All posts by មេគង្គ ប៉ុស្តិ៍

លោក Rick Perry ក្លាយជា​រដ្ឋមន្ត្រីក្រសួង​ថាមពល​អាមេរិក​ជា​ផ្លូវការ​

​វ៉ាស៊ីនតោន​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​មុននេះ​បាន​ឲ្យ​ថា លោក Rick Perry ត្រូវបាន​សភា​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​ទទួលស្គាល់​ជា​រដ្ឋមន្ត្រីក្រសួង​ថាមពល​របស់ ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ជា​ផ្លូវការ​ហើយ​។
​លោក Rick Perry ស្ថិតក្នុង​វ័យ​៦៦​ឆ្នាំ​ដែល​បាន​បំពេញ​តួនាទី​ជា​អភិបាល​នៃ​រដ្ឋ​តិច​សាស់​ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៥ ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​ធ្វើការ​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង​៦២ ទល់នឹង​៣៧​សំឡេង​៕

fn-2017-03-03-09-33-44-0

ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​ទៅ​ទីក្រុង​ប៉េកាំង​ពិនិត្យ​ព្រះរាជសុខភាព​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៧​នេះ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មាតា​របស់​ព្រះអង្គ សម្ដេចព្រះ​មហាក្សត្រី មុន​និនាថ សីហនុ បាន​ចាក់​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។​
​អញ្ជើញ​យាង​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ និង​ព្រះមហា​ក្សត្រិយ​ឡើង​យន្ត​ហោះនា​ព្រឹក​នេះ រួមមាន​វត្តមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋា ភិ​បាល​កម្ពុជា និង ព្រះ​ញាតិវង្សានុវង្ស​ជាច្រើន​អង្គ​ទៀត​។​
​សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេចព្រះ​មហាក្សត្រិយ តែងតែ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​យ៉ាង​ទៀងទាត់​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន គឺ​ក្នុង​មួយឆ្នាំ​ពីរដង​។ ការយាង​ចេញទៅ​ពិនិត្យ​ព្រះរាជសុខភាព​លើក​នេះ មិនទាន់មាន​ការបញ្ជា​ក់​ព័ត៌មាន​ថា ព្រះអង្គ​ទាំង​ទ្វេ នឹង​យាង​ត្រឡប់មក​កម្ពុជា​វិញ​នា​ពេលណា​នោះទេ​។​
​ក្នុងអំឡុង​ព្រះ​អវត្តមាន​ព្រះមហាក្សត្រ​ខ្មែរ​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួលភារៈ​ជា​ប្រមុខរដ្ឋស្តីទី ដើម្បី​ធ្វើការ​សម្រេច​លើ​ការងារ​ផ្សេងៗ​ជំនួស​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​៕

17039215_1259974134051081_3227534879200338406_o16999042_1259974144051080_9184952700404138168_n

ម៉ាឡេស៊ី​​លុបចោល​ទិ​ដ្ឋ​ការមិន​បង់ប្រាក់​ឲ្យ​ពលរដ្ឋ​កូរ៉េខាងជើង​

​ម៉ាឡេស៊ី​៖​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ម៉ាឡេស៊ី Bernama បាន​ចុះផ្សាយ​ថា ម៉ាឡេស៊ី​សម្រេច​លុបចោល​ទិ​ដ្ឋ​ការមិន​បង់ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​ចូលក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​អនុញ្ញាត​កាលពីពេល​កន្លងទៅ ដោយសារ​បញ្ហា​ទាក់ទង​នឹង​ជម្លោះ​នៃ​ការសម្លាប់​បងប្រុស​លោក គីម ជុង​អ៊ុន​។​
​ឧបនាយករដ្ឋមន្ត្រីរ​បស់​ម៉ាឡេស៊ី លោក Ahmad Zahid Hamidi បាន​ថ្លែងថា គម្រោង​នៃ​ការលុបចោល​ទិ​ដ្ឋ​ការមិន​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦​ខែមីនា ព្រោះ​ហេតុផល​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ជាតិ​។
​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ខ្វែងគំនិត និង​មាន​ជម្លោះ​ពាក្យសម្តី​ខ្លាំង​រវាង​កូរ៉េខាងជើង និង ម៉ាឡេស៊ី​ជុំវិញ​ករណី​ឃាត់​កម្ម​សម្លាប់​លោក គីម ជុង​ណា​ម បងប្រុស​លោក​គីម​ជុង អ៊ុន នៅក្នុង​ព្រលានយន្តហោះ​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ​។ ជុំវិញ​ករណី​ឃាត​កម្មនេះ កូរ៉េខាងត្បូង និង​អាមេរិក​អះអាងថា ឃាតកម្ម​នោះ​បង្កឡើង​ដោយ​រដ្ឋអំណាច​កូរ៉េខាងជើង​ដោយ​ខ្លួនឯង​៕

