All posts by មេគង្គ ប៉ុស្តិ៍

ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​៧​នាក់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់​ដែល​សង្ស័យថា​គ្មាន​ច្បាប់ទម្លាប់​ស្នាក់នៅ​ដើម្បី​សួរនាំ​ពី​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក្រោយពី​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​រក​ជនបរទេស​មក​ស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់​ក្នុង​ខេត្តបាត់ដំបង ។ យុទ្ធនាការ​នៃ​ការចុះ​បង្ការ​ទប់ស្កាត់ ជនបរទេស​មករ​ស់​នៅ​ខុសច្បាប់​ក្នុង​ខេត្តបាត់ដំបង​ត្រូវគេ​មើលឃើញថា​នគរបាល​អ​ន្តោ​ប្រវេសន៍​បាន​ចុះ​អនុវត្ត​២​លើក​មកហើយ​គិត​ទាំង​លើកចុងក្រោយ​នេះ ។​
​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូ​អគ្គនាយករង​នៃ​អគ្គនាយក​រដ្ឋា​ន​អន្តោប្រវេសន៍ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ដឹកនាំ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ចុះ​ត្រួត​ព​និត្យ​កន្លែង​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​ក្រុង​បាត់ដំបង​ចំនួន​៨​កន្លែង​រកឃើញ​ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់ ដែល​បានមក​ធ្វើ​ការងារ​ស្នាក់​ជា​ជាងឈើ​ក្នុង​សិប្បកម្ម​ទាំងនោះ​ផងដែរ រកឃើញ​ជនជាតិ​វៀតណាម​៣​នាក់​ចូលមក​ធ្វើ​ការងារ​គ្មាន​លិខិត​ឯកសារ​ត្រឹមត្រូវ​ហើយ​រង​ការបណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​រួចហើយ​ផងដែរ ។​
​ជនជាតិ​វៀតណាម​ទាំង​៧​នាក់​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ចុះទៅ ឃាត់ខ្លួន​នៅ​ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រោយពី ពិនិត្យឃើញថា​ពួកគេ​មក​ស្នាក់នៅ​ធ្វើ​ការងារ​ក្នុងប្រទេស​កម្ពុជា​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​។​ពួកគេ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក៏ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​ចាប់បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​រៀបចំ​ឯកសារ​បណ្តេញ​ពួកគេ​ទៅកាន់​ប្រទេស​ដើម​វិញ​។​
​សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី​៥ នេះ បាន​ខិតខំ​យ៉ាងខ្លាំង​ក្លា ក្នុង​សកម្មភាព​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​នៅក្នុង​ប្រទេស​ជា​បន្តបន្ទាប់ គឺ​រាជ​រដ្ឋា​ភិ​បា​កម្ពុជា ក៏បាន​ចាប់​ប​ញ្ជួ​ន​ជនអន្តោប្រវេសន៍​ដែល​មកលេង​ជា​ទេសចរ និង​មក​រស់នៅ ប្រកបមុខរបរ​ខុសច្បាប់ ដោយបាន​បណ្តេញ​ចេញទៅ​ប្រទេស​ដើម​វិញ​ផងដែរ ។​
​នេះ​ជា​វិធាន​ការដែល​គេ​មើលឃើញថា​ក្នុងការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​សន្តិសុខ​ប្រទេស ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​ដើម្បី​ទប់ស្កាត់​រាល់​នូវ​អំពើ​ឧក្រិដ្ឋកម្ម ភេ​វក​ម្ម និង​ក៏​ដើម្បី​ទប់ស្កាត់​នូវ​ការហូរចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់ ៕

15145093_1794910510747511_1421230079_o
​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធ​ករណី​ចោរកម្ម​

​ភ្នំពេញ​៖​នគរបាល​ខណ្ឌ​ជ្រោ​ចង្វារ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ដែល ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ និង​ជា​មុខសញ្ញា​ប្លន់​ដោយ​ប្រើ​កាំភ្លើង​ជ័រ​កាលពី​វេលា​ម៉ោង​ប្រហែល​៨​និង​២០​នាទី​យប់ ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ទុល​មុខ​និង​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​
​ជនសង្ស័យ​ម្នាក់​ឈ្មោះ សៅ គ្រី អាយុ​២៦ ឆ្នាំ មុខរបរ​មិន​ពិ​ប្រក​ដ ស្នាក់​តាម​ផ្ទះ​ហ្គោ​ម​បាញ់​ត្រី មាន​ស្រុកកំណើត ស្រុក​ទ្រាំង ខេត្តតាកែវ ។​
​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​រួច​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ បន្ទាប់ពី​សាកសួរ​ថា​ម៉ូតូ​មួយគ្រឿង​នោះ​ពួកគេ​បាន​លួច​ពី​ម្តុំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​ក្រោយពី​សាកសួរ​សមត្ថ​កិច្ច​សមត្ថកិច្ច​ខណ្ឌ​ជ្រោ​ចង្វារ​បាន​ដកហូត​ម៉ូតូ​ម៉ាក សង់​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BT 5622​មួយគ្រឿង​កាំភ្លើង​ជ័រ​២​ដើម​សោរ​សំរាប់​កាច់ករ​ម៉ូតូ​មួយ​អត្តសញ្ញាណ​ប័​ណ្ត​៥​សន្លឹក និង​កាត់​ATM5​សន្លឹក​រួច​ប្រគល់​ទៅអោយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បន្ត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​រការ​៕ បញា​

