ម៉ាឡេស៊ី៖មនុស្ស៧នាក់ត្រូវបាននគរបាលប្រឆាំងអំពើភេរវកម្មបានឃាត់ខ្លួន ដោយសង្ស័យថា សមាជិកពួករដ្ឋឥស្លាម ដែលក្នុងនោះមានជនជាតិម៉ាឡេស៊ី២នាក់ និងជនជាតិហ្វីលីពីន៥នាក់ គឺមានការរៀបចំរចនាសម្ព័ន្ធចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១២ មីនានៅរដ្ឋ Sabah និង Selangor។ នេះបើយោងតាមសារព័ត៌មានChannel News Asia។
សមត្ថកិច្ចបានិយាយថា ក្នុងចំណោមជនសង្ស័យទាំងនោះ២នាក់ជាស្ត្រី។ ដំបូងឡើយគឺឃាត់ខ្លួនជនជាតិហ្វីលីពីន២នាក់អាយុចន្លោះពី១៨ទៅ២៧ឆ្នាំ ដែលគេសង្ស័យថា កំពុងប្រមូលមូនិធិនៅក្នុងប្រទេសម៉ាឡេស៊ីសម្រាប់ពួករដ្ឋឥស្លាម។ សមត្ថកិច្ចបញ្ជាក់ថា អ្នកទាំងពីរនេះ ធ្វើសកម្មភាពនៅខាងត្បូងហ្វីលីពីនជាមួយពួករដ្ឋឥស្លាមតាំងពីឆ្នាំ២០១៤។
ចំណែកជនជាតិហ្វីលីពីន២នាក់ផ្សេងទៀត គឺបុរសម្នាក់និង ស្ត្រីម្នាក់ គឺរងការចោទថា ជាប់ពាក់ព័ន្ធនិងសកម្មភាពរបស់រដ្ឋឥស្លាមនៅភាគខាងត្បូងហ្វីលីពីន តាមរយៈរដ្ឋSabah។ ចំណែកជនជាតិហ្វីលីពីនម្នាក់ទៀត ជាអ្នកបើកបរ ត្រៀមធ្វើដំណើរទៅកាន់ប្រទេសស៊ីរីចូលរួមជាមួយពួករដ្ឋឥស្លាម។
ជនជាតិម៉ាឡេស៊ីចុងក្រោយត្រូវបានឃាត់ខ្លួន នៅក្នុងប្រទេសតួកគី ពេលដែលព្យាយាមចូលក្នុងប្រទេសស៊ីរី ដើម្បីចូលរួមជាមួយពួករដ្ឋឥស្លាម ហើយត្រូវបញ្ជូនមកម៉ាឡេស៊ីវិញ៕

ហាណូយ៖អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh ថ្លែងកាលពីម្សិលមិញថា វៀតណាមប្រឆាំងដាច់អហង្ការ និងទាមទារឲ្យចិនគោរពច្បាប់អន្តរជាតិឈប់ឲ្យនាវាដឹកអ្នកដំណើរចូលទៅដែនទឹកដែលជាដែនអធិបតេយ្យរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកបន្តថា សកម្មភាពនេះគឺបំពានយ៉ាងខ្លាំងលើដែនអធិបតេយ្យភាពវៀតណាម និងបំពានលើច្បាប់អន្តរជាតិ ហើយឈប់ធ្វើសកម្មភាពរបៀបនេះលើកក្រោយទៀត។
នាវាដឹកអ្នកដំណើរកំសាន្តរបស់ចិនមួយគ្រឿង ផ្ទុកមនុស្សជាង៣០០នាក់ ធ្វើដំណើរទៅតំបន់មានជម្លោះ នៅកោះប៉ារ៉ាសែល កាលពីដើមខែមីនានេះ។
គួរបញ្ជាក់ថា ចិនអះអាងថា សមុទ្រចិនខាងត្បូងដែលសំបូរទៅដោយធនធានធម្មជាតិគឺ៩០% ជារបស់ខ្លួន។ ចំណែកវៀតណាម ប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង តៃវ៉ាន់ ក៏អះអាងថា ពួកគេមានចំណែកនៅទីនោះដែរ៕

