All posts by មេគង្គ ប៉ុស្តិ៍

ឃាត់​ជនដៃដល់​៧​នាក់​ដែល​កាប់​ប្រហារ​គូទំនាស់​ដាច់​ដៃ​ម្នាក់ ពេល​ជិះ​ម៉ូតូ​ចេញពី​ក្លឹប​

​ភ្នំពេញ​៖​ឃាត់ខ្លួន​ក្រុម​ជន​ស្ទាវ​បាន​៩​នាក់​ជា​បន្តបន្ទាប់ ក្នុងចំណោម​បក្សពួក​ប្រមាណ​១៥​នាក់​ដែល​បានធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅលើ​យុវជន​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស​ដាច់​ដៃ​ម្ខាង ប​ញ្ជូ​ម​ទៅកាន់​ម​ន្ទ​រ​ពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​
​ចំណែក​ក្រុម​ជនដៃដល់​បាននាំគ្នា​រត់គេចខ្លួន​បាត់​ស្រមោល​អស់ ហេតុការណ៍​ដែល​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ​គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៧ ក្រោយពេល​ពួកគេ​មានទំនាស់​រាំ​ប៉ះគ្នា​នៅក្នុង ក្លឹប​ឌី​ស្កូ​យីហោ “​ហ្វា​ន់​ក្លឹប​” ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ ហើយ​ក្រោយពេល​ចេញពី​ក្លឹប​វិញ ក៏​ត្រូវបាន​ក្រុមស្ទាវ​ទាំងនោះ​ដេញតាម​កាប់​តែម្ដង​។​
​ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ចោមចៅ​បានធ្វើការ​ស្រាវជ្រាវ យ៉ាង​ដុតដៃដុតជើង​រហូត ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៧ ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​៥​នាក់​នៅតាម​ផ្លូវ​វ៉េងស្រេង ត្រង់ចំណុច ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ និង​រហូតដល់​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែ​មិនា នគរបាល​ដដែល​ឃាត់​បា​២​នាក់​ទៀត ដោយ​ម្នាក់​ឃាត់​នៅក្នុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ និង​ម្នាក់ទៀត​ឃាត់​បាន​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ​។​
​ជាមួយគ្នានេះ​បានធ្វើការ​ឡោមព័ទ្ធ​ចាប់​ខ្លួន​បាន និង​បាន​នាំទៅ​ធ្វើ ការសាកសួរ​នៅ​ប៉ុស្ដិ៍​ភ្លាមៗ និង​កំពុង​បន្ត​តាម​ចាប់ខ្លួន​បក្សពួក​ផ្សេងទៀត​៕

17148698_1842618102643418_1057799634_o17160970_1842618115976750_41818709_n 17176230_1842618109310084_1925429835_o

ស្ត្រី​ដែល​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​អាច​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​

​សុខភាព​៖​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការប្រើប្រាស់​សារជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​របស់​ស្ត្រី​។​ក្រៅ ពីនេះ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ធ្លាក់ទឹក ចិត្ត ថប់​បារម្ភ ចង់​ក្អួត និង មាន​ចង្វាក់បេះដូង​ដើរ​ញាប់​ផងដែរ​។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែមថា ស្ត្រី​ដែល​ទទួលទាន​កាហ្វេ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​អាច​នឹង​ចំណាយពេល​ច្រើន​ក្នុងការ​មានគភ៌ បើ​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​មិន​ទទួល​យកជាតិ​កាហ្វេ​អ៊ី​ន​នេះ​។​សម្រាប់​ប្រភេទ​អាហារ​ជាទូទៅ​ដែលមាន​សារជាតិ​កាហ្វេ​អ៊ី​ន​រួម មានដូចជា ស៊ុ​កកូ​ឡា កូកាកូឡា តែ និង​កាហ្វេ ។​
​តាម​ការសិក្សា​ស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផងដែរ​ជួយ​ផងដែរ​ពី​មូល​ហេតុដែល​នាំ​ឲ្យ​កើត​មានកូន​នៅក្រៅ​ស្បូន​។ គភ៌​នៅក្រៅ​ស្បូន គឺមាន​ការឈឺចាប់​ជាខ្លាំង និង អាច​កើត​មាននូវ​ការគំរាមកំហែង​ដល់​អាយុជីវិត​ទៀតផង ដោយសារតែ​អំ​ប្រ៊ី​យុង ត្រូវ​ជាប់គាំង​នៅក្នុង​ដៃ​ស្បូន និង​ចាប់ផ្តើម​លូតលាស់​នៅ​ទីនោះ៕