13840475_1794900334081862_1534257284_o15152840_1794900337415195_745643452_o 15216153_1794900330748529_2109878673_o

​

យុវជន​ដែល​វៃ​បងប្រុស​ស្លាប់​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​

ខេត្តកណ្តាល​៖​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​លោក លឹម សុគ​ន្ថា បានសម្រេច​ដោះលែង​យុវជន​ដែល​ជ្រុលដៃ​វាយ បងប្រុស​បង្កើត​ខ្លួនឯង​ស្លាប់ ដោយសារ​ជួយ​រំដោះ​ម្តាយ​ពី​ដៃ​បងប្រុស កំពុង​ការកាប់​ប្រហារ​ម្តាយ ព្រោះ​ជំងឺ​ស​សៃ​ប្រសាទ​ធ្វើ​ទុក ដោយ​មិន​ធ្វើការ​ចោទប្រកាន់​នោះទេ នៅ​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​យោង​មាត្រា​៣៥ នៃ​ក្រមព្រហ្មទណ្ឌ​ការការពារ​ខ្លួន ជា​លក្ខណៈ​ចាំបាច់ បានន័យថា អ្នកណា​ក៏ដោយ​មាន​សិទ្ធិ​ការពារ​ខ្លួន ពី​ការឈ្លានពាន​មួយ ដែល​មិន​ស្របច្បាប់ ដោយ​មិន​គិត​សមា​មាត​អាវុធ អាច​ការពារ​ខ្លួន​បាន ហើយ​បុគ្គល​ដែល​ស្លាប់ គឺ​គាត់​យក​កាំបិត​កាប់​ម្តាយ​របស់គាត់ បើសិនជា​មិន​តបត​ទេ ម្តាយ​នឹង​ស្លាប់ ហើយ​ករណីនេះ បើ​ម្តាយ​របួស បង​ស្លាប់ ប្អូន​ជាប់គុក​វា​ទុក្ខសោក​ណាស់​។​
​គួរ​បញ្ជាក់ថា បុរស​មាន​ជំងឺ​ស​សៃ​ប្រសាទ​ប្រចាំកាយ​៤​ឆ្នាំ​មកហើយ លុះ​ពេល​ជំងឺ​ធ្វើ​ទុក បាន​ទៅ​ទាញ​កាំបិត​បុ័ងតោ ម​កក​ញ្ច្រាំ​កាប់​ម្តាយ បង្កើត​កំពុង​សំ​រាន​នៅលើ​គ្រែ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ប្អូនប្រុស​ឃើញ​ចូលទៅ​ជួយ​ម្តាយ យក​ដំបង​ទៅ​វាយ​បណ្តាល​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​នគរបាល​បាន​ឲ្យ​ដឹងថា បុរស​ស​សៃ​ប្រសាទ​ឈ្មោះ ហួត ហេង អាយុ​៤៩ ឆ្នាំ និង​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ ឃី ញ៉ អាយុ​៦៦​ឆ្នាំ រីឯ​បុរស​ជា​ប្អូន​ឈ្មោះ ហ៊ួ​ត សំ​តិច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​៕

15110991_604598729728068_7820535247087379845_ofn-2016-11-22-18-33-21-0

​

នគរបាល​៖​ករណី​ផ្ទុះអាវុធ​ព្រឹក​មិញ​ផ្តើមចេញពី​គ្រោះថ្នាក់​ចរាចរណ៍​

​រាជធានី​ភ្នំពេញ​៖​ករណី​ផ្ទះ​អាវុធ​មួយ​គ្រាប់​នា​ព្រឹក​ទាបភ្លឺ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​គឺ​ផ្តើមចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​មួយគ្រឿង និង​ម៉ូតូ ហើយ​ខាង​ភាគី​រថយន្ត​បាន​បើក​រត់ មិន​ទទួលខុសត្រូវ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ត្រីនគរបាល​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​
មន្ត្រី​ដដែល​បញ្ជាក់ថា ករណីនេះ គឺ​ភាគី​ម៉ូតូ ដែលមាន​គ្នា​៣​នាក់ មិនមែនជា​ក្មេងស្ទាវ​នោះទេ បាន​ប៉ះពៀរ​ជាមួយ​ភាគី​រថយន្ត មួយគ្រឿង​ទៀត ហើយ​ក្រោយពេល​កើត​នោះ ស្រាប់តែ​ខាង​រថយន្ត​បើក​រត់ ធ្វើ​ឲ្យ​ខាង​ម៉ូតូ បើក​ដេញតាម​ពីក្រោយ ដោយ​បើក​បញ្ច្រាស់​ផ្លូវ​លេខ​៥១ ពី​ត្បូង​ទៅ​ជើង ហើយក៏​ប៉ះ​ដៃចង្កូត​គ្នា ក៏​បណ្តាល​ឲ្យ​ដួល រាលកៃ​កាំភ្លើង​ផ្លាត​ចំ​ស្ត្រី​ម្នាក់​រើស​អេតចាយ ដែល​កំពុង​ដេក​តាមផ្លូវ រង​បួស​ផងដែរ​។​
​ទោះបីយ៉ាងណា​កម្លាំង​នគរបាល​កំពុងតែធ្វើកា​រ​ស្រាវជ្រាវ​បន្តទៀត ដើម្បី​មាន​វិធានការ​តាមច្បាប់ ពីព្រោះ​នាំ​ឲ្យ​មាន​អ្នករងរបួស​៕

