All posts by មេគង្គ ប៉ុស្តិ៍

ខឹង​ឪពុកម្តាយ​ស្តីបន្ទោស​តិចតួច​ចងក​សម្លាប់ខ្លួន​

ខេត្តកំពង់ឆ្នាំង​៖​យុវ​ជ​ចិត្តខ្លាំង​ម្នាក់​បាន​ចងក​សម្លាប់​ដោយ​គ្រាន់តែ​​ឪពុក​ស្តីបន្ទោស​ឱ្យ​ប​ន្តិ​ចបន្តួច ដែល​ហេតុការណ៍​នេះ​ត្រូវ​អ្នកស្រុក​ប្រទះឃើញ​សាកសព កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃទី​១៧ តុលា ២០១៦ ស្ថិត​ត្រង់ចំណុច​ដំបូក​ដើម​ជ្រៃ​កណ្តាល​ស្រែ ក្នុងភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។ ជនរងគ្រោះ​ឈ្មោះ សោម វ៉ុ​ន អាយុ​២០​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលារ​ប្អៀ​រ​។​
​តាម​ប្រភពពី​ក្រុមគ្រួសារ​បានឱ្យដឹងថា នៅមុន​ថ្ងៃកើតហេតុ ឪពុក​បាន​ស្តីបន្ទោស​ឱ្យ​ជនរងគ្រោះ​បន្តិចបន្តួច (​ជាធម្មតា​នៅក្នុង​គ្រួសារ​គឺ​តែងតែមាន​) តែ​ជនរងគ្រោះ​ហាក់ដូចជា​ខឹងច្រឡោត​ខ្លាំង​នៅ​ព្រឹក​នោះ រហូត​ទៅយក​ដំបង​ឈើ​មក​វ៉ៃ​ម៉ូតូ​ខ្ទេច​អស់​មួយគ្រឿង ហើយ​បាន​ដើរ​ចេញពីផ្ទះ​បាត់​មួយថ្ងៃ​មួយ​យប់​តែម្តង ។ លុះ​នៅ​រសៀល​ស្អែក​ឡើង ទើប​មាន​អ្នកស្រុក​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​ដោយ​ចង​.​ក​នឹង​ដើម​ជ្រៃ​កណ្តាល​វាលស្រែ សព​រឹងខ្លួន​បាត់ទៅហើយ មិនដឹង​ជា​ចង​.​ក​តាំងពី​ពេលណា​មក​ទេ ។​
​ករណីនេះ សមត្ថកិច្ច និង​ក្រុមគ្រួសារ​បាន​ឡើង​ស្រាយ​ខ្សែ​ទម្លាក់​មកក្រោម និង​បានធ្វើ​កោសល្យវិច័យ​ដឹងថា ជនរងគ្រោះ​ពិតជា​បាន​ចង​.​ក​សម្លាប់ខ្លួន​ប្រាកដ​មែន​៕

41e34101-b5c7-4e5c-9bf8-e42cf9a421c2

ពលរដ្ឋ​ខ្មែរ ៥,៨៥១,៥០៩​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥,៨៥១,៥០៩​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​គ​.​ជ​.​ប បញ្ជាក់ថា ចំនួន​នេះ​ស្មើនឹង​៦០.៥៥​ភាគរយ​នៃ​ប្រជាជនមាន​សិទ្ធិ​បោះឆ្នោត​សរុប ដែលមាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-18-09-29-42-0

ឆេះមន្ទីរពេទ្យ​មួយ​នៅ​ឥណ្ឌាស្លាប់មនុស្ស​២៣​នាក់​

​ញូ​ដេលី​៖​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង​នៅឯ​ទីក្រុង Bhubaneswar នៃ​រដ្ឋ Odisha’s ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​២៣ នាក់​បាន​ស្លាប់​បង់ជីវិត និង ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។
​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹងថា ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៨ និង​០០​នាទី​យប់ (​ម៉ោង​នៅក្នុង​តំបន់​) ដែល​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គស​នី​។ អាជ្ញាធរ​បញ្ជាក់ថា ភាគច្រើន​នៃ​ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​ខ្វះ​ខ្យល់​ដក ដង្ហើម ខណៈ​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ដទៃ​នៅក្នុង​តំបន់​។
​ជុំវិញ​ករណីនេះ​ប៉ូលិស​នៅក្នុង​តំបន់ លោក Yogesh Khurania បាន​ប្រាប់ថា អ្នកជំងឺ​សម្រាក​នៅក្នុង​មន្ទី​ពេទ្យ​ខាងលើ​ច្រើនជាង ១០០​នាក់ ត្រូវបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ផ្សេងទៀត ប៉ុន្តែ​ភាគច្រើន នៅក្នុង​ចំណោម​ពួកគេ ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដូច្នេះ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ​៕