imagesCA8Y56X3

កូរ៉េខាងជើង​ព្រមាន​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ​ជប៉ុន​

​សេ​អ៊ូ​ល​៖​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​អះអាងថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ចំនួន​០៤​គ្រាប់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ គឺ​ទុក​សម្រាប់​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​ប្រទេស​ជ​ប៉ុន​តែម្តង​ក្នុងករណី​ចាំបាច់​ណាមួយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។​
​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ចំនួន​បួន​គ្រាប់ ដែល​គេ​ជឿជាក់ថា ហោះ​បាន​ចំងាយ​១,០០០​គីឡូ ម៉ែត្រ​ហើយ​ក្នុងចំណោម​មី​ស៊ី​ល​ទាំងនេះ​មាន​បី​គ្រាប់​ធ្លាក់​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ជប៉ុន នៅឯ​តំបន់​សមុទ្រ​ខាងកើត​។​
​ទោះយ៉ាងណា​ប្រភេទ​មី​ស៊ី​ល​មិនទាន់​ត្រូវបាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់​នៅឡើយ​ទេ ខណៈ​កងទ័ព​កូរ៉េខាងត្បូង​វាយតម្លៃថា មី​ស៊ី​ល​ផ្លោង​ទាំង​បួន​គ្រាប់​នេះ​អាច​ត្រូវបាន​អភិវឌ្ឍន៍​ចេញ ចេញពី​ប្រភេទ​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក SLBM​។​
​គួរ​បញ្ជាក់ថា ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ចំនួន​បួន​គ្រាប់​របស់​កូរ៉េខាងជើង​ទៅកាន់​សមុទ្រ​ជប៉ុន ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ រវាង​កូរ៉េខាងត្បូង​និង​អាមេរិក​ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ​៕

fn-2017-03-07-09-42-19-0fn-2017-03-07-09-43-10-0

ងាយៗ​ជាមួយ​គ្រឿងផ្សំ​២​ប្រភេទ​ដែល​អាចជួយ​ព្យាបាល​ជំងឺ​ឈឺក្បាល​

​សុខភាព​៖​ជំងឺ​ឈឺក្បាល​ប្រកាំង​និង​ឈឺក្បាល​តែងតែ​កើ​កមាន​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​។ ការឈឺចាប់​គឺមាន​កម្រិត​របស់​វា ហើយ​និង​មាន​រយៈ​ពេលដែល​ត្រូវ​បាត់​ទៅវិញ​ផងដែរ​។ ប៉ុន្ដែ​មាន​អារម្មណ៍​ចង់​ក្អួត វិលមុខ ក្អួត និង​រោគសញ្ញា​ផ្សេងទៀត ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។​
​យ៉ាងណាមិញ​តាម​ការស្រាវជ្រាវ ប្រសិនបើ​ឈឺក្បាល​ប្រកាំង​និង​ឈឺក្បាល រូបមន្ត​ខាងក្រោម​នឹង​ដោះស្រាយ​ឱ្យ​អ្នក​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​
* គ្រឿងផ្សំ ៖ ក្រូចឆ្មា ២ គ្រាប់ អំបិល ២ ស្លាបព្រា​កាហ្វេ ទឹក​សុទ្ធ ១ កែវ​វែង​។​
* របៀប​ធ្វើ​និង​ប្រើប្រាស់​៖ ច្របាច់​ក្រូចឆ្មា​ចូលក្នុង​កែវ​ហើយ​លាយ​អំបិល រួច​ពិសា​វា​ជាការ​ស្រេច​៕

download-1

ផ្ទះសំណាក់ «​ស៊ុន សេន​» កន្លែង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​