ខេត្តបន្ទាយមានជ័យ៖នាំនាងឆ្លងដែនទៅរកការងារនៅថៃ តាមព្រៃចាប់នាងរំលោភរហូតបានសម្រេចយកថ្នាំពន្យកំណើតនាងលេប២បន្ទះមកស្រុកខ្មែរវិញម្តាយប្តឹងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
ជនសង្ស័យមានឈ្មោះ ឆាន់ ពេស់ ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងស្រីរងគ្រោះមានឈ្មោះ រ.ដ.ល អាយុ១៧ឆ្នាំរស់នៅភូមិជាមួយគ្នា។
លោកវរសេនីយ៍ទោ ព្រម្ម ថេង ប្រធានមន្ទីយុត្តិធម៌កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថានៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆាន់ ពេស់ គឺកម្លាំងកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានទទួលបណ្តឹងពីស្ត្រីឈ្មោះ រៀម ជាម ភេទស្រីអាយុ៤៩ឆ្នាំ(ត្រូវជាម្តាយស្ត្រីរងគ្រោះ)បានប្តឹងឈ្មោះ ឆាន់ ពេស់ ពីរំលោភកូនស្រីរបស់គាត់កាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៦ដែលប្រព្រឹត្តក្នុងទឹកដីថៃ។
ក្រោយពេលទទួលបណ្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ខែមីនាឆ្នាំ២០១៧នៅចំណុចភូមិភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅពេលជនសង្ស័យឈ្មោះ ឆាន់ ពេស់ ចាប់បង្ខំនាងរំលោភ គឺខណៈពេលដែលនាងឆ្លងដែនដោយខុសច្បាប់ជាមួយជនសង្ស័យដល់ព្រៃស្ងាត់បានចាប់នាងបង្ខំរំលោភរហូតបានសម្រចក្នុងទឹកដីថៃ។
ក្រោយពេលចាប់នាំរំលោភហើយបានទិញថ្នាំពន្យារកំណើត២បន្ទះអោយនាងលេបព្រោះខ្លាចនាងមានផ្ទៃពោះ។ លុះដល់កន្លែងធ្វើការងារប្រទេសថៃបានប្រាប់សាច់ញាតិបានទូរស័ព្ទប្រាប់ម្តាយនៅស្រុកខ្មែរប្តឹងទាមទាសំណងពីជនសង្ស័យចំនួន៤០.០០០បាត(បួនម៉ឺនបាត)ហើយណាត់មកស្រុកខ្មែរវិញដើម្បីជជែកគ្នាតែជនសង្ស័យឈ្មោះ ឆាន់ ពេស់ មិនព្រមសំណងតាមការទាមទារទើបប្តឹងអោយចាប់ខ្លួន។
លោកវរសេនីយ៍ទោ ព្រម្ម ថេង បានបញ្ជាក់ថា តាមចម្លើយជនសង្ស័យឈ្មោះ ឆាន់ ពេស់ បានសារភាពខ្លួនពិតជាបានចាប់នាងរំលោភបានសម្រេច ហើយខ្លាចនាងមានផ្ទៃពោះបានទិញថ្នាំពន្យារកំណើត២បន្ទះអោយលេប ហើយម្តាយនាងដឹងណាត់មកស្រុកខ្មែរប្តឹងទាមទារសំណងបួនម៉ឺនបាតគ្មានលុយអោយបានប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន។ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕


ភ្នំពេញ៖បុរសម្នាក់ត្រូវបានស្ត្រីម្នាក់កាប់៤ពូថៅបណ្ដាលអោយរងរបួសធ្ងន់សំរាកនៅមន្ទីរពេទ្យ ចំណែកស្ត្រីដៃដល់ជាប់ទ្រុងរបស់សមត្ថកិច្ច ដែលហេតុការនេះកើតឡើងកាលពីរវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១២ ខែមិនាឆ្នាំ២០១៧ តាមផ្លូវបេតុង ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
ស្ត្រីបង្កមានឈ្មោះ លី គឹមសឿ ន អាយុ៤០ឆ្នាំមុខរបរលក់ដូនៅផ្ទះ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ចំណែកបុរសរងរបួសមានឈ្មោះ ព្រំ យិន អាយុ២៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរសង្ហាស្នាក់នៅកើតហេតុខាងលើ។
បើតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុបុរសជនរងគ្រោះបានជិះម៉ូតូកាត់មុខផ្ទះរបស់ស្ត្រីជនដៃដល់ ពេលនោះស្ត្រីជាជនដៃដល់បានស្រែកថាហែងជិះម៉ូតូលឿនមេះហា គ្រាន់តែស្រែថា ប៉ុណ្ណឹងសោះ ធ្វើអោយបងស្រីរបស់បុរសរងគ្រោះមកស្រែជេគាត់នៅមុខផ្ទះរួមទាំងបុរសរងគ្រោះផងដែរ រួចមកក៏បានផ្តាយផ្តប់ជាមួយនឹងប្ដីរបស់ស្ត្រីជនដៃដល់ ពេលឃើញប្ដីគាត់បានប្រតាយប្រតប់ជាមួយបុរសរងគ្រោះនឹងបងស្រីគាត់បានទាញពូថៅមកកាប់ការពាខ្លួន ហើយត្រូវបុរសជាជនរងគ្រោះចំនួន៤ពូថៅបណ្ដាលអោយរងរបួសធ្ងន់ ភ្លាមៗនោះដែជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមុន្ទីពេទ្យបង្អែកដង្កោ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជើងឯក ពេលដែលទទួលបានពាក្យបណ្ដឹងភ្លាមសម្ថតកិច្ចប៉ុស្តិ៍ជើងឯកបានចុះទៅឃាត់ខ្លួនស្ត្រីបង្កយកមកសួរនាំនៅប៉ុស្តិ៍ជើង។
បច្ចុប្បន្នស្ត្រីជាជនដៃដល់ត្រូវសម្ថតកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕


ខេត្តពោធិ៍សាត់៖កម្លាំងចម្រុះបានចុះបង្ក្រាបរថយន្តភ្លៅ៥ដឹកឈើពេញ និងរកឃើញវត្ថុតាង (ឈើ)យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ជ្រកក្រោមយីហោឈ្មោះ ហេង ផល្លី មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងសំណងគ្រប់ប្រភេទ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ត្រីកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា កម្លាំងមន្ត្រីជំនាញដឹកនាំដោយលោក ហម សាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទចុះសហការនេះ លទ្ធកម្លាំងធ្វើការបង្ក្រាបបានរួមមាន រថយន្តចំណុះភ្លៅ ៥ចំនួន ១គ្រឿងម៉ាក ហ្វុយហ្សូ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ដឹកឈើហុបអារជ្រុងប្រភេទ(រាជកុល)ពេញរថយន្តចំនួន ៩០ដុំ ស្មើនឹង ៣០,១២ម៉ែត្រតីគុណ។
មន្ត្រីដដែលបញ្ជាក់ថា កម្លាំងចម្រុះបានឈានដល់ធ្វើការឆែកឆេឃាំ្លងយីហោ(ហេង ផល្លី) មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងគ្រប់ប្រភេទ របស់ឈ្មោះ ហេង ផល្លី ភេទស្រី អាយុ ៤១ឆ្នាំ បច្ចុប្បន្នរស់នៅស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងរកឃើញវត្ថុតាងឈើប្រភេទ(រាជកុល)ចំនួន ៥១ដុំ ស្មើនឹងចំនួន ៥,៧៦១ម៉ែត្រតីគុណ និងឈើអារប្រភេទប្រណិត(ធ្នង់)ចំនួន ៩៥កំណាត់ ស្មើរនឹងចំនួន ២២២៥គីឡូក្រាម និងឈើអារប្រភេទប្រណិត(បេង)ចំនួន ៥១កំណាត់ ស្មើរនឹងចំនួន ៨៩០គីឡូក្រាម ចំណែកម្ចាស់ឃ្លាំងខាងលើបានរត់គេចខ្លួន៕




រាជធានីភ្នំពេញ៖កម្ពុជា និងវៀតណាម បានបើកប្រជុំលើកទី៩ ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងបណ្តា ខេត្តជាប់ព្រំដែន និងកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៥ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ដ្រ និងបច្ចេកទេស ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ។
យោងតាមសេចក្តីជូនព័ត៌មានកិច្ចប្រជុំនេះ ជាកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រី ដោយភាគីកម្ពុជាដឹកនាំដោយលោក អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភាគីវៀតណាមដឹកនាំដោយលោក DANG Dinh Quy អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៕