fn-2016-11-23-07-44-30-2

​

ក្រុមក្មេងស្ទាវ​ជិះឡាន និង​ម៉ូតូ​ដេញ​បាញ់​គ្នា​ផ្អើលទាំងព្រលឹម

រាជធានី​ភ្នំពេញ​៖​មាន​ករណី​ក្រុមក្មេងស្ទាវ​ជិះឡាន និង​ម៉ូតូ​២​គ្រឿង ដេញ​បាញ់ប្រហារ​គ្នា​ផ្អើល​ក្រុងភ្នំពេញ បណ្តាល​ឲ្យ​ស្ត្រី​វ័យ​៤៥​ឆ្នាំ​ម្នាក់​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៥ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ចំណែក​ស្ត្រី​រងគ្រោះ​ដោយសារ​គ្រាប់កាំភ្លើង​មានឈ្មោះ រុំ ភឿន អាយុ​៤៩​ឆ្នាំ ជា​ស្ត្រី​រើស​អេតចាយ​។​
​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​កើតហេតុ​បាន​និយាយ​ប្រាប់ថា មាន​ករណី​ក្មេងស្ទាវ​ដេញ​បាញ់​គ្នា គ្រាប់កាំភ្លើង​ចំ​ស្ត្រី​ម្នាក់​រងរបួស ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​។ កន្លែង​រងរបួស​ត្រូវ​ចំ​ក្រោម​ក្លៀក​ខាងស្តាំ ធ្លាយ​ចេញ​តាម​ឆ្អឹងជំនី​ខាងក្រោយ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​និយាយថា ចំពោះ​ម៉ាក​រថយន្ត និង​ម៉ូតូ ដែល​ក្មេងស្ទាវ​ដេញ​បាញ់ប្រហារ​គ្នា គឺ​មិន​បានដឹង​ទេ​៕