​រាជធានី​ភ្នំពេញ​៖​ផ្ទះសំណាក់​យីហោ «​ស៊ុន សេន​» បាន​ក្លាយជា​កន្លែង​ជួញដូរ​គ្រឿង​យ៉ាងសកម្ម ខណៈដែល​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ចាប់​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​មួយ ឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​០៦ មីនា ស្ថិត​លើផ្លូវ​លេខ​៩៣ ភូមិ​១៩ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ជនសង្ស័យ​ឈ្មោះ​សុខ ដន ហៅ​អយ អាយុ​៣៥​ឆ្នាំ ជា​អ្នក​ហៅ​ម៉ូយ​រថយន្ត ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​សែន ឃុំ​ស៊ី​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ដោយមាន​ការសហការ​ល្អ​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នោះ ដោយបាន​ដឹងថា បុរស​ជា​ជន​ស្ស័​យ​ខាងលើ កំពុងតែ​យក​ផ្ទះសំណាក់​នេះ ដើម្បី​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​៕

8e0a21eb-a9e4-42f6-bb9f-71350a313dd1e05dcbf2-0bd2-4568-a91a-2aec00c5c59b

CPP ប្រតិកម្ម​បក្សប្រឆាំង​រឿង​ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ​

​រាជា​នី​ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ប្រតិកម្ម​ទៅនឹង​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​លើកឡើងថា ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ ខណដែល​គណបក្សកាន់អំណាច​ចាត់ទុក​គោលនយោបាយ​នោះ​គឺជា​ការប្រមាថ​មើលងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រីឃុំ​សង្កាត់​នៅ​ទាំង​ប្រទេស ដែល​បាន​ខិតខំ​បម្រើប្រជាជន​ស្របតាម​តួនាទី ដោយ​មិនមាន​ការរើសអើង​និន្នាការ​នយោបាយ​៕

fn-2017-03-06-20-30-47-0

ក្រុមហ៊ុន​មួយ​ទទួល​ទិញ​ដំឡូង​មី​ទាំងអស់​នាំចេញ​ទៅ​ក្រៅប្រទេស​

​ខេត្តបាត់ដំបង​៖​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ធំ​មួយ ឈ្មោះ Goodways Agri Cooperative Limited បានប្រកាស​ចេញមុខ​ទទួល​ទិញ​ដំឡូង​មី​ទាំងអស់​ដើម្បី​នាំចេញ​ទៅ​ប្រទេស​ចិន និង​ប្រទេស​ផ្សេងទៀត​។​
​ដំណឹង​ដ៏​ប្រសើរ​នេះ ត្រូវ​បានលើកឡើង​ក្នុងឱកាស​ប្រារព្ធ​ទិវា​ដំឡូង​មី នា​រៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៧​នេះ ក្រោម​ប្រធានបទ «​លើកកម្ពស់​ផលិតផល​ដំឡូង​មី​កម្ពុជា​» នៅ​ទីតាំង​របស់​ក្រុមហ៊ុន Goodways ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេ​ជ្រា​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ក្រោម​វត្តមាន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយមាន​ការចូលរួម​ពី លោកស្រី ម៉ម ផានី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង លោក​ឧកញ៉ា ឈរ ម៉ា​រិ​ទ្ធ នាយក​ក្រុមហ៊ុន Goodways Agri Cooperative Limited​អភិបាលរង​ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន តំណាង​ឯកអគ្គរដ្ឋទូត​ចិន និង​ប្រជាកសិករ នៅតាម​សហគមន៍​នានា​ជាង​១​ពាន់​នាក់​៕