fn-2016-10-18-09-10-36-0

គ្រូបង្រៀន​ផ្នែក​សារព័ត៌មាន​លោក សេក បរិសុទ្ធ ទទួលមរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្តក្រចេះ​៖​លោក សេក បរិសុទ្ធ អ្នកសារព័ត៌មាន​ចាស់វស្សា​និង​ជា​គ្រូបង្រៀន​ផ្នែក​សារព័ត៌​មាននៅ​សាកល​វិទ្យា​ល​ភូមិន្ទ​ភ្នំពេញ បានទទួល​មរណៈភាព​ហើយ កាលពី​ម្សិលមិញ ដោយ​ជួប​គ្រោះថ្នាក់​ចរ​ចរណ៍ ។​
​លោក សេក បរិសុទ្ធ អាយុ​៥០​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត នៅ​ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ រហូត​បាត់​បង់ជីវិត​។​
​លោក សេក បរិសុទ្ធ រួម​ដំណើរ​ជាមួយ​បុគ្គលិក​២​នាក់​ទៀត របស់លោក កំពុងធ្វើដំណើរ​ទៅ​បំពេញបេសកកម្ម​ការងា​រ​ខេត្តរតនគិរី (​លោក​អង្គុយ​ខាងមុខ​ជាប់​តៃកុង​) ស្រាប់តែ​ដល់​ស្រុក​សំបូរ ខេត្តក្រចេះ ក៏​ជួប​គ្រោះ​អកុសល​តែម្តង​។​
​អធិការនគរបាល​ស្រុក​សំបូរ ខេត្តក្រចេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣៖៣៥​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​អូរ​កណ្តៀរ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង ។ គ្រោះថ្នាក់​នេះ កើតឡើង ខណៈដែល រថយន្ត​ម៉ាក​ហ្វ​ត​ពណ៌​មាស​ពាក់​ស្លាក​លេខ OMG442002 របស់​អង្គការ AEA របស់​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ បណ្តាលអោយ​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅខាងមុខ ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​៕

fn-2016-10-16-08-35-03-0

Man Utd ចង់បាន Griezmann មក​ជំនួស​កន្លែង Rooney

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​ពី​កីឡដ្ឋាន Old Trafford បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United កំពុងតែ​ត្រៀមខ្លួន​តាម​ប្រ​ម៉ាញ់​ខ្សែប្រយុទ្ធ​វ័យ Antoine Griezmann របស់ Atletico Madrid សាជាថ្មី​ដើម្បី​ជំនួស​តំណែង​ប្រធាន​ក្រុម Wayne Rooney​។​
​ប្រធាន​ក្លឹប Man Utd ជឿថា​ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​របស់​ក្រុម Atletico Madrid គឺជា​បេក្ខភាព​ដ៏​សំខាន់​ដែល​អាច​បន្ត​តំណែង Rooney បាន​។​ចំណែក​លោក Ed Woodward អនុប្រធាន​នាយក​ប្រតិបត្តិ បាន​បញ្ជាក់ថា Man Utd ស​ង្ឃឹ​ប​ថា ខ្សែប្រយុទ្ធ​តម្លៃ​៨០​លាន​ផោន​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​ចម្បង​សម្រាប់​Man Utd​នៅពេលដែល​ទីផ្សារ​កីឡាករ​បើក​នៅ​ដើមខែ​មករា​នេះ​។​
​យ៉ាងណាមិញ ការផ្ទេរ​មករ​បស់ Griezmann នៅ​កីឡដ្ឋាន Old Trafford គឺជា​សញ្ញា​នៃ​ការបញ្ចប់​អាជីព​របស់ Rooney នៅ​Man Utd៕

football-soccer-spanish-liga-santander-atletico-madrid-v-sporting

​២៧​នាក់​ស្លាប់ និងរបួស​៥០​នាក់​ក្នុងករណី​រថយន្តក្រុង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​

​ប៉ា​គី​ស្ថាន​៖​រថយន្តក្រុង​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង​នៅតាម​ដងផ្លូវ​ក្នុង​ខេត្ត Punjab ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន នៅពេល​ទៀបភ្លឺ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បណ្តាល​ឲ្យ​មនុស្ស​២៧​នាក់​បាន​បាត់​បង់ជីវិត និង​ជាង​៥០​នាក់​ផ្សេងទៀត​រងរបួស​។
​គ្រោះថ្នាក់​បានកើត​ឡើង​ដោយសារ​រថយន្តក្រុង​មួយគ្រឿង​បើក​លឿន​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​បញ្ច្រាស​ហើយក៏​បាន​បុក​គ្នា​ពេញទំហឹង​តែម្តង ខណៈដែល​រថយន្ត​ទាំងពីរ​សុទ្ធតែ​បាន​ដឹក​មនុស្ស​ពេញៗ​ដូចគ្នា ។ ទោះជា​យ៉ាងណា​សម្រាប់​អ្នករងរបួស​ទាំង​៥០​នាក់​នោះ គឺមាន​មួយចំនួន កំពុងស្ថិត​នៅក្នុង​សភាព​ធ្ងន់ធ្ងរ​បំផុត ដែល​អាច​នឹងមាន​អ្នក​បាត់​បង់ជីវិត​បន្ថែមទៀត​៕

