All posts by មេគង្គ ប៉ុស្តិ៍

មន្ដ្រី​គយ​ច្រកទ្វារ​តំបន់​ព្រំដែន​ភ្នំ​ដី​បង្ខំ​អោយ​ជីវិត​ក្មេង​អូស​រទេះ​ដើរ​ដល់​ភាពទាល់ច្រក​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វា​តំបន់​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន​ដែលមាន​ដាក់​មន្ដ្រី​ប្រចាំការ​ចាំ​យកលុយ​គ្មាន​ការអនុគ្រោះ​បង្ខំ​អោយ​ក្មេង​អូស​រទេះ​ម្នាក់​ដើរ​ដល់​ផ្លូវ​ទាល់​។​
​អា​ជីករ​ម្នាក់​រស់នៅ​មាត់​ច្រកទ្វា​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​(​ព័​ត៍​មាន​មេគង្គ​ប៉ុស្តិ៍​)​អោយដឹង​នៅ​ថ្ងៃទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​កន្លងមកនេះ​ថា លោកស្រី​ដោយសារតែ​ក្ដី​រន្ធត់​ហើយ​ដក់​នៅក្នុង​អារម្មណ៍​មិនទាន់​បំភ្លេចបាន បានធ្វើអោយ​លោកស្រី​បង្ខំចិត្ត​ផ្ដល់​ពត៌មាន​ដល់​អ្នក​សារពត៌មាន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​សង្គម​ទាំងមូល​បាន​ជ្រាប​នៅ​ជុំវិញ​ហេតុការណ៍​ដែល​បានកើត​ឡើងលើ​ក្មេង​អូស​រទេះ​ម្នាក់​កាលពី​៥​ថ្ងៃមុន​។ កាន់តែ​គិតគូរ​វែងឆ្ងាយ​ទៅទៀត​នៅពេលដែល​លោកស្រី​ដឹងថា ក្មេង​ដ៍​កំសត់​ខាងលើនេះ​មិន​បានមក​អូស​រទេះ​បន្ដទៀត​ទេ​ក្រោយពេល​ជួប​ហេតុការណ៍ ព្រមទាំង​ត្រូវ​ម្ដាយ​វា​វ៉ៃ​ជាខ្លាំង​ថែមទៀត​ដោយសារ​រឿង​អូស​រទេះ​មិនសូវ​បាន​លុយ​។​
​ប្រភព​ដដែល​បាន​លាតត្រដាង​រឿង​ពិត​របស់​ក្មេង​នេះ​អោយដឹង​បន្ដ​រថា ប្រមាណ​ជា​៥​ថ្ងៃមុន​មាន​ក្មេងប្រុស​អូស​រទេះ​ម្នាក់​អាយុ​ប្រហែលជា​១២​ឆ្នាំ​បាន​ស៊ីឈ្នួល​អូស​ដឹក​ទឹកក្រូច​អោយគេ ការ​ស៊ីឈ្នួល​អូស​រទេះ​ជើង​នេះ​បាន​កម្រៃ​តិចតួច​ត្រឹមតែ​២០០០​រៀល​ប៉ុណ្ណោះ ដោយសារតែ​រង​សំពាត​ពី​ម្ដាយ ក្មេង​មិន​ស្គាល់ឈ្មោះ​ខាងលើ​មានគំនិត​មួយ​សុំ​ការ​បង់លុយ​អោយ​មន្ដ្រី​គយ​ត្រឹមតែ​២០០០​រៀល​ទៅ​៣០០០​រៀល គ្រា​បង់​ធម្មតា​ពី​៤០០០​រៀល​ទៅ​៥០០០​រៀល​តាម​ឥ​វ៉ាន់​តិច​ឬ​ច្រើន​ក្នុង​១​ជើង ការគិត​របស់​ក្មេង​ក្នុង​គោលបំណង​សុំ​បង់លុយ​បន្ធូរបន្ថយ​ពី​មន្ដ្រី​គយ​នេះ​ដើម្បី​ជា​លេស​សុំ​ថ្លៃឈ្នួល​អូស​រទេះ​អោយបាន​កើន​ច្រើនជាង​២០០០​រៀល ព្រោះ​សេវា​បង់លុយ​អោយ​គយ​និង​រដ្ឋាករ​ជាការ​ចំណាយ​របស់​ឈ្មួញ​ម្ចាស់​ទំនិញ​។​
​ការសុំ​លើក​លេង​របស់​ក្មេងប្រុស​កំសត់​ខាងលើ​មិនបាន​សម្រេច​នោះទេ​ព្រោះតែ​មន្ដ្រី​គយ​មិនមាន​មនោសញ្ចេតនា​និង​មិនមាន​ការអនុគ្រោះ​ទោះជា​ស្ថានភាព​ក្មេង​បែបណា​ក៍ដោយ ទីបំផុត​ក្មេង​ខាងលើនេះ​បាន​ដើរ​ចេញពី​បន្ទប់​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ទាំង​ទឹកមុខ​ស្លេកស្លាំង​ហើយ​សម្រក់​ទឹកភ្នែក​ដើមទ្រូង​អួលណែន​ដាក់បន្ទុក​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ហេតុការណ៍​ដូចគ្នានេះ​បានកើត​ឡើង​ចំនួន​២​ដង​រួចមកហើយ​កាលពី​ក្នុងអំឡុង​ពាក់កណ្ដាល​ខែតុលា​មកដល់​ខែ​វិ​ច្ឆ​កា​នេះ​។​
​បច្ចុប្បន្ននេះ​មាន​ក្មេងប្រុស ស្រី​មិនតិចជាង​១៥​នាក់​ឡើយ​ដែល​កំពុង​តស៊ូ​ពុះពារ​ការលំបាក ប្រឹងប្រែង​ប្រើប្រាស់​ប្រើ​កម្លាំងបាយ​ប្ដូរ​និង​លុយ​ដើម្បី​ដោះស្រាយ​ជីវភាព​ជួយ​ម្ដាយ​ដែលមាន​ជីវភាព​ក្រខ្សត់​។​
​លោក ជា វុទ្ធី ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ច្រក​តំបន់​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា​ប្រហែលជា​ជន​ឆ្លៀតឱកាស​ប្រើ​ឈ្មោះ​មន្ដ្រី​គយ គយ​មិនមាន​គោលការណ៍​បែប​ហ្នឹង​ទេ​ហើយក៏​មិនមាន​ការបង់ពន្ធ​២០០០​រៀល​ឬ​៣០០០​រៀល​ដែរ កាលណា​ស​សេរ​ចាប់ពី​២០​ម៉ឺន ៣០​ម៉ឺន ៥០​ម៉ឺន ១​លាន​ឬ​២​លាន​តាម​អត្រា​ទំនិញ​៕