fn-2017-03-06-10-09-16-5

កូរ៉េខាងជើង​គំរាម​បណ្តេញ​ទូត​ម៉ាឡេស៊ី​ចេញពី​ប្រទេស​វិញ

​ព្យុងយ៉ាង​៖​កូរ៉េខាងជើង​គ្រោង​នឹង​បណ្តេញ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ប្រចាំ​ទីក្រុង​ព្យុងយ៉ាង​វិញ ដើម្បី​ជាការ​សងសឹក ដល់​ម៉ាឡេស៊ី​ដែល​បាន​បណ្តេញ​ឯកអគ្គ​រដ្ឋ​កូរ៉េខាងជើង​ចេញពី​ម៉ាឡេស៊ី ។ ការ​គំរាម​នេះ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ទូត​កូរ៉េខាងជើង លោក កាង ចុ​ល បាន​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ប្រមាណ​០៦​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែមីនា ឆ្នាំ​២១០៧​ម្សិលមិញ​នេះ​។​នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ព័ត៌មាន​ស៊ិន​ហួរ​។​
​គួរ​បញ្ជាក់ថា ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ម៉ាឡេស៊ី លោក កាង ចុ​ល ត្រូវបាន​បណ្តេញ​ចេញពី​ម៉ាឡេស៊ី នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៧ សប្តាហ៍​មុននេះ ក្នុង​រយៈពេល​៤៨​ម៉ោង​ឲ្យ​លោក​រៀបចំ​ចេញ ដោយ​ចាត់ទុក​លោក កាង ចុ​ល ថា​ជាម​នុស្ស​ដែល​លោក​មិន​ទទួល​ស្វាគមន៍​ទៀតឡើយ​៕

fn-2017-03-06-19-28-22-0

ចាប់ពី​ថ្ងៃទី​០៧-០៨​ខែមីនា​ភ្លៀង​អាច​ធ្លាក់​តិចតួច​នៅ​បណ្តា​ខេត្ត​

​រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការព្យាករណ៍​អាកាសធាតុ ប្រចាំ​សប្តាហ៍ ហើយ​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​០៧ ដល់ ០៨ ខែមីនា ឆ្នាំ​២០១៧ ភ្លៀង​កក់ខែ​អាច​ធ្លាក់​តិចតួច នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​តំបន់​មាត់សមុទ្រ ខណៈ​ចាប់ពី ថ្ងៃទី​១២-១៣ ខែមីនា ភ្លៀង​កក់ខែ​អាច​នឹង​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស ៕