fn-2016-11-23-07-22-13-5

​

កម្លាំង​P.M សហការ​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជុល​ផល​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បាន​សហការ​ជាមួយ​មន្ទីរ​យុ​ត្តិ​ធ​ម៍​និង​មន្ត្រី​ជំ​នាំ​ញ​ជល​​ផល​បាន​ចុះបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នេសាទ​ដែល​ចេះ​ប្រព្រឹត្តិ​យ៉ាង​គគ្រឹកកគ្រេង​ដោយ​មិន​កោតខ្លាច​នូវ​ច្បាប់ទម្លាប់​អ្វី​សោះ​។ តែងតែ​ធ្វើ​នេសាទ​ចាប់​ត្រី​គ្រប់​ប្រភេទ​ឡើងមក​លក់​ឲ្យ​ពួក​ឈ្មួញ​ទទួល​ទិញ​ទាំង​ឡាន​និង​ម៉ូតូ​ស្ទើរ​គ្រប់​ច្រកល្ហក់​ដែល​ស្ថិតក្នុង​ឃុំ​ព្រៃ​ចាស់​និង​ឃុំ​កោះ​ជី​វាង​ស្រុក​ឯក​ភ្នំ​និង​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​
​ជាក់ស្តែង​នៅ​ថ្ងៃទី​២១-២២ ខែវិច្ឆិកា ២០១៦​កម្លាំង​PM​ស្រុក​ឯក​ភ្នំ​បាន​សហការ​ជាមួយ​កម្លាំង​ជំ​ញ​ពាក់ព័ន្ធ​ច្រើន​ផ្នែក​ចុះបង្ក្រាប​ករណី​បទល្មើស​នេសាទ​បាន​ចំនួន​១២​គោលដៅ​ស្មើរ​នឹង​១៤​ខ្សែ​និង​បង្គោល​ចំនួន​២០០០​ដើម​និង​កាប់​ដុតបំផ្លាញ់​សាច់​ស្បែ​អួន​ចំនួន​៣៥០០​ម៉ែត្រ​និង​រើ​បំផ្លាញ់​ឡុ​ក​អស់​ចំនួន​១៥​គ្រឿង​ព្រមទាំង​ព្រលែង​កូន​ត្រី​បាន​ចំនួន​១៨០​កី​ឡូ​ក្រាម​ទៀតផង​កិច្ចប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២១-២២ វិច្ឆិកា ២០១៦​។​
​ប៉​ន្តែ​ចំណែក​លោក​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​លើកឡើងថា​បទល្មើស​នេសាទ​បែប​អនាធិបតេយ្យ កំពុង​កើតឡើង​ពេញបន្ទុក​នៅតាម​ដង​ទន្លេ ពិសេស​ចំណុច​ឃុំ​ព្រៃ​ចាស់​និង​ឃុំ​កោះ​ជី​វាង ស្រុក​ឯក​ភ្នំ មន្ត្រី​ជំនាញ​ជលផល​បាន​ចុះទៅ​បង្ក្រាប​និង​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​ឬ​នាំគ្នា​សម្ងំ​យកលុយ​ដាក់​ហោប៉ៅ ហើយ​បិទ​ភ្នែក​បិត​ច្រមុះ​ដើរ​បង្ហួស​ធ្វើ​មិនដឹងមិនឮ ។​
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឯក​ភ្នំ បាន​បង្ហើប​ឲ្យ ដឹងថា បទល្មើស​នេសាទ នៅតែ​កើតមាន​បែប​អនាធិបតេយ្យ​ស្ទើ​គ្រប់​ច្រកល្ហក់ ដង​ទន្លេ​ព្រែក​ពិសេស​នៅ​ចំណុច​ឃុំ​ព្រៃ​ចាស់​និង​ឃុំ​កោះ​ជី​វាង​ស្រុក​ឯក​ភ្នំ​ដោយ​ជនខិលខូច​មួយចំនួន​ធំ​បាន​កំពុង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ផ្គើន​នូវ​ប្រសាសន៍​របស់​ប្រមុខ​រាជរាជ​រដ្ឋាភិបាល បាន​ហាមឃាត់​ដូចជា ៖​របាំង​ស្បៃ​អួន​ក្រឡា​ល្អិត​រាប់រយ​រាប់ពាន់​ម៉ែត្រ​យកមក​ដាក់​ជាការ​បំផ្លាញ​នូវ​ពូជ​មច្ឆា​ជាតិ មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នា​ក់បាន​ចុះទៅ​ធ្វើការ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះឡើយ រីឯ​ប្រជាពលរដ្ឋ​ដែល​គ្រាន់តែ​រកស៊ី​ដាក់​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ត្រូវ​មន្ត្រី​ទាំងអស់​នោះបាន​ចុះទៅ​កាប់បំផ្លាញ ហាមឃាត់​ភ្លាមៗ ។ ប្រភព​បន្តទៀតថា មន្ត្រី​ជំនាញ​ទាំងអស់នោះ​ធ្វើបាប​តែ​ប្រជាពលរដ្ឋ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បួនដប់​ម្ភៃ​ម៉ែត្រ​ចំណែក​ជនខិលខូច​មួយ​ចំនួន​ធំ​ដែលជា​អ្នកមាន​លុយ​មានអំណាច​ប្រើប្រាស់​ឧបករណ៍​ស្បៃ​អួន​ក្រឡា​ញឹក​រាប់រយ​ពាន់​ម៉ែត្រ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់នោះ បែ​ជា​មើលមិនឃើញ​និង​ទង្វើរ​ជនខិលខូច​នោះឡើយ​ដោយមាន​ការឃុបឃិត​ធ្វើ​មើលមិនឃើញ​គិតតែ​ប្រ​យោ​ជ​ផ្ទាល់ខ្លួន ។
​ពាក់ព័ន្ធ​ទៅ​និង​ករណី​ខាងលើ លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​បាន​អះអាងថា ពេលនេះ​លោក​កំពុងតែ​ដឹកនាំ​កម្លាំង​ចុះទៅ​ដើម្បី​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​ជា​បន្ដបន្ទាប់​និង​បាន​នាំ​អ្នក​សា​ពត៍​មាន​ម្នាក់​ដើម្បី​លប់លាង​កំហុស​ខ្លួន ហើយ​ដោយសារ​កម្លាំងរ​បស់​លោក​ពេលនេះ​មាន​តិច​ហើយ​ផ្ទៃដី​ដែល​ត្រូវ​ចុះ​ធ្វើការ មាន​ទំហំ​ធំ​រហូត​ទៅដល់​ជាង ២០​ម៉ឺន​ហិកតា​ហើយ​ម្យ៉ាងវិញទៀត​ពេល​ចុះទៅ​ម្តងៗ មានការ​ចំណាយលុយ​ច្រើនតែ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត​លោក​នឹង​ដឹកនាំ​កម្លាំង​ចុះទៅ​ទប់ស្កាត់​និង​បង្ក្រាប​ដល់​ចំណុច​ខាងលើ ។​
​ប៉ុន្តែ​អ្នក​សា​ព័​ត៍​មាន​ជាច្រើន​អង្គភាព​និង​កំពុង​ចាំមើល​ខាង​មន្ត្រី​ជំនាញ​របស់លោក​ដែល​អះអាងថា​នឹង​ដឹកនាំ​កម្លាំង​ដើម្បី​ចុះ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​នោះ​៕

