All posts by មេគង្គ ប៉ុស្តិ៍

រថយន្ត​ដាច់​កាឡេ បែក​កំណល់​រអិល​កិន​ប្រពន្ធ​ស្លាប់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់់​ភ្លាមៗ​នៅ​និង​កន្លែង​ខណៈដែល​កំពុង​ដើរ​យក​កូនសោ​ទៅអោយ​ប្តី​ត្រូវបាន​បែក​កំណល់​រអិល​រថយន្ត​ថយក្រោយ​មក​កិន​ចំពាក់​កណ្តាល​ខ្លួន​។ ហេតុការណ៍​គ្រោះថ្នាក់​ចៃដន្យ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃទី​៥ ខែមីនា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ភូម​ស្រែ​ជី​ពៅ ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង​។
សមត្ថកិច្ច​ប្រាប់​អោយដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​រថយន្ត​បែក​កំំ​ណ​ល់​រអិល​មក​មានឈ្មោះ នៅ ស្រីមុំ ភេទ​ស្រី អាយុ​35​ឆ្នាំ មុខរបរ​អាជីវករ​ទិញ ដំឡូង រស់នៅក្នុង​ភូមិ​អូរ​សំរិល ក្រោម ឃុំ​អូរ​សំរិល​ស្រុក​សំឡូត ខេត្តបាត់ដំបង ។
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​Hino​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C7573​បើកបរ​ដោយ​ដឹក​ដំឡូង​ពេញ​ឡាន​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បាន​ដាច់​កាឡេ​ហើយ​ចត​ចោល​លុះ​ក្រោយ​ជនរងគ្រោះ​ដែលជា​ប្រពន្ធ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ឈប់​ពីក្រោយ​ឡាន​រួច​ដើរ​ទៅយក​កូនសោ​ឲ្យ​ប្ដី​ដើម្បី​ដោះ​កាឡេ​ធ្វើ​ពេល​ដើរទៅ​ស្រាប់តែ​ឡាន​នោះ​បែក​កំណល់​រអិល​ថយក្រោយ​ជនរងគ្រោះ​បានរ​ត់ទៅ​ទាញ​អូស​ម៉ូតូ ចេញ​តែ​សំណាងអាក្រក់​ត្រូវ​បា​រថយន្ត​កិន​ពីលើ​ស្លាប់​ភ្លាមៗ​តែម្ដង ។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17141309_1842158082689420_1854422161_n17141691_1842158096022752_1557975393_n17124812_1842158086022753_807080844_n

ថៃ​បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​មក​កម្ពុជា​តាម​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សាកសព​ពលករ​ខ្មែរ​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ដឹក​បញ្ជូនមក​កម្ពុជា​តាម​ច្រក​ភ្នំ​ដី គីឡូ​១៣ ស្រុក​សំពៅ​លូន ។​
លោក​អនុសេនីយ៍ត្រី សា មា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា​៖​សាកសព​ពលករ​ខ្មែរ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​ថ្ងៃនេះ​មានឈ្មោះ ហួន ហើម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ ភូមិ​សាមសិប ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​(​បាន​ដេកស្លាប់​)​នៅក្នុង​ប្រទេស​ថៃ​។
លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ចាប់តាំងពី​ដើមខែ​មករា រហូតដល់​ដើមខែ​មីនា ឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​នៃ​ប្រទេស​ថៃ​បានធ្វើការ​ដឹកបញ្ជូន​សាកសព​ពលករ​ខ្មែរ​ចំនួន​៥​នាក់​ហើយ​ប្រគល់​មកអោយ​កម្ពុជា​តាម​ច្រក​តំបន់ភ្នំ​ដី គីឡូ​១៣ ស្រុក​សំពៅ​លូន​៕