1

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​ដែល ACU ចាប់ខ្លួន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន

រាជធានី​ភ្នំពេញ​៖​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់ ដែល ACU ឃាត់ខ្លួន​ករណី​ពុករលួយ នៅ​ល្ងាច​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ ដោយ​ចោទប្រកាន់​ពីបទ​វិ​តិ​ក្រម តាម​មាត្រា​៥៩២ និង​៥៩៣​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា ។​
​ការប្រកាស​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នាពេលនេះ បាន​ធ្វើឡើង​ក្រោយពី​មន្ត្រី​តុលាការ បាន​បំពេញ​នីតិវិធី​សាកសួរ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ទាំង​២​នាក់ ចំនួន​២​លើក​រួម​មកហើយ ពោលគឺ​លើក​ទី​១ នៅ​ថ្ងៃទី​០១ ខែមីនា និង​លើក​ទី​២ នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧​នេះ​។​
​គួរ​បញ្ជាក់ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​នោះ រួមមាន​ទី​១.​ឈ្មោះ រ័ត្ន បុរី មុខងារ​ប្រធានការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ទី​២. ឈ្មោះ ម៉ៃ វ៉ាន់​ណា​រុំ មុខងារ​បុគ្គលិក​ការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​៕

fn-2017-03-02-18-20-42-1fn-2017-03-02-18-20-42-0

ឡាវ​ដក​ទ័ព​ចេញពី​ដី​កម្ពុជា​ស្ងាត់ៗ​បន្ទាប់ពី​ចរចា​គ្នា​មិនត្រូវ​

​ខេត្ដ​ស្ទឹងត្រែង​៖​មន្ដ្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា បាន​រាយការណ៍​ថា ទាហាន​ឡាវ​ចំនួន​៥៥​នាក់ ដែល​បានដាក់​ពង្រាយ​នៅលើ​ទឹកដី​កម្ពុជា​បាន​ដកថយ​ទៅវិញ​យ៉ាង​ស្ងាត់ៗ ដោយ​បន្សល់ទុក​រណ្តៅ​ត្រង់​លេណដ្ឋាន​ចំនួន​៣៣​នៅ​លើដី​កម្ពុជា និង​ក្រដាស​ផែនទី​គូស​រៀបរាប់​ពី​គោលដៅ​យុទ្ធសាស្ត្រ​របស់ខ្លួន ។ ដោយឡែក ទាហាន​ឡាវ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​លើដី​របស់ខ្លួន នៅ​បន្ត​ឈរជើង​ត្រៀម​រារាំង​ដដែល​ទេ​។​
​សូមជម្រាបថា បន្ទាប់បី​មានការ​រារាំង​ពី​កងទ័ព​ភាគី​ឡាវ​រឿង​ស្ថាបនា​ផ្លូវ​តាម​ព្រំដែន​នោះមក​ភាគី​ទាំង​២​បាន​ជួបគ្នា​រក​ដំណោះស្រាយ​ពី​បញ្ហា​ព្រំដែន កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ នៅ​សេ​ពៀន ក្នុង​ទឹកដី​ឡាវ ដែល​ភាគី​កម្ពុជា​តំណាង​ដោយ​លោក ដួង ពៅ អភិបាលរង​ខេត្ត រួមជាមួយ​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹង​រង​ស្ទឹងត្រែង និង​កងកម្លាំង​មួយចំនួនទៀត ដោយឡែក​ភាគី​ឡាវ​តំណាង​ដោយ​អាជ្ញាធរខេត្ត​អត្ត​ពឺ ។​
​នៅក្នុង​ជំនួប​នោះ អាជ្ញាធរ និង​ទាហាន​ឡាវ​បាន​ស្នើឱ្យ​កម្ពុជា​បញ្ឈប់​ការ​ឈូសឆាយ​រង់ចាំ​ជជែក​គ្នា​បន្ត តែ​ភាគី​កម្ពុជា​ឆ្លើយតប​ថា កម្ពុជា​មិនអាច​បញ្ឈប់​បានទេ​ព្រោះ​ការស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​គឺ​ស្ថិតនៅលើ​ទឹកដី​កម្ពុជា ។​
​ទោះជា​យ៉ាងណា ជំនួប​នោះ​មិនបាន​លទ្ធផល​ល្អប្រសើរ​ឡើយ តែ​បច្ចុប្បន្ន​ស្ថានការណ៍​បញ្ហា​ព្រំដែន​បាន​ស្ងប់ស្ងាត់​បន្តិច ខណៈ​ទាហាន​ឡាវ​បាន​ដកចេញ​ពី​ដី​កម្ពុជា ឯ​ទាហាន​កម្ពុជា​បន្ត​ការពារ​បូ​រណ​ទឹក​កម្ពុជា​តាម​បន្ទាត់​ព្រំដែន​ដដែល៕