133276986_13980376179431n

មហា​អំណាចនៅ​​អឺរ៉ុបជំរុញ​ឲ្យ​មានការ​គាបសង្កត់រុស្ស៊ី​លើ​បញ្ហា​ស៊ី​រី​

​អឺរ៉ុប​៖​បណ្តា​ប្រទេស​មាន​ឥទ្ធិពល​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​មាន​ចក្រភព​អង់គ្លេស​, បារាំង​, និង អាល្លឺម៉ង់ បាននិងកំពុង​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ថ្កោលទោស​ប្រទេស​រុស្ស៊ី​ពាក់ព័ន្ធ​ស្ថានការណ៍​នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​ជាមួយគ្នានេះ​មហាអំណាច​ធំជាងគេ​នៅ​សហភាព​អឺរ៉ុប​ទាំងបី​នេះ​ក៏បាន​ជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​របប​ដឹកនាំ​រដ្ឋាភិបាល​ស៊ី​រី​របស់លោក​ប្រធានាធិបតី បា​ហ្សា អាល់ អាស្សាដ ផងដែរ​។
​គួរ​បញ្ជាក់ថា ប្រទេស​លោកខាងលិច​បា​ន​ចោទថា កងទ័ពអាកាស​រុស្ស៊ី​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទឹកដី​ស៊ី​រី​បាន​ទម្លាក់​គ្រាប់បែក​នៅក្នុង​ទីក្រុង អា​ឡេ​ប៉ូ ដើម្បី​សម្លាប់​ក្រុមប្រឆាំង​រដ្ឋាភិបាល​លោក អាស្សាដ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​៕

29-si

តុលាការលើកពេលសវនាការរឿង​លោក សម រង្ស៊ី ចោទ​សម្តេច​តេ​ជោ​ទិញ Facebook Like

រាជធានី​ភ្នំពេញ​៖​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចោទប្រកាន់​សម្តេចនាយក​រដ្ឋមន្ត្រី​ថា បាន​ទិញ Facebook Like ដើម្បី​បង្កើន​ប្រជាប្រិយភាព ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​វិញ ដោយ​មូលហេតុ​មេធាវី​តំណាង​លោក សោម សឿន ដាក់​ពាក្យសុំ​ពន្យារពេល និង​ដោយសារ​អវត្តមាន​មេធាវី​ការពារ​លោក សម រង្ស៊ី ផងដែរ​។​
​សូម​ជំរាប​ថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ តុលាការក្រុង​ភ្នំពេញ បាន​បើកសវនាការ​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដែល​ចោទប្រកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា បាន​ទិញ Facebook Like ដើម្បី​បង្កើន​ប្រជាប្រិយភាព លើ​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​មួយ​នេះ​។
​សវនាកា​នោះ​គឺ​យោងតាម ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ លោក សោម សឿន អាយុ​៦៤​ឆ្នាំ ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី បាន​ប្តឹង​លោក សម រង្ស៊ី អាយុ​៦៧​ឆ្នាំ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ភ្ជាប់​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦៕

fn-2016-10-17-10-03-33-0fn-2016-10-17-09-20-05-1

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ចំនួន​២​ល្វែង​ធ្វើ​ពី​ថ្ម​លាយ​ឈើ​អស់ទាំង​ស្រុង​

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ផ្ទះល្វែង​ចំនួន​២​ខ្នង​ត្រូវបាន​អគ្គីភ័យ​១​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​ខណៈពេល​ម្ចាស់​បិទទ្វារ​ចាក់សោរ​ចេញទៅ​ហូបបាយ​នៅផ្ទះ​១​ទៀត​តាម​ទំលាប់​រៀងរាល់ថ្ងៃ​,​នេះ​បើតាម​ប្រភព​លើកឡើង​ពី​ម្ចាស់ផ្ទះ​ក្បែរ​ខាង​គ្នា​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆាបឆេះ​នេះដែរ​។​
​សាក្សី​ដដែល​បន្តថា ផ្ទះល្វែង​ទាំង​២​ខ្នង​មាន​មុខរបរ​លក់ដូរ​ខុសគ្នា​,​ផ្ទះ​១​លក់​ទូរស័ព្ទ​ម្ចាស់ផ្ទះ​ឈ្មោះ​ចិន ខ្មៅ​,​មុខរបរ​លក់​ទូរស័ព្ទ​ផង​និង​កាប់​ជ្រូក​លក់​ផង​,​និង​ម្ចាស់ផ្ទះ​១​ទៀត​មិន​ស្គាល់ឈ្មោះ​មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​,​អណ្តាតភ្លើង​បាន​បង្ក​មកពី​ផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ​មុន​(​គ្រឿងទេស​)​អាច​ភ្លើងចង្ក្រាន​ឬ​ទុសេ​ខ្សែភ្លើង​ព្រោះ​ម្ចាស់ផ្ទះ​តាម​ទម្លាប់​ល្ងាច​ឡើង​បិទទ្វារ​ទៅ​ហូបបាយ​នៅផ្ទះ​១​ទៀត​៕
​សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹងថាៈ​ហេតុ​ការ​ណ៏​ឆាបឆេះ​ផ្ទះ​នេះ​នៅវេលា​ម៉ោង​៩,៤៥​នាទី​យប់​ថ្ងៃទី​១៦​តុលា​,​ស្ថិតនៅ​ទល់មុខ​ផ្សា​ប​វេ​ល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង​ផ្ទះ​ធ្វើ​ពី​ថ្ម​ខាងមុខ​,​ខាងក្រោយ​ឈើ​,​ការឆាបឆេះ​មិនទាន់​ដឹង​ពី​មូលហេតុ​ទេ​,​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​បាន​ឆា​ញ់​ទឹក​អស់​ជាច្រើន​ឡាន​។​
​សមត្ថកិច្ច​ដដែល​បន្ត​ថា ទំហំ​នៃ​ការខូចខាត​និង​ឈ្មោះ​ម្ចាស់ផ្ទះ​នៅ​មិនទាន់​ដឹង​ទេ​,​សមត្ថកិច្ច​កំពុង​ជួយ​ពន្លត់​សិន​ដោយសារ​ការឆាបឆេះ​លឿន​ពេក​និង​ស្រាវជ្រាវ​រក​មូលហេតុ​,​ហើយក៏​មិនទាន់​ទទួល​ព័ត៌មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ដែរ​៕