15183854_1794524687452760_266316819_o15175443_1794524704119425_1386387063_n15152457_1794524697452759_1412146795_o15152449_1794524684119427_719264984_o15146832_1794524734119422_743354654_o

​

តុលាការ​ចោទប្រកាន់​ស្ទាវ​ដែល​ជម្លោះ​ជាមួយ​ផ្កាយ​៣ ន​ន្ទ សុខា ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​

​រាជធានី​ភ្នំពេញ​៖​ទីបំផុត​តុលាការ​ក្រុងភ្នំពេញ បានធ្វើការ​ចោទប្រកាន់​កូនប្រុស​ទំនើង​របស់លោក​ដុក​ទ័​រ​មាន​ជម្លោះ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។ ការសម្រេច​បែប​នោះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា ២០១៦ នេះ ។ បន្ទាប់មក​ក៏បាន​បញ្ជូន​កូនប្រុស​របស់លោក​ដុក​ទ័​រ​រូបនោះ ទៅ​ដាក់​មណ្ឌល​អប់រំ​កែប្រែ​ឱកាស​ខ្ញុំ ដើម្បី​ព្យាបាល​ជម្ងឺ​ញៀន​ថ្នាំ​(​គ្រឿងញៀន​)​។​
​សូមបញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន​យុវជន​ឈ្មោះ ចាន់ សោភា អាយុ​២៣​ឆ្នាំ មន្ត្រី​អាវុធហត្ថ​បានធ្វើការ​ពិនិត្យ​ទឹកនោម​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា កន្លងមក​ឃើញថា​មាន​សារធាតុ​ញៀន ។ ក្រោយពី​ពិនិត្យ​ទឹកនោម​រួចហើយ យុវជន​នេះ​ក៏បាន​សារភាព​ខ្លួនឯង​ដែរ​ថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ។ ការពិនិត្យ​ទឹកនោម​នេះ​ធ្វើឡើង​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុងភ្នំពេញ ។​
​គួរ​រ​ម្លឺ​កថា រឿងក្តី​កូនប្រុស​លោក​ដុក​ទ័​របា​ន​ធ្វើឱ្យ​កក្រើក​ដល់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​លោក​ដុក​ទ័​របា​នប​ង្ហោះ​វីដេអូ​ឃ្លី​ប ព្រមទាំង​បង្ហាញ​ពី​ទុក្ខ​វិយោគ​របស់លោក​ដោយសារតែ​កូន​ជាទី​ស្រឡាញ់​របស់លោក ត្រូវបាន​ចាប់ខ្លួន និង​ខ្លួនឯង​ជា​ឪពុក​បាន​គំរាម​ធ្វើអត្តឃាត​ផងដែរ ។ សម្រាប់​សាធារណជន កាយវិកា​របស់លោក​ដុក​ទ័​រ​នេះ មិនត្រូវ​បានទទួល​ការគាំទ្រ​នោះទេ ដោយសារតែ​រឿងរ៉ាវ​ដែល​បាន​កើតឡើង គឺ​ផ្តើមចេញពី​កូនប្រុស​របស់លោក​ជា​ជន​ទំនើប​ដែល​ព្រហើនកោងកាច​គ្មាន​សុជីវធម៌​ប៉ុណ្ណោះ ៕

f28d19c7-2c7c-46f0-98a3-630afdf6e474

​

បង្ក្រាប​ទីតាំង​ហ្គេ​ច​បាញ់​ត្រី​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​៨​នាក់​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​ដែល​សំងំ​ប្រើប្រាស់​គ្រឿងញៀន​។ ប្រ​ត្តិ​ប​ត្តិ​ការណ៍​នេះ​ក្នុងការ​បង្ក្រាប​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សមត្ថកិច្ច​បានអោយដឹង​ថា ដោយមាន​កិច្ចសហការ​ណ៍​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ទើប​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​អោយកម្លាំង​នគរបាល​ក្រោម​ឱវាទ ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ដែល​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ពង្រឹង​នូវ​ផ្នែក​សន្តិសុខ និង​ធ្វើការ​ស៊ើបអង្កេត​រហូត​ឈានទៅដល់​ចុះ​ធ្វើការ​ឆែកឆេ​ទីតាំង​ខាងលើ​រកឃើញ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​មួយ​និង​សំភា​រះ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទើប​សមត្ថកិច្ច​ឃាត់​មនុស្ស​ដែល​នៅ​សំងំ​ប្រើប្រាស់​ចំនួន​៨​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​យកទៅ​ធ្វើការ​សាកសួ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​រងចាំ​ដោះស្រាយ​បន្ត​តាម​នីតិវិធី​។ ដោយ​ឡែ​យ​ទីតាំង​ខាងលើ​ត្រូវ​សមត្ថកិច្ច​បិទ​ជា​បណ្តោះអាសន្ន​។ ចំណែក​ទូ​ហ្គេម​សមត្ថកិច្ច​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​៕