2e5c061f-268c-4f79-b9b1-fa69017f25a120edaaa7-c99e-4463-b108-318faad7ee0f

តែងតាំង​អតីត​គ្រូបង្វឹក​ក្លឹប​ឡាវ LANEXANG UNITED ជា​គ្រូបង្វឹក​ថ្មី​របស់​កម្ពុជា​

​បាល់ទាត់​៖FFC បានប្រកាស​សមាសភាព​គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុ គឺ​លោក ឡេ​អូ​ណា​ដូ ល្វី​ស អតីត​គ្រូ​បង្គោល​របស់​ក្លឹប​ឡាវ LANEXANG UNITED មក​ជំនួស​តំណែង​លោក Lee Tae Hoon ផ្លូវការ​ហើយ​។​
​ការតែងតាំង​គ្រូបង្វឹក​ថ្មី​នេះ​បានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ​។​
​សូមជម្រាបថា គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​៤៤ ឆ្នាំនេះ ធ្លាប់បាន​ដឹកនាំ Buriram United របស់​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០១៦ មុននឹង​ប្តូរ​មក​ដឹកនាំ​ក្លឹប Lanexang United វិញ​ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០១៦៕

15723540_1144258285689763_8975062857474755564_o

បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «NPG» ម្នាក់​ត្រូវ​ចោរឆក់​កាបូប​អស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​

​ភ្នំ​ពេ​ញ​៖​បុរស​ម្នាក់​ជា​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អភិវឌ្ឍ​ជំនាន់​ថ្មី​ហៅ​កាត់​”NPG”​ត្រូវបាន​ចោរ​១​ក​ហ​រុម​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​អស់​ជាង​១​ម៉ឺន​ន​ដុល្លារ​រួមជាមួយ​ឯកសារ​មួយចំនួនទៀត​ផងដែរ​។ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៧ ក្នុងខណៈពេល​កំពុង​ឈប់​នោម​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ខាងលើ​ឈ្មោះ ច​ន ចំរើន អាយុ​៣០​ឆ្នាំ​ជា​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​”NPG”​ដែលមាន​ស្នាក់​នៅក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​នៅក្នុង​កាបូប​នោះ​មាន​លុយ​ជាង​១​ម៉ឺន​ដុល្លារ ប្លង់ដី​ចំនួន​៣​ច្បាប់ កាត​គ្រី​រថយន្ត​១​សន្លឹក និង​កាត​គ្រី​ម៉ូតូ​១​សន្លឹក​។​
​បុរសរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន​បាន​ឈប់​ម៉ូតូ​បត់ជើងតូច ដោយបាន​ដាក់​កាបូប​នៅលើ​រាន​កណ្ដាល​ម៉ូតូ ហើយ​នៅក្នុង​ខណៈពេល​កំពុង​នោម ស្រាប់​តែមាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅជិត ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ទៅ​បាត់​។​ប៉ុន្តែ​ពេលនោះ​ខ្លួន​មិនបាន​ដឹងថា​ចោរ​នា​ន​គ្នា​ប៉ុន្មាន​នាក់​ហើយ​ជិះ​ម៉ូតូ​ម៉ាក​អ្វី​នោះឡើយ ព្រោះ​ក្រោ​ពេល​នោម​រួច​មើលទៅ​ម៉ូតូ​ស្រាប់តែ​បាត់​កាបូប​ទើប ធ្វើដំណើរ​ទៅប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរា​គម​ន៏​តែម្ដង​៕