15174685_1793986657506563_113571329_n15139386_1793986650839897_1061645372_n15135640_1793986684173227_2017128412_n15134486_1793986660839896_983651470_n15129853_1793986694173226_1323828997_n

​

បុរស​មួយម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បាន​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៩ និង​០០​នាទី​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​គីឡូ​៣៨ ឃុំ​ផ្លូវ​មាស ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​។
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា រថយន្ត​ដឹក​ដី​បង្ករ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ចាម 3A.1358 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1C.0807​បើកបរ​ដោយ​ឈ្មោះ​អន លើ​ន​ភេទ​ប្រុស​អាយុ​53​ឆ្នាំ​រស់នៅ​ភូមិ​ទឹកសាប ឃុំ​ផ្លូវ​មាស ស្រុក​រត​នះ​មណ្ឌល​ខេត្តបាត់ដំបង​(​ស្លាប់​)​។
​សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​ទៅដល់​ចំណុចកើតហេតុ​ក៍​រថយន្ត​ដឹក​ដី​បង្ក​ខាងលើ​បាន​បើក​ចេញពី​ភ្នំ​មក​បុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្ដង​។ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​រួច​បានប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រត​នះ​មណ្ឌល​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

14976066_1793679620870600_2146588439_o 15134113_1793679627537266_411000652_o 15174695_1793679624203933_123633913_n
​