15134370_1794489907456238_1875415058_n15151233_1794489910789571_1884009637_n 15153114_1794489924122903_1318642272_o15133979_1794489914122904_567282783_o

​

ឃាតករ​សម្លាប់​សង្សារ​ជា​បុគ្គលិក «​ក្លឹប​៥៥» ប្រឈម​ជាប់គុក​ពេញ​មួយជីវិត​

​រាជធានី​ភ្នំពេញ​៖​យុវជន​ដែលជា​ជនល្មើស​រឹត​.​ក​សម្លាប់​នារី​វ័យក្មេង​ជា​សង្សារ​បុគ្គលិក «​ក្លឹប​៥៥» ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពីបទ​«​ឃាតកម្ម​គិតទុក​ជាមុន​»​ដែល​ប្រឈម​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​
​គួររំលឹកថា អ្នក​រើស​អេតចាយ​មួយក្រុម បាន​ប្រទះឃើញ​សាកសព​មួយ ដែល​ត្រូវបាន​គេ​យកមក​បោះចោល ក្នុង​គំនរ​សំរាម​ដោយ​រុំ​ក្រណាត់​ជិត ឃើញតែ​ជើង​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​គំនរ​សំរាម តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣ ស្ថិតក្នុង​ក្រុមទី​៤ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ក្រោយ​កើតឡើង​ហេតុ​ការ​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្ដាល បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ចាប់បាន​ឃាតក​សម្លាប់ ស្ដ្រី​ម្នាក់​ជា​បុគ្គលិក «​ក្លឹប​៥៥» នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខណដែល​ឃាតករ​ជា​សង្សារ​ជនរងគ្រោះ​ផងដែរ៕

fn-2016-11-18-11-38-12-2

​

រថយន្ត​ដឹកឈើ​ហួសកំណត់​បើក​ឡើង​ស្ពាន​ជ្រោយចង្វា​ថ្មី​អត់​រួច​រហូត​ដាច់​កង់​

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ធុន​ធំ​មួយគ្រឿង​ដែលមាន​ផ្ទុក​ឈើ​អារ​ពេញ បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វា​ថ្មី ហើយ​ឡើង​អត់​រួច ព្រោះ​ផ្ទុក​ឈើ​ធ្ងន់​ពេក​រហូត​ដាច់​កង់​ក្រោយ​តែម្តង​។ ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​នោះ​គឺ​នៅ​គល់ស្ពាន​ខាងកើត​មា​នស​ន្តិ​សុខ​យាម​ពេញ​ផ្លូវ​រឿង​អី​បណ្ដោយអោយ​រថយន្ត​ធុន​ធំ​បើក​ឡើង​ស្ពាន​បាន​។​
​សូមជម្រាបថា ករណី​រថយន្ត​ធុន​ធំ​ដឹកឈើ​ពេញ គេ​បណ្ដោយអោយ​បើក​ឡើង​ស្ពាន​បាន ខណៈ​ស្ពាន​ជ្រោយចង្វារ ត្រូវបាន​គេ​ហាម​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់ បើ​គ្មាន​ករណី​ចាំបាច់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅលើ​ស្ពាន​ជ្រោយចង្វា​ថ្មី​។​
​គួរ​បញ្ជាក់ថា ស្ពាន​ជ្រោយចង្វា​នេះ ទាំងថ្មី​-​ទាំងចាស់ មិនត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាតអោយ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​នោះឡើយ បើ​គ្មាន​ករណី​ចាំបាច់ ដោយ​តម្រូវអោយ​រថយន្ត​ធំ ទៅ​ឆ្លងតាម​ស្ពាន​លី​យ៉ុង​ផាត់​វិញ​៕

fn-2016-11-22-08-13-06-2fn-2016-11-22-08-13-06-3

​

ពលរដ្ឋ​ខ្មែរ​ចំនួន ៧,៤២២,៤៦៤​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,៤២២,៤៦៤​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​៕

fn-2016-11-22-10-41-12-0
​

បុគ្គលិក​សណ្ឋាគារ cambodiana ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ភ្នំពេញ​៖​បុរស​ម្នាក់​ដែលជា​បុគ្គលិក Hotel cambodiana ត្រូវបាន​រថយន្តបុក​ស្លាប់​ភ្លាមៗ​ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅឯ​ខេត្តកណ្តាល​ចូលមក​ធ្វើការ​នៅ​ភ្នំពេញ លុះដល់​ពាក់​កណ្តាលផ្លូវ​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​ប្រភពព័ត៌មាន​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​Tacoma​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ PP2Y9321 បើកបរ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​បុរស​ខាងលើ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ស្លា​លេខ កណ្តាល​1D9388​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាលអោយ​បុរស​អ្នកជិះ​ម៉ូតូ​ស្លាប់​គៀប​ជាប់​ជាមួយ​ម៉ូតូ​របស់ខ្លួន ចំណែក​អ្នកបើក​បេ​រថយន្ត​ខាងលើ​បាន​បើកទ្វារ​រថយន្ត​គេចខ្លួនបាត់​ស្រមោល​ឈឹង​។ ចំណែក​សព​បុរស​ខាងលើ​មានកា​តរបស់​ស​ណ្ឌា​គារ​ជាប់​និង​ខ្លួន មានឈ្មោះ សួន សុភាព អាយុ​៣០​ឆ្នាំ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខណ្ឌមានជ័យ និង​នគរបាល​ចរាចរណ៍​ជើងគោក​រាជ​នី​ភ្នំពេញ​បាន​ចុះមក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ និង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជ​នី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​សព​បុរស​ខាងលើ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