17149033_1842153946023167_514818611_o17160324_1842153926023169_505332397_n

រកឃើញ​ឈើ​ប្រណីត​ប្រមាណ​២៧០​ដុំ ក្នុង​ឃ្លាំង​​មួយកន្លែង​ក្បែរ​ស្តា​ត់​ចាស់

​រាជធានី​ភ្នំពេញ​៖​កម្លាំង​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដោយមាន​ការ​សម្របសម្រួល ដោយ​ព្រះរាជអាជ្ញារង​មួយរូប បាន​ចុះបង្ក្រាប​ចាប់បាន​ឈើ​ប្រណីត​ប្រមាណ​២៧០​ដុំ និង​រថយន្ត​មួយគ្រឿង នៅក្នុង​ឃ្លាំង​ស្តុក​មួយកន្លែង​ស្ថិតនៅ​ក្បែរ​ស្តា​ត​ច្បាស់ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៧​នេះ​។ ក្រោយ​បង្ក្រាប​ឈើ​ប្រណីត​ប្រមាណ​២៧០​ដុំ និង​រថយន្ត​មួយគ្រឿង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ​៕

fn-2017-03-05-22-33-37-0fn-2017-03-05-22-33-38-5fn-2017-03-05-22-33-38-7 fn-2017-03-05-22-33-38-8

លោក កឹម សុខា ច្រានចោល​សំណើសុំ​តែងតាំង​ភរិយា​របស់លោក សម រង្ស៊ី​

រាជធានី​ភ្នំពេញ​៖​តាំងពី​ម្សិលមិញ​បណ្តាញ​ព័ត៌មាន​ទទួលបាន​លិខិត​២​ច្បាប់​ទី​១ លិខិត​របស់លោក សម រង្ស៊ី ដែល​ផ្ញើ​ទៅ​លោក កឹម សុខា សុំ​ឲ្យ​តែងតាំង​អ្នកស្រី ជូ​ឡុង ស៊ូ​ម៉ា​រ៉ា ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក យឹម សុវណ្ណ ជា​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​។ ទី​២ លិខិត​របស់លោក កឹម សុខា ផ្ញើ​ទៅ​លោក សម រង្ស៊ី ដែលមាន​ខ្លឹមសារ​ច្រានចោល​នូវ​សំណើ​របស់លោក សម រង្ស៊ី ខាងលើ​។​
​ទាក់ទិន​នឹង​លិខិត​ទាំង​២​ខាងលើនេះ​គេ​មិនដឹងថា ជា​លិខិតផ្លូវការ​ពិតប្រាកដ​ឬ ក្លែងក្លាយ​នោះទេ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​៤ មីនា នេះ​ដោយបាន​បញ្ជាក់ថា ក្នុង​មួយរយៈ​ចុងក្រោយ​នេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន តែង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ឯកសារ​ប្រឌិត មួលបង្កាច់ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​បន្តុះបង្អាប់ ឆ្កឹះ​ឆ្គៀ​ល បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​។ ដូច្នោះ​សូម​សារ​ធា​រណ​ជន​កុំភ​ន្ត័​ច្រឡំ​៕

download17141177_1307889712610920_658690300_n17140873_1402928373110702_603938847_n

គណបក្សនយោបាយ​ចំនួន​៧​បាន​សុំ​ចុះបញ្ជី​បេក្ខជន​ឃុំ​-​សង្កាត់​

រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៧ ដែលជា​ថ្ងៃ​ដំបូង នៃ​ការចុះបញ្ជី​បេក្ខជន នៃ​គណបក្សនយោបាយ នៅតាម​គណៈកម្មការ​ឃុំ​សង្កាត់ រៀបចំ​ការបោះឆ្នោត ទាំង​១៦៤៦ ទូទាំងប្រទេស​៕