ខឹង​នារី​ម៉ាស្សា​មិន​ព្រម​ស្រឡាញ់ ​ដុត​កន្លែងធ្វើការនាង​ចោល​

​ភ្នំពេញ​៖​ប្រភពព័ត៌មាន​ពី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​យប់​ថ្ងៃទី​១៨​វិច្ឆិកា ២០១៦​នេះ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ (៩៩៩៩) ផ្ទះ​លេខ​៣៧៥ ផ្លូវ​២០០៤ ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដោយសារតែ​បុរស​ម្នាក់​អាច​ថា តាម​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​ម្នាក់ ដែល​បម្រើការ​នៅផ្ទះ​ម៉ាស្សា​យីហោ (៩៩៩៩) មិនបាន ហើយ​ហៅ​ទៅ​នៅផ្ទះ​ជាមួយ​មិន​ព្រម​ទៀត មាន​កំហឹង​ចងអាឃាត រក​វិធី ដុត​កន្លែងធ្វើការ​ម៉ាស្សារ​នោះ​ចោល តែ​ត្រូវ​ម្ចាស់ផ្ទះ​ពន្លត់​ទាន់ពេលវេលា ក្រោយមក​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​ឃាត់ខ្លួន​)​។​
​បើ​យោងតាម មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​ម្នាក់ ឈ្មោះ ជា ស្រីអូន អាយុ​២៥​ឆ្នាំ បម្រើការ​នៅផ្ទះ​ខាងលើ​រយៈពេល​ជាង​២​ខែ​មកហើយ ដោយ​ជនសង្ស័យ​បាន​ហៅ​ស្រីមុំ ឲ្យ​ទៅ​នៅផ្ទះ​ជាមួយ​ប៉ុន្ដែ​ត្រូវ​នាង​ប្រកែក​ព្រោះ​មិនទាន់​ស្គាល់​ជនសង្ស័យ​ច្បាស់​។ លុះ​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​ឈ្មោះ អៀម រដ្ឋា អាយុ​២៤​ឆ្នាំ មុខរបរ​រត់​កង់​បី បាន​មករក​ឈ្មោះ​ជា​ស្រីមុំ នៅ​កន្លែង​ម៉ាស្សា​ហើយ​មាន​កាន់​ថង់​មួយ ដាក់​ដប​សាំង​ប្រហែល​៣​លីត្រ និង​កាន់​ដែកកេះ​មួយ​ក្នុង​ដៃ ពេល​ឃើញ​
​ដូច្នោះ​ស្រីមុំ បាន​រត់​ចូល​ក្នុងផ្ទះ ហើយ​ជនសង្ស័យ​បាន​ដេញតាម និង​ចាក់​សាំង​ដុត​ក្នុងផ្ទះ​តែម្តង ប៉ុន្តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ពន្លត់​ទាន់ពេល​។ មន្ដ្រី​ដដែល​បន្ថែមថា ក្នុង​ហេតុ​ការ​នេះ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសស្រាល និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​បន្ដិច​ប​ន្ទួ​ច ហើយ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ល្បាត អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

untitled-115058766_1793205870917975_1802284403_n

​

ពលរដ្ឋ​ខ្មែរ​ចំនួន​៧,៣០៤,៦៦៣​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧,៣០៤,៦៦៣​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)៕

fn-2016-11-19-10-09-14-0

​

សន្តិសុខ​ផ្សារ​បាន​ឡែ​ម​ថៃ​វ៉ៃ​ប្រជាពលរដ្ឋ​ខ្មែរ​រងរបួស​ធ្ងន់​៣​នាក់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅវេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃ​ទ​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុង​ផ្សារ​បាន​ឡែ​ម ភូមិ​បាន​ឡែ​ម ឃុំ​ទេព​និមិត្ត ស្រុក​ប៉ូង​ណា​ម​រ៉​ន ខេត្ត​ច័ន្ទ​បុរី ជាប់​ព្រំប្រទល់​ស្រុក​កំរៀង សន្តិសុខ​ផ្សារ​ថៃ​វ៉ៃ​ប្រជាពលរដ្ឋ​កម្ពុជា​បណ្តាលអោយ​រងរ​បួស​ធ្ងន់​ចំនួន​០៣​នាក់​។​
​ជនរងគ្រោះ​ទី​១.​ឈ្មោះ ជា គង់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ បែកក្បាល​ពី​កន្លែង ដល់​លលាដ៍ក្បាល​របួសធ្ងន់​។ ២.​ឈ្មោះ រឿ​ត សារ៉ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ រងរបួស​បែកក្បាល​ពី​រ​កន្លែង​ដល់​លលាដ៍ក្បាល​របួល​ធ្ងន់​។ ៣.​ឈ្មោះ ញ៉ា​ន វ៉េ​ត ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​កររ​ង​ប​បួ​សក​ញ្ជាំ​ងក​ពីក្រោយ​មួយកន្លែង ដោយ​ត្រូវ​និង​វត្ថុ​រឹង​របួសធ្ងន់​។ ទាំងបី​នាក់​រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
​ចំពោះមុខ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ត្រាង​ស្រុក​កំរៀង និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន​រួចហើយ​។​
​មូលហេតុ​ដែលនាំអោយ​ស​ន្តិ​សុខ​ផ្សារ​ថៃ​វ៉ៃ​ដោយសារ​ជនរងគ្រោះ​មក​ត​ប័ត្រ​ប្រចាំ​សប្តាហ៍ ហើយ​នាំគ្នា​ហូបចុក​ស្រវឹង​ស្រែក​ឡូឡា ចោល​សំរាម​ខ្វះ​អនាម័យ និង​និយាយ​ឡូឡា​ប៉ះពាល់​អ្នកជិតខាង នៅមុខ​ហាង​លក់ដូរ​របស់គេ ពេល​សន្តិសុខ​ផ្សារ​មក​ណែនាំ​កើតមាន​ទំនាស់​ពាក្យសំដី​ឈានដល់​សន្តិសុខ​ថៃ​វ៉ៃ​ប្រជាពលរដ្ឋ បច្ចុប្បន្ន​មាន​សភាព​ស្ងប់ស្ងាត់​ហើយ​។​
គួរបញ្ជាក់​ផងដែ​ថា ចំពោះ​ប្រជា​ពល​រដ្ន​ថៃ​ចូលមក​រកស៊ី​លក់ដូរ​នៅលើ​ទឹកដី​ក​ម្ព​ជា បានមក​សេរី ទោះ​មានការ​ខុសឆ្គង​យ៉ាង​ក៍​ភាគី​កម្ពុជា​មិនដែល​ប្រើ​អំពើហិង្សា ទៅ​ប្រជាពលរដ្ឋ​ថៃ​ទាំង​នោះទេ​ចំណែក​អាជ្ញាធរ​ថៃ​នៅ​បន្តសកម្មភាព​មកលើ​ប្រជាពលរដ្ឋ​ខែ្មរ​យ៉ាង​ចាស់ដៃ​ដដែល​៕

