោកព្រមទទួលយកនូវញត្តិថ្កោលទោសរបស់គ្រប់ចៅសង្កាត់ទូទាំងរាជធានីភ្នំពេញ ដើម្បីស្នើឲ្យគណបក្សប្រឆាំង ដកនូវពាក្យស្លោករបស់ខ្លួនចេញវិញ ។
លោកអភិបាលថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ឡុង ឈិន និងស្ថាបនាផ្លូវបេតុងឆ្អឹងដែកស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ។
លោក ប៉ា សុជាតិវង្ស បានសង្កត់ធ្ងន់ថា ប្រសិន បើគណបក្សសង្គ្រោះជាតិមិនដកពាក្យស្លាកនោះចេញទេ ខ្ញុំនឹងប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ជូនក្រុមប្រឹក្សាសង្កាត់ ។ លោកបន្តថា រឿង ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ពាក្យនេះគួរតែដូរគោលនយោបាយចេញទៅ ក្រុមប្រឆាំងចូលចិត្តតែឃោសនាប្រជាភិថុតិអញ្ចឹង៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានបន្តសាកសួរលោក គឹម សុខ អ្នកឃ្លាំមើលនិងវិភាគសង្គម ពាក់ព័ន្ឋនឹងបទចោទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្ត៍ជាសាធារណៈ តាមពាក្យបណ្តឹងរបស់មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន។
គួរបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី១៧ ខែកុម្ភៈនេះ បន្ទាប់ពីលោកចូលបំភ្លឺជូនតំណាងអយ្យការ ពាក់ព័ន្ធនឹងករណីដែលលោកបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋានច្បាស់លាស់៕
ខេត្តពោធិ៍សាត់ ៖មនុស្សម្នាក់បានស្លាប់ ខណៈជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរចរណ៍មួយរវាងរថយន្តដឹកជំនិញបុករថយន្តក្រុង ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២១-២២២ ស្ថិតក្នុងភូមិ-ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់៕
ខេត្តរតនគិរី ៖យុវជនម្នាក់ប្រើប្រាស់ឧបកណ៍ ទៅឆក់ត្រីខុសបច្ចេកទេសឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោងប្រហែល៨ និង៣០នាទីព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧នៅត្រង់ចំណុចត្រពាំងជ្រៃ ស្ថិតនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា មានករណីប្រើប្រាស់ឧបករណ៍ឆក់ត្រី ខុសបច្ចេកទេស ត្រូវឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់ជនរងគ្រោះឈ្មោះ ខាំ លឹងបួន ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិទំពួន មានមុខរបរធ្វើចំការរស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ឃុំសេដាបានចុះធ្វើការត្រួតពិនិត្យនៅលើខ្លួនសាកសព គឺពុំមានស្លាកស្នាមអ្វីនោះទេ ដោយឡែកត្រជៀកខាងស្ដាំមានឈាមហូរចេញ ក្រោយពីបានធ្វើការពិនិត្យរួចរាល់សព្វគ្រប់កម្លាំងប៉ុស្ដិ៍បានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
សេអ៊ូល ៖ទីបំផុតលោកស្រី ផាក គឺនហេ ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះចេញសាលក្រមសម្រេចទម្លាក់ចេញពីតំណែងប្រធានាធិបតីជាផ្លូវការហើយ ពាក់ព័ន្ធរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃបន្ទាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ចេញផ្សាយនៅមុននេះបន្តិច។