nec-855fn-2017-03-04-07-55-04-0-1

មន្ត្រី​ទាហាន​ឆ័​ត្រ​យោង “៩១១” ៣​នាក់​រងរបួស​ធ្ងន់​ពេល​ប៉ះ​ជាមួយ​ក្រុមក្មេងស្ទាវ​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ក្រុមបងធំ​២​ក្រុម​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ក្រើ​ក​ផ្លូវ​វ៉ង​ស្រេង ម្ខាង​ជា​ក្រុមក្មេងស្ទាវ និង​ម្ខាង​ទៀត ជា​ក្រុមមន្ត្រី​យោធា​នៅ​អង្គភាព​ឆ័​ត្រ​យោង​”៩១១” ក្រុម​ម្ខាងៗ​គ្នា​ប្រមាណ​ជាង​១០​នាក់​ដែល​ប្រដាប់​ដោយ​ដុំថ្ម ដុំឥដ្ឋ ដំបង​ឈើ និង​បំពង​ទីប​គ្រប់​ដៃ បាន​ប្រយុទ្ធ​គ្នា​អស់​រយ​:​ពេល​ជាង​២០​នាទី​បណ្តាលអោយ​មន្ត្រី​យោធា “៩១១” ៣​នាក់​រងរបួស​ធ្ងន់ ពេលនោះ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​បាន​ក្រុមក្មេងស្ទាវ​ម្នាក់​និង​បក្សពួក​ជាច្រើន​នាក់​រត់គេចខ្លួន​បាត់អស់
​ហេតុនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​ក្លឹប “​ហ្វា​ន់​ក្លឹប​” ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​យុវជន​ម្នាក់​ក្នុងចំណោម​បក្សពួក​ក្រុម​ក្មេង​ស​ញ​តាវ​ជាច្រើន​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ឈ្មោះ វ៉ែន វិ​ន អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត​នៅ ភូមិ​ក្រាំង​លាវ ឃុំ​ចាម​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​
​ចំណែក​យុវជន​៣​នាក់​ដែល​រងរបួស​ធ្ងន់​ហើយ​ជាម​ន្ត្រី​យោធា​នៅ​អង្គភាព​ឆ័​ត្រ​យោង “៩១១”​នោះ ទី​១៖​ឈ្មោះ ផូ សុភា អាយុ​២៤​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​អណ្តូង​ឬ​ស្សី ស្រុក​លលា​ប្អៀ​ង ខេត្តកំពង់ឆ្នាំង​។​ទី​២៖​ឈ្មោះ ឆិល ណាត់ អាយុ​២៤​ឆ្នាំ ស្រុកកំណើត​នៅ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​បាទី ខេត្តតាកែវ​។​
​ទី​៣៖​ឈ្មោះ ឡឹ​ក ចាន់ថុល អាយុ​២០​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តតាកែវ​។
​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ក្រុម​ទាហាន​នៃ​អង្គភាព​ឆ័​ត្រ​យោង​លេខ “៩១១” មាន​គ្នា​ចំនួន​១៧​នាក់​បាននាំគ្នា​មក​ដើរលេង​ដោយ​ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង គោលបំណង​ចង់​ចូលទៅ​រាំលេង​កំសាន្ត​នៅ​ក្លឹប​កំសាន្ត “​មី​ត​ណាយ​” ខណៈដែល​ជិះ​មកដល់​ចំណុចកើតហេតុ​មុខ​ក្លឹប​ដោយមាន​មនុស្ស​ច្រើនពេក​បានចេញ​ទៅវិញ តែ​ពេលចេញ​ទៅវិញ​បាន​ប្រហែលជា​១០​ម៉ែត្រ ក៏​លេចមុខ​ក្រុមបងធំ​មាន​គ្នា​ប្រ​ម៉ាណ​ជាង​១០​នាក់​ប្រដាប់​ដោយ ដំបង​ឈើ ដំ បំបំ​ពុង​ទីប ដុំឥដ្ឋ ដុំថ្ម មក​វាយ​ទៅលើ​ក្រុម​ទាហាន​ដែលជា​មន្ត្រី​យោធា​ខាងលើ​យ៉ាងខ្លាំង​ហើយ​ក្រុម​ហាន​ទាំងនោះ​ក៏បាន​វាយតប​តទៅ​វិញ​ដែរ ទើប​បណ្តាល​ទាន​ហាន​៣​នាក់​បាន​រងរបួស​ធ្ងន់​។ ភ្លាមៗ​នោះ​ក្រុមក្មេងស្ទាវ​បាន​ព្យាយាម​រត់គេច តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់​បន្ទាប់ មក​ប្រគល់​អោយកម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បក្សពួក​ជាង​១០​នាក់​ទៀត​បាន​រត់​យក​ព្រះ​អាយុ​បាត់ស្រមោល​អស់​តែម្តង​៕

17101385_1841300546108507_171298772_o17125321_1841300542775174_460813037_n17036750_1841300539441841_575397421_o

ចាប់​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ និង​ថ្នាំញៀន​៥​គីឡូក្រាម