15153104_1793111664260729_1656744033_o15152351_1793111660927396_168778217_o15151428_1793111657594063_1549934446_n15102225_1793111667594062_962580478_o
​

សមត្ថកិច្ច​នាំ​ជនសង្ស័យ​សម្លាប់​ស្ដ្រី​បុគ្គលិក «​ក្លឹប​55» ទៅធ្វើ​ត្រា​ម​តាម​ពេល​សម្លាប់​នៅក្នុង​បុរី​ប៉េង​ហួត​

​ភ្នំពេញ​៖នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២២០១៦​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន កងរាជអាវុធហត្ថ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ បាន​នាំខ្លួន​ជនសង្ស័យ​ជា​ឃាតក ដែល​សម្លាប់​ស្ដ្រី​បុគ្គលិក «​ក្លឹប​55» ទៅធ្វើ​តំរាប់​តាម​ពេលធ្វើ​សកម្មភាព​សម្លាប់ នៅ​កន្លែងកើតហេតុ ក្នុង​បុរី​ប៉េង​ហួត ភូមិ​ទំ​បន់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​សូមបញ្ជាក់ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឈានដល់​ការចាប់ខ្លួន​ឃាតក ដែល​សម្លាប់​ស្ត្រី​វ័យក្មេង​ជា​បុគ្គលិក​ក្លឹប​៥៥ យក​សព​ទម្លាក់ចោល​ក្នុង​គំនរ​សំរាម និង​បាន​លាតត្រដាង​អាថ៌កំបាំង​ដែល​ឃាតក​ហ៊ាន​សម្លាប់​នារី​រងគ្រោះ​។​
​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​រៀបរាប់​នូវ​ដំណើរ​ដើមទង​យ៉ាង​ដូច្នេះ​ថា​៖ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​នារី​ម្នាក់ ត្រូវបាន​គេ​សម្លាប់​យកទៅ​ផ្លុ​ង​ចោល​ក្នុង​គំនរ​សំរាម តាម​បណ្ដោយ​ផ្លូវ​១០០៣ ស្ថិតនៅ​ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ និង​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ស្គាល់ អត្តសញ្ញាណ​ជនរងគ្រោះ ឈ្មោះ កែវ កញ្ញា ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លិប​៥៥ ស្នាក់នៅ​ភូមិ​តា​នូ សង្កាត់​ចាក់អង្រែរ​ក្រោម ខណ្ឌ​មាន​ជ​យ័​។​
​បន្ទាប់មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​តាមដាន​ជា​បន្ត​បន្ទាប់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រហូតដល់​ស្រុក​កោះធំ​ខេត្តកណ្តាល ទើប​ចាប់​ឃាត​កបាន ដោយមាន​ការសហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល​។​