15209120_1794469480791614_661470022_n15175357_1794469470791615_1107385561_n15151433_1794469494124946_1691287212_n15151172_1794469464124949_587804551_n15134523_1794469500791612_2139801976_n

​

រថយន្ត​ដឹកទំនិញ​ធន់​ធំ​បុក​ម៉ូតូ​ពេញទំហឹង​ស្លាប់​មនុស្ស​ម្នាក់​

​ខេត្តកណ្តាល​៖​បុរស​ជា​អ្នកបើក​ម៉ូតូ​ម្នាក់​បាន​ស្លាប់​នៅ​ច​ញ្ចើ​ម​ថ្នល់​យ៉ាង​អាណោចអាធ័ម​ដោយសារ​រថយន្ត​រ៉េ​ចង្កូត​មក​បុក​ម៉ូតូ​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​២០ និង​៤០​នាទី​យប់​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៦​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០១​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩​ស្ថិតនៅ​ភូមិ​ខ្សំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM-4382 បើកបរ​ក្នុងទិសដៅ​ភ្នំពេញ​.​អ្នក​លឿង​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​FUSO​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-0704​ប្រភេទ​ដឹកទំនិញ​មាន​ទិសដៅ​អ្នក​លឿង​.​ភ្នំពេញ​(​ទិសដៅ​ច្រាស​)​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​បាត់​)​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​បើករថយន្ត​ចូល​ចំណែក​ផ្លូវ​ខាងស្តាំ​ដៃ​ម៉ូតូ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៍បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​
​ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ច​រារ​ច​ណ៍​រួច​កម​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​បន្សល់ទុក​រថយន្ត​នៅ​ន​w​ង​កន្លែងកើតហេតុ​។​
​ក្រោយ​កើតហេតុ​ជំនាញ​បាន​បន្ត​នីតិវិធី​ប្រគល់​សព​ជូន​គ្រួសារ​រងគ្រោះ​និង​ប្រមូលយក​មធ្យោបាយ​ទាំងពីរ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