ខេត្តស្ទឹងត្រែង​៖​កម្លាំង​នគរបាល​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​បាន​ចាប់​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ជនជាតិ​ឡាវ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ប្រមាណ​៥​គីឡូក្រាម នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ចំណុច​ព្រំដែន កម្ពុជា​-​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង បន្ទាប់ពី​បើក​ការស្រាវជ្រាវ និង​តាមដាន​ជា​យូរថ្ងៃ​។
​លោក យិន បញ្ញា​រិ​ទ្ធិ នាយការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​បាន​ប្រាប់ ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ​រូបនេះ ឈ្មោះ ថាវ ម៉ៃ​សន អាយុ​៣៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ៃ សាយ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ណា​ឌី ស្រុក​វៀង​ថង ខេត្ត​បិ​ស​ខាំ​សៃ​។ លោក​បាន​បញ្ជាក់ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ ដែល​ត្រូវ​ចាប់ខ្លួន​នៅពេលនេះ ធ្លាប់ធ្វើ​សកម្មភាព​នាពេល​កន្លងទៅ ហើយ​ក៏មាន​ពួកឧក្រិដ្ឋជន​នៅ​វៀតណាម ធ្លាប់​បញ្ជា​ទិញ​ពី​៣០​ទៅ​៥០​គីឡូក្រាម​ផងដែរ​។​
​ក្រោយ​ឃាត់​ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​សួរនាំ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

Untitled-1

ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​​ចោមចៅ​បំផ្លាញ​ឥ​វ៉ាន់​ក្នុងផ្ទះ​ស្ទើរ​ទាំងស្រុង​

រាជធានី​ភ្នំពេញ​៖​យប់មិញ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​សាលារៀន​គោក​បញ្ជាន់ ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បំផ្លាញ​ឥ​វ៉ាន់​នៅក្នុង​ផ្ទះ​ស្ទើរ​ទាំងស្រុង ក្នុងនោះ​បំផ្លិចបំផ្លាញ​ទឹកប្រាក់​ប្រហែលជា ៣,០០០​ដុល្លារ​អាមេរិក រួម​នឹង​សម្ភារៈ​មួយចំនួនទៀត​។
​ប្រតិបត្តិការ​ក្នុងការ​ពន្លត់​អគ្គិភ័យ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ដែល​មកពី​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ ៤​គ្រឿង និង​រថយន្ត​របស់​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន ១​គ្រឿង​។ ក្នុងនោះ​៕

fn-2017-03-03-19-15-26-0

រឿងអាស្រូវ​នាយក​ក្រុមហ៊ុន Samsung នឹង​បើកសវនាការ​នៅ​ថ្ងៃទី​៩​ខែមីនា​

​កូរ៉េខាងត្បូង​៖​សំណុំរឿង​អាស្រូវ​ពុករលួយ​របស់​នាយក​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក Samsung តុលាការ​កូរ៉េខាងត្បូង​នឹងត្រូវ​លើកយក​មក​ជុំនំ​ជុំ​រះ​នៅ​ថ្ងៃទី​៩ ខែមីនា​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។​
​មន្ត្រី​តុលាការ​លោក Jay Y. Lee អាយុ​៤៨​ឆ្នាំ ត្រូវ​តុលាការ​បើកសវនាការ​នៅ​ថ្ងៃទី​៩​ខែមីនា ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទថា សន្យា​ផ្តល់​លុយ​ចំនួន​៤៣​ពាន់​លាន​វ៉ុ​ន ស្នើ​នឹង​ប្រមាណ​៣៧,២៤ លាន​ដុល្លារ ទៅ​ឲ្យ​មនុស្ស​ជំនិត​ជាមួយ​ប្រធានាធិបតី ប៉ាក ឃឿន​ហេ​។
​លោក Jay Y. Lee ត្រូវបាន​រដ្ឋ​អាជ្ញាធរ​របស់​កូរ៉េខាងត្បូង​ឃាត់ខ្លួន បន្ទាប់ពី​ការឃាត់ខ្លួន បុគ្គល​លេចធ្លោរ​មួយចំនួន​នៅ​ជិត​ខ្លួន​លោក​ប៉ាក ឃឿន​ហេ ដោយសារ​រឿងអាស្រូវ​នយោបាយ​និង​ពុករលួយ​៕

1

ទាហាន​ថៃ​៣​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ខេត្ត​ភាគខាងត្បូង​