​តាម​ចម្លើយសារភាព​របស់​ឃាតក ឈ្មោះ យ៉េន សុ​បញ្ញា អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​បាន​ឲ្យ​ដឹងថា ខ្លួន​និង​នារី​រងគ្រោះ​ជា​អ្នក​ស្គាល់គ្នា​យូរហើយ នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឃាតក​បាន​ខ្ចី​សោរ​ផ្ទះ​មិត្តភក្តិ​ម្នាក់​ដែល​ចាំផ្ទះ​ឲ្យ​បងប្អូន​ក្នុង​បូរី​ប៉េង​ហួត ស្ថិតនៅ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ដោយ​ប្រាប់ថា​នាំ​ស្រី​មក​ដេក​។ បន្ទាប់មក​ឃាត​កបាន​តេ​រក​ជនរងគ្រោះ ឲ្យ​រកលុយ​លោះ​ទូរស័ព្ទ អាយ​ហ្វូ​ន​ខ្លួន​យកទៅ​ប្រើ ដោយ​ខ្លួន​បានដាក់​បញ្ចាំ​៣០​ដុល្លារ តែ​មិនមាន​លុយ​លោះ​យក​វិញ​។​
​ឃាតក​បាន​ឆ្លើយ​សារភាព​ទៀតថា នៅវេលា​ម៉ោង​ប្រហែល​៤៖០០​នាទី​ល្ងាច ជនរងគ្រោះ​ចេញពី​កន្លែងធ្វើការ ក៏បាន​ទៅ​ជួប​ឃាត​កនៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ ហើយ​ឃាត​កបាន​ប្រាប់ថា អ្នកទទួល​បញ្ចាំ​ឲ្យ​ទៅយក​ទូរស័ព្ទ​នៅផ្ទះ​ឯ​បុរី​ប៉េង​ហួត ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ជនរងគ្រោះ​ក៏បាន​ជូន​ឃាតក​ទៅ​ទីនោះ ពេលទៅដល់​ពួកគេ​បាន​ចូល​ក្នុងផ្ទះ ហើយ​ឃាតក​ក៏បាន​យក​ខ្សែរ​ភ្លើង​រឹត​ករ​ជនរងគ្រោះ​សម្លាប់ និង​យក​ខ្សែពួរ​ចងដៃ​ចងជើង​បត់​ទៅក្រោយ រួច​យក​ភួយ​មក​រុំ និង​ចងខ្សែរ​ពី​ក្រៅ​មួយ​ជាន់​ទៀត បន្ទាប់មក​ច្រកចូល​ក្នុង​ថង់​ធំ រួច​លើ​ដាក់​លើ​តួ​ម៉ូតូ​ខាងមុខ​របស់​ជនរងគ្រោះ ដឹក​យកទៅ​ទម្លាក់ចោល​នៅ​គំនរ​សំរាម​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ម៉ោង​ប្រហែល​ជិត​៦៖០០​នាទី​ល្ងាច បន្ទាប់មក​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បញ្ចាំ ដើរលេង​ជក់​ថ្នាំ​ជាមួយ​មិត្តភក្តិ​ពេញ​មួយ​យប់​មួយថ្ងៃ ទើប​ទៅ​សម្រាក​នៅផ្ទះ​ជីដូន​ឋិត​នៅ​ផ្លូវ​វេ​ង​ស្រេង​មួយ​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឃាតក​នៅ​មិន​សុខ ខ្លាច​សមត្ថកិច្ច​ចាប់បាន​ក៏​គេចខ្លួន​ទៅផ្ទះ​ជីដូន​ខាង​ឳ​ពុក​ចុង​ម្នាក់ទៀត នៅ​ស្រុក​កោះធំ ខេត្តកណ្តាល តែ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​តាម​ទៅ​ចាប់បាន​នៅ​ទីនោះ​តែម្តង​។​
​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ទៀតថា ឃាតក​បាន​ឆ្លើយ​ដោយ​ក្លាហាន​បន្ថែមថា ដោយសារ​កន្លងមក​ខ្លួន​ជំពាក់​លុយ​គេ​២០០​ដុល្លារ​ផង និង​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ជាប្រចាំ​ផង ទើប​ធ្វើ​ឲ្យ​ខ្លួន​គិត​អី​មិន​ចេញ ក៏​ដាច់ចិត្ត​សម្លាប់​ជនរងគ្រោះ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​យ៉ាង​ដូច្នេះ​តែម្តងទៅ​៕