17101159_1840524859519409_349455247_o

សភា​ហ្វីលីពីន​អនុម័ត​ឲ្យប្រើច្បាប់​កាត់ទោស​ប្រហារជីវិត​ឡើង​វិញ

​ហ្វីលីពីន​៖​សភា​ហ្វីលីពីន​បានអនុម័ត​សំណើ​មួយ​កាលពី​ថ្ងៃ​ពុធ​ក្នុងការ​យកទោស​ប្រហារជីវិត​មក​ប្រើ​វិញ​ដែល​នេះ​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការយក​ទោស​នេះ​មក​ប្រើ​វិញ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​បន្ទាប់ពី​វា​ត្រូវបាន​លុបចោល​។​
​សេចក្តីព្រាងច្បាប់​នេះ​ដែល​នឹង​អនុញ្ញាត​ជា​ចម្បង​ឲ្យ​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​នោះ​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ការសន្យា​នៃ​យុទ្ធនាការ​របស់លោក​ប្រធានាធិបតី Rodrigo Duterte ក្នុងការ​បញ្ចប់​ឧក្រិដ្ឋកម្ម​និង​អំពើពុករលួយ​។​
​ចាប់តាំងពី​ពេល​លោក Duterte ចូលកាន់​តំណែង​ក្នុង​ខែមិថុនា​ឆ្នាំមុន​មក មនុស្ស​រាប់ពាន់នាក់​ដែល​គេ​សង្ស័យថា​ជា​អ្នកញៀន​ថ្នាំ​ឬ​អ្នក​ចែកចាយ​ត្រូវបាន​សម្លាប់​ដោយ​មន្ត្រីប៉ូលិស​ឬ​អ្នកការពារ​ច្បាប់​ដែលជា​ផ្នែក​មួយ​នៃ​ការសន្យា​នោះ​។​
​ដើម្បី​ក្លាយទៅជា​ច្បាប់​មួយ សេចក្តីព្រាងច្បាប់​ប្រហារជីវិត​នេះ​ត្រូវតែ​ប្រឈម​នឹង​ការបកស្រាយ​លើក​ទី​បី​នៅក្នុង​សភា​ដែល​គ្រប់គ្រង​ដោយ​សម្ព័ន្ធភាព​របស់លោក​ប្រធានាធិបតី​មុនពេល​ឆ្លងទៅ​ព្រឹទ្ធសភា​ដែល​ក៏​គ្រប់គ្រង​ដោយ​អ្នក​ជិត​ស្និ​ទ្ធិ​នឹង​លោក Duterte ដូចគ្នា​។ បន្ទាប់មក សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​។​
​ក្រោម​សំណើ​នេះ ឧក្រិដ្ឋកម្ម​ដែល​គេ​ចាត់ទុកថា​សាហាវយង់ឃ្នង​នឹងត្រូវ​ទទួលទោស​ប្រហារជីវិត​។ ទាំងនោះ​រួមមាន​ទម្រង់​មួយចំនួន​នៃ​ការចាប់រំលោភ​និង​សម្លាប់​ព្រមទាំង​បទល្មើស​គ្រឿងញៀន​នានា​ដូច​ជាការ​នាំចូល លក់ ផលិត នាំយក​និង​ចែកចាយ​គ្រឿងញៀន​។​
​ការកាន់កាប់​គ្រឿងញៀន​នឹងត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​បើ​យោងតាម​សេចក្តីព្រាងច្បាប់​នេះ​បាន​ឲ្យ​ដឹងថា ការផ្តន្ទាទោស​ប្រហារជីវិត​នឹង​ជាធម្មតា​ត្រូវបាន​អនុវត្ត​ដោយ​ការព្យួរ​ក ការបាញ់ប្រហារ​ឬ​ការចាក់​ថ្នាំ​ផ្តាច់ជីវិត​។​នៅពេលដែល​វិធានការ​នេះ​ទៅដល់​ព្រឹទ្ធសភា សមាជិកសភា​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​រង់ចាំ​ការសម្រេច​របស់​ក្រសួងយុត្តិធម៌​ថា​តើ​វា​ផ្ទុយ​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​នេះ​ចំពោះ​អនុសញ្ញា​អន្តរជាតិ​ដែរ​ឬក៏​អត់​។​
​គួរ​បញ្ជាក់ថា ទោស​ប្រហារជីវិត​ត្រូវបាន​លុបបំបាត់​ក្នុង​ឆ្នាំ​១៩៨៧​ប៉ុន្តែ​លោក​ប្រធានាធិបតី Fidel Ramos បាន​យក​វា​មក​ប្រើ​វិញ​នៅក្នុង​ឆ្នាំ​១៩៩៣​ដោយ​លើកឡើង​ពី “​ការគ្រប់គ្រង​បទល្មើស​”​។ ប្រធានាធិបតី Gloria Macapagal Arroyo បាន​ផ្អាក​ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០០៦៕