សេអ៊ូល៖អាជ្ញាធរកូរ៉េខាងជើងបានសម្រេចចិត្តបន្តហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួនរស់នៅតាមតំបន់ព្រំដែនជាប់ប្រទេសចិនប្រើប្រាស់ទូរសព្ទដៃថែមទៀត បន្ទាប់ពីហាមប្រើ Internet ដើម្បីរារាំងការ ចែករំលែកព័ត៌មានស្ដីពីឃាតកម្មលើបងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់។
នៅក្នុងអំឡុងសន្និសិទសារព័ត៌មាននៅក្នុងទីក្រុងមួយស្ថិតក្បែរព្រំដែនចិន-កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ ក្រុមអាជ្ញាធរកូរ៉េខាងជើង បានអំពាវនាវ ក៏ដូចជាដាស់តឿនដល់ប្រជាជនរបស់ខ្លួនប្រុងប្រយ័ត្ន និងត្រៀមចិត្តទុកជាមុន បើសិនជាហ៊ានចែករំលែកសារ ឬរូបភាពតាមរយៈ SMS ជាមួយបណ្ដាជនបរទេស។ ជាងនេះទៅទៀត ពួកគេក៏បានព្រមានដែរថា ការឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីចិន ដោយខុសច្បាប់ គឺជាទង្វើក្បត់មិនអាចអត់ឱនឱ្យបានជាដាច់ខាត។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនទីក្រុងព្យុងយ៉ាង ក៏បានដាក់បម្រាមមិនឱ្យប្រជាជនរបស់ខ្លួន នៅទូទាំងពិភពលោក ប្រើ Internet ផង ដែរ បើពុំដូច្នោះទេនឹងត្រូវទទួលទោស៕

សុខភាព៖ទឹកអំពៅមានផ្ទុកសារធាតុជាច្រើនលើសលុបដែលល្អចំពោះសុខភាព ជាពិសេសជួយឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់និងជំរុញរាងកាយមានថាមពល។ សារធាតុចិញ្ចឹមរបស់អំពៅរួមមានកាល់ស្យូម ក្រូមីញ៉ូ Cobalt ស្ពាន់ ម៉ាញ៉េស្យូម ម៉ង់ហ្គាណែត ផូស្វ័រ ប៉ូតាស្យូម ស័ង្កសី ជាតិដែក វីតាមីន A, C និង B ចម្រុះ ជាពិសេសសារធាតុជីវជាតិរុក្ខជាតិ សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន និង ជាតិសរសៃ។
ដោយសារតែវត្តមានសារធាតុទាំងនេះ ទឹកអំពៅមួយកែវនឹងផ្ដល់អ្នកនូវអត្ថប្រយោជន៍ដូចជា៖
១. បង្ការមហារីក
២. ជួយរំលាយអាហារ
៣. ជួយដល់បេះដូង
៤. ល្អសម្រាប់អ្នកកើតទឹកនោមផ្អែមដោយសារទឹកអំពៅមានជាតិស្ករធម្មជាតិ ដែលមានផ្ទុកសារជាតិស្ករទាប បង្ការអ្នកមិនឱ្យឡើងកម្រិតក្លុយគូសក្នុងឈាម។
ចំណាំ ៖ អ្នកមានទឹកនោមផ្អែមត្រូវទៅពិភាក្សាអំពីរបៀបទទួលទឹកអំពៅនេះពីវេជ្ជបណ្ឌិតឬអ្នកជំនាញជាមុនសិន៕

ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ម៉ូតូ៣គ្រឿងបុកបន្តគ្នាបណ្តាលអោយស្ត្រីម្នាក់ដួលបោកទ្រូងផ្លូវបណ្តាលអោយសន្លប់ស្តូកស្តឹងហើយត្រូវបានប្រជាពលរដ្ឋដឹកតាមរម៉ក់កង៣ទៅមន្ទីរពេទ្យវិសាលសុខដើម្បីធ្វើការជួយសង្គ្រោះអាយុជីវិត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៤០នាទីរសៀលថ្ងៃទី១២ខែមិនាឆ្នាំ២០១៧ នៅទល់មុខបុរីពិភពថ្មី តាមបណ្តោយផ្លូវវ៉ងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ទី១ ម៉ូតូScopy ពណ៌សលាយក្រហម ស្លាកលេខ១CQ៧៤៥០ ធ្វើដំណើរដោយយុវជនម្នាក់មិនប្រាប់អត្តសញ្ញាណ។ ទី២ ម៉ូតូហុងដាឌ្រីម២០១៣ ស្លាកលេខ ព្រះសីហនុ ១B~៦៥៨០ ធ្វើដំណើរដោយយុវជនមិនប្រាប់អត្តសញ្ញាណ។ ទី៣ ម៉ូតូ ហុងដា Wave-S ស្លាកលេខ ភ្នំពេញ១X~៥៤៧០ ធ្វើដំណើរដោយស្ត្រីម្នាក់ដែលរងរបួសសន្លប់ស្តូកស្តឹង។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាក Scopy បានធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនគួរសម ពេលដែលមកដល់កន្លែងកើតហេតុក៏បានបត់ឆ្លងផ្លូវក្នុងគោលបំណងចូលទៅក្នុងបុរីពិភពថ្មី តែភ្លេចចុចភ្លើងសញ្ញាណ ក៏ស្រាប់តែមានម៉ូតូហុងដាឌ្រីម២០១៣ ដែលធ្វើដំណើរស្រប់ទិសគ្នាក្នុងល្បឿងលឿនដែរហ្នឹងបុកពីក្រោយ ក៏អោយខ្ទាតទៅប៉ះម៉ូតូ Wave-S មួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលអោយស្ត្រីជិះម៉ូតូwave-S ដួលបោកនឹងទ្រូងផ្លូវសន្លប់តែម្តង ទើបដឹកទៅសង្គ្រោះស្ត្រីរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងហើយយកម៉ូតូទាំង៣គ្រឿងយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ជើងគោកខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំភាគីទាំង៣ធ្វើការដោះស្រាយតាមនីតិវិធី៕


ដោយ៖ប៉ែន សុផល
បាត់ដំបង៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងនិងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបីគ្រឿងប៉ះគ្នាក្នុងស្រុកថ្មគោល។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៣៩ ស្ថិតក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ម៉ូតូបង្កម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខកំពង់(ចាម1A2791)បើកបរដោយឈ្មោះ ឈិន សម្បើម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់ )។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមC100 សេរីឆ្នាំ1986 ពណ៌ក្រហម ពាក់ស្លាកលេខ (ក០៣៦២ ប ជ១ )អ្នកបើកបរឈ្មោះ សំ គោម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិកណ្តាលខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសស្រាល)។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូបង្កហេតុខាងលើ បើកបរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឡើងជែងប៉ះនឹងម៉ូតូ១គ្រឿងធ្វើដំណើរស្របគ្នាបណ្តាលអោយដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់នៅហ្នឹងកន្លែងតែម្តង ។
បច្ចុប្បន្នម៉ូតូទាំងបីគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលចំណែកសពរងគ្រោះប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕


កូរ៉េខាងត្បូង៖ប្រធានាធិបតីដែលទើបទម្លាក់ពីតំណែងលោកស្រី ប៉ាក់ គុនហេ បានថ្លែងជាលើកទី១នៅមុខគេហដ្ឋានឯកជនរបស់លោកស្រីនៅភាគខាងត្បូងទីក្រុងសេអ៊ូលថា លោកស្រីនឹងសង្ឃឹមថា ការពិតនឹងលេចចេញនៅថ្ងៃណាមួយ។
អតីតប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដែលប្រមូលផ្តុំរួចជាស្រេច ដើម្បីទទួលលោកស្រី។ ដំបូងលោកស្រីបានលំអោនសុំទោសអ្នកគាំទ្រ ដែលលោកស្រីមិនអាចបន្តការងារ រហូតដល់ចប់អាណត្តិ។ បន្ទាប់មកទៀត លោកស្រីបានបញ្ជាក់ថា ការពិតនឹងឈ្នះនៅថ្ងៃណាមួយ បើទោះបីជាវាត្រូវការពេលវេលាយូរក៏ដោយ។
គួរបញ្ជាក់ថា លោកស្រី ប៉ាក់ គុនហេ ត្រូវបានចៅក្រមចំនួន៨នាក់ របស់តុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទ រក្សាការសម្រេចរបស់សភាកូរ៉េខាងត្បូង ដែល កាលពីខែធ្នូ បានបោះឆ្នោតទម្លាក់លោកស្រី ប៉ាក់ គុនហេ ពីតំណែងប្រធានាធិបតីកាលពីថ្ងៃសុក្រ បន្ទាប់ពីរកឃើញថា បានរំលោភច្បាប់ និងរំលោភសេចក្តីទុកចិត្តរបស់ប្រជាជន ដោយបានបណ្តោយឲ្យមិត្តភក្តិ របស់លោកស្រី គឺឆយ ស៊ុនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋាភិបាល និងបានប្រើអំណាចប្រធានាធិបតី ដើម្បីយកទៅគាបយកលុយពីក្រុមហ៊ុនឯកជន៕