15139374_1792831900955372_1982136844_n15128716_1792831904288705_929711192_n15128679_1792831897622039_1213647302_n15086774_1792831910955371_254835750_n15058623_1792831907622038_145051895_n

​

Rooney ត្រូវ​គ្រូបង្វឹក​ដកតំណែង​ពី​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្លឹប​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney ត្រូវបាន​គ្រូបង្វឹក​បណ្ដោះអាសន្ន​ជម្រើសជាតិ​អង់គ្លេស លោក Gareth Southgate ដក​ចេញពី​តំណែង​ប្រធាន​ក្រុម​។​
​យោងតាម​សារព័ត៌មាន The sun បាន​ផ្សាយ​ការសម្រេច​ដកតំណែង​នេះ​បន្ទាប់ពី​កីឡាករ​រូបនេះ​ផឹក​គ្រឿង​ស្រវឹង​ជ្រុល ខុស​នឹង​វិន័យ​របស់​ក្រុម ក្នុង​ពិធីជប់លៀង​មួយ អំឡុងពេល​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​កាលពី​ថ្ងៃអាទិត្យ​។​
​ដោយឡែក​បើតាម​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) បាន​ឲ្យ​ដឹងថា គ្រូបង្វឹក Southgate បាន​ប្រាប់​ឲ្យ​កីឡាករ​អង់គ្លេស​ទាំងអស់ រួមទាំង​ប្រធាន​ក្រុម Rooney ប្រញាប់​ចូល​គេង ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ បែរជា​លួច​ទៅ​ចូលរួម​ពិធីជប់លៀង​អាពាហ៍ពិពាហ៍​រហូតដល់​ម៉ោង​៥​ជិត​ភ្លឺ នៅ​សណ្ឋាគារ The Grove ថែមទាំង​ត្រូវបាន​គេ​ថត​ជាប់ផឹក​ស្រវឹង​ជាមួយ​ស្រីៗ​២​នាក់​ទៀតផង​។​
​គួរ​បញ្ជាក់ថា FA គ្រោង​នឹង​ប្រកាស​តែងតាំង​លោក Southgate ជា​គ្រូបង្វឹក​ក្រុម​អង់គ្លេស​ផ្លូវការ​នៅ​ចុងខែ​នេះ​៕

rooneyftenglandcoach_largerooneydrunkftgirls_large

​

ក្លឹប​នៅ​ក្របខ័ណ្ឌ League One ទាក់ទង Gerrard ទៅកាន់តំណែងអ្នកចាត់ការ​

​កីឡា​៖​ក្លឹប MK Dons ដែលជា​ក្លឹប​ទើបតែ​បង្កើត​ថ្មី​ក្នុង​ឆ្នាំ ២០០៤ កំពុង​លេង​នៅ​ក្របខ័ណ្ឌ League One ត្រូវបាន​គេ​រាយការណ៍​កំពុង​ទាក់ទង​អតីត​សមាជិក​ក្រុម Liverpool និង​ជម្រើសជាតិ​អង់គ្លេស Steven Gerrard ទៅកាន់​តំណែង​អ្នកចាត់ការ​ទូទៅ​ជំនួស​លោក Karl Robinson ។​
​ចាប់តាំងពី​ថ្ងៃ​ដែល​ប្រកាស​ចេញពី LA Galaxy មូលដ្ឋាន​នៅ​អាមេរិក​កាលពីពេល​ថ្មីៗ ខែ​ក្រោយនេះ​ខ្សែបម្រើ​វ័យ​៣៦​ឆ្នាំ​រូបនេះ នៅ​មិនទាន់​សម្រេចចិត្ត​ច្បាស់​នៅឡើយ​ថា នឹង​បន្ត​លេង​បាល់ទាត់ ឬ​ព្យួរ​ស្បែកជើង​ចូលនិវត្តន៍ ខណៈដែល Celtic និង Newcastle United ទាក់ទង​ទៅលេង​ផងដែរ​។​
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន Gerrard កាន់ UEFA A Coaching License ដែលជា​សញ្ញាប័ត្រ​គ្រូបង្វឹក​ខ្ពស់​កម្រិត​ទី​២ នៅ​តំបន់​អឺរ៉ុប​៕

steven-gerrard

​

លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ព្រឹក​មិញ​

​រាជធានី​ភ្នំពេញ​៖​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ សេចក្តីប្រកាស​ផ្លូវការ​នេះ បានចេញ​ផ្សាយ​ឲ្យ​ដឹង​ក្រោយ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ដដែល​នេះ​៕