d6d60409-028a-4fe7-b6c2-5df0a2197295fn-2017-03-06-10-16-48-0

សម្តេច​តេ​ជោ​ព្រមាន​លោក សម រង្ស៊ី រឿង​ចាប់​ឲ្យ​សម្តេច​សងបំណុល​ពលរ​ដ្ឋ​

​រាជធានី​ភ្នំពេញ​៖​សម្តេច ហ៊ុន សែន នៅថ្ងៃនេះ បាន​ព្រមាន​លោក សម រង្ស៊ី អតីត​ប្រធាន​បក្សប្រឆាំង​ករណី​ដែល​លោក សម រង្ស៊ី ស្រែក​ពី​ក្រៅប្រទេស​ឲ្យ​នាយករដ្ឋមន្ត្រី​ចេញ​លុយ​សង​ជំនួស​ពលរដ្ឋ​ពេលដែល​ពួកគេ​ខ្ចី​ពី​ធនាគារឯកជន​។​
​សម្តេច​ព្រមាន​ដូច្នេះ​នៅ ក្នុងឱកាស​ពិធីបើកការដ្ឋាន​សាងសង់ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​១ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៧ ។ ដោយ សម្តេច​បាន​បញ្ជាក់ថា អ្នកនយោបាយ​១​រូប ដែល​បាន​លាលែង​ចេញពី​ដំណែង​ហើយ នៅតែ​ស្រែក​ឲ្យ​នាយករដ្ឋមន្ត្រី​ចេញ​លុយ សង​ជំនួស​ពលរដ្ឋ ពេល​ពួកគេ​ខ្ចី​ពី​ធនាគារ​។​
​សម្តេច​ថ្លែង​អះអាងថា ប្រសិនបើ​អ្នកណា​និយាយថា សងលុយ​ជំនួស​ពលរដ្ឋ នឹង​ចាប់​វាយខ្នោះ នៅនឹងកន្លែង​។ សម្តេច​បាន​បញ្ជាក់ថា “​បក្សនយោបាយ​នានា កុំ​តាំងខ្លួន​ជា​តួឯក អត់​បក្ស​មួយ​ក៏​អត់​បញ្ហា ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ មិនមែន​មានតែ​២​បក្ស​ទេ ។ អ្នកណា​លុប​បំណុល ចាប់វាយ​ខ្នោះ​នៅ​ហ្នឹង​កន្លែង​។ ត្រូវ​សង​គេ​ទាំង​ការ​ទាំង​ដើម ។ សម្តេច​បន្តថា អា​មួយ​ស្រែក​ពី​ប៉ារីស បើ​វា​អត់​ធ្វើ​នយោបាយ​ទេ ចេះតែ​ស្រែក វា​ចង្រៃ​ចឹ​ង​។ ស្រែក​ឲ្យ​ហ៊ុន សែន សងលុយ រស់នៅ​មិន​សុខ​ទេ រស់នៅ​វិលវល់ អា​មួយ​ហ្នឹង​មិន​ទេ កុំ​ជ្រុល​ហួស​៕

035c734b-e119-4c30-b86b-4a0cf977cc9d

ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យ៉ាងហោចណាស់​មាន​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​និង​៣​នាក់​ផ្សេងទៀត​បាន​របួសធ្ងន់​បាក់ជើង​នៅក្នុង​ហេតុការណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ​ផ្អើល​ពេញ​ស្រុក​ថ្មគោល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរអោយ​រន្ធត់​ខាងលើ​បានកើត​ឡើងលើ​កំណាត់​ផ្លូវ​លេខ​៥៧B​នៅវេលា​ម៉ោង​១៨ និង១៥​នាទី​ល្ងាច ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កណ្តាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
លោក ផង់ សុភាព អធិការ​ស្រុក​ថ្មគោល​បានអោយដឹងថា​៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ករ​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 សេរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1E0435 បើកបរ​ដោយ​ឈ្មោះ រឿន វ័យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ធ្មា ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​របួស​ធ្ងន់​(​បាក់​ស្មងជើង​ខាងស្តាំ​)​។ អ្នករួមដំណើរ​ឈ្មោះ ឡេ​ត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ដូចគ្នា​រងរបួស​បាក់​(​ភ្លៅ​ឆ្វេង​)​។​
ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2015 ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1J8338 បើកបរ​ដោយ​ឈ្មោះ​សឿង ណា​វីន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​សឿ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​(​ស្លាប់​)​។​
នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​បង្ក​ខាងលើ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចុះ​ណុ​ច​កើតហេតុ​ខាងលើ​បាន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​ក៍​ជ្រុល​ទៅបុក​ម៉ូតូ​ក្នុងទិសដៅ​ច្រាស់​គ្នា​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៣​នាក់​តែម្តង​។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​រួច​ដឹក​នាំយក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំំ​ណែ​ក​សព​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយឡែក​ម៉ូតូ​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ថ្មគោល​រងចាំ​ដោះស្រាយ​ជា​ក្រោយ​៕

17121296_1842188909353004_387658933_o17121460_1842188892686339_298012268_o 17121540_1842188879353007_1545841830_o 17176056_1842188882686340_651836764_o 17176127_1842188889353006_290927875_o