គួរបញ្ជាក់ថា លោកស្រី ផាក គឺនហេ បានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១២មក ហើយត្រូវសភាកូរ៉េខាងត្បូងបានបោះឆ្នោតទម្លាក់ចេញពីតំណែងកាលពីខែធ្នូកន្លងទៅ ដោយសារតែរឿងអាស្រូវពុករលួយនយោបាយដោយលោកស្រីអនុញ្ញាតឱ្យមិត្តភក្តិរាប់អានគ្នាជាង៤០ឆ្នាំឈ្មោះ ឆយ ស៊ូនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋ និងប្រើអំណាចប្រធានាធិបតីដើររៃអង្គាសប្រាក់ពីបណ្ដាក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង៕
សុខភាព ៖ផ្លែជម្ពូ គឺជាឈ្មោះផ្លែឈើមួយប្រភេទដែលផ្លែរបស់វាប្រើជាអាហារកំដរមាត់ និងធ្វើជជាអាហារលាងមាត់ក្រោយពេលទទួលទានអាហាររួចនិងមានច្រើនប្រភេទដូចជា៖ ជម្ពូ–ស ជម្ពូ–សព្រឿងៗ ជម្ពូខៀវ ជម្ពូល័ក្ខនឹងជម្ពូក្រហម។ ក្រៅពីមានព៌ណខុសៗគ្នាហើយនោះផ្លែជម្ពូខ្លះមានរាងទ្រវែង ខ្លះមានរាងតូចពីខាងគល់ជាប់ទងហើយរីកធំនៅខាងចុងខ្លះទៀតមូលក្លំមានធំមានតូច។ ជម្ពូជាផ្លែឈើមានទឹកច្រើនសាបពេលនៅខ្ចីហើយក៏ផ្អែមពេលវាទុំ(តែមិនផ្អែមពេកនោះទេ)។ ដ្បិតជាផ្លែឈើដែលមានសម្បករលោងគួរជាទីគយគន់មួយប្រភេទហើយមិនសូវមានរសជាតិផ្អែមដូចផ្លែឈើផ្សេងៗប៉ុន្តែបើនិយាយពីគុណប្រយោជន៍វិញនោះ ជម្ពូមានគុណសម្បត្តិមិនចាញ់ផ្លែឈើដទៃទៀតនោះដែរ។
តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែជម្ពូ អាចជួយការពារការវិឌ្ឍន៍នៃជំងឺមហារីកក្រពេញប្រូស្តាតបាន។ គ្រូពេទ្យបានផ្តល់ការទូន្មានថាបុរសដែលចង់ចៀសវាងឱកាសនៃការកើតជំងឺក្រពេញប្រូស្តាតគួរជ្រើសរើសទទួលទានអាហារណាដែលមានជាតិខ្លាញទាបដូចជាផ្លែជម្ពូជាដើមហើយក៏មិនមែនល្អតែបុរសនោះទេ តែផ្លែជម្ពូក៏ល្អសម្រាប់នារីផងដែរព្រោះក្រៅពីជួយការពារក្រពេញប្រូស្តាតហើយ ផ្លែជម្ពូក៏ជួយការពារជំងឺមហារីសុដន់ផងដែរ។ ផ្លែជម្ពូ ក៏អាចជួយកាត់បន្ថយកូឡេស្តេរ៉ូលផងដែរ ដែលវាជាគុណសម្បត្តិមួយផ្សេងទៀតរបស់ផ្លែជម្ពូគឺសម្បូរជាតិវិតាមីន C និងជាតិសរសៃដែលត្រូវបានបង្ហាញថា ជាអ្នកជួយកាត់បន្ថយកូឡេស្តេរ៉ូលបានយ៉ាងប្រសើរ (១៩% នៃកូឡេស្តេរ៉ូលត្រូវបានបញ្ចុះបន្ទាប់ពីទទួលទាន ផ្លែជម្ពូ ពេញមួយសប្តាហ៍)។ ផ្លែជម្ពូ ត្រូវបានគេចាត់ទុកថាជាឱសថបែបធម្មជាតិអាចការពារប្រឆាំងនិង ជំងឺទឹកនោមផ្អែម បានដោយសារវាមានប្រសិទ្ធភាពសម្រួលដំណើរការក្រពេញទឹកនោមរបស់មនុស្សយើង។
សាច់ និង គ្រាប់របស់ផ្លែឈើមួយនេះមានផ្ទុកនូវសារធាតុអាចជួយកាត់បន្ថយជាតិស្ករគ្លុយកូសនៅក្នុងសរីរាង្គ។ អ្នកអាចទទួលបានការព្យាបាលតាមបែបធម្មជាតិដោយគ្រាន់តែទទួលទានផ្លែឈើនេះស្រស់ៗជាប្រចាំ។ ប៉ុន្តែសម្រាប់នៅប្រទេសឥណ្ឌាក្រៅពីការទទួលទានផ្លែស្រស់ តែអ្វីដែលពិសេសទៀតនោះគឺគ្រាប់របស់វាក៏បានគេយកមកបុកធ្វើជាម្ស៉ៅសម្រាប់កែរោគទឹកនោមផ្អែមផងដែរ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