img-20161122-wa0003img-20161122-wa0001img-20161122-wa0000

​

ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​អូរ​រំដួល​ត្អូញត្អែរ​ជំនួញ​មិនសូវ​កាក់កប​ព្រោះ​បង់លុយ​អោយ​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​អូរ​រំដួល​បាន​ត្អូញត្អែរ​ចំពោះ​របរ​រកស៊ី​របស់​ខ្លួន​មិនសូវ​សូវ​សមប្រកប​ព្រោះតែ​បង់លុយ​អោយ​គយ​និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ច្រើន​ស្ថាប័ន​។​
​ឈ្មួញ​អ្នករកស៊ី​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​២០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​កន្លងមកនេះ​បាន​លើកឡើងថា ក្នុងការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​នៅពេល​បច្ចុប្បន្ននេះ​មិនសូវ​សមប្រកប​ទេ​ព្រោះ​ត្រូវ​បង់លុយ​សុទ្ធ​មិនមាន​ចេញ​វិ​ក័យ​ប​ត្រ័​ឬ​កន្ទុយ​ស​ន្លឺ​ក​ដែល​បង់​តាម​តារាង​កំណត់​របស់​រដ្ឋ​ឡើយ ពិសេស​ការបង់​អោ​យម​ន្ដ្រី​គយ​និង​រដ្ឋាករ​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ​៧​ម៉ឺន​រៀល​តាម​ប្រភេទ​ទំនិញ​គិត​ក្នុង​ឡាន​មួយគ្រឿង​ដោយ​ត្រូវ​រំដោះ​ទំនិញ​តាម​រទេះអូស​ជិត​១០​រទេះ​ទើប​ពេញ​មួយ​ឡាន​ដឹកទំនិញ​ខ្នាតតូច ក្រៅពីនេះ​និង​ត្រូវ​បង់ពន្ធ​អោយ​គយ​ក្នុង​ខេត្ត​ផងដែរ​។​
​ទំនិញ​ដែល​បាន​នាំចូល​ខាងលើនេះ​មាន​ជី ទឹកក្រូច​គ្រប់​ប្រភេទ ទឹក​សុទ្ធ នំ​ធុង​និង​ទំនិញ​ជាច្រើន​ប្រភេទ​ផ្សេងៗ​ទៀត​ដោយ​នាំចូល​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​នានា​ដូចជា​ទីផ្សារ​ស្រុក​ប​វេ​ល ទីផ្សារ​ក្នុង​ក្រុង​បាត់ដំបង​និង​បណ្តា​ស្រុក​ជាប់​គ្នា​ជាច្រើន​ទៀត​។​
​ប្រភព​មួយ​ផ្សេងទៀត​បាន​បង្ហើប​អោយដឹង​បន្ដ​រថា ទំនិញ​ច្រើន​មុខ​មាន​ឈ្មួញ​ជាច្រើន​បាន​នាំ​ចេញពី​ប្រទេស​ថៃ​កាត់​តាម​ច្រក​អូរ​រំដួល​ចាប់ពី​ពេលព្រឹក​ព្រលឹម​ដល់​ម៉ោង​ប្រមាណ​ជាង​១០.០០​ព្រឹក​និង​នៅពេល​រសៀល​ចាប់​ម៉ោង​១.០០​ដល់​ម៉ោងជាង​៦.០០​ព្រលប់ៗ​។ ការ​នាំចូល​ទំនិញ​ក្រោមរូបភាព​ត្រូវ​រូ​វ​គ្នា​នេះ​បានធ្វើអោយ​បាត់​ចំណូល​ថវិកាជាតិ​ជាច្រើន​ព្រមទាំង​ប៉ះពាល់​ខ្លាំង​ផងដែរ​ទៅដល់​ក្រុមហ៊ុន​ទទួល​សិទ្ធ​ផ្ដាច់មុខ​មិនអាច​ទប់ទល់​បាន​និង​ការ​លួចលាក់​នាំចូល​ខុសច្បាប់​ពិសេស​ការប្រកួតប្រជែង​ទាក់ទង​និង​តម្លៃ​ក្នុង​ទីផ្សារ​។​
​ទាក់ទង​នឹង​បញ្ហា​ជួប​ការលំបាក​និង​ការ​ត្អូញត្អែរ​ខាងលើនេះ​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក យ៉ែម ខែម​រ៉ាត់ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អូរ​រំដួល​បានទេ​ព្រោះ​ទូរ​សព្ទ័​ចុច​មិន​ចូល រីឯ​លោក​អៀង ផេង អនុប្រធាន​សាខាគយ​ខេត្តបាត់ដំបង​ប្រាប់ថា ជាប់រវល់​នៅ​ភ្នំពេញ​មាន​កិច្ចការងារ​អ្វី​ចាំ​លោក​ត្រឡប់មកវិញ​ជួបគ្នា​៕

15205565_1794464087458820_1941201406_o15128609_1794464084125487_1809111977_n 15139762_1794464134125482_586213851_n 15174695_1794464144125481_1221364892_n15205822_1794464100792152_1855881971_o 15209241_1794464120792150_814971564_n
​

សាកសព​ដាច់​ក្បាល​​៩​នាក់​ត្រូវបាន​ប្រទះឃើញ​នៅ​ភាគ​និរតី​ម៉ិ​ក​ស៊ិ​ក​

​ម៉ិ​ក​ស៊ិ​ក​៖​ក្រុម​រដ្ឋអាជ្ញា​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ពី​ម្សិលមិញ​ថា សាកសព​ដាច់​ក្បាល​មួយចំនួន​៩​នាក់​ត្រូវបាន​ប្រទះឃើញ​នៅ​កន្លែង​ចាក់សំរាម​នៅលើ​ផ្លូវ​មួយកន្លែង​នៅក្នុង​រដ្ឋ​ហ្គើ​រ៉េ​រ៉ូ​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។​
​អ្នកនាំពាក្យ​សន្តិសុខ​នៅ​រដ្ឋ​ហ្គើ​រ៉េ​រ៉ូ លោក រ៉ូ​ប៊ើ​តូ អាល់​វ៉ា​រ៉េ​ស បាន​និយាយថា មន្ត្រី​អាជ្ញាធរ​ក៏បាន​ពិនិត្យឃើញ​មាន​ស្លាកស្នាម​នៃ​ការធ្វើ​ទារុណកម្ម​ទៅលើ​សាកសព​ទាំង​៩​នាក់​នេះ​ផងដែរ​។ អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា សាកសព​មួយចំនួន​ត្រូវបាន​ច្រកចូល​ជាមួយ​ដៃ​និង​ជើង ហើយ​មួយចំនួនទៀត​ត្រូវបាន​កាប់​ជិ​ញ្ច្រាំ​ហើយ​ច្រក​ដាក់ចូល​ក្នុង​ថង់​ផ្លា​ស្ទិ​កនៅ​កន្លែង​គរ​សំរាម​។​
​គួរ​បញ្ជាក់ថា តំបន់​ដែលមាន​ហេតុការណ៍​កើតឡើង​នេះ​គឺជា​កន្លែង​ដែលមាន​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​ដ៏​ព្រៃផ្សៃ​បំផុត​ដែល​តែងតែមាន​ការវាយប្រហា​រ​គ្នា​រវាង​ក្រុម​ជន​អន្ធពាល​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​នោះ​ជារឿយៗ​៕

744977b74939e0ce539b6199ba4c0383_l

​