14741136_1777638439141385_1395576489_n14686052_1777638425808053_2035426521_n14625319_1777638432474719_797152300_n

ជិះ​ម៉ូតូ​ដឹក​អេ​ត​វ​ចាយ​ឲ្យ​កូន​អង្គុយ​លើ​កា​រ៉ុង​ធ្លាក់​បោក​ក្បាល​ស្លាប់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កុមារា​ម្នាក់​ជិះ​លើ​ឥ​វ៉ាន់​អេតចាយ​ដាក់​ក្រោយ​លើ​ម៉ូតូ​កង់​៣​ឪពុក​ជា​អ្នក​ឌុប​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​បើកបរ​ក្នុង​ល្បឿន​លឿន​បណ្តាល​ឲ្យ​ក្មេងប្រុស​ជា​កូន​បាន​ផ្ងារ​ធ្លាក់​ទៅក្រោយ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ពេល​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​ក្នុង​ហេតុ​ការ​គ្រោះ​ថ្នា​ក‌់​ចរាចរ​ណ‌៍​មួយ​គួរអោយ​រន្ធត់​នៅ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង លោក​អធិការ​ស្រុក​
​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៦​នៅវេលា​ម៉ោង​១៥ និង​០០​នាទី នៅ​ចំណុច​សៃ​ឡូ​ធាន​ប៉ ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ។​
​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ប៊ុត សំណាង អាយុ​០៥​ឆ្នាំ ឪពុក​ក្មេងរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​កង់​បី ឈ្មោះ ម៉ន ចិត អាយុ​៣៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ ស៊ូ សារ៉ុន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ មូលហេតុៈ ក្មេងរងគ្រោះ ជិៈ​លើ​ម៉ូតូ​ដែល​ដឹក​ការុង បណ្តាល​ឲ្យ​ផ្ងារ​ក្រោយ​ធ្ងា​ក់​ធ្លាក់​បាក់ ក បណ្តាល​ឲ្យ​ស្លាប់​តែម្តង ។​
​បន្ទាប់ពី​កើតហេតុ​ការ​សមត្ថកិច្ច​បាន​ទៅ​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​សាកសព​រួច​បាន​ឲ្យ​ដឹងថា​ពិតជា​ធ្លាក់​ពីលើ​ម៉ូតូ​បាក់ក​ស្លាប់​ពិតប្រាកដ​មែន​និង​រៀបចំ​សំណុំ​ឯកសា​ទៅតាម​ផ្លូវច្បាប់​បានប្រគល់​សាកសព​ឲ្យ​ឳ​ពុក​ម្តាយ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

14628145_1777635992474963_362155364_n14686411_1777635982474964_972981402_n14658440_1777635989141630_2026227433_n14696957_1777635985808297_111364722_n

ពលរដ្ឋ​ខ្មែរជាង៥​លាន​នាក់​​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៥,៧៥៨,១៣១​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-17-09-42-45-0

ម្នាក់ស្លាប់នឹងកន្លែង និង២នាក់ទៀតរងរបួស

ខេត្តបន្ទាយមានជ័យ​៖​យុវជនឈាមរាវ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បង្ខំ​ចាប់​ហ្វ្រាំង​បណ្តាល​ឲ្យ​មនុស្ស​ខ្ទាតចូល​រថយន្ត​កិន​បែកក្បាល​ស្លាប់​ម្នាក់ និង​របួសស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ព្រែក​ល្ពៅ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី រស់ សំបូ រ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​125 ឆ្នាំ​២0១១ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1K.3777 បើក​ដោយ​ឈ្មោះ ពុ​យ ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ឌុប​ឈ្មោះ សោម មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ឆេ​ម វាសនា ប្រុស អាយុ​១៨ ឆ្នាំ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ប្រឡាយ​លួង​ក្រោម ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​បើក​ម៉ូតូ​ពី​លិចទៅ​កើត​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក្នុង​ល្បឿន​លឿន​បាន​បង្ខំ​ចាប់​ហ្វ្រាំង​បណ្តាល​ឲ្យ​គ្រវី​ដួល​ចូល​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក KiA ពណ៌​ពងមាន់​អូស​រ៉ើ​ម៉ក​ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.2439​បើក​ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ឈ្មោះ ពុ​យ ទី ត្រូវ​រ៉ើ​ម៉ក​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​ភ្លាម​១​រំពេច ចំណែក​ឈ្មោះ សោម មករា និង​ឈ្មោះ ឆេ​ម វាសនា​របួស​ស្រាស​។​
​លោក រស់ សំបូរ បានបញ្ជាក់​ទៀតថា ក្រោយពី​កើតហេតុ​រួច​អ្នកបើករថយន្ត​ចុះ​គេចខ្លួនបាត់​។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​ស​មិ​ត្ថ​កិច្ច​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​មង្គល​បូរី​ដើម្បី​ដោះស្រាយ​ទៅតាម​ត​នីតិវិធី​ច្បាប់​៕