fn-2016-11-18-10-28-34-0

​

ពលរដ្ឋ​ខ្មែរ​ចំនួន​៧,២៧៣,៧៤៨​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧,២៧៣,៧៤៨​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)៕

fn-2016-11-18-09-49-42-0
​

ភ្ជង់​យក Zoomer-X មួយគ្រឿង​នៅ​សង្កាត់​ទំនប់ទឹក​យប់មិញ​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ប្រដាប់អាវុធ​៦​នាក់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer-X ពី​និស្សិត​បញ្ញា​សាស្ត្រ​ម្នាក់​ទៅ​បាត់​នៅ ខណៈ​ជិះ​ម៉ូតូ​ចេញពី​ធ្វើ​ធ្មេញ ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​របង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល តាម​បណ្ដោយ​ផ្លូវ​លេខ​១៨៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
​ជនរងគ្រោះ​មានឈ្មោះ ទ្រី​វ ជុង​គាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​បញ្ញា​សាស្ត្រ ស្នាក់​នៅផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១០៧ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ប្រផេះ​បិទ​ស្កុ​ត​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1S-8668 ។​
​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បានចេញ​មកពី​ធ្វើ​ធ្មេញ​នៅ​ជិត​សាកល​វិ​ទ្យ​ល័យ​មេគង្គ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គោលបំណង​ទៅ​ហូប​អាហារ​នៅ​ម្តុំ​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​។ លុះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​លេខ​១៨៣ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ប្រដាប់អាវុធ​១​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ១​គ្រឿង​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ី​គី​និក និង​១​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ជិះ​មក​ជិត​ហើយ​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ចូល​កៀន​រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ប៉ុន្តែ​សំណាង់ល្អ​ហើយ​ដែល​ក្រុមចោរ​ទាំងនោះ​មិនបាន​បាញ់ កុំ​អី​មិនដឹង​ជា​យ៉ាងណាទេ ។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ទំនប់ទឹក​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​ប្រដាប់អាវុធ​ដែល​ថ្លើមធំ​ហ៊ាន​ចេញ​ធ្វើ​សកម្មភាព​ទាំង​ក្បាល​ព្រលប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

370a87fa-e459-4fbb-8a27-ec540c48b36eb21d0fca-46c1-4072-9102-1fb0af2f05a5

​

គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។​
​របៀបវារៈ​មួយចំនួន ដែល​នឹង​ពិភាក្សា​រួមមាន ការពិភាក្សា​លើ​ច្បាប់​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស របស់​អង្គការសហប្រជាជាតិ ច្បាប់​ទូទាត់​ថវិកា​ឆ្នាំ​២០១៥ និង​ច្បាប់​ស្តីពី​ការ គ្រប់គ្រង​ថវិកាជាតិ ឆ្នាំ​២០១៧ និង​របៀបវារៈ​ផ្សេងៗ​មួយចំនួនទៀត​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បើក​កិច្ចប្រជុំ​រៀបចំ​របៀបវារៈ​ខាងលើ សម្រាប់​ប្រជុំ​សភាពេញអង្គ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​៕

fn-2016-11-17-11-34-53-0

​

រុស្ស៊ី​វាយប្រហារ​តាម​អាកាស​ទៅលើ​គោលដៅ​ក្រុម​រដ្ឋ​អ៊ីស្លាម​មួយចំនួន​នៅ​ស៊ី​រី​

​រុស្ស៊ី​៖​ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​ពីថ្ងៃ​ម្សិលមិញ​ថា គ្រាប់​មី​ស៊ី​ល​ដែល​បាន​ទម្លាក់​ពីលើ​យន្តហោះ​រុស្ស៊ី​ប្រភេទ Tu-95MS បាន​ធ្លាក់​ត្រូវ​គោលដៅ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​គោលដៅ​ផ្សេងទៀត​នៅក្នុង​ផែនការ​វាយប្រហារ​មួយចំនួន​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​។​
​ជាមួយគ្នានេះ​មី​ស៊ី​ល​មួយចំនួនទៀត​ត្រូវបាន​បាញ់​ចេញពី​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ខណៈ​យន្តហោះ​មួយចំនួន​ត្រូវបាន​បញ្ជូន​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​នៅ​ប្រទេស​រុស្ស៊ី​ដោយ​ធ្វើដំណើរ​ចម្ងាយ​១​ម៉ឺន​១​ពាន់​គីឡូម៉ែត្រ​ដោយ​ចាក់​ប្រេង​តាមផ្លូវ​ធ្វើដំណើរ​ចំនួន​២​ដង​។​
​ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា គោលដៅ​ដែល​ត្រូវធ្វើ​ការ​វាយ​ប្រ​ហរ​ទាំងនោះ​មានដូចជា​កន្លែង​ធ្វើ​ប្រតិបត្តិការ ឃ្លាំង​ស្តុក​គ្រឿងផ្ទុះ​ដូចជា​អាវុធ គ្រឿងផ្ទុះ និង​កាំភ្លើង​ព្រមទាំង​កន្លែង​ផលិត​អាវុធ​ផងដែរ​៕