ផ្តួល​ម៉ូតូ​ចាក់​សាំង​ដុត​ផ្ទះ រួច​រុញ​ប្រពន្ធ​ចូល​ភ្លើង​បណ្តាល​ឲ្យ​ឆេះ​ពេញ​ខ្លួន​

​រាជធានី​ភ្នំពេញ​៖​មានការ​ភ្ញាក់ផ្អើល​មួយ ខណៈ​បុរស​សរសៃប្រសាទ​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ហើយ​បាន​ផ្តួល​ម៉ូតូ​ចាក់​សាំង​ដុត​ផ្ទះ​ឆេះ​សន្ធោសន្ធៅ និង​ទាញ​ប្រពន្ធ​រុញ​ចូល​ភ្នក់ភ្លើង​បណ្តាល​ឲ្យ​ឆេះ​រលេះរលួយ​ស្បែក​ពេញ​ខ្លួន​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៤ និង​១០​នាទី​ទាបភ្លឺ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧ នៅផ្ទះ​តាមផ្លូវ​បេតុង ប្លុក​សំបុកចាប​ក្បែរ​ស្ពានដែក ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
​ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ សឹម សុថា​វី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​ក្នុង​សាលា​រៀនភូមិ​៦ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​ប្តី​ឈ្មោះ អ៊ុជ ធួន​វីរៈ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​៦ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មានកូន​ស្រី​ម្នាក់​ឈ្មោះ វិ​រ​: ពេជ្រ​រូ​ហ្សា អាយុ​៦​ឆ្នាំ​។​
​ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន​ផ្តល់ដំណឹង​ទៅដល់​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ចំណែក​ជនបង្ក​ជា​ប្តី​បាន​រត់គេចខ្លួន​សមត្ថ​កិច្ច​កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​
​ដោយឡែក​បើតាម​វេជ្ជបណ្ឌិត​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​ឲ្យ​ដឹងថា ស្ថានភាព​ជនរងគ្រោះ​ធ្ងន់​គឺ​កម្រិត​រលាក​ដំណាក់កាល​ទី​ពីរ​៕

07bec700-3bc7-4bf8-b6c2-82ce177e92395c9df3d9-e52c-4505-b765-f083f3ed4deb

មន្ត្រី​គយ​ចល័ត​ម្នាក់ ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹកមិញ

​ខេត្តតាកែវ​៖​សេចក្តីរាយការណ៍​បានឱ្យដឹងថា លោក អ៊ីវ សុខុម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​ចល័ត​ប្រចាំការ​នៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់​ឃុំ ស្រុក​គិរីវង់ ដែលមាន​អត្តលេខ​៦២៥ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​។ ករណី​គ្រោះថ្នាក់​ចរាចរន៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​០៦ មីនា នេះ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១១៤៕

a6c4a9c4-165f-4271-bafc-2088f48876b3c3f93511-5551-4094-be22-cc4f12908f9a

Sanchez បដិសេធ​កុងត្រា​ថ្មី​ជាមួយ Arsenal

បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal កីឡាករ Alexis Sanchez មិន​សម្រេចចិត្ត​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយនឹង​ក្រុម​នេះ​ឡើង ហើយ​ត្រៀម ចាក​ចេញពី Emirate Stadium នៅមុន​រដូវ​កាល​ក្រោយ​ចាប់ផ្ដើម បន្ទាប់ពី​ធា្ល​ក់មក​ជា​កីឡាករ​បម្រុង​ពេល​ប៉ះ​ជាមួយ Liverpool នោះ​។​
​តាម​ប្រភពពី BBC បាន​អះអាងថា ការ​ទុក​កីឡាករ​សញ្ជាតិ​ឈី​លី​វ័យ​២៨​ឆ្នាំ​រូបនេះ​ជា​កីឡាករ​បម្រុង​គឺជា​យុទ្ធសាស្ត្រ​របស់លោក Arsene Wenger ប៉ុន្តែ​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា Sanchez មាន​ជម្លោះ​ជាមួយ​មិត្ត​រួម​ក្រុម​អំឡុងពេល​ហ្វឹកហាត់ ។​
​ក្រោយពី​លេចឮ​ដំណឹង​នេះ​មាន​ក្រុម​នៅក្នុង​តំបន់​អ៊ី​រ៉ុ​ប​ជាច្រើន​ដូចជា Paris St Germain និង Juventus ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដេញថ្លៃ​ទិញ Sanchez ដែល​បាន​បដិសេធ​មិន​ស៊ីញេ​លើ​កិច្ចសន្យា​ថ្មី​មានតម្លៃ​១៨០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​នៅ Arsenal ហើយ PSG ត្រៀម​ផ្តល់​តម្លៃ​ក្នុង​មួយ​សប្ដាហ៍​ទៅដល់​៣០០,០០០​ផោន​ឯណោះ​៕