​ថៃ​៖​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Xinhua ឲ្យ​ដឹងថា ទាហាន​ថៃ​៣​នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ស្លាប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ខេត្ត​ភាគខាងត្បូង ជា​ខេត្ត​ដែលមាន​ការ​ប៉ះ​បោរ​ដោយ​ពលរដ្ឋ​ឥស្លាម​។ ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​ស្រុក Mayo ខេត្ត​ប៉ា​តានី ដែលមាន​ចម្ងាយ​ប្រមាណ​១០៥០ គីឡូម៉ែត្រ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បាងកក​។
​ការបាញ់សម្លាប់​នេះ កើតឡើង​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី ទីបញ្ជាការដ្ឋាន​កម្លាំង​ទ័ព​នៅ​ខេត្ត​ប៉ា​តានី នៅពេលដែល​ទាហាន​ទាំងនោះ ត្រឡប់​ពី​ផ្សារ​វិញ​។​
​ទោះជា​យ៉ាងណា​នគរបាល​មិនទាន់​បានកំណត់​មុខសញ្ញា​ថា ក្រុម​ណា​ជា​អ្នកប្រព្រឹត្តិ​ឲ្យ​ច្បាស់​ទេ តែ​ការសង្ស័យ​ជា​ជំហាន​ដំបូង​នគរបាល​ថា ជា​ក្រុម​បះបោរ​ផ្តាច់ខ្លួន​នៅ​ភាគខាងត្បូង​៕

1

សុំ​ក្មេងស្រី​រួមរ័ក​មិនបាន ចាប់​ជ្រមុជ​ទឹកទន្លេ​សម្លាប់​បំបិទមាត់​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ​ដែល​សម្លាប់​ក្មេងស្រី​ដែល​គេ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹកទន្លេ ក្បែរ​រមណីយដ្ឋាន​កោះដាច់​កាលពី​ម្សិលមិញ ដោយ​គេ​សង្ស័យថា ជា​ករណី​ឃាតកម្ម​នោះបាន​ហើយ ខណៈដែល​ការចាប់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​០៣ ខែ​មិនា​នេះ​។​
​ប្រភព​ឱ្យដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ​ហ៊​ន សុខ​ហេង អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិរ​នះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​ជននេះ ជា​អ្នកភូមិផង​របង​ជាមួយ​ក្មេងស្រី​រងគ្រោះ​ដែល​ស្លាប់ ។​
​ជនសង្ស័យ​បាន​សារភាព​និង​រៀបរាប់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​០២ មីនា នោះ (​ជា​ថ្ងៃកើតហេតុ​) ខ្លួន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ដោយបាន​យក​បាយ​ទៅឱ្យ​ឪពុក នៅ​ចំណុច​ក្បែរ​រោង​លក់ដូរ​នៃ​រមណីយដ្ឋាន​កោះដាច់​នោះ​។ បន្ទាប់មក​ខ្លួន​ក៏​ក្រឡេកឃើញ​ក្មេងស្រី​រូបនេះ ដើរ​តែម្នាក់ឯង​ក៏​ហៅ​នាង​ជិះ​ម៉ូតូ​ជាមួយ​។ ពេលនោះ ខ្លួន​មិនបាន​ដឹក​នាង​ទៅផ្ទះ​នោះទេ ដោយ​បង្វែរ​នាំ​នាង​ទៅ​បេះ​ផ្លែស្វាយ​នៅ​ទីតាំង​ស្ងាត់​មួយកន្លែង ដោយ​ខ្លួនគេ បាន​សុំ​នាង​រួមរ័ក​។​
​ឃាតករ​និយាយទៀតថា ក្មេងស្រី​រងគ្រោះ​មិនបាន​ព្រមជាមួយ​ខ្លួន​ទេ ដោយ​នាង​ភ័យ​បាន​រត់គេច​ចេញពី​គេ តែ​ខ្លួនរ​ត់ទៅ​ចាប់​នាង​បាន​វិញ ក៏បាន​ច្របាច់​.​ក​ជ្រមុជ​ក្នុង​ទឹកទន្លេ ដើម្បី​សម្លាប់​បំបិទមាត់​តែម្តង​៕