2016-12-philippines

រយៈពេល​១​ខែ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុក​វិញ​រាប់ពាន់នាក់​តាម​ច្រក​អន្តរជាតិ​ដូង

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​រយៈពេល​១​ខែកុម្ភៈ​មកនេះ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​មក​ស្រុកកំណើត​វិញ​៤០០០​នាក់​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង​។​
​យោងតាម​ការបញ្ជាក់​ពី​លោក​ប្រធាន​ច្រក​អន្តរជាតិ​ដូង នៃ​ស្រុក​កំរៀង​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​២ ខែមីនា នេះ​ថា ក្នុង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​រហូតដល់​ថ្ងៃទី​២ ខែមីនា​ឆ្នាំ​២០១៧​នេះ​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​មាន​ចំនួន​ប្រហែល​២០០០​នាក់ ហើយ​បើ​គិត​ចាប់ពី​ដើមខែ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៧​កន្លងមកនេះ​មាន​ពលករ​ខ្មែរ​ចំនួន ៤០០០​នាក់​ហើយ​ដែល​អាជ្ញាធរ និង​ទាហាន​ថៃ​បាន​បញ្ជូន​អោយ​ត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​ដោយសារតែ​ពលករ​ខ្មែរ​ទាំង​នោះបាន​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​។
​លោក​បន្តថា ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​នេះ​ភាគច្រើន​ជា​បុរស​ដែល​ពួកគេ​បានធ្វើ​ដំណើរ​ពី​តាម​បណ្តា​ខេត្ត​នានា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ​តែម្តង​៕

17105733_1840768522828376_2135846654_n17101553_1840768446161717_1345393948_o17091333_1840768462828382_1272528355_o