Sanchez-bench

លោក អូ​បា​ម៉ា ទាត់ចោល​ការចោទប្រកាន់​របស់លោក ត្រាំ

​វ៉ាស៊ីនតោន​៖​អតីត​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ច្រានចោល​នូវ​ការចោទប្រកាន់ ពី​លោក ដូ​ណា​ល់ ត្រាំ ដែលថា រូបលោក​បាន​បញ្ជា​ឱ្យគេ​លួច​ស្ដាប់​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​របស់​អតីត​មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ នៅ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​។ នេះ​បើតាម​អ្នកនាំពាក្យ​លោក អូ​បា​ម៉ា ដកស្រង់​ដោយសារ​ព័ត៌មាន Sputnik​។​
​ប្រតិកម្ម​របស់លោក អូ​បា​ម៉ា​ធ្វើឡើង​បន្ទាប់ពី​លោក ត្រាំ បាន​សរសេរ​នៅលើ Twitter ថា​លោក​អូ​បា​ម៉ា បាន​បញ្ជា​ឱ្យគេ​លួច​ស្ដាប់​កិច្ចសន្ទនា​តាម ទូរ​សព្ទ​របស់លោក នៅឯ​អាគារ Trump Tower ដោយបាន​ប្រៀបធៀប​សកម្មភាព​នេះ ទៅនឹង​រឿងអាស្រូវ McCarthyism និង Watergate ទៀត ផង​។ ក៏ប៉ុន្តែ លោក ត្រាំ មិនបាន​បង្ហាញ​ភស្ដុតាង​ណាមួយ​មក​បញ្ជាក់​នោះទេ​។​
​ជាមួយគ្នានេះ​នាយក FBI លោក ជែ​ម ខូ​មី ក៏បាន​ច្រានចោល​ការអះអាង​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ចោទប្រកាន់ថា អតីត​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជា​ឱ្យ​ក្រុមមន្ត្រី​សេត​វិមាន​លួច​ស្ដាប់​កិច្ចសន្ទនា តាម​ទូរ​សព្ទ​របស់លោក​ផងដែរ​។
​ទោះបីយ៉ាងណា​ក្រសួងយុត្តិធម៌​អាមេរិក មិនទាន់​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ណា​ឡើយ​ទេ ខណៈ​លោក​ត្រាំ​ខ្លួនឯង​ក៏​ពុំទាន់​បានបង្ហាញ​ភស្ដុតាង​អ្វី​ដែរ បន្ទាប់ ពី​អតីត​អ្នកនាំពាក្យ​លោក អូ​បា​ម៉ា ចាត់ទុកថា​ការលើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ គឺជា​រឿង​មិន​ពិត​។​
​គួរ​បញ្ជាក់ថា ការ​ចោទ​របស់លោក​ត្រាំ​ចំពោះ​លោក​អូ​បា​ម៉ា​នេះ​ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃ​សៅរ៍ ទី​៤ មីនា​តាមរយៈ​បណ្តាញ​សង្គម Tweeter របស់លោក​៕

fn-2017-03-05-20-08-44-0