unnamed-151unnamed-171unnamed-181

ថ្មភ្នំបាក់​​រលំ​សង្កត់​អេស្កាវ៉ាទ័រ​មួយគ្រឿង និង​មនុស្ស​៣​នាក់​ស្លាប់

ខេត្តបន្ទាយមានជ័យ​៖​បាក់​ថ្មភ្នំ​ធំ​ត្បូង​នៃ​ការដ្ឋាន​កិន​ផលិត​ថ្មភ្នំ​ធំ ក្នុងភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ បាន​បង្ក​កិន​សង្កត់​លុប​ត្រាក់ទ័រ​ចូក​(​អេស្កាវ៉ាទ័រ​)២​គ្រឿង ហើយ​ព័​ត័​មាន​ដំបូង​ថា បានធ្វើអោយ​កម្មករ​និង​អ្នកកាន់ការ​៣​នាក់់​បាន​ស្លាប់​។​
​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ុ​ស្ត៍​ឃុំ​អូរ​ប្រាសាទ​និង​ក្រុមគ្រួសារ​ប្រាប់​សារ​ព៍​ត័​មាន​ថា ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​ស្លាប់​ដោយ​ខ្ទេច​សាល​សព​នោះ​រួមមាន​ទី​១-​ឈ្មោះ ហែម គឹម​ឡេង ហៅ​ឡុំ អាយុ​៥២​ឆ្នាំ ភេទ​ប្រុស ជា​ឱ​ពុក​ជា​មេការ​ការដ្ឋាន​ផលិត​ថ្ម​។​, ទី​២​ឈ្មោះ​.​លឹម គឹម​ឡុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កូន អ្នកបើក​អេ​ស្ការ​វ៉ា​ទ័​រ​និង​ទី​៣ ថង សេដ្ឋា ហៅ​សាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​អេ​ស្ការ​វ៉ា​ទ័​រ មួយគ្រឿង​ទៀត​។​អ្នក​ទាំង​៣ មាន​លំនៅ​ជាប់​ការដ្ឋាន​ក្នុង​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​កម្មករ​ផ្សេងទៀត សាក្សី​និង​លោក​លឺ​ម​សេង ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្មភ្នំ​ធំ និយាយថា មុន​គ្រោះថ្នាក់​នេះ មាន​អេស្កាវ៉ាទ័រ​២​គ្រឿង​នេះ​បាន​កាយ​ថ្ម​ដូច​សព្វមួយដង​។​ក្នុងនោះ​១​គ្រឿង​កាយ​ខាង​ចង្កេះភ្នំ​និង​មួយទៀត​កាយ​កៀក​កំពូលភ្នំ​។​តែ​ដូច​មានប​ច្ច៏​យ​អាក្រក់​មួយ​កើតឡើង​គឺ​ថ្មភ្នំ​ធំៗ​ទាំង​ផ្ទាំងៗ​នៅត្រង់​កំពូល​ដែលជា​ចំណុច​-​ស​ខ័​ណ្ឌ​ចែក​រវាង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ​៣​របស់លោក​លឺ​ម សេង និង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ​II របស់លោក​កូ ណៃ ដែល​ប្រេះស្រាំ​ផង​និង​ត្រូវ​ទឺ​ក​ភ្លៀង​ផង​បាន​បាក់​រលំ​ចុះមក​ដោយ​ចៃដន្យ​។​
​ភ្លាមៗ​នោះ ការរញ្ជួយ​កក្រើក​ខ្លាំង​បាន​បង្ក​លំបាក់​ជួរ​ផ្ទាំង​ថ្ម​កំពូលភ្នំ​នោះ​នៅ​ផ្នែក​ខាងលិច​ជាច្រើន​ផ្ទាំង​ទៀត​។​ផ្ទាំង​ថ្ម​ធំ​តូច​បាន​សង្កត់​គ្រប់​ជិត​ពីលើ​អេ​ស្ការ​វ៉ា​ទ័​រទាំង​២​គ្រឿង​បង្ក​អោយ​មនុ​ស្សទាំង​៣​នាក់​ស្លាប់​។​ប៉ុន្តែ​ក្រុម​អ្នក​សង្គ្រោះបាន​ប្រើ​អេស្កាវ៉ាទ័រ​៤​គ្រឿង គ្រឿងចក្រ​ផ្សេងទៀត​និង​មនុស្ស​ជាច្រើន​នាក់​ចំណាយពេល​ជាច្រើន​ម៉ោង​ដើម្បី​កាយ​យក​សាកសព​និង​យក​អេស្កាវ៉ាទ័រ​២​គ្រឿង​។​
​មនុស្សម្នា​រាប់រយ​នាក់​បាននាំគ្នា​ទៅ​មើល​ទិដ្ឋភាព​គ្រោះថ្នាក់​នោះ ហើយ​យ​សង្ស័យថា​នៅមាន​មនុស្ស​រងគ្រោះ​ខ្លះទៀត​បាន​កប់​ក្នុង​គំនរ​ផ្ទាំង​ថ្ម​។​
​ប៉ុន្តែ​អ្នកភូមិ​ជា​កម្មករ ម្ចាស់​ការដ្ឋាន​និង​សមត្ថកិច្ច​និយាយថា​:​គេ​បន្ត​កំពុង​ឆែកឆេរ​សមាជិកគ្រួសារ​តាម​ផ្ទះ​ក្នុងភូមិ​ជិតខាង ថា​តើ​បាត់​សមាជិក​ដែរ​ឬ​អត់​៕

unnamed-93unnamed-84

តើ​ការជំនុំជម្រះ​លើ​អង្គហេតុ និង​អង្គច្បាប់​ធ្វើឡើង​ពេលណា​?