បេក្ខភាព​ប្រធានាធិប​តី​បារាំង​ប្រឈម​នឹង​ការចោទប្រកាន់​រឿង​ពុករលួយ

​បារាំង​​៖​លោក ហ្វ្រ​ង់​ស័​រ ហ្វី​យ៉ុង ដែលជា​បេក្ខជន​ប្រធានាធិបតី​បារាំង បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា តុលាការ​នឹង​ចោទប្រកាន់​រូបលោក នៅ​ថ្ងៃទី​១៥​មីនា​ខាងមុខនេះ​ពាក់ព័ន្ធ​រឿងអាស្រូវ​កេង​បន្លំ​លុយ​រដ្ឋ​ជាង​១​លាន​អឺ​រូ​។​
​ទោះបីយ៉ាងណា​បេក្ខជន​មកពី​គណបក្ស​ស្តាំ និង​កណ្តាល​និយម​រូបនេះ​នៅតែ​អះអាង​លោក​ស្អាតស្អំ និង​មិន​ព្រម​ដកខ្លួន​ចេញពី​សៃ​ង្វៀន​ប្រកួត ដណ្តើម​តំណែង​ប្រធានាធិបតី​បារាំង ដែល​នឹងត្រូវ​ប្រព្រឹត្ត​ទៅនា​ខែមេសា និង​ឧសភា​ខាងមុខនេះ​។ ការប្រកាស​នេះ​ផ្ទុយស្រឡះ​នឹង​ការអះអាង​កន្លងមករ​បស់​លោក​ហ្វី​យ៉ុង ដែលថា លោក​នឹង​ដកខ្លួន​ចេញ​ភ្លាម បើសិន​លោក​រង​ការចោទប្រកាន់​ពី​តុលាការ​។​
​នៅ​ថ្ងៃ​សុក្រ​ចៅក្រម​ស៊ើបអង្កេត បី​រូប​ត្រូវបានតែងតាំង នៅក្រោយ​អយ្យការ​ផ្នែក​ហិរញ្ញវត្ថុ​របស់​បារាំង​បាន​បញ្ជូនបន្ត​ឲ្យ​ស៊ើបអង្កេត សំណុំរឿង​កេង​លុយ​រដ្ឋ​របស់លោក​ហ្វី​យ៉ុង​។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ហ្វ្រ​ង់​ស័​រ ហ្វី​យ៉ុង បាន​អះអាង​ខ្លួន​លោក​នឹង​ខ្លួន ទៅតាម​ការកោះហៅ​របស់​តុលាការ ដែល​លោក​ចាត់ទុកថា មិន​យុត្តិធម៌ និង​ថា កំពុង​សម្លាប់​មិន​ត្រឹម​រូបលោក ប៉ុន្តែ​កំពុង​សម្លាប់​ផងដែរ ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ទាំងមូល ព្រោះថា នីតិវិធី​ធ្វើឡើង​នៅតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​៕

france-election_0

មន្ត្រី​សាលាក្រុង​២​នាក់​ដែល ACU ចាប់ខ្លួន​ត្រូវបាន​បញ្ជូនមក​តុលាការ​ម្តងទៀត​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​សមត្ថកិច្ច​បាន​នាំខ្លួន មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់ ដែល ACU ឃាត់ខ្លួន​ករណី​ពុករលួយ មក​តុលាការ​សារជាថ្មី​ដើម្បី​បន្ត​ការសាកសួរ ។​
​សូមជម្រាបថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​នេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន បញ្ជូន​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ព្រឹក​នេះ​បន្ត​ការសាកសួរ​បន្តទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​។ មន្ត្រី​ទាំង​២​នាក់​នោះ​គឺ ទី​១.​ឈ្មោះ រ័ត្ន បុរី មុខងារ​ប្រធានការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ទី​២. ឈ្មោះ ម៉ៃ វ៉ាន់​ណា​រុំ មុខងារ​បុគ្គលិក​ការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ៕

fn-2017-03-01-20-07-46-1

លោក កឹម សុខា ក្លាយជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ពេញសិទ្ធិ​ហើយ​

រាជធានី​ភ្នំពេញ​៖​លោក កឹម សុខា បាន​ឡើងកាន់តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​នេះ បន្ទាប់ពី​សមាជិក​ជាច្រើន​បោះឆ្នោត​គាំទ្រ​នៅក្នុង សមាជ​សមាជ​វិសាមញ្ញ នៅ​ប៉ុន្មាន​នាទី​មុននេះ​។ ចំណែក លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ និង លោក អេង ឆៃអ៊ាង ត្រូវបាន​សមាជ​បោះឆ្នោត​គាំទ្រ​ឱ្យធ្វើជា​អនុប្រធាន​គណបក្សប្រឆាំង​ផងដែរ​៕

fn-2017-03-02-09-34-09-1fn-2017-03-02-09-32-50-0fn-2017-03-02-09-34-38-0

ព្រឹក​នេះ​! បក្ស​ប្រឆាំង​បើក​សមាជ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី​