56bf01ca-c981-4d29-917b-7a27c9a555ed50a5f077-8192-4980-a6e0-37a0ae6903a6

ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល​ក្នុង​ផ្សារ​សុភមង្គល​

​ភ្នំពេញ​៖​ប្រទះឃើញ​សព​នារី​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល​ក្នុង​ផ្សារ​សុភមង្គល ហេតុ​កាណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ​ខាងក្រោយ​ផ្សារ​សុភមង្គល ក្នុងភូមិ​ត្រពាំង​ដោក សង្កាត់​ពងទឹក ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។ សាកសព​ស្ត្រី​ខាងលើ​មិនបាន​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើង​ទេ​អាយុ​ប្រហែលជា​៤០​ឆ្នាំ​។​
​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ធ្លាប់​ស្គាល់មុខ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនេះ ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ និង​របរ​រកស៊ី​ផ្លូវភេទ​ស្នាក់នៅ​មិន​ពិតប្រាកដ​កន្លងមក ត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ កម្លាំង​ប៉ុស្តិ៍​ចោមចៅ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ម្តង​រួម​មកហើយ​ក្នុងករណី​ប្រើប្រាស់​គ្រឿងញៀន​និង​លួច​ចាប់​ឃាត់ខ្លួន​នៅក្នុង​បុរី​សន្តិភាព​២​កាលពី​តំបន់​ខាងលើ​ស្ថិតនៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​ចំណែក​បុរស​ដែលជា​ដៃគូ​រួម​ស្នេហ៍ រួមមេត្រី ដែល​បាន​រត់គេច​ទៅ​បាត់​ត្រូវបាន​អ្នកជិតខាង​ប្រាប់ថា មានឈ្មោះ សួង តារា អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំរៀង​សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ​បន្សល់ទុក​តែ​ម៉ូតូ​មួយ គ្រឿង​ម៉ាក (​ឃ្លី​ក​ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-2525) ក្រោយពី​កើតហេតុ​។​
​តាម​ប្រភព​ដដែល​ដែល​ស្នាក់នៅ​បន្ទប់​ក្បែរ​ខាង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​កាលពី​ព្រលប់​ថ្ងៃទី​២ ខែមីនា គេ​ឃើញ​បុរស​ឈ្មោះ សួង តារា រួមជាមួយ​មិត្តភក្តិ​ប្រុស​ចំនួន​៤​នាក់ បាននាំគ្នា​ផឹកស៊ី​នៅ​ហាង​ម្លប់​ស្វាយ​ភក្តី​ដែល​នៅតាម​ផ្លូវ​៣០​ម៉ែត្រ​ក្បែរ​បុរី​សន្តិភាព​មិនទាន់​អស់ចិត្ត​ក៏បាន​នាំគ្នា​មក​ផឹកស៊ី​មុខ​បន្ទប់​ជួល​កន្លែងកើតហេតុ​ដោយបាន​ទិញ​ស្រា​បៀរ​ក្រោ​ន​ចំនួន​១​កេស​មក​ផឹក​តែដោយសារ​តែ​បន្ទប់​របស់ខ្លួន​តូចចង្អៀត​បាននាំគ្នា​មក​បន្ទប់​ក្បែរ​គ្នា​ជា​បន្ទប់​ទំនេរ​ចោល ខណៈដែល​កំពុង​ផឹក​ចង់បាន​ស្រី​មក​អង្គុយ​ផឹក​កំដរ បុរស​ឈ្មោះ សួង តារា ក៏បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​មួយសន្ទុះ​ធំ មិនដឹង​ដល់​ណា​ទើប​មកវិញ​បាន​ឌុប​ទាំង​ស្ត្រី​រងគ្រោះ​មកជា​មួយ​ផង​នាំគ្នា​ផឹក​បន្ត​សរុបគ្នា​៥​នាក់​លុះ​ផឹក​អស់​ស្រា​បៀរ​ទាំង​១​កេស​នៅ​កណ្តាល​អា​ធ្រា​ត្រ មិត្ត​ភ័​ក្រ​៣​នាក់​ទៀត​ក៏​ចែកផ្លូវ​គ្នា​ទៅ​ដេក​សម្រាក​បាត់អស់​សល់​តែ​បុរស សួង តារា និង​ស្ត្រី​ជា​ដៃគូ​ក៏​នាំគ្នា​ចូល​បន្ទប់​ទំនេរ​ខាងលើ ដើម្បី​រួមរ័ក​តែ​ជា​ចៃដន្យ​សង្ស័យ​ក្តីរំភើប ឈានដល់​គាំងបេះដូង​ទើប​ឆោឡោ ភ័យ​ស្លន់​មិនដឹង​ជួយ​យ៉ាងម៉េច​បែរជា​ព្យាយាម​រត់ចោល ហើយ​បាន​អូស​ម៉ូតូ​ចេញ​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​០៣ ខែមីនា ត្រូវបាន​សន្តិសុខ​យាម​ផ្ទះជួល​សង្ស័យ​ឃាត់​សាកសួរ​បែរជា​ទុក​ម៉ូតូ​ចោល ហើយ​គេច​តែ​ខ្លួន​ទៅ​បាត់​រហូតដល់ មាន​អ្នក​ទៅ​អើតមើល​ក្នុង​បន្ទប់​កន្លែង​ពួកគេ​ផឹកស៊ី​ទើប​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដែល​មក​ផឹកស៊ី​ជាមួយ​បុរស​ខាងលើ​បាន​ដេកស្លាប់​បាត់ទៅហើយ​ទើប​ផ្អើលឆោឡោ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​និង​ស្រាវជ្រាវ ។​
​សាកសព​ស្ត្រី​ខាងលើ រហូតដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​នេះហើយ​នៅ​មិនទាន់​រក​អត្តសញ្ញាណ​ឃើញ​នៅឡើយ​ហើយ​សមត្ថកិច្ច​ក៏​កំពុង​ញាប់ដៃ​ញាប់ជើង​បន្ត​ស្រាវជ្រាវ​រក​សាច់ញាតិរ​ក​ប្រភព​ពិត​និង​រងចាំ​ជំនាញ​ចក្ខុ ក្រុង ចុះមក​ពិ​និ​ត្ត​និង​កោសល្យវិច័យ​បន្តទៀត​។ ទើប​ដល់​ម៉ោង​១០ និង​១០​នាទី​ថ្ងៃ​ដដែល​ទើប​ដឹងថា នារី​ខាងលើ​បាន​ស្លាប់​ដោយសារតែ​គាំងបេះដូង​។​
ក្រោយពី​បានធ្វើ​កោសល​វិ​ច្ឆ័​យ​រួច​សម្ថ​ត​កិច្ច​បាន​យក​សព​ទៅ​ទុក​នៅ​វត្ត​ឬ​ស្សី​សាញ់​រង់ចាំ​សាចញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