808ceeb42ae1532ab9bf31d259dd8d8c_l

​

បាក់ស្រុត​អណ្ដូងរ៉ែ​នៅ​តួ​ក​គី​សលាប់​៣​នាក់ និង​១៣​នាក់​ជាប់គាំង​

​តួ​ក​គី​៖​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៣​នាក់​បាន​ស្លាប់ ខណៈដែល​១៣​នាក់​ផ្សេងទៀត​ជាប់គាំង​នៅក្នុង​អណ្ដូងនោះ​នៅឡើយ ក្នុង​ហេតុការណ៍​បាក់ស្រុត​អណ្ដូងរ៉ែ​ស្ពាន់​មួយកន្លែង​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួ​ក​គី​កាលពី​យប់មិញ​នេះ​។
​អាជ្ញាធរ​និយាយថា អណ្ដូងរ៉ែ​របស់​ឯកជ​ន​នៅ​ជិត​ទីក្រុង​ស៊ើ​វ៉ា នៅ​ខេត្ត​ស៊ើ​ត នេះ​បាន​បាក់​ធ្លាក់​ក្រោយពី​មាន​គ្រោះថ្នាក់​បាក់ស្រុត​ដី​មួយកន្លែង​នៅក្នុង​តំបន់​នោះ​។ ក្រោយពី​មាន​គ្រោះថ្នាក់​នេះហើយ អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជូន​រថយន្ត​សាមុយ​និង​ក្រុម​អ្នក​ជួយសង្គ្រោះ​ទៅកាន់​កន្លែង​នោះ ហើយ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​កម្មករ​ជីក​រ៉ែ​ចំនួន​៣​នាក់​នៅ​កន្លែងកើតហេតុ​។​
​ទោះជា​យ៉ាងណា​ភ្លាមៗ​នោះអាជ្ញាធរ​មូលដ្ឋាន​មិនទាន់​ដឹង​ពី​មូលហេតុ​ពិត​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​នៅឡើយ​ទេ​៕

ff1be1ac072ec09934f08c4e4a15baec_l

​

ពៅ បញ្ញា​ពេជ្រ នឹង​បង្ហាញ​វត្តមាន​លើកដំបូង​លើ​ឆាក​ប្រគំ​តន្ត្រី​យប់​នេះ​

​រាជធានី​ភ្នំពេញ​៖​ក្រោយ​ការបាញ់ប្រហារ​ឲ្យ​ធ្លាក់ខ្លួន​ពិការ​អស់​រយៈពេល​១០​ឆ្នាំ តារាចម្រៀង​សំឡេង​រៃកណ្តឹង​កញ្ញា ពៅ បញ្ញា​ពេជ្រ នឹង​បង្ហាញខ្លួន​បញ្ចេញ​សំនៀង​ជា​លើកដំបូង​នៅលើ​ឆាក​តន្ត្រី POCARI SWEAT ដែលមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ CNC នៅ​ថ្ងៃ​សុក្រ ទី​១៨ ចាប់ពី​ម៉ោង ៧ យប់​តទៅ​។​
​ជាមួយនឹង​ការបង្ហាញ​ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ពៅ បញ្ញា​ពេជ្រ បាន​និយាយថា «​ស្ថានីយ៍ទូរទស្សន៍ CNC បានផ្តល់​កិ​តិ្ត​យស​អោយ​នាង​ខ្ញុំ​បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់ POCARI SWEAT នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​វេលា​ម៉ោង​៧​យប់ បងប្អូន​ចង់​ចូលរួម​ទស្សនា​ទេ ជួប​ជាមួយ​អ្នកចំរៀង​ពិការ ពៅ បញ្ញា​ពេជ្រ​»៕(​ប្រភព CNC )

bf8a2b37a0bc1f5510d685634cf7cc2c_l

​