​តាមច្បាប់​ក្នុង​ប្រព័ន្ធតុលាការ​នៅក្នុង​សំណុំរឿង​មួយ​ត្រូវ​ចែកចេញជា​ពីរ​គឺ​អង្គហេតុ និង​អង្គច្បាប់​។ ប៉ុន្តែ​ជា​នីតិវិធី​ក្នុងការ​ជំនុំជម្រះ​ពេលខ្លះ​តុលាការ​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​តែ​ពេលខ្លះ​លើក​យកតែ​អង្គច្បាប់​មក​ជម្រះ​ប៉ុណ្ណោះ​។​
​បើ​ដូច្នេះ​តើ​នៅ​តុលាការ​ថ្នាក់​ណា​ដែល​លើកយក​ទាំង​អង្គហេតុ និង​អង្គច្បាប់​មក​ជំនុំជម្រះ​ហើយ​នៅ​តុលាការ​ថ្នាក់​ណា​ជម្រះ​តែ​អង្គច្បាប់​?
​ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីម​ហ្គេ​ច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែលមាន​អាសយដ្ឋាន​លេខ ១៦R,​ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖
​នៅក្នុង​សំណុំរឿង​មួយ​តាមច្បាប់​តុលាការ តើ​ពាក្យ​ថា​អង្គច្បាប់ និង​អង្គហេតុ​តើ​ខុសគ្នា​ដូច​មេ្ដ​ច​? សូម​លោក​មេធាវី​ពន្យល់​
​ពាក្យ​ថា​អង្គហេតុ​បានសេចក្តីថា​ហេតុការណ៍​ទាំងឡាយណា​កើតមានឡើង​នៅក្នុង​សំណុំរឿង​ដែល​ជនជាប់ចោទ​គាត់​បាន​ប្រព្រឹត្ត​។​
​ឧទាហរណ៍​ថា​រឿង​ឃាតកម្ម​មួយ​ដែល​គាត់​បានសម្លាប់​គេ​ហើយ​ដល់ពេល​បើកសវនាការ​ជំនុំជម្រះ​ចៅក្រម​ត្រូវ​ឲ្យ​ជនជាប់ចោទ​នោះ​រៀបរាប់​ពី​ដំណើររឿង​នោះ​។ ចំពោះ​អង្គច្បាប់​វិញ​គឺ​ចៅក្រម​ក្រោយពី​បាន​ស្តាប់​អង្គហេតុ (​ដំណើររឿង​) ហើយ​វិនិច្ឆយ​ថា​តើ​ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ប៉ុន្មាន​ឆ្នាំ​។
​ចំពោះ​នៅ​តុលាការ​កំពូល​វិញ​គឺ​ចៅក្រម​លើក​តែ​អង្គច្បាប់​មក​ជំនុំជម្រះ​ទេ​ក៏ប៉ុន្តែ​នៅ​តុលាការ​កំពូល​គាត់​ក៏​អាច​សួរ​ជនជាប់ចោទ​ឲ្យ​រៀបរាប់​ពី​ដំណើររឿង​ខ្លះ​ដែរ (​អង្គហេតុ​) ដើម្បី​ចៅក្រម​បាន​យល់ និង​មាន​មូលដ្ឋាន​ពី​ដើមហេតុ​នៃ​រឿង​ខ្លះ​ក្នុងការ​ពិចារណា​។​
​តើ​នៅ​សាលាដំបូង និង​សាលាឧទ្ធរណ៍​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់ ឬក៏​ជម្រះ​តែ​អង្គហេតុ​?
​ការជំនុំជម្រះ​នៅ​សាលាដំបូង​ក៏ដូចជា​នៅ​សាលាឧទ្ធរណ៍​ដែរ​គឺ​ជំនុំជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ប៉ុន្តែ​គ្រាន់តែ​នៅ​សាលា​ទាំងពីរ​ថ្នាក់​នេះ​ពិនិត្យ​ទៅលើ​អង្គហេតុ​ច្រើនជាង​អង្គច្បាប់​ដើម្បី​ចៅក្រម​អាច​ស្រាវជ្រាវ​រក​ភ័ស្តុតាង​សម្រាប់​ដាក់បន្ទុក និង​ដោះ​បន្ទុក​លើ​ជនជាប់ចោទ​។ ក៏ប៉ុន្តែ​នៅ​តុលាការ​កំពូល​ជម្រះ​លើក​ទី ១ ដែលមាន​សមាសភាព​ចៅក្រម ៥ រូប​ហើយ​ជម្រះ​តែ​អង្គច្បាប់​ទេ​។​
​តែបើ​ក្នុងករណី​មាន​សមាសភាព​ចៅក្រម ៩ រូប​គឺ​បានសេចក្តីថា​អង្គ​សវនាការ​នោះ​ជម្រះ​ទាំង​អង្គហេតុ​ផង និង​អង្គច្បាប់​ផង​។ ឧទាហរណ៍​មាន​ជនជាប់ចោទ​ម្នាក់​បាន​រំលោភ​សេពសន្ថវៈ​លើ​ជន​ម្នាក់ទៀត​ប៉ុន្តែ​តាមពិតទៅ​ជន​នោះ​មិនបាន​ប្រព្រឹត្ត​ទេ​ហើយ​ពេល​សំណុំរឿង​មកដល់​តុលាការ​កំពូល​ពិនិត្យមើល​លើ​អង្គច្បាប់​ទៅ​ឃើញថា​ជនជាប់ចោទ​រូបនោះ​មិនបាន​ប្រព្រឹត្ត​ទេ​ដូច្នេះ​បើ​តុលាការ​កំពូល​ពិនិត្យ​ទៅលើ​អង្គច្បាប់​ឃើញថា​មិន​បង្ហាញ​ពី​ការប្រព្រឹត្ត​ទេនោះ​ដូច្នេះ​តុលាការ​កំពូល​ត្រូវ​បង្វិល​សំណុំរឿង​នោះ​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។​