17105755_1840871479484747_1901435858_o17091333_1840871456151416_719465635_o17106044_1840871462818082_1410470699_o

ដេក​នៅមុខ​បន្ទប់ មិន​ចាក់សោ​ទ្វារ ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​ជិត​១០០០​ដុល្លារ​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ប្តី​ប្រពន្ធ​២​នាក់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​បន្ទាប់ពី​មាន​ជនសង្ស័យ​ម្មាក់​បាន​បន្លំ​ចូលក្នុង​បន្ទប់​លួច​យក​ខ្សែ​.​ក​ខ្សែដៃ​និង​លុយ​មួយចំនួន​សរុប​ជាង​១០០០​ដុល្លា​ខណ​:​ពេលដែល​ប្តី​ប្រពន្ធ​សម្រាក​នៅខាងមុខ​បន្ទប់​ហើយ​គ្រាន់តែ​បាន​ខ្ទុ​ម​ទ្វារ​ទុកអោយ​ក្មួយ​ស្រី​ដេក​នៅក្នុង​បន្ទប់​ម្នាក់ឯង ទើប​ជនសង្ស័យ​ឆ្លៀតឱកាស​បន្លំ​ចូល​លួច​តែម្តង​។
​ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​១​និង​១៥​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​ជាន់​ទី​២ ក្នង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បុរស​ជា​ម្ចាស់​បន្ទប់​នោះ​ឈ្មោះ ព្រំ ផល្លា​អាយុ​៣៣​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្មា​ក់នៅ​កន្លែង​ក់ត​ហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ភូមិ​អង្គ​ត្នោត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​កែវ​។​
​តាម​ការរៀបរាប់​បុរស​ជា​ប្តី​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​៩​យប់​រូបគាត់​ចូល​សម្រាក​ជាមួយ​ប្រពន្ធ​នៅខាងមុខ​បន្ទប់​ដូច​សព្វដង​តែ​មិន​ចាក់សោរ​ពី​ខាងក្រៅ​ទេ​គ្រាន់តែ​ខ្ទុ​ម​ទ្វារ​ប៉ុន​ណ្ណោះ​ដោយ​ទុកអោយ​ក្មូ​យ​ស្រី​សម្រាក​នៅក្នុង​បន្ទប់​ម្នាក់ឯង​ហើយ​ខណ​:​ពេលដែល​ជនសង្ស័យ​កំពុង​រើកកាយ​ដោយ​បញ្ចាំង​ភ្លើង​ពិល​ទូរស័ព្ទ ក្មួយ​ស្រី​នោះ​ស្មានតែ​ពូ​ក៏​មិន​ឆោឡោ​អី​ដែរ​ធ្វើអោយ​ជនសង្ស័យ​នោះ​រើ​អីវ៉ាន់​តាមចិត្ត តែមួយ​សន្ទុះ​មក​ក្មួយ​ស្រី​នោះ​ក៏​ស្រែកសួរ​ហើយ ជនសង្ស័យ​នោះ​រត់គេច​បាត់​ដោយ​យក​ទាំង​ទ្រព្យសម្បត្តិ​ទៅដោយ​សុវត្ថិភាព ហើយក៏​ផ្អើលឆោឡោ​តែម្តង​។​
​ក្រោយពេល​កើតហេតុ ប្តី​ប្រពន្ធ​បានត្រឹមតែ​សោកស្តាយ និង​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​តែ​ប៉ុន​ណ្ណោះ​។​
​ក្នុង​ដែល​លោក​មេភូមិ​ក៏​បញ្ជាក់ប្រាប់​សមត្ថ​ដែលថា​ជនសង្ស័យ​ខាងលើនេះ​ជា​មុខសញ្ញា​គាស់​ផ្ទះ និង​ជន​ឆ្លៀតឱកាស​យ៉ាងសកម្ម​ផងដែរ ហើយ​គាត់​បា​នរាយណ៍​ជូនទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​អោយមាន​ចំណាត់ការ​ហើយ​៕

17121713_1840871446151417_2099149711_o17121589_1840871449484750_1010963723_o

សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​សម្រាប់​អាណត្តិ​ទី​៤​មាន​១១,៥៧២​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មាន​ចំនួន ១១,៥៧២​នាក់ ដែល​នឹង​ឈរឈ្មោះ​បោះឆ្នោត នៅ​ឃុំ​-​សង្កាត់​ចំនួន ១,៦៤៦ ទូទាំង​២៥​រាជធានី​-​ខេត្ត​៕

nec-855fn-2017-03-03-08-39-35-0fn-2017-03-03-08-39-35-1

ស្លាប់​១០​នាក់ របួស​៣៨​នាក់ ករណី​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​រថយន្តក្រុង

​ប៉េកាំង​៖​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កើតឡើង​នៅ​ខេត្ត Yunnan ភាគ​និរតី​នៃ​ប្រទេស​ចិន​យប់មិញ​រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បុក​រថយន្តក្រុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១០​នាក់​ស្លាប់ និង​៣៨​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​។​
​អាជ្ញាធរ​ក្នុង​តំបន់​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បានកើត​ឡើង​នា​វេលា​ម៉ោង​១១ និង​៣៣​នាទី​អធ្រាត្រ នៅលើ​មហាវិថី​មួយកន្លែង​ក្នុង​តំបន់ Yunxian នៃ​ទីក្រុង Lancang​។ អាជ្ញាធរ​បន្តថា មនុស្ស​ចំនួន​០៩​នាក់​បាន​បាត់​បង់ជីវិត​នៅនឹងកន្លែង​តែម្តង និង​ម្នាក់ទៀត​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​។ អាជ្ញាធរ​បញ្ជាក់ថា លើ​រថយន្តក្រុង​នោះ​មាន​ផ្ទុក​មនុស្ស​ចំនួន​៤៧​នាក់​រួមទាំង​អ្នកបើកបរ​ចំនួន​ពីរ​នាក់​ផងដែរ​៕

fn-2017-03-03-09-53-30-0