ម៉ាឡេស៊ី៖អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីថ្លែងថា ក្រសួងមិនប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តនោះឡើយ ហើយក្រសួងនឹងសម្រេចលើរឿងនេះនៅពេលក្រោយ។ លោកបញ្ជាក់ថា សពអាចនឹងបញ្ចុះនៅម៉ាឡេស៊ី ប្រសិនបើក្រុមគ្រួសារមិនទាមទារយកសពទេនោះ។ នេះបើយោងតាមសារព័ត៌មានChannel News Asia។
អនុរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក ហ៊ីលមី យ៉ាហាយ៉ា បានប្រាប់អ្នកយកព័ត៌មានថា គ្មានបទប្បញ្ញត្តិណាកំណត់ពីពេលវេលានៃការថែរក្សាសពនៅក្នុងមន្ទីរពេទ្យនោះឡើយ។ លោកបន្តថា នៅមិនទាន់សម្រេចនៅឡើយទេថា តើពួកគេនឹងចាត់ចែងយ៉ាងម៉េចចំពោះសពលោក គីម ជុងណាម បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា លោក គីម ជុងណាម ត្រូវបានគេបំពុលឲ្យស្លាប់នៅឯព្រលានយន្តហោះអន្តរជាតិគួឡាឡំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងមកនេះ ហើយត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រសួងសុខាភិបាល៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានធ្វើការបង្ក្រាបជាក់ស្តែងករណីកាន់កាប់រក្សាទុកឬជួញដូរថ្នាំញៀនដោយខុសច្បាប់ នៅចំណុច ភូមិបេងស្អាត ឃុំ ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក សុង សុភ័ក្ត្រ អធិការ នគរបាលស្រុកភ្នំព្រឹកបានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុកឬជួញដូរថ្នាំញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដោយឃាត់ខ្លួនបានជនសង្ស័័យម្នាក់ ឈ្មោះ គន់ ធា ហៅ រ័ត្ន សុភី ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។
ដកហូតវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(យ៉ាម៉ាWY) ចំនួន៥១ គ្រាប់ ។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ១៩កញ្ចប់តូច និងទូរស័ព្ទដៃចំនួន១គ្រឿង។
លោកវរសេនីយ៍ត្រី សារ៉េត ពិសេដ្ឋ អធិការងទទួល បន្ទុក ផ្នែកយុត្តិធម៌បានបញ្ជាក់ថា ក្នុងករណីចុះបង្ក្រាបករណីគ្រឿងញៀននេះលោកនៅតែបន្តធ្វើរហូតទាល់តែអស់មិនអោយសេសសល់នោះទេហើយលោកនិង ដាក់កម្លាំងបន្ថែមទៀតដើម្បីស៊ើបនិងរុករកនៅមុខសញា្ញសេពឬជួញដូរគឿងញៀនបន្ត។ ជាចុងក្រោយលោកសុំផ្ដាំនិងបញ្ជាក់បន្ថែមទៅដល់អ្នកដែលធ្លាប់លក់ចែកចាយពីមុនៗមកដែរដែលសមត្ថកិច្ចមិនបានដឹងនោះអាចឈប់បានក៏ឈប់ទៅវាមិនទាន់ហួសពេលនោះទេ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