​រាជធានី​ភ្នំពេញ​៖​ដូច​ការគ្រោងទុក​នៅ​ព្រឹក​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​សមាជ​វិសាមញ្ញ ដ៏​ធំ​មួយ​ដើម្បី​បោះឆ្នោត ជ្រើសរើស​ប្រធាន និង​អនុប្រធាន គណបក្ស ឈានទៅ​រៀបចំ រចនាសម្ព័ន្ធ​ដឹកនាំ បក្ស​ជាថ្មី​។​
​សូម​រំលឹកថា កិច្ចប្រជុំ​គណៈកម្មាធិការ នាយក​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១ មីនា បាន​បោះឆ្នោត គាំទ្រ​បេក្ខភាព លោក កឹម សុខា ជា​ប្រធាន​គណបក្ស ,​លោកស្រី មូរ សុខ​ហួរ ,​លោក ប៉ុល ហំ​ម ,​និង​លោក អេង ឆៃអ៊ាង​ជា​អនុប្រធាន​៕

5cb406372e755253c9eed18c0a50792f

ស្ត្រី​២​នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​លោក គីម ជុង​ណា​ម ប្រឈម​ទោស​ប្រហារជីវិត​

​ម៉ាឡេស៊ី​៖​តាមច្បាប់​របស់​ម៉ាឡេស៊ី ករណី​សម្លាប់​នេះ ស្ត្រី​ពីរ​នាក់​ដែល​ម្នាក់​ជា​ជនជាតិ​វៀតណាម និង​ម្នាក់ទៀត​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់ថា ពាក់ព័ន្ធ​ករណី​សម្លាប់​លោក គីម ជុង​ណា អាច​នឹងត្រូវ​ទទួលទោស​ដល់​ថ្នាក់​ប្រហារជីវិត​។​
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា ស្ត្រី​ទាំងពីរ​នោះ​គឺ​ម្នាក់​ឈ្មោះ Doan Thi Huong​ជា​ជនជាតិ​វៀតណាម និង​ម្នាក់ទៀត​ឈ្មោះ Siti Aisyah ជា​ជនជាតិ​ឥណ្ឌូនេស៊ី រង​ការ​ចោទថា យក​សារធាតុពុល VX ប៉ាត​លើ​មុខ​លោក គីម ជុង​ណា​ម នៅក្នុង​ព្រលានយន្តហោះ​ម៉ាឡេស៊ី ហើយ​បាន​បណ្តាល​ឲ្យ​លោក គីម ជុង​ណា​ម ស្លាប់​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​៕

fn-2017-03-01-10-21-57-0

វៀតណាម​ចោទ​ចិន​ថា រំលោភបំពាន​លើ​ដែន​អធិបតេយ្យភាព​របស់ខ្លួន​

​វៀតណាម​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​លោក Le Hai Binh ថ្លែងថា ចិន​បានធ្វើ​សកម្ម​ភាពជា​ឯកតោភាគី​ជាច្រើន​ដែល​បំពាន​ដល់​ដែន​អធិបតេយ្យភាព​វៀតណាម ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់​អន្តរជាតិ តាមរយៈ​ការហាម​មិន​ឲ្យ​អ្នកនេសាទ​វៀតណាម​ចូល​នេសាទ​នៅ​តំបន់​ដែល​កំពុងមាន​ជម្លោះ​រួមមាន​នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​វៀតណាម​ថា​ជា​របស់ខ្លួន ប៉ុន្តែ​ពេលនេះ ចិន​កំពុង​គ្រប់គ្រង​។​
​ជាមួយគ្នានេះ​រដ្ឋាភិបាល​វៀតណាម​បាន​ចោទថា ករណី​ចិន​ហាម​ការនេសាទ​នោះ គឺជា​ផ្នែក​មួយ​នៃ​ការបង្ក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​រំលោភបំពាន​លើ​ដែន​អធិបតេយ្យភាព​របស់​វៀ​ត​ណា​ម​និង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​បន្ថែម​ខ្លាំង​ទៀត​។ ទន្ទឹម​នោះ​ក្រសួងការបរទេស​វៀត​ណា​ម​បានចេញ​សេចក្តីថ្លែងការណ៍​ថា វៀតណាម​ប្រឆាំង និង​បំរាម​នោះ​។
​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា វៀតណាម មាន​ហេតុផល​ផ្លូវច្បាប់ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់​បញ្ជាក់ថា ទីនោះ​ជា​កម្មសិទ្ធិ​របស់​វៀតណាម​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AP៕

1