​ប៉ុន្តែ​បើ​សាលាឧទ្ធរណ៍​នៅតែ​ចោទ​ជន​នោះ​ថា​បាន​ប្រព្រឹត្ត​ហើយ​ជនជាប់ចោទ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ជា​លើក​ទី ២ ទៀត​ពេលនោះ​តុលាការ​កំពូល​លោក​ជំនុំជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ដែល​តុលាការ​កំពូល​អាច​លើកលែង​ការចោទប្រកាន់​ជន​នោះបាន​។​
​ឧទាហរណ៍​ជន​ម្នាក់​ត្រូវ​សាលាដំបូង​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ១០ ឆ្នាំ​តែ​ត្រូវ​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​កាត់​បន្ថយទោស ឬ​តម្កល់​។ ប៉ុន្តែ​នៅ​តុលាការ​កំពូល​មិនអាច​បន្ថយទោស​ដល់​ជន​នោះបានទេ​មានតែ​តម្កល់ ឬ​បង្វិល​មក​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។ សូម​លោក​មេធាវី​ពន្យល់​ពី​ភាពខុសគ្នា​ក្នុងការ​សម្រេច​ក្តី​រវាង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​ផង​បានទេ​?
​ករណីនេះ​បើ​តុលាការ​កំពូល​ជំនុំជម្រះ​លើក​ទី ១ ហើយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ ឬ​មានការ​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។ ប៉ុន្តែ​បើ​ជម្រះ​សំណុំរឿង​ដដែល​នេះ​លើក​ទី ២ គឺ​តុលាការ​កំពូល​លោក​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ដូច​តុលាការ​ថ្នាក់ក្រោម​ដែរ​ដែលមាន​ចៅក្រម​ទាំងអស់ ៩ រូប​ចូលរួម​។​
​តុលាការ​កំពូល​តែងតែ​ប្រាប់​ជនជាប់ចោទ​ថា​វិនិច្ឆ័យ​តែ​ទៅលើ​អង្គច្បាប់​មិន​វិនិច្ឆ័យ​លើ​អង្គហេតុ​ទេ​។ ចុះបើ​ជម្រះ​តែ​អង្គច្បាប់​ហេតុ​អី​ចៅក្រម​ឲ្យ​ជនជាប់ចោទ​រៀបរាប់​ពី​អង្គហេតុ​ដល់​តុលាការ​ដែរ​?
​ករណី​ដែល​ចៅក្រម​តម្រូវ​ឲ្យ​ជនជាប់ចោទ​រៀបរាប់​ពី​ដំណើររឿង​ដូច្នេះ​ដោយសារ​ចៅក្រម​ចង់​បញ្ជាក់ថា​អង្គហេតុ​ដែល​តុលាការ​ថ្នាក់ក្រោម​ចោទប្រកាន់​លើ​ជនជាប់ចោទ​នោះ​វា​ត្រឹមត្រូវ​ឬ​អត់​? ប៉ុន្តែ​ជា​នីតិវិធី​នៅ​តុលាការ​កំពូល​ជំនុំជម្រះ​តែ​ទៅលើ​អង្គច្បាប់​ទេ​តែ​ចៅក្រម​សួរ​ជនជាប់ចោទ​ពី​ដំណើររឿង​ព្រោះ​គាត់​ចង់​បានជា​មូលដ្ឋាន​ខ្លះ​ក្នុង​ការយកទៅ​ពិចារណា​ប៉ុណ្ណោះ​។​
​រឿង​របស់​ជនជាប់ចោទ​ម្នាក់​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​តម្កល់ តើ​ជនជាប់ចោទ​អាច​ប្តឹង​ទៅណា​ទៀត​បានទេ​?
​បើ​រឿង​របស់​ជនជាប់ចោទ​ម្នាក់​ត្រូវបាន​តុលាការ​កំពូល​តម្កល់​ទ​ណ្ឌ​កម្ម​ទោស​គឺ​ជនជាប់ចោទ​អាច​ប្តឹង​សារទុក្ខ​នៅ​តុលាការ​កំពូល​ម្តងទៀត​នៅពេលដែល​ជនជាប់ចោទ​នោះ​មាន​ភ័ស្តុតាង​ថ្មី​មក​ធ្វើ​អំណះអំណាង​ដល់​តុលា​ការដែល​ហៅថា​បណ្តឹង​សើរើ​។
​ក្នុងករណី​ដូចគ្នានេះ​ជនជាប់ចោទ​ក៏​ធ្វើបាន​ដូចគ្នា​នៅ​សាលាដំបូង ឬ​នៅ​សាលាឧទ្ធរណ៍​ដែរ​ក្នុងករណី​មាន​សាលក្រម​ចូល​ជា​ស្ថាពរ​៕ ប្រភព ៖ postkhmer

unnamed

ស្គាល់​អត្តសញ្ញាណ​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​វាយ​សម្លាប់​ទម្លាក់​ចូលក្នុង​ទឹក​ប្រឡាយ

​ភ្នំពេញ​៖​ស្គាល់​អត្តសញ្ញាណ​បុរស​ម្នាក់ ដែល​ត្រូវបាន​ជន​មិន​ស្គាល់មុខ វាយ​សម្លាប់ ទម្លាក់​ចូលក្នុង​ទឹក ប្រឡាយ កប់​ក្រោម​សំរាម បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ប្រឡាយទឹក ស្ថិតនៅតាម​បណ្ដោយ​ផ្លូវលំ ខាងក្រោយ​សួន​ឧស្សា​ហ៏​កម្ម កាណាឌីយ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នោះ​ហើយ​។​គាត់ មាន ឈ្មោះ កៅ ផា អាយុ​៤៨​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ឈ្នួល មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​រី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង​។​កន្លងមក​ប្ដី​ពួកគាត់ បើកបរ​រថយន្តឈ្នួល ដឹក​អ្នកដំណើរ ពី​ស្វាយរៀង ចូលទៅ​ខេត្តកំពង់ចាម និង​ភ្នំពេញ​។​
​បុរស​នោះ​មាន​ប្រពន្ធ​២​នាក់​គឺ​ប្រពន្ធដើម​និង​ប្រពន្ធចុង ហើយ​ការ​ស្គាល់ អត្តសញ្ញាណ​គាត់​នោះ គឺ​បន្ទាប់ពី​ប្រពន្ធ​គាត់​ទាំងពីរ​នាក់ រួម​និង​កូន​បាត់​ប្ដី​និង​ឪពុក​យូរថ្ងៃ មិនឃើញ​ត្រឡប់ ទៅផ្ទះ​ហើយ​ស​ង្ឋ័​យ​ថា​ស្លាប់ និង​បានឃើញ​សារព័ត៌មាន​ផ្សាយ​ថា ប្រទះឃើញ​សាកសព ទើប​នាំគ្នា​ទៅកាន់ ប៉ុស្ដិ៍​ចោមចៅ នា​វេលា​ល្ងាច​ថ្ងៃទី​១៥ ហើយ​ក៏បាន​ស្គាល់​ថា​ជា​ប្ដី​និង​ឪពុក​របស់ខ្លួន ។​
​ប្រពន្ធ​២​ទាំង​នាក់​របស់​បុរស​នោះ ត្រូវបាន​គេ​ដឹងថា នាង​ដើម ឈ្មោះ សៅ សំអឿន អាយុ​៤៦​ឆ្នាំ ហើយ​មានកូន​ចំនួន​៤​នាក់ ក្នុងនោះ​កូន ប្រុស​ចំនួន​៣​នាក់ និង​ស្រី​ម្នាក់ ហើយ​គាត់​រស់នៅ​ជាមួយ​ប្រ​ព្ធ​ដើម​។​ចំណែក​នាង​ចុង​ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​តា​ហង់ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​និង​ស្នាក់នៅ​ក្នុងភូមិ​ចុង​ព្រែក ឃុំ​កំពង់​ព្រែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​ពេលនេះ​បាន​បាត់បង់ រថយន្ត​ម៉ាក​សាំ​យ៉ុង​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4728 និង​ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៥​ជី​ផងដែរ ដែល​គេ​សង្ស័យថា ជា​ករណី​ប្លន់​សម្លាប់​យក​ទ្រព្យ សម្បត្តិ​។​
​ប្រភព​ដដែល​បាន​បន្តថា ប្ដី​របស់​ពួកគាត់​ត្រូវបាន បុរស​ម្នាក់​ឈ្មោះ​សូ ផា ហៅ អ៊ូ​ក អាយុ​៣០​ឆ្នាំ ដែលមាន មុខរបរ​បើកបរ​រថ​យន្ត​ឈ្នួល​ដែរ​និង មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​នោះដែរ ជួល​រថយន្ត​ប្ដី​គាត់​ជិះ ដោយ​ប្រាប់ថា​ទៅកាន់ ខេត្តសៀមរាប ទាំង​ទៅ​និង​មក​ក្នុងតម្លៃ​២៥០​ដុល្លារ​អាមេរិក​។ បន្ទាប់ពី​និយាយ​ត្រូវរ៉ូវ គ្នា​ហើយក៏​បាន​ចាក​ចេញពីផ្ទះ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ខណៈនោះ​រូបគាត់ ដែលជា​ប្រពន្ធដើម បាន​ទំនាក់ទំនង​សួរនាំ​ប្ដី​តាម​ទូរស័ព្ទ ជា​ញឹកញាប​យ​ហើយ បានខ​ល​ចូល​និង​ទាក់ទង គ្នា​បាន​រហូតដល់ វេលា​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​ខ​ល​លែង​ចូល​រហូត​ដល់ពេល​មានការ​ភ្ញាក់ផ្អើល​ថា ប្រទះឃើញ​សាកសព​តែម្ដង ហើយ​ពួក​គា​តុ​បាន​ស្គាល់​ថា​ជា​ប្ដី តាមរយៈ​ខ្សែក​ក្រវាត់ និង​សម​កលៀក​បំពាក់ របស់គាត់ ដែល​ប្រើប្រាស់​រាល់ថ្ងៃ​៕

14658311_1777620262476536_907146001_n14625475_1777620265809869_